ケア。パフォーマンス。毎日の活力。薬剤師に相談する
ガイドヘルスガイド

2018-03-23 · 6,556 回閲覧

តិចនិកបំបាត់ស្នាមជាំ ឬស្នាមទ្រុត នៅលើច្រមុះដោយសារវ៉ែនតា

一般的な情報提供であり、医学的な診断ではありません。

1 / 4
この記事の内容អត្ថបទមួយនេះ ប្រហែលជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកដែលមានបញ្ហាភ្នែក ហើយត្រូវការពាក់វ៉ែនតា។ ចំណែកឯអ្នកចូលចិត្តពាក់យកស្តាយ ក៏អាចធ្វើតាមវិធីសាស្រ្តខាងក្រោមនេះបានផងដែរ ដើម្បីកាត់បន្ថយស្នាមជាំលើច្រមុះ ដោយសារតែវ៉ែនតា...©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

អត្ថបទមួយនេះ ប្រហែលជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកដែលមានបញ្ហាភ្នែក ហើយត្រូវការពាក់វ៉ែនតា។ ចំណែកឯអ្នកចូលចិត្តពាក់យកស្តាយ ក៏អាចធ្វើតាមវិធីសាស្រ្តខាងក្រោមនេះបានផងដែរ ដើម្បីកាត់បន្ថយស្នាមជាំលើច្រមុះ ដោយសារតែវ៉ែនតា...

ដូចលោកអ្នកបានដឹងហើយថា ការប្រើប្រាស់វ៉ែនតា ក្នុងរយៈពេលយូរពេក វានឹងធ្វើឲ្យមានស្នាមជាំ ឬស្នាមទ្រុតនៅលើច្រមុះរបស់អ្នក។ ក្នុងករណីខ្លះ វានឹងបាត់ទៅវិញ ប៉ុន្តែ ករណីខ្លះ វានឹងចេះតែធ្ងន់ធ្ងរទៅៗ រហូតដល់បង្កការឈឺចាប់ទៀតផង ជាពិសេស អ្នកដែលប្រើវ៉ែនតាធ្ងន់ៗ។ ដូច្នេះ អ្នកគួរតែប្រើប្រាស់វ៉ែនតាដែលស្តើង និងមានគុណភាពល្អ ដើម្បីកាត់បន្ថយទម្ងន់ ដែលនឹងសង្កត់លើច្រមុះរបស់អ្នក។ ដំណោះស្រាយតាមវិធីធម្មជាតិ៖

១) ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ អាចជួយធ្វើឲ្យស្បែកម៉ដ្ឋ ទន់ និងមានសំណើម។ វាក៏អាចប្រឆាំងការរលាក ដែលបង្កឡើងដោយសារវ៉ែនតារបស់អ្នកផងដែរ។ អ្នកគ្រាន់តែយកសាច់ប្រទាលកន្ទុយក្រពើ មកលាបលើកន្លែងដែលមានបញ្ហា មុនពេលចូលគេង នោះវានឹងជួយព្យាបាលកោសិកា ព្រមទាំងធ្វើឲ្យស្បែកនៅទីនោះសស្អាតទៀតផង។ អ្នកក៏អាចលាបវាបន្ថែមនៅពេលថ្ងៃផងដែរ។

២) ក្រូចឆ្មារ ក្រូចឆ្មារ មានផ្ទុកសារធាតុអាស៊ីតស៊ីទ្រិក ដែលអាចជួយឲ្យស្បែកស និងជួយកម្ចាត់កោសិកាងាប់ៗបានផងដែរ។ អ្នកអាចច្របាច់ក្រូចឆ្មារមួយផ្លែដាក់ក្នុងចាន រួចយកក្រណាត់ស្អាតមកជ្រលក់ រួចយកមកជូតកន្លែងដែលមានបញ្ហា។ អ្នកអាចធ្វើបែបនេះឲ្យបានញឹកញាប់ ដើម្បីកម្ចាត់ស្នាមខ្មៅ និងកោសិកាងាប់ៗនៅលើច្រមុះរបស់អ្នក។

៣) ត្រសក់ ត្រសក់ ជារបស់ធម្មជាតិ ដែលអាចការពារច្រមុះរបស់អ្នក ពីបញ្ហាខាងលើនេះបាន។ ងាយៗ គឺអ្នកគ្រាន់តែចិតត្រសក់ជាបន្ទះៗ រួចមកបិទនៅច្រមុះ ឬពេញផ្ទៃមុខរបស់អ្នកក៏បាន។ ត្រសក់ នឹងជួយផ្តល់សំណើម កម្ចាត់ស្នាមជាំ និងសម្លាកបានទៀតផង។ ត្រសក់ ក៏ជួយឲ្យស្បែករបស់អ្នកមានសំណើម ទន់ និងម៉ដ្ឋរលោង។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

自動翻訳されたインターフェースです。未翻訳の詳細は英語で表示され、ガイドや診療記録は元の言語のまま保持されます。