케어. 퍼포먼스. 일상의 활력.약사와 상담하기
스폰서 · PregnacarePregnacare스폰서 · PregnacarePregnacare
가이드건강 가이드

2018-04-21 · 5,485 회 조회

អ្នកជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះ ងាយប្រឈមនឹងជំងឺបម្រុងក្រឡាភ្លើង?

일반 정보이며 진단이 아닙니다.

스폰서 · PregnacarePregnacare
1 / 2
스폰서 · PregnacarePregnacare

ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះប៉ះពាល់ទៅលើស្ត្រីដែលមានគភ៌ប្រមាណ៦-៨%។ ជំងឺនេះសំដៅលើការកើនឡើងនៃសម្ពាធឈាមរហូតដល់ 140/90mmHg ឬខ្ពស់ជាងនេះ ក្រោយពីការពពោះបានរយៈពេល២០សប្ដាហ៍ ដោយមិនមានរោគសញ្ញាសំខាន់ៗនៃជំងឺបម្រុងក្រឡាភ្លើង។ ប្រសិនបើសម្ពាធឈាមនៅពេលមានផ្ទៃពោះកើនឡើងរឹតតែខ្ពស់ និងរយៈពេលនៃការកើតមាននេះកាន់តែឆាប់ នោះការប្រឈមនឹងបញ្ហាផ្សេងៗកើតមានកាន់តែខ្ពស់។  ម្នាក់ក្នុងចំណោម៤នាក់នៃអ្នកជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះនឹងបន្តកើតជំងឺបម្រុងក្រឡាភ្លើង អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល ឬបន្ទាប់ពីសម្រាល។

តើអ្វីខ្លះ ជាកត្តាជម្រុញឲ្យកើតមានជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះ? កត្តាជម្រុញឲ្យមានជំងឺនេះនឹងមាន ប្រសិនបើអ្នក៖ -មានគភ៌ជាលើកដំបូង -ធាត់ជ្រុល -មានអាយុលើសពី៤០ឆ្នាំ -មានសញ្ជាតិជាអាមេរិកកាត់អាហ្រ្វិច -ធ្លាប់មានប្រវត្តិ ឬមានក្រុមគ្រួសារកើតជំងឺនេះ ឬជំងឺបម្រុងក្រឡាភ្លើង -មានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ឬជំងឺទឹកនោមផ្អែម -មានគភ៌ដែលកំពុងពពោះជាកូនភ្លោះ។

តើរោគសញ្ញានៃជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះអាចមានអ្វីខ្លះ? រោគសញ្ញាសំខាន់ គឺសម្ពាធឈាមកើនឡើងពេលមានផ្ទៃពោះ ឯរោគសញ្ញាផ្សេងទៀតមានដូចជា ឈឺពោះ ឈឺក្បាលខ្លាំង បញ្ហាលើគំហើញ កម្រិតទឹកនោមថយចុះ ឬគ្មានតែម្ដង វត្តមានឈាមក្នុងទឹកនោម មានអារម្មណ៍ស្រាលក្បាល ឬអារម្មណ៏ក្អួតចង្អោរខ្លាំងជាដើម។

តើជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះមានផលប៉ះពាល់អ្វីខ្លះ? ជំងឺនេះអាចធ្វើឲ្យឈាមដែលហូរទៅកាន់សុកថយចុះជាហេតុបង្កឲ្យទារកមានទម្ងន់ស្រាល។ បើទោះជាផលប៉ះពាល់ខាងក្រោមនេះមិនសូវមាន ប៉ុន្តែជំងឺលើសឈាមនៅពេលមានផ្ទៃពោះអាចឲ្យមានបញ្ហាដូចជា៖ -ការដាច់ចេញនៃសុក -ម្ដាយប្រកាច់ -ខ្សោយតម្រងនោមបណ្ដោះអាសន្ន -បញ្ហាទៅលើថ្លើម -បញ្ហាកំណកឈាម -ការសម្រាលកូនទាំងមិនទាន់គ្រប់ខែ។

តើជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះអាចគ្រប់គ្រងបានដោយវិធីណាខ្លះ? ប្រសិនបើជំងឺនេះមានលក្ខណៈស្រាលទេ អ្នកអាចព្យាបាលនៅផ្ទះបានដោយការសម្រាកនៅក្នុងបរិយាកាសមួយដែលស្ងៀមស្ងាត់ កាត់បន្ថយសកម្មភាពផ្សេងៗដោយការសម្រាកបែបទៅខាងឆ្វេង និងអនុវត្តការបរិភោគអាហារតាមការណែនាំរបស់គ្រូពេទ្យ។ ប៉ុន្តែប្រសិនជាវាមានសភាពធ្ងន់ធ្ងរវិញ (សម្ពាធឈាមនៅត្រឹម 160/110mmHg ឬខ្ពស់ជាងនេះ) អ្នកជំងឺត្រូវបានឲ្យពិសាថ្នាំបញ្ចុះសម្ពាធឈាម និងត្រូវគេងពេទ្យដល់ពេលសម្រាល។

តើជំងឺលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះនឹងបាត់ទៅវិញ ក្រោយពេលសម្រាលដែរឬទេ ? ស្ត្រីដែលមានបញ្ហានេះតែងតែមានសម្ពាធឈាមប្រែមកពីធម្មតាវិញ ក្រោយពេលសម្រាល។ ប៉ុន្តែស្ត្រីមួយចំនួន សម្ពាធឈាមរបស់គាត់នៅខ្ពស់ដដែល។ ប្រសិនបើសម្ពាធឈាមអ្នកនៅតែខ្ពស់បន្ទាប់ពីសម្រាលបានយ៉ាងតិចណាស់៣ខែ ស្ថានភាពនេះហៅថា«ការលើសសម្ពាធឈាមរុំាំរ៉ៃ (chronic hypertension)»។

ដូច្នេះ ស្ត្រីមានផ្ទៃពោះគ្រប់រូបគួរតែអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកកត់សម្គាល់នូវសភាពដូចជា ការថយចុះនៃចលនារបស់គភ៌ ការកន្ត្រាក់នៃស្បូន អារម្មណ៍ក្អួតចង្អោរដែលមិនអាចដោះស្រាយបាន មានការហូរឈាមតាមទ្វារមាស និងរោគសញ្ញាជាច្រើនទៀតដែលធ្វើឲ្យអ្នកបារម្ភ៕

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

스폰서 · PregnacarePregnacare

자동 번역된 인터페이스입니다. 번역되지 않은 세부 사항은 영어로 표시되며, 가이드 및 의료 기록은 원래 언어로 유지됩니다.