ケア。パフォーマンス。毎日の活力。薬剤師に相談する
ガイドヘルスガイド

2018-05-22 · 5,371 回閲覧

ពិព័រណ៍សិល្បៈតាមចិញ្ចើមផ្លូវ!

一般的な情報提供であり、医学的な診断ではありません。

1 / 1

ជាធម្មតា ពេលដែលយើងកំពុងជិះកង់ ម៉ូតូ ឬ ដើរលេងក្នុងភ្នំពេញ យើងមិនសូវចាប់អារម្មណ៍ឃើញរូបគេគូរលើជញ្ជាំងនោះទេ។ ទាល់តែព្យាយាមរកមើលវាទើបឃើញ ដោយសារវាភាគច្រើនលាក់ខ្លួន សម្ងំនៅក្នុងប្លុកដែលមិនសូវមានមនុស្សរស់នៅ ឬនៅក្នុងផ្លូវតូចៗជាដើម។

មូលហេតុនេះហើយដែលធ្វើឲ្យសិល្បៈប្រភេទនេះខុសគេ ដោយសារយើងតែងជួបវាដោយមិនបានរំពឹងទុក ហាក់ដូចជាប្រទះឃើញរឿងសម្ងាត់មួយអញ្ចឹង។

តែបើអញ្ចឹង យើងធ្វើយ៉ាងណាទើបរកពួកវាឃើញ?

អ្នកអាចធ្វើដូចពួកយើង ខ្ចប់នំចំនី និងទឹក ហើយដើររកពួកវាមួយរសៀលនៅថ្ងៃសម្រាកណាមួយ។ គ្រាន់តែបេសកកម្មដើររកពួកវាហ្នឹង ក៏សប្បាយទៅហើយ!

តើអ្នកធ្លាប់បានឃើញគំនូរទាំងនេះនៅក្នុងទីក្រុងភ្នំពេញទេ?

នេះតម្រុយខ្លះ៖ នៅជិតៗរាជវាំងយើងហ្នឹងឯង។ ខំប្រឹងរកមើលផ្ទះវីឡាចាស់មួយនៅលើផ្លូវសម្តេចសុធារស។ បន្ទាប់មក ដើរទៅផ្លូវ ២៤៤ និងផ្លូវតូចៗដែលនៅជិតៗនោះ។ បើរកឃើញ កុំភ្លេចផ្ញើររូបដែលអ្នកថតបានមកឲ្យយើងផង!

អត្ថបទជាភាសាអង់គ្លេស ៖ Art Gallery in Your Streets អត្ថបទដោយ ៖ Vayo

--------------------------

វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

自動翻訳されたインターフェースです。未翻訳の詳細は英語で表示され、ガイドや診療記録は元の言語のまま保持されます。