케어. 퍼포먼스. 일상의 활력.약사와 상담하기
가이드건강 가이드

2017-07-14 · 3,384 회 조회

អត្ថបទប្រចាំសប្តាហ៍ទី​២ នៃខែកក្កដា

일반 정보이며 진단이 아닙니다.

1 / 1

ចំនួននៃអ្នកអានក៏កើន ចំនួននៃអ្នកប្រើប្រាស់ក៏កាន់តែមានច្រើនផងដែរ។ ជាក់ស្តែង សម្រាប់សប្តាហ៍នេះអត្ថបទ១ក្នុងចំណោម៣នៃអត្ថបទដែលមានអ្នកចូលអានច្រើនជាងគេ  គឺជាអត្ថបទដែលត្រូវបានចេញផ្សាយផ្ទាល់ពីគណនីរបស់សាធារណជន។ ជាបន្តបន្ទាប់ យើងក៏ឃើញមានការនិពន្ធ និងចេញផ្សាយអត្ថបទផ្ទាល់ខ្លួនរបស់សាធារណជនផងដែរ ដែលនេះសរបញ្ជាក់ឲ្យឃើញថា វប្បធម៌នៃការចែករំំលែកកំពុងតែរីកលូតលាស់ និងសាយភាយហើយ…

ដូចទៅនឹងរៀងរាល់សប្តាហ៍ដែរ យើងខ្ញុំក៏សូមនាំមកជូនមិត្តអ្នកអាននូវអត្ថបទចំនួន៣ ប្រចាំសប្តាហ៍ទី២នៃខែកក្កដានេះ ក្នុងរួមមានដូចខាងក្រោម ៖

ទស្សនៈវិស័យរបស់គ្លីនិកអេគីប លើការទប់ស្កាត់លំហូរចេញអ្នកជំងឺទៅបរទេស ដោយសារលំហូរចេញរបស់ប្រជាជនកម្ពុជា ដើម្បីរកសេវាព្យាបាលជំងឺនៅក្រៅប្រទេស នៅតែមានការកើនឡើង  ស្របពេលដែលកម្ពុជាកំពុងមានការរីកចំរើនក្នុងវិស័យសុខាភិបាលទាំងផ្នែកសាធារណ និងឯកជន ដែលមានវេជ្ជបណ្ឌិត មានឯកទេសផ្សេងគ្នាៗជាច្រើនរូប ដែលកំពុងបម្រើការ ហើយពួកគាត់សុទ្ធសឹងតែបានបញ្ចប់ការសិក្សាជំនាញឯកទេសទាំងក្នុងស្រុក ក៏ដូចជាមកពីបរទេសផងដែរ។ វិស័យទាំងពីរ បាន និងកំពុងព្យាយាមពង្រឹងសក្តានុពល និងវិសាលភាពរបស់ខ្លួន ដើម្បីកាត់បន្ថយការទៅទទួលសេវាសុខភាពនៅក្រៅប្រទេស ដោយផ្អែកទៅលើគោលជំហរ និងទស្សនៈវិស័យរួម។ ចំពោះបញ្ហានេះ លោក ឈាង ស៊ីដេត ប្រធានប្រតិបត្តិ និងជាវេជ្ជបណ្ឌិតផ្នែកឯកទេស នៅគ្លីនិកអេគីបមានប្រសាសន៍ថា «បើប្រៀបធៀបពីធនធានមនុស្សនៅទីនេះ យើងមិនចាញ់ប្រទេសផ្សេងៗទេ។ ចំនែកឯបរិក្ខា និងសំភារៈប្រើប្រាស់ យើងព្យាយាមប្រើឧបករណ៍ដែលទំនើបទាន់សម័យ និងមានភាពច្បាស់លាស់ »…

ឡាបូបង្កកំណើតកូនក្នុងកែវដំបូងគេបង្អស់នៅកម្ពុជា ទទួលពានរង្វាន់គុណភាពល្អបំផុត កំរិតអន្តរជាតិ នៅប្រទេសស្វីស! កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ពិធីប្រគល់ពានរង្វាន់គុណភាពល្អបំផុតកំរិតអន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងនៅឯទីក្រុង Luzern ប្រទេសស្វីស ដែលមន្ទីរសំរាកព្យាបាលកម្ពុជាត្រូវបានគណៈកម្មការវាយតំលៃអន្តរជាតិ និងសមាគមវេជ្ជសាស្ត្រសហគមន៏អឺរ៉ុប (The Socrates International Committee and European Medical Association) សំរេចជាឯកឆ័ន្ទជ្រើសរើស និងប្រគល់ពានរង្វាន់ ជាមន្ទីពេទ្យដែលមានគុណភាពល្អបំផុត (Best Medical Practice)…

Emphysema អាចព្យាបាល តែមិនអាចអាចជាសះស្បើយ លោកវេជ្ជបណ្ឌិត ស៊ីន ឈុនអ៊ីម​ ជាវេជ្ជបណ្ឌិតនៅអគារជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត « Emphysema ជាជំងឺដែលបង្កឡើងដោយការខូចទៅលើជញ្ជាំងនៃកូនថង់សួត តាមរយៈការរលាករយៈពេលយូរ ដែលបណ្តាលឲ្យកូនថង់សួតរលាយចូលគ្នា ក្លាយជាថង់ខ្យល់រីកធំជាប់ជាប្រចាំ (Permanent enlargement of the air space) ជាហេតុធ្វើឲ្យសួតបាត់បង់សមត្ថភាព ក្នុងការផ្លាស់ប្ដូរខ្យល់នៅត្រង់កន្លែងខូច (Dead space)។» ជំងឺនេះជាទូទៅវាបង្កឡើងដោយសារផ្សែងបារី ព្រោះថាផ្សែងបារីមានផ្ទុកនូវសារធាតុដែលធ្វើឲ្យកូនថង់ ខ្យល់រលាក…

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

자동 번역된 인터페이스입니다. 번역되지 않은 세부 사항은 영어로 표시되며, 가이드 및 의료 기록은 원래 언어로 유지됩니다.