មិត្តគ្រូពេទ្យប្រចាំគ្រួសារ ក្បួនព្យាបាលជំងឺគ្រប់ជំពូក

ប្រាកដណាស់ដែលថា«សុខភាពជាអាទិភាពចម្បង»ហើយម្នាក់ៗក៏ហាក់ដូចជាកំពុងងាកមកស្រលាញ់ និងផ្តល់គុណតម្លៃដល់សុខភាពកាន់តែច្រើនឡើងៗហើយ...

ដើម្បីជាចំណេះដឹងសម្រាប់ខ្លួនអ្នក ក៏ដូចជាក្រុមគ្រួសារជាទីស្រលាញ់ ក្នុងនាទីដែលមិនមានគ្រូពេទ្យនៅក្បែរ លោកអ្នកអាចធ្វើការស្វែងយល់ពីអំពីជំងឺផ្សេងៗជាច្រើនមុខ ដោយមានទាំងលក្ខណៈទូទៅនៃជំងឺ អាការៈ  វិធីព្យាបាល ​ឱសថព្យាបាល ព្រមទាំងចំណុចសំខាន់ៗគួរយល់ដឹងជាច្រើនទៀត នៅក្នុងសៀវភៅតែមួយ...

គួរបញ្ជាក់ផងដែរថា សៀវភៅនេះត្រូវបានបោះពុម្ពលើកទី៤ហើយ ដែលត្រូវបានរៀបរៀងស្រាវជ្រាវដោយ ទីវ ឆេងហ៊ី ដើម្បីជូនដល់ប្រជាជនកម្ពុជា​  ជាពិសេសអ្នកដែលនៅទីឆ្ងាយពីទីប្រជុំជន បានយល់ដឹងខ្លះៗពីជំងឺទាំងឡាយ ដើម្បីចៀសវាងនូវការឆបោកពីជនខូចខិលមួយចំនួន។

យ៉ាងណាមិញ នេះមិនមែនមានន័យថា អ្នកអាចពឹងផ្អែកទាំងស្រុងលើសៀវភៅនេះ ហើយមិនត្រូវការការព្យាបាលពីវេជ្ជបណ្ឌិតនោះទេ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពណាមិនប្រក្រតី លោកអ្នកនៅតែត្រូវស្វែងរកស្ថាប័នផ្តល់សេវាសុខភាពដែលអាចទុកចិត្តបានដូចគ្នា...ដោយគ្រាន់តែចូលទៅកាន់ ពេលឈឺទៅណា?

ប្រភព ៖ ទំព័រហ្វេសប៊ុកបន្ទប់ពិគ្រោះជំងឺកុមារវត្តអង្គតាម៉ិញ


Comment