Menu

Books

ព័ត៌មានមូលដ្ឋាននៃឱសថប្រើប្រាស់ញឹកញាប់

ឱសថការីគ្មានព្រំដែន អង្គនាយកដ្ឋានឱសថ និងអាហារនៃក្រសួងសុខាភិបាល បានរៀបចំចងក្រងនូវឯកសារដ៏មានគុណតម្លៃនេះឡើងសម្រាប់ជាប្រយោជន៍ដល់ឱសថការី អ្នកលក់ថ្នាំ និងបុគ្គលិកបម្រើការងារនៅមណ្ឌលសុខភាព ដោយមានបង្ហាញនូវឱសថដែលប្រើប្រាស់ជាប្រចាំនៅប្រទេសកម្ពុជាចំនួន​៤០មុខ ដោយមានបងា្ហញជូននូវ៖ -របៀបប្រើប្រាស់ -រយៈពេលនៃការព្យាបាល -ការប្រុងប្រយ័ត្នជាមុន -ផលរំខាននៃឱសថ។ យ៉ាងណាមិញ មានតែចំណុចគោលៗតែប៉ុណ្ណោះដែលត្រូវបានបង្ហាញនៅក្នុងឯកសារនេះ សម្រាប់ព័ត៌មានបន្ថែមស៊ីជម្រៅអំពីប្រភេទឱសថនីំមួយៗ អ្នកគួរតែស្វែងរកឯកសារបន្ថែមទៀត។ ប្រភព ៖ ទំព័រហ្វេសប៊ុក «បន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញ» ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ហេលស៍ថាម ប្រូ លេខ ៦៩

ស្វែងយល់អំពីបញ្ហាផ្សេងៗទាក់ទិននឹង«ជំងឺរាគដែលបង្កឡើងពីមេរោគ» នៅក្នុងទស្សនាវដ្តីហេលស៍ថាមប្រូ លេខ៦៩ ដែលមានបង្ហាញជូននូវអត្ថបទជាច្រើនអំពីបញ្ហានេះ រួមមានជំងឺ ការព្យាបាល ករណីសិក្សា និងគន្លឹះក្នុងការរស់នៅផ្សេងៗ ព្រមទាំងការណែនាំអំពីវិធីថែទាំសុខភាពទូទៅផងដែរ… ក្នុងនោះផងដែរ ប្រធានធំៗគួរឲ្យចាប់អារម្មណ៍(មាននៅលើក្របទស្សនាវដ្តី) រួមមាន -តើសញ្ញាណាខ្លះបញ្ជាក់ថា បញ្ហារាករបស់អ្នកបណ្ដាលមកពីបាក់តេរី ? -គ្រោះថ្នាក់ពីក្រោយការរាកដោយប៉ារ៉ាស៊ីត -ជំងឺទឹកដក់ក្នុងភ្នែក ឬចោរលួចគំហើញស្ងាត់ៗ ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals 

ហេលស៍ថាម ប្រូ លេខ ៦៨

តើអ្នកចង់ដឹងអ្វីខ្លះអំពី«ជំងឺរាកដែលមិនបង្កឡើងពីមេរោគ»? ទស្សនាវដ្តីហេលស៍ថាមប្រូ លេខ៦៨ នឹងនាំមកជូនលោកអ្នកនូវអត្ថបទជាច្រើនទាក់ទិននឹងបញ្ហានេះ ដែលរួមមានទាំងជំងឺ ការព្យាបាល ករណីសិក្សា និងគន្លឹះក្នុងការរស់នៅផ្សេងៗ ព្រមជាមួយនឹងអត្ថបទអំពីសុខភាពទូទៅមួយចំនួនផងដែរ… ខាងក្រោមនេះ ជាចំណងជើងធំៗដែលត្រូវបានបង្ហាញនៅលើក្របទស្សនាវដ្តីលេខនេះ ប៉ុន្តែនៅខាងក្នុង គឺមានប្រធានបទគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត… -អ្នកកំពុងតែរាកដោយសារការព្យាបាលឬយ៉ាងណា? -ការពុលអាហារ អាចធ្វើឲ្យមនុស្សស្លាប់បានទេ? -ស្វែងយល់ពីជំងឺដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ -ក្រពះ ពោះវៀនមិនល្អត្រូវចៀសវាងអាហារប្រភេទទាំងនេះ -------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals

មគ្គុទ្ទេសក៍ប្រើប្រាស់ឱសថ

ដើម្បីជាជំនួយខ្លះៗដល់ការសិក្សារបស់សិស្ស និស្សិត ក៏ដូចជាការប្រើប្រាស់ឱសថឲ្យបានសមស្របថែមទៀត និងការសង្កេតឃើញថាមិនទាន់មានឯកសារជាភាសាជាតិយើងនៅឡើយ ក្រុមវេជ្ជបណ្ឌិត (តំណាង T.S.K ) ក៏បានសាកល្បងប្រែសម្រួលពីភាសាបារាំង និងចងក្រងជាឯកសារដ៏មានគុណតម្លៃនេះឡើង។  ក្នុងនេះផងដែរ ក៏មានបង្ហាញនូវឱសថតាមប្រភេទ និងផ្នែក ដោយមានបង្ហាញអំពីចំណុចសំខាន់ៗជាច្រើនទាក់ទិននឹងឱសថរួមមានដូចជា លក្ខណៈឱសថ ផលរំខាន កម្រិតប្រើប្រាស់ ការប្រុងប្រយ័ត្ន។ល។  នេះជាការចូលរួមចំណែកមួយក្នុងការពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសវិស័យឱសថ… ប្រភព៖ ទំព័រហ្វេសប៊ុក Dr. Bo Setha ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ហេលស៍ថាម ប្រូ លេខ ៦៧

តើអ្នកស្គាល់«ជំងឺគ្រុនឈាម» ច្បាស់កម្រិតណាដែរ? វា ជាជំងឺឆ្លងដែលបង្កឡើងដោយសារវីរុសមួយប្រភេទហៅថា Dengue និងចម្លងដោយសារមូសខ្លាញីដែលមានផ្ទុកមេរោគគ្រុនឈាមនេះខាំ ហើយវាស្តែងចេញនូវរោគសញ្ញា ដូចជា ក្តៅខ្លន មានស្នាមមូសខាំនៅលើស្បែក និងសញ្ញាផ្សេងទៀត។  ថ្វីត្បិត វាត្រូវបានស្គាល់ថា ច្រើនកើតមានលើកុមារ តែវាក៏អាចកើតមានលើមនុស្សពេញវ័យផងដែរ ហេតុនេះហើយ ការយល់ច្បាស់អំពីជំំងឺនេះ នឹងជួយឲ្យលោកអ្នកអាចការពារខ្លួនឯង អ្នកនៅជុំវិញខ្លួន និងមនុស្សជាទីស្រលាញ់របស់អ្នក បានទាន់ពេលវេលា និងគេចផុតពីគ្រោះថា្នក់ដល់អាយុជីវិត។ លោកអ្នកក៏អាចស្វែងយល់លម្អិតអំពីបញ្ហាផ្សេងៗជុំវិញជំងឺនេះ តាមរយៈទស្សនាវដ្តីហេលស៍ថាមប្រូ លេខនេះ... -ប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមលើមនុស្សធំ -គ្រោះថ្នាក់អ្នកអាចមិនធ្លាប់ដឹងពីការឈាមច្រមុះញឹកញាប់ -ពក កជាជំងឺតពូជពិតមែនឬទេ? -តើកូនអ្នកអាចប្រឈមនឹងជំងឺគ្រុនឈាមកម្រិតណា? ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals

ហេលស៍ថាម ប្រូ លេខ ៦៦

«អាល្លែកហ្ស៊ី» ជាប្រតិកម្មឆ្លើយតបរបស់ប្រព័ន្ធការពារក្នុងខ្លួនយើងជាមួយនឹងសារធាតុខាងក្រៅ (Foreign Body) ដែលមកប៉ះជាមួយនឹងសរីរាង្គរបស់មនុស្ស។ បើទោះជាវាមិនមែនជាជំងឺឆ្លងក៏ពិតមែន វាក៏អាចបណ្តាលឲ្យមានគ្រោះថា្នក់ដល់អាយុជីវិតផងដែរ ក្នុងករណីធ្ងន់ធ្ងរមួយចំនួន ប៉ុន្តែ នឹងអាចចៀសផុតបាន ប្រសិនបើអ្នកជំងឺអាចគេចចេញពីមូលហេតុដែលឲ្យគាត់មានប្រតិកម្ម។ ក្នុងខណៈនេះ លោកអ្នកអាចស្វែងយល់ពីបញ្ហាមួយនេះ​ ដូចជាបញ្ហាអាល្លែកហ្ស៊ីស្បែក បញ្ហាអាល្លែកហ្ស៊ីភ្នែក និងបញ្ហាអាល្លែកហ្ស៊ីដង្ហើម ព្រមជាមួយនឹងអត្ថបទសុខភាពទូទៅជាច្រើនទៀត នៅក្នុងទស្សនាវដ្តីហេលស៍ថាម​ ប្រូ លេខទី ៦៦ នេះផ្ទាល់តែម្តង... -អាល្លែកហ្ស៊ីភ្នែកមិនមានលក្ខណៈកាចសាហាវប៉ុន្តែជួបប្រទះញឹកញាប់ -តើវាពិតជាខ្មោចសង្កត់ឬជាជំងឺ? -ប្រសិទ្ធភាពនៃការព្យាបាលជំងឺឬសដូងបាត -ហេតុអ្វីស្បែកអ្នកងាយអាល្លែកហ្ស៊ីជាងគេ? -សញ្ញាណនៃអាល្លែកហ្ស៊ីនផ្លូវដង្ហើម ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals

ហេលស៍ថាម ប្រូ លេខ ៦៥

ហេលស៍ថាម ប្រូ លេខនេះបាននាំមកជូនមិត្តអ្នកអាននូវប្រភេទជំងឺដែលកើតឡើងដោយសារមេរោគក្នុងក្រុម Mycrobacterium ក្នុងនោះមានជំងឺរបេង និងហង់សិន ដែលត្រូវបានច្រឡំថាជាជំងឺតពូជ ដោយបង្ហាញជូននូវការការពារពីជំងឺដោយសុវត្ថិភាព និងវិធីសាស្ត្រព្យាបាលប្រកបដោយប្រសិទ្ធភាព ក៏ដូចជាវិធីបង្ការផលវិបាកនានាសម្រាប់អ្នកជំងឺផ្ទាល់... -តើជំងឺរបេងអាចឆ្លងដល់កូនខ្ញុំទេ? -លក្ខខណ្ឌសមស្រប នៃការដាំបង្គោលធ្មេញក្នុងឆ្អឹង -ការធ្លាប់រលូតកូន ធ្វើឲ្យពិបាកមានកូនឬយ៉ាងណា? -ជំងឺហង់សិនជាជំងឺសួរពូជឬយ៉ាងណា? ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals

ហេលស៍ថាម ប្រូ លេខ ៦៤

នៅក្នុងលេខនេះ ហេលស៍ថាម ប្រូ នឹងនាំមកជូនមិត្តអ្នកអាននូវបញ្ហាផ្សេងៗរបស់សរីរាង្គបេះដូង និងសរសៃឈាម ដែលកើតមានញឹកញាប់ចំពោះប្រជាជនកម្ពុជា រួមមាន ជំងឺលើសសម្ពាធឈាម ជំងឺខ្សោយសរសៃឈាមរ៉ាំរ៉ៃ ជំងឺស្ទះសរសៃឈាមសួត និង Metabolic Syndrome ដែលត្រូវបានបកស្រាយយ៉ាងក្បោះក្បាយ ពីសំណាក់វេជ្ជបណ្ឌិតឯកទេសផ្នែកបេះដូង និសរសៃឈាម។ មិនត្រឹមតែប៉ុណ្ណោះ ហេលស៍ថាម ប្រូ លេខនេះ ក៏មានគន្លឹះថែរក្សាសុខភាពទូទៅ រួមបញ្ចូលទាំងកីឡា សម្រស់ និងបញ្ហានានា ផងដែរ... -លើសសម្ពាធឈាមជាឃាតកលាក់មុខ -ជំងឺស្ទះសរសៃឈាមសួតអាចត្រូវព្យាបាលមួយជីវិតឬទេ? -ខ្សោយសរសៃឈាមវ៉ែរុំារ៉ៃនៅតែជាហានិភ័យខ្ពស់សម្រាប់គ្រប់គ្នា - ប្រសិទ្ធភាពបំបាត់ស្នាមដោយការភៀលមុខ -របបអាហារមិនល្អអាចជាដើមចមនៃជំងឺ Metabolic Syndrome ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals

ហេលស៍ថាម ប្រូ លេខ ៦៣

ដោយហេតុថា ប្រសិនបើសរីរាង្គបេះដូង ឬសរសៃឈាម មានបញ្ហាអ្វីមួយនោះ សរីរាង្គដទៃទៀតសុទ្ធតែអាចទទួលរងការបំះពាល់ ហើយការស្វែងយល់អំពីសុខភាពរបស់សរីរាង្គទាំងនោះ និងជំងឺដែលអាចកើតមានចំពោះបេះូង និងសរសៃឈាម គឺពិតជាសំខាន់ក្នុងការការពារទុកជាមុននូវហានិភ័យនានាដែលនឹងអាចកើតមានឡើង ទើប ក្រុមការងារ ទស្សនាវដ្តី ហេលស៍ថាម ប្រូ​ បាននាំមកជូនមិត្តអ្នកអាននូវអត្ថបទជាច្រើន ស្តីអំពី«ជំងឺបេះដូង» នៅក្នុងលេខទី ៦៣ របស់ខ្លួន... -ជំងឺស្ទះសរសៃឈាមបេះដូង ហានិភ័យខ្ពស់លំដាប់ទី១! -ជំងឺខ្សោយបេះដូងមូលហេតុមួយនៃការបាត់បង់គុណភាពជីវិត -សមិទ្ធផលថ្មីរបស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា -គ្រោះថ្នាក់នៃជំងឺបេះដូងពីកំណើត -បេះដូងដើរញាប់ឬយឺតអាចជាសញ្ញានៃវិបត្តិចង្វាក់បេះដូងា ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals

ហេលស៍ថាម ប្រូ លេខ ៦២

ក្នុងលេខទី៦២ របស់ខ្លួន ហេលស៍ថាម ប្រូ បានលើកយកប្រធានបទ«ជំងឺស្ត្រូក» ដែលជាជំងឺធ្ងន់ធ្ងរមួយ ហើយអាចប៉ះពាល់ដល់អាយុជីវិតរបស់មនុស្ស ដោយបាននាំមកជូននូវអត្ថបទជាច្រើន រួមមានដូចជា ជំងឺស្ត្រូកដែបណ្តាលមកពីដាច់សរសៃឈាមនៅខួរក្បាល និងជំងឺដាច់សរសៃឈាមបណ្តោះអាសន្ន ក្រោមការបកស្រាយយ៉ាងក្បោះក្បាយពីសំណាក់វេជ្ជបណ្ឌិតឯកទេស ផ្នែកវះកាត់ខួរក្បាល និងប្រព័ន្ធប្រសាទ ដែលមានបទពិសោធន៍ច្រើនឆ្នាំលើជំងឺទាំងនេះ... -ស្ទះសរសៃឈាមបណ្ដោះអាសន្នអាចធ្វើឲ្យបានបាត់បង់ជីវិតទេ​? -ជំងឺស្ត្រូកដែលបណ្ដាលមកពីការដាច់សរសៃឈាមនៅខួរក្បាល -ស្ត្រីមានផ្ទៃពោះអាចបន្តការធ្វើការដល់ពេលណា ? -កុមារក៏អាចមានជំងឺបាយភ្នែកដែរ? -ក្រសួងសុខាភិបាលចេញសេចក្ដីជូនដំណឹងប្រមូលឱសថ AMLOCOR-5ក្លែងក្លាយពីទីផ្សារ -Alzheimer មិនមែនជាការបាត់បង់ការចងចាំធម្មតានោះទេ! ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals

ហេលស៍ថាម ប្រូ លេខ ៦១

តើអ្នកដឹងទេថា «ជំងឺទឹកនោមផ្អែម» ទាមទាឲ្យមានការព្យាបាលអស់មួយជីវិត ហើយត្រូវការតាមដានទៀងទាត់ ដើម្បីចៀសវាងនូវផលវិបាកផ្សេងៗដែលអាចកើតមាន ដែលរួមមានដូចជា ជំងឺលើសសម្ពាធឈាម ផលវិបាកទៅលើតម្រងនោម ផលវិបាកលើភ្នែក ជាដើម។ ហេតុនេះហើយ ប្រជាជនទូទៅ ជាពិសេសអ្នកជំងឺទឹកនោមផ្អែមផ្ទាល់ ព្រមទាំងអ្នកដែលមានសមាជិកកើតជំងឺនេះ ត្រូវស្វែងយល់ពីវាឲ្យបានលម្អិត។ ក្នុងនោះ មានចំណេះដឹងជាច្រើនដែលអ្នកអាចស្វែងយល់បាន រួមមាន ការព្យាបាល ការតាមដាន និងវិធីសាស្ត្រការពារពីការវិវឌ្ឍទៅដល់ការកើតមាននូវផលវិបាកផ្សេងៗលើសរីរាង្គដទៃ ដែលជាដំណាក់កាលអាចធ្វើឲ្យបាត់បង់ជីវិត ត្រូវបានបង្ហាញជូនក្នុងទស្សនាវដ្តី ហេលស៍ថាម ប្រូ លេខនេះ... ខាងក្រោមនេះ ជាចំណងជើងនៃប្រធានបទធំៗ តែខាងក្នុងនេះ គឺមានអត្ថបទជាច្រើនទៀត... _ជំងឺទឹកនោមផ្អែម និង ទឹកនោមប្រៃអាចកើតដំណាលគ្នាបានទេ ? _ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យអ្នកងងឹតភ្នែកបានដែរ? _ជំងឺទឹកដក់ក្នុងភ្នែក និងការថែទាំ _ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេច ? _Verzenio ឱសថថ្មីសម្រាប់ជំងឺមហារីកសុដន់ ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals

ហេលស៍ថាម ប្រូ លេខ ៦០

ដោយហេតុថា«ជំងឺទឹកនោមផ្អែម»​ ជាជំងឺរ៉ាំរ៉ៃ ដែលទាមទារឲ្យមានការព្យាបាលរយៈពេលយូរ និងធ្វើការតាមដានជាបប្រចាំ ហើយអ្នកជំងឺ និងគ្រួសារផ្ទាល់ត្រូវយល់ដឹងអំពីចំណុចសំខាន់ជាច្រើននៃជំងឺនេះ ដើម្បីការពារផលវិបាកនានានោះ ទើបទស្សនាវដ្តីហេលស៍ថាមប្រូ លេខនេះ មានចេញផ្សាយនូវ ប្រធានបទសំខាន់ៗមួយចំនួនរួមមាន ជំងឺទឹកនោមផ្អែមដែលកើតលើស្ត្រីមានផ្ទៃពោះ ចម្ងល់ផ្សេងៗស្តីអំពីជំងឺទឹកនោមផ្អែម ក្រុមឱសថដែលប្រើប្រាស់ក្នុងការព្យាបាល ព្រមទាំងគន្លឺះក្នុងការព្យាបាល និងបង្ការផលវិបាករបស់ជំងឺឲ្យមានប្រសិទ្ធភាព... _គន្លឹះ៨ចំណុច ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបង្ការផលវិបាកនានា _តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ? _សញ្ញាដែលនឹងប្រាប់ថាកុមារអាចមានជំងឺជំងឺទឹកនោមផ្អែម! _ជំងឺទឹកនោមផ្អែមលើស្ត្រីមានផ្ទៃពោះ _កំហុស៨យ៉ាងអំពីរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals