Menu

Events

កម្មវិធីសន្និសិទសារព័ត៌មានព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ក្រោមប្រធានបទ « អភិរក្សស៊ីក្លូ ដើម្បីទេសចរណ៍»

នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩  សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA (Cambodia Association of Travel Agents) ជាសមាគមថ្នាក់ជាតិដែលមានវ័យចំណាស់ជាងគេនៅក្នុងការប្រត្តិបត្តិវិស័យទេសចរណ៍ផ្នែកឯកជនក្នុងព្រះរាជាណាចក្រកម្ពុជាជាងពីរទសវត្សរ៍មកនេះ។ បន្ថែមពីនេះ សមាគមមានសេចក្តីសោមនស្សសូមជម្រាបជូនទៅដល់សាធារណជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ស្ថាប័នជំនាញ និងវិជ្ជាជីវៈ អ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសមេត្តាជ្រាបថា៖ ដើម្បីចូលរួមអនុវត្តយុត្តិសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធក្នុងការជំរុញពង្រីកគោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជាទូទាំង២៥ខេត្តក្រុង និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋស្វែងយល់បន្ថែមពីសក្តានុពលនៃវិស័យទេសចរណ៍ និងទទួលបានព័ត៌មានដែលមានក្នុងបច្ចុប្បន្នភាពនៃទេសចរណ៍។ ជាក់ស្តែង សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានសហការជាមួយក្រសួងទេសចរណ៍ និងសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដែលមានការចូលរួមសហការគាំទ្រដោយសាលា​ក្រុងភ្នំពេញ និងគណៈកម្មាធិកាជាតិអូឡាំពិចកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩ ក្រោមប្រធានបទអភិរក្សស៊ីក្លូដើម្បីទេសចរណ៍ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ដល់២៣ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់នៅសួនព្រះនាងប្រាជ្ញាបរមី (ជិតសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) រាជធានីភ្នំពេញ។ ដោយឡែក នេះជាលើកទី៣ សម្រាប់ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូដែលការប្រណាំងស៊ីក្លូជាលើកចុងក្រោយតាំងពីឆ្នាំ ១៩៩៥មកម្ល៉េះ  ដោយយោងតាមការស្រង់ស្ថិតិរបស់សមាគមបានបង្ហាញថាកាលពីទសវត្សរ៍ទី៩០ចំនួនស៊ីក្លូមានប្រមាណ ១០០០គ្រឿងឯណោះ ក៏ប៉ុន្តែចំនួនស៊ីក្លូនាពេលបច្ចុប្បន្នមានប្រមាណប្រហែល ៣០០គ្រឿងតែប៉ុណ្ណោះ។ ការធ្លាក់ចុះនេះបណ្តាលមកពីការបាត់បង់ប្រជាប្រិយភាពនៃការប្រើប្រាស់ស៊ីក្លូក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ទើបបណ្តាលឲ្យអ្នកធាក់ស៊ីក្លូជាច្រើនសម្រេចចិត្តផ្លាស់ប្តូរមុខរបរ និងមួយចំនួនទៀតចូលនិវត្តដោយសារមានវ័យចំណាស់មិនអាចប្រកបមុខរបរនេះបន្តទៀតបាន។ យ៉ាងណាមិញ ដោយសារការមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំងទើបជំរុញឲ្យមានការព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណងបង្កើនប្រជាប្រិយភាព បង្កើនការប្រើប្រាស់ ពិសេសជួយបង្កើនប្រាក់ចំណូលដល់អ្នកធាក់ស៊ីក្លូដើម្បីគាំទ្រគាំពារដល់មុខរបរធាក់ស៊ីក្លូកុំឲ្យបាត់បង់តាមរយៈការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះភ្ញៀវជាតិ និងអន្តរជាតិនឹងមានឱកាសចូលរួមទស្សនាការប្រណាំងស៊ីក្លូដ៏កម្រដោយមានការចូលរួមប្រកួតប្រជែងស៊ីក្លូប្រមាណ ១៣៦គ្រឿង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមកម្មវិធីនេះអាចទស្សនា និងកម្សាន្តជាមួយសកម្មភាពជាច្រើនទៀតដូចជា ការជិះស៊ីក្លូកម្សាន្តក្នុងបរិវេណសួនព្រះនាងប្រាជ្ញាបរមី ដោយសបញ្ជាក់ការបង្ហាញពីប្រវត្តិ និងរបៀបនៃការបង្កើតស៊ីក្លូ ព្រមជាមួយការលក់ម្ហូបអាហារ និងភេសជ្ជៈជាច្រើនផងដែរ។ លើសពីនេះ ក៏មានការប្រគំតន្ត្រី Acoustic ផ្ទាល់ជាមួយនឹងការតុបតែងតាមបែបជនបទយ៉ាងពិសេសថែមទៀតផង។ គួរបញ្ជាក់ជាថ្មីម្តងទៀតថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សូមអញ្ជើញសាធារណជនទាំងអស់ចូលរួមដោយសេរីក្នុងព្រឹត្កិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ក្នុងថ្ងៃទី២២ និង២៣ មិថុនានេះ ឲ្យបានច្រើនកុះករ។

Pharmacist Talk ៖ តោះ! និយាយជាមួយសិស្សច្បងពីដំណើរក្រោយរៀនចប់...

ពេលរៀនចប់ផ្នែកឱសថគួរធ្វើអ្វីទៅ? រៀនផ្នែកឱសថចប់ ប្រាកដជាត្រូវបើកឱសថស្ថានឬយ៉ាងណា? រៀនចប់ឱសថហើយ មានផ្លូវណាគួរបន្តដើរខ្លះ? ចុះចំណែកឱសថការីដែលបានបញ្ចប់ការសិក្សាហើយ? តើមានជំនឿចិត្ត និងពេញចិត្តគ្រប់គ្រាន់ឬនៅសម្រាប់ការដើរលើផ្លូវដែលខ្លួនបានជ្រើសរើស?… ឱសថការី ក៏ដូចជាអនាគតឱសថការីរបស់យើង ប្រហែលជាធ្លាប់បានសួរខ្លួនឯង ឬលើកមកពិភាក្សាជាមួយមិត្តភក្តិជាច្រើនលើកច្រើនសាររួចមកហើយនូវសំណួរខាងលើនេះ ហើយក៏ប្រហែលមានសំណួរជាច្រើនទៀតទាក់ទងនឹងគោលដៅនៃអាជីពទៅថ្ងៃអនាគតដែលតែងតែចោទជាការបារម្ភ និងកង្វល់ជាច្រើនសម្រាប់យើង ជាពិសេសនៅឆ្នាំដែលត្រៀមបញ្ចប់ការសិក្សាតែម្តង។ ​ ជាការពិត អាជីពទៅថ្ងៃអនាគតរបស់ឱសថការីក្រោយបញ្ចប់ការសិក្សាមានច្រើនជម្រើសត្រៀមសម្រាប់ឲ្យឱសថការីដែលបញ្ចប់ការសិក្សាជ្រើសរើស តែទោះយ៉ាងនេះក្តី អ្នកប្រហែលជាម្នាក់ក្នុងចំណោមអនាគត និងបច្ចុប្បន្នឱសថការីជាច្រើនរូប ដែលកំពុងតែមានភាពស្មុគស្មាញ បារម្ភ ខ្វល់ខ្វាយ មិនអាចសម្រេចចិត្ត និងមិនអាចតាំងអារម្មណ៍លើអ្វីដែលកំពុងធ្វើ ថែមទាំងមិនអាចត្រៀមខ្លួនបានត្រឹមត្រូវ សម្រាប់ការសម្រេចជោគជ័យលើគោលដៅអាជីពជាឱសថការីរបស់ខ្លួនបានថែមទៀតផង។ បញ្ហាមួយចំនួនក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឲ្យអ្នកនៅស្ទាក់ស្ទើរ ឬមានអារម្មណ៍ថាវង្វេងផ្លូវក្នុងការជ្រើសរើសអាជីពគោលដៅគឺជា ការខ្វះខាតនូវបទពិសោធន៍ ព័ត៌មាន តថភាពជាក់ស្តែង ទំនាក់ទំនង ក៏ដូចជាកម្លាំងជំរុញទឹកចិត្ត ដែលទាំងនេះក៏ធ្លាប់ជាបញ្ហាសម្រាប់រៀមច្បងឱសថការីរបស់អ្នកដូចគ្នាដែរ។ បើអញ្ចឹង ហេតុអ្វីក៏មិនចាប់យកឱកាសក្នុងការជួបជាមួយនឹងសិស្សច្បងឱសថការីរបស់អ្នក ដែលបានឆ្លងកាត់ដំណើរផ្លូវដែលអ្នកកំពុងមានការបារម្ភក្នុងការឈានជើងឆ្លងកាត់ និងមើលថាតើពួកគាត់អាចជួយអ្នកបានកម្រិតណា? អ្នកអាចនឹងភ្ញាក់ផ្អើលក្រោយពីបានជួបពួកគាត់! ហេតុអ្វី Pharmacist Talk ត្រូវបានបង្កើតឡើង? ស្របពេលនឹងការចូលរួមលើកកម្ពស់វិជ្ជាជីវៈសុខាភិបាលតាមរយៈប្រតិបត្តិការផ្សេងៗជាច្រើនកន្លងមក ហេលស៍ថាម ប្រូ ក៏ជឿជាក់ផងដែរថា វិជ្ជាជីវៈឱសថសាស្ត្រពិតជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលទាំងមូល ហើយក្នុងនោះផងដែរការលើកកម្ពស់ធនធានមនុស្ស ពោលគឺអនាគតឱសថការីជំនាន់ក្រោយ គឺជាអ្វីដែលយើងមិនអាចមើលរំលងបានឡើយ។ ហេតុនេះ លើកនេះ ហេលស៍ថាម ប្រូ បានធ្វើការគោរពអញ្ជើញនូវវាគ្មិនវ័យក្មេងដែលជានិមិត្តរូបដ៏មានប្រជាប្រិយនៅក្នុងវិស័យឱសថសាស្ត្រចំនួន ១០រូប ដើម្បីធ្វើការចែករំលែកលើបទពិសោធន៍“នៅក្នុងដំណើរក្រោយរៀនចប់” របស់ពួកគាត់ទៅកាន់អនាគតឱសថការីរបស់យើង ដើម្បីបង្ហាញជាមាគ៌ាក្នុងការជ្រើសរើសដំណើរជីវិតដ៏ត្រឹមត្រូវក្នុងវិជ្ជាជីវៈរបស់ពួកគេ ដើម្បីឈានដល់ភាពជោគជ័យលើអាជីព និងនាំទៅដល់ការកើនឡើងទាំងចំនួន និងគុណភាពនៃធនធានមនុស្សក្នុងការលើកកម្ពស់វិស័យឱសថសាស្ត្រ ក៏ដូចជាវិស័យសុខាភិបាលទាំងមូលតែម្តង។ អ្វីគួររំពឹងថានឹងទទួលបានក្រោយពីចូលរួម Pharmacist Talk នេះ? ហេលស៍ថាម ប្រូ ជឿជាក់ថា ក្រោយពីចូលរួមកម្មវិធីនេះអ្នកនឹងអាចរកឃើញនូវគោលដៅដែលធ្លាប់តែស្រពិចស្រពិល ទទួលបានគន្លឹះក្នុងការសម្រេចគោលដៅក្នុងអាជីព ព័ត៌មានជាក់ស្តែងអំពីអាជីព កម្លាំងជំរុញចិត្ត និងភាពជឿជាក់លើគោលដៅដែលបានជ្រើសរើស ដែលទាំងនេះនឹងអាចជួយឱសថការី ក៏ដូចជាអនាគតឱសថការីក្នុងការត្រៀមខ្លួនឲ្យបានល្អដើម្បីឈានជើងក្នុងអាជីពក្នុងក្រីស្រម៉ៃ ក៏ដូចជាជួយក្នុងការអភិវឌ្ឍដំណើរផ្លូវនៅក្នុងអាជីពបច្ចុប្បន្នរបស់ខ្លួនផងដែរ។ តាមរយៈការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់សិស្សច្បងឱសថការីរបស់យើង ក៏ដូចជាការប្រឹក្សាយោបល់ អ្នកក៏នឹងអាចចាប់ផ្តើមរកឃើញនូវចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន និងអាចជ្រើសរើសអាជីពដែលស័ក្តិសមចំពោះខ្លួនប្រកបដោយជំនឿចិត្តផងដែរ។ លើសពីនេះ ហេតុអ្វីមិនចាប់ឱកាសជួបជុំនេះក្នុងការបង្កើនចំណងមិត្តភក្តិភាព ក៏ដូចជាភាពស្និទស្នាលនៅក្នុងក្រុមគ្រួសារឱសថការីរបស់យើង និងស្វែងរកនិមិត្តរូបដែលជាគំរូសម្រាប់អាជីពអនាគតរបស់អ្នកផង? គួរបញ្ជាក់ផងដែថា សិស្សច្បងឱសថការីរបស់យើង ដែលនឹងចូលរួមចែករំលែកនៅក្នុង Pharmacist Talk នេះ រួមមាន៖ 1. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ហែម សុភក្តិ ប្រធានផ្នែកមន្ទីរពិសោធន៍វេជ្ជជីវសាស្ត្រចាតានិងជាសាស្ត្រាចារ្យផ្នែកមីក្រូជីវសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល 2. កញ្ញាបណ្ឌិតឱសថសាស្ត្រឯកទេស យូ វណ្ណី អ្នកសម្របសម្រួលគម្រោងការគ្រប់គ្រងប្រព័ន្ធគុណភាពមន្ទីរពិសោធន៍ 3. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ឆាយ សុខដាលីស អនុប្រធានការិយាល័យគ្រប់គ្រងឱសថសុវត្ថិភាពចំណីអាហារនៃមន្ទីរសុខាភិបាលខេត្តកណ្តាល 4. លោកឱសថការី អោក សៅ អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុន សាណូហ្វី កម្ពុជា 5. លោកស្រីឱសថការី ជា បានហេង នាយកបច្ចេកទេសនៃសហគ្រាសផលិតឱសថ អន្តរជាតិ 6. កញ្ញាឱសថការី ចាន់ បូរ៉ា Business Development Leader & Pharmacy Supervisor at Community Pharma Co., Ltd. 7. កញ្ញាឱសថការី ឃាង ស៊ីវហ៊ុង អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុនហេលស៍ថាម ខប 8. លោកឱសថការី ខេង សេងលី អតីតឱសថការីនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ 9. កញ្ញាឱសថការី ស៊ីម ជីវីរ័ត្ន ស្ថាបនិកឱសថស្ថានអង្គរហ្វាម៉ា 10. កញ្ញាឱសថការី អ៊ីវ សុភា Pharmacist epidemiologist at Institute Pasteur of Cambodia និងជានិស្សិតថ្នាក់បណ្ឌិត។ សំបុត្រចូលរួម សម្រាប់ការចូលរួម អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមជាមុន ជាមួយតម្លៃសំបុត្រត្រឹមតែ ២០,០០០រៀល (សម្រាប់និស្សិត) និង៤០,០០០រៀល (សម្រាប់មិនមែននិស្សិត) នៅមុនថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨។ ចំពោះតម្លៃសំបុត្រក្រោយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ គឺ ៤០,០០០រៀល (សម្រាប់និស្សិត) និង៦០,០០០រៀល (សម្រាប់អ្នកមិនមែននិស្សិត) ។ ***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!! របៀបចុះឈ្មោះ ដើម្បីចុះឈ្មោះជាមុន សូមចូលទៅកាន់ទំព័រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក Healthtime Pro Forum និងរើសយក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក ជ្រើសយក Healthtime Pro Forum និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ កំណត់សម្គាល់ ៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅការិយាល័យក្រុមហ៊ុនហេលស៍ថាមខប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២ កុំភ្លេច ចូលរួមជាមួយពួកយើង ក្នុងកម្មវិធី Pharmacist Talk ៖ “តោះ! និយាយជាមួយសិស្សច្បងពីដំណើរក្រោយរៀនចប់”ទាំងអស់គ្នា នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពី៨ព្រឹក ដល់១២ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ប្រញាប់កក់សំបុត្ររបស់អ្នកនៅថ្ងៃនេះ (កន្លែងមានកំណត់)! ហើយពួកយើង និងសិស្សច្បងឱសថការីរបស់យើង នឹងរង់ចាំជួបអ្នកទាំងអស់គ្នានៅថ្ងៃនោះ! *ហេលស៍ថាម ប្រូ ជាស្ថាប័នផ្តោតលើការអប់រំ និងពង្រឹងសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសលើការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

កិច្ចពិភាក្សាទាក់ទងនឹងប្រធានបទ “តើអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន គួរចូលរួមយ៉ាងណាខ្លះ ដើម្បីកាត់បន្ថយលំហូរចេញរបស់អ្នកជំងឺទៅក្រៅប្រទេស?”

ហេលស៍ថាម ប្រូ ជាស្ថាប័នផ្តោតលើការអប់រំ និងពង្រឹងសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសលើការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងពីរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងវិធីសាស្រ្តក្នុងការបង្កើនទំនុកចិត្តរបស់អ្នកជំងឺ ហេលស៍ថាម ប្រូ នឹងគោរពអញ្ជើញវាគ្មិនល្បីៗចំនួន៣រូប ដើម្បីចែករំលែក និងពិភាក្សាទាក់ទងនឹងប្រធានបទ “តើអ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន គួរចូលរួមយ៉ាងណាខ្លះ ដើម្បីកាត់បន្ថយលំហូរចេញរបស់អ្នកជំងឺទៅក្រៅប្រទេស?” នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ សាលបាយ័ន។  វាគ្មិនក្នុងវេទិកានេះរួមមាន៖ ១. លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ  អនុប្រធានមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងជាស្ថាបនិកនៃ កាដាវគ្លីនិកសើស្បែក និងឡេសឺរ  ២. សាស្រ្តាចារ្យ ឯក ម៉េងលី  ស្ថាបនិកនៃមន្ទីរសម្រាកព្យាបាលលុច្ស មន្ទីរសម្រាកព្យាបាល និងសម្ភពសុខៈ និងមន្ទីរពេទ្យអឃីតកោះពេជ្រ និងជាអតីតប្រធានផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ៣. លោកស្រីទន្តបណ្ឌិត អេង លីគង់  នាយិកានៃមន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រ ឃែរ និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា CWEA  វាគ្មិនល្បីៗទាំង ៣រូបខាងលើ នឹងចែករំលែកពីបទពិសោធក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ការគ្រប់គ្រង និងពង្រីកស្ថាប័ន ក៏ដូចជាពិភាក្សា ស្រាយចម្ងល់ផ្សេងៗរបស់អ្នកចូលរួម។ សម្រាប់ការចូលរួម លោកអ្នកអាចចុះឈ្មោះចូលរួមជាមុន ដោយតម្លៃសំបុត្រសម្រាប់មុនថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ (១០,០០០រៀល សម្រាប់និស្សិត និង៤០,០០០រៀល សម្រាប់អ្នកធ្វើការ ឬម្ចាស់គ្លីនិក ឱសថស្ថាន) និង សំបុត្រក្រោយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ (២០,០០០រៀល សម្រាប់និស្សិត និង៦០,០០០រៀល សម្រាប់អ្នកធ្វើការ ឬម្ចាស់គ្លីនិក/ឱសថស្ថាន) ។ កន្លែងមានកំណត់! ដើម្បីចុះឈ្មោះជាមុន លោកអ្នកអាចចូលទៅកាន់ទំព័រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក Healthtime Pro Forum និងរើសយក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក ជ្រើសយក Healthtime Pro Forum និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ កំណត់សម្គាល់ ៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅអគារ CJCC ថ្ងៃទី ២២ និង២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥រសៀល។ សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ទូរស័ព្ទលេខ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២

Vitafoods Asia 2018 is Coming!

The 8th Vitafoods Asia will take place on 11-12 September 2018, at the Sands Expo & Convention Centre at Marina Bay Sands in Singapore, enabling attendees to source high quality ingredients, products and services within the nutraceutical sector. Plus, industry thought-leaders share knowledge, identify market trends and offer regulatory advice covering the Asia Pacific region.    Vitafoods Asia enjoyed record-breaking attendance following its move to Singapore – the heart of innovation in the region. Vitafoods Asia 2018 will bring a growing number of 5,500+ industry professionals, 300+ global suppliers from 60+ countries across the entire nutraceutical supply chain in the Asia Pacific region to do business. There is no better time to be part of the fast-growing nutraceutical sector.    If you have any enquiries, please feel free to contact us:     Lisa Tan Marketing Manager - Vitafoods Asia T: +65 6411 7723 | E: lisa.tan@informa.com LinkedIn Vitafoods Asia, Facebook @vitafoodsasia, Twitter @VitafoodsAsia

ពិធីបុណ្យផ្កាយ Tanabata Festival 2018

Tanabata Festival is a Japanese traditional celebration and celebrated every year on July 7 in Japan, and to recall a story of a lover in the heaven Weaver Princess and Cowboy. According to the story of Tanabata, the two lovers are separated by the Amanogawa and allowed to meet once per year on July 7. At that time, Japanese people write their wishes on the wishing paper and hang it on the bamboo tree to have their wishes granted. Japanese people believe that they wish to be the same as the two lovers since they are very hard working and skillful person in doing their tasks. This year, Embassy of Japan in Cambodia, Japan Foundation Asia Center and Cambodia-Japan Cooperation Centre (CJCC) will celebrate this event for the purpose of introducing culture exchange between the two nations, to be held from 5 July to 6 July 2018. Various cultural activities and exhibitions will be conducted as in the following: » Decorate and display similar Tanabata Festival in Japan » Experience with the cultural and educational exchange between both countries » Enjoy and understand more about the story of Tanabata and Tepsodachan  » Make Origami & Kirigami » Write wishes and hang on bamboo trees » Enjoy and learn Japanese calligraphy  » Experience wearing Yukata (Japanese traditional custom) » The 9th NODOJIMAN Japanese Song Contest » Pro Musica Nipponia Concert » Cook & taste Khmer and Japanese foods & sweets » Enjoy foods, drinks, services and products booth more than 10 of Japanese and Cambodian restaurants, companies, and others » Enjoy various entertainment programs » Enjoy free-style dancing  » Photo sessions ******* - Date: July 5-6, 2018 (8:00 am to 8:00 pm) - Place: CJCC (see map: http://bit.ly/CJCCMap) - Admission: Free (Everyone is Welcome!) - Official hashtag: #TanabataKH18 - For more: http://go.cjcc.edu.kh/Tanabata2018 ******* **Co-organizers**  - Embassy of Japan in Cambodia - Japan Foundation Asia Center - Cambodia-Japan Cooperation Center (CJCC) **Gold Sponsors**  - Cambodia Suzuki Motor Co., Ltd. - URATA S.E (Cambodia) Co., Ltd. - Aquarius **Silver Sponsors**  - Obsidian **Bronze Sponsors** - NAKAMURA CO., Ltd (Cow Style Cambodia) - SOURIRE PRO AND ARTS Co., LTD (SPA) - Himawari Hotel Apartments - Kurata Pepper Co., Ltd. - JTB PTE. LTD. - Toridoll Holdings Corporation - Aovyeut.com - Sunrise Japan Hospital Phnom Penh ** Program Agenda & Map: https://l.cjcc.edu.kh/2t9BPVf

កិច្ចសន្ទនាលើ«គន្លឹះចាប់ផ្តើមអាជីវកម្មដោយជោគជ័យ និងឲ្យមាននិរន្តរភាព»

ក្នុងខែកញ្ញានេះ ពិតជាពិសេស ហើយជាឱកាសសំខាន់មួយដែលលោកអ្នក ជាពិសេសសម្រាប់អ្នកដែលមានបំណងចង់ធ្វើអាជីវកម្ម ក៏ដូចជាពង្រីកអាជីវកម្មរបស់ខ្លួន មិនអាចអាក់ខាន់បាន នោះគឺ កិច្ចសន្ទនាពាណិជ្ជកម្មប្រចាំខែដែលត្រូវបានសហការរៀបចំឡើងដោយ ផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ។ សម្រាប់ខែកញ្ញានេះ នឹងមានវត្តមាននៃវាគ្មិនកិត្តិយស២រូប ដែលមានបទពិសោធន៍ច្រើនក្នុងអាជីវកម្ម គឺ Mr. Kouch Pheng ជាប្រធាននៃ Advanced Glory Logistics (Cambodia) co., ltd (Elected President of YEAC) និង Mr. Song Saran ជា CEO នៃAmru Rice (Cambodia) Co., Ltd  អញ្ជើញចូលរួមកិច្ចពិភាក្សាលើប្រធានបទ «គន្លឺះចាប់ផ្តើមអាជីវកម្មដោយជោគជ័យ និង ឲ្យមាននិរន្តរភាព?»  ក្រោមការសម្របសម្រួលពីលោក រឹទ្ធ ប៉ុនរត្ន័ ដែលជានាយកផ្នែករដ្ឋបាល និង ធនធានមនុស្សរបស់ផាកកាហ្វេ។ ដូចទៅនឹងកិច្ចសន្ទនារៀងរាល់ខែដែរ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅផាកកាហ្វេសាខាផ្លូវបឹងកេងកងត្រសក់ផ្អែម ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង ០៥:៣០នាទី ល្ងាចតទៅ។ គួររំលឹកផងដែរថា ផាកកាហ្វេសហការណ៍ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំបានរៀបចំ«កម្មវិធីសន្ទនាពាណិជ្ជកម្ម»នេះដែលមានរយៈពេលពេញមួយឆ្នាំ២០១៧  ក្នុងគោលបំណងបង្កើតឡើងក្នុងគោលដៅមួយដែលមិនមែនស្វែងរកប្រាក់ចំណេញឡើយ តែ គឺជាកម្មវិធីមួយដែលអាចជួយពង្រឹកគំនិតល្អៗសម្រាប់សហគ្រិនភាពក្នុងស្រុក ហើយអនុញ្ញាតឲ្យលោកអ្នកដែលមានបំណងស្វែងយល់ពីអាជីវកម្មអាចចូលរួមបានដោយចំណាយតិចតួចបំផុត។ កម្មវិធីនេះផងដែរ ក៏ទទួលបានការគាំទ្រពីស្ថាប័នដែលមានអ្នកជំនាញខាងចម្រុះវិស័យក្នុងប្រតិបត្តិការអាជីវកម្មផ្សេង ដូចជា ក្លឹបអ្នកវិនិយោគកម្ពុជា (CIC)  សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(C.V.E.A) និង JCI កម្ពុជា និងម្ចាស់ឧបត្ថម្ភកម្មវិធីធំៗមួយចំនួនទៀត។ កុំភ្លេចចូលរួមទាំងអស់គ្នា!!! ប្រសិនបើលោកអ្នកចង់ស្វែងយល់អំពី ៖ ១. ហេតុអ្វីត្រូវសម្រេចចិត្តធ្វើអាជីវកម្ម? ២. អ្វីជាដើមទុនចម្បងក្នុងការធ្វើអាជីវកម្ម? តើអាចរកទុននោះតាមវិធីណា? ៣. យុទ្ធសាស្ត្រ និងតិចនិចក្នុងការដោះស្រាយបញ្ហាប្រឈមនីមួយៗក្នុងដំណើរការអាជីវកម្ម ៤. តើត្រូវពិនិត្យ និងធ្វើយ៉ាងណាដើម្បីដើរឲ្យទាន់បរិបទទីផ្សារ? ៥. តើអាជីវកម្មថ្មីថ្មោងអាចរីកចម្រើនបានយ៉ាងដូចម្តេច? ៦. តើយុទ្ធសាស្រ្តអ្វី ដែលអនុញ្ញាតឲ្យក្រុមហ៊ុនមួយរីកចម្រើនខ្លាំងទៅមុខ? ៧. ស្រាយចម្ងល់ផ្សេងៗតាមរយៈការជជែកវែកញែកបន្ថែមជាមួយវាគ្មិន និងអ្នកចូលរួមជាច្រើនទៀត។ តម្លៃសំបុត្រ៖      ១៥ដុល្លារ ទំនាក់ទំនង ៖     ០៧៧ ៦៧៦ ៤២៣/ ០១២ ២៣២ ៨២៣ សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធីនេះ សូមចុច ត្រង់នេះ   ***បញ្ជាក់ ៖ តម្លៃសំបុត្រនេះ មានការរាប់បញ្ចូល Cocktail Networking រួចជាស្រេច។

ពិធីបុណ្យសែនព្រះខែ​ លើកទី៤

នរណាខ្លះបាន ឬកំពុងត្រៀមរៀបចំផ្ទះសម្បែងសម្រាប់ពិធីបុណ្យសែនព្រះខែខាងមុខនេះ? តើបានដឹងថាពិធីបុណ្យនេះមានប្រភពដើមពីប្រទេសណាដែរឬទេ? ហើយគេរៀបចំអ្វីខ្លះសម្រាប់សែនព្រះខែ?   សម្រាប់អ្នកដែលមានបំណងយល់ដឹងពីប្រភពដើមនៃពិធីបុណ្យនេះ សូមអញ្ជើញចូលរួម «ពិធីបុណ្យសែនព្រះខែ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ចាប់ពីវេលាម៉ោង ២:០០រសៀល ដល់ម៉ោង ៦:០០ល្ងាច ក្រោមកិច្ចសហការរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCCនិង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំ ប្រជាជនកម្ពុជាតែងប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជាការរំលឹកគុណដល់ជីដូនជីតាដែលបានធ្វើមរណៈកាល។ ដូចគ្នានេះដែរ ប្រទេសជប៉ុន និងសារធារណៈរដ្ឋកូរ៉េក៏មានទំនៀមទំលាប់រៀបចំពិធីបុណ្យសែនព្រះខែ ដើម្បីរំលឹកដល់គុណបុព្វបុរសដែលបានចែកឋានទៅ ក៏ដូចជាដើម្បីអបអរសាទររដូវប្រមូលផលកសិកម្មផងដែរ។   គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះ ក៏នឹងមានការធ្វើបទបង្ហាញពីប្រវត្តិនៃពិធីបុណ្យសែនព្រះខែ ការរៀបគ្រឿងសំណែនសម្រាប់ពិធីនេះតាមបែបវប្បធម៌ជប៉ុន និងកូរ៉េ របៀបធ្វើនំសម្រាប់សែនព្រះខែបែបជប៉ុន និងកូរ៉េ និងការបង្ហាញនូវសម្លៀកបំពាក់ប្រពៃណីជប៉ុន និងកូរ៉េ និងការសម្តែងនូវរបាំប្រពៃណីជប៉ុន និងកូរ៉េ ។ អ្វីដែលរឹតតែពិសេសនោះ គឺការសម្តែងសិល្បៈសម័យតាមបែប J-Pop និង K-Pop ផងដែរ។   សូមអញ្ជើញចូលរួមកម្សាន្ត និងយល់ដឹងពីវប្បធម៌របស់ប្រទេសទាំងពីរនេះទាំងអស់គ្នា!!! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការវះកាត់មាត់ឆែប ក្រអូមមាត់ឆែប បញ្ហាមាត់ធ្មេញ និងបញ្ហាពិការភាពមុខមាត់ផ្សេងៗដោយមិនគិតថ្លៃ

សង្ឃឹមថ្មីមកដល់ទៀតហើយ!!! សម្រាប់កុមារៗទាំងឡាយដែលមានបញ្ហាទាក់ទិននឹង  មាត់ឆែប ក្រអូមមាត់ឆែប បញ្ហាមាត់ធ្មេញ និងបញ្ហាពិការភាពមុខមាត់ផ្សេងៗ។ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទៅ២០ខែតុលា ឆ្នាំ២០១៧ ការវះកាត់មាត់ឆែប ក្រអូមមាត់ឆែប បញ្ហាមាត់ធ្មេញ និងបញ្ហាពិការភាពមុខមាត់ផ្សេងៗ នឹងត្រូវបានរៀបចំឡើងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានជំនួយពីអង្គការស្នាមញញឹមកម្ពុជា សហការជាមួយអង្គការស្នាមញញឹមអាស៊ី និង អង្គការ Love Without Boundaries មកពីសហរដ្ឋអាមេរិក  ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ។ ការពិនិត្យ និង ចុះឈ្មោះសម្រាប់អ្នកជំងឺនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៦ ខែ តុលា ឆ្នាំ២០១៧នេះ  សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម ៖  -ទីស្នាក់ការអង្គការស្នាមញញឹមកម្ពុជានៅមិត្តភាពខ្មែរ-សូវៀត -ទូរស័ព្ទលេខ ៖ ០២៣ ២១១ ៤០៥/ ០១២ ៦៥៥ ៧៨

«ផ្លូវជីវិត» ដំណើរឆ្ពោះទៅរកគោលដៅក្នុងការកសាងរូបរាងនៃក្តីស្រមៃ

មនុស្សយើងម្នាក់ៗតែងតែមានក្តីស្រមៃ និងចង់ឲ្យក្តីស្រមៃរបស់ខ្លួនក្លាយជាការពិត ។  ប៉ុន្តែពួកយើងមិនអាចសម្រេចក្តីស្រមៃរបស់ខ្លួនឡើយព្រោះ ៖ -ពួកយើងមានក្តីស្រមៃតែខ្វះភាពក្លាហាន -យើងមានផ្នត់គំនិតល្អៗតែមិនហានបញ្ចេញ -យើងមានគម្រោង តែមិនហ៊ានជំនះជាមួយឧបសគ្គ -យើងមានសមត្ថភាព តែមិនបានយកមកប្រើប្រាស់ -យើងមានឱកាស តែមិនចេះចាប់យកឱកាស។ ជីវិតរបស់មនុស្សម្នាក់ៗមុននឹងឈានចេញពីឧបសគ្គមួយៗ គឺត្រូវប្រើសតិ ការគិត ការតាំងចិត្តយ៉ាងខ្លាំង។ ពេលខ្លះមានអារម្មណ៍ថាបាក់ទឹកចិត្ត គ្មានកម្លាំងដើរតទៅមុខ ជាពិសេសវង្វេងជាមួយគោលដៅរបស់ខ្លួនឯង…តើអ្នកចង់សាងជំនឿចិត្តជាមួយគោលដៅរបស់អ្នកដែរទេ? ស្របពេលដែលត្រូវប្រឈមនឹងរឿងរ៉ាវជាច្រើន តើគួរធ្វើបែបណាទើបនៅតែអាចស្ថិតនៅជាប់ជាមួយនឹងក្តីស្រមៃ ហើយមិនបោះបង់ចោលដាច់ខាតមិនថាកំពុងតែជួបនឹងបញ្ហាធំយ៉ាងណា? ចម្លើយនឹងមានផ្តល់ជូននៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ក្នុងកម្មវិធីសិក្ខាសាលាមួយក្រោមការផ្តួចផ្តើមដោយONN Agency ក្រោមប្រធានបទ «ផ្លូវជីវិត» ដែលនឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) (ក្នុង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ចាប់ពីម៉ោង១:០០ ដល់ម៉ោង៥:០០ល្ងាច ។ អ្វីទៅជា«ផ្លូវជីវិត»?          «ផ្លូវជីវិត» គឺជាសិក្ខាសាលាពិសេសមួយសម្រាប់បុគ្គលគ្រប់រូប ជាពិសេសយុវវ័យដែលមានក្តីស្រមៃ ដែលនឹងធ្វើការបង្ហាញអំពីដំណើរផ្លូវក្នុងការឆ្ពោះទៅរកគោលដៅក្នុងការកសាងរូបរាងនៃក្ដីស្រមៃនោះឲ្យកើតមានឡើង។ អ្វីដែលរឹតតែពិសេស​ទៀតនោះ គឺវាគ្មិនទាំង4រូប សុទ្ធតែអាយដុលវ័យក្មេង​ដែលមានភាពជោគជ័យក្នុងការសម្រេចបាននូវក្តីស្រមៃរបស់ពួកគាត់ ដែលនឹងចូលរួមចែករំលែកអំពីអ្វីដែលពួកគាត់ធ្លាប់បានឆ្លងកាត់ ដែលអាចជាកម្លាំងជំរុញទឹកចិត្ត សកម្មភាពជីវិត និងបទពិសោធន៍ក្នុងការជំនះឧបសគ្គនៃដំណើរជីវិត។ ក្រៅពីនេះ ក៏នឹងមានកម្មវិធីសប្បាយៗជាបន្តបន្ទាប់ទៀតដូចជា ការចាក់បង្ហាញវីដេអូ និងការលេងល្បែងកំសាន្តផងដែរ។ នរណាខ្លះនឹងចូលរួមជាវាគ្មិនកិត្តិយស? តើនឹងមានប្រធានបទអ្វីខ្លះ? -កញ្ញា មាន សូនីតា ៖ រាជនីក្រមាខ្មែរ ដែលភាគច្រើនសុទ្ធតែបានស្គាល់ ដែលកញ្ញានឹងធ្វើការបកស្រាយលើប្រធានបទ «ការតស៊ូកសាង Brand»  ដោយផ្តោតលើការបង្កើតមុខជំនួញដំបូងក្នុងការផ្តួចផ្តើម«ចលនាស្រលាញ់» ជាមួយនឹងគោលបំណងនាំក្រមាខ្មែរឲ្យពិភពលោកបានស្គាល់។  -លោក  P-Sand ៖ តារាចម្រៀងបទនិពន្ធថ្មីដែលកំពុងមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ ជាមួយនឹងប្រធានបទ «ការប្ដេជ្ញាដើម្បីគោលដៅ និងធ្វើយ៉ាងណា ដើម្បីឲ្យក្រុមគ្រួសារគាំទ្រ»។ អ្វីដែលគាត់ចង់និយាយ គឺនឹងផ្តោតទៅលើការជំនះនូវរាល់បញ្ហា ដើម្បីសម្រេចគោលដៅ និងក្តីស្រមៃរបស់ខ្លួន។  -កញ្ញា Marie (ម៉ារី) ៖ «ការចាប់ផ្ដើមមុខជំនួញដោយលុយសន្សំ» នឹងជាប្រធានបទរបស់កញ្ញា ហើយចំណុចសំខាន់នឹងបង្ហាញអំពីតិចនិកក្នុងការបង្កើតជំនួញ និងការធ្វើខ្លួនជាមនុស្សរឹងមាំ អត់ធ្មត់ និងមិនចុះចាញ់ចំពោះឧបសគ្គ។    -លោក សាយ ៖ លោកនឹងនិយាយអំពីប្រធានបទ «តស៊ូនឹងសេចក្ដីស្លាប់»  តាមរយៈការចែករំលែកនូវបទពិសោធន៍ក្នុងការជំនះនូវជំងឺ និងឧបសគ្គកន្លងមក ព្រមទាំងការផ្តល់កម្លាំងចិត្តដល់ខ្លួនឯងក្នុងការតាមចាប់ក្តីស្រមៃ។ អ្វីដែលទទួលបានក្នុងកម្មវិធី«ផ្លូវជីវិត»? -ការដោះស្រាយបញ្ហាពេលជួបឧបសគ្គថា តើអ្នកប្រើវិធីគិតបែបណា? -ពេលជួបឧបសគ្គនិយាយបែបណាជាមួយខ្លួនឯង ដើម្បីដើរទៅមុខបាន? -គិតបែបណាទើបឲ្យពួកគាត់ទាំង4នាក់ដើរដល់ចំនុចដែលគាត់ចង់បាន? -វិធីសាស្ត្រផ្លាស់ប្តូរស្ថានភាពមិនល្អៗអោយទៅជាល្អប្រសើរឡើងមកវិញ។ ***និងមានកម្មវិធីពិសេសៗដែលអ្នកនឹកស្មានមិនដល់ វាគ្មិនក៏ពិសេស ប្រធាបទក៏ពិសេស!!! ចាប់អារម្មណ៍ណាស់មែនទេ? សំបុត្រចូលរួមមានតម្លៃត្រឹមតែ ១០,០០០រៀលប៉ុណ្ណោះ…គួរបញ្ជាក់ផងដែរថា ប្រាក់ចំណេញពីការលក់សំបុត្រមួយភាគនឹងត្រូវបានប្រើប្រាស់ក្នុងកម្មវិធីសប្បុរសធម៌ដោយធ្វើការទិញនូវឧបករណ៍តន្រ្តីជូនដល់ជនពិការ។ សូមរួសរាន់ឡើង!!! ព្រោះថាចំនួនសំបុត្រ គឺមានកំណត់…  សម្រាប់ព័ត៌មានលំអិត លោកអ្នកអាចទាក់ទងមកកាន់លេខ៖  078 76 10 10 / 096 66 5555 1 / 081 32 36 60 កុំភ្លេចចូលរួមទាំងអស់គ្នា…មានក្តីស្រមៃ ជឿជាក់លើក្តីស្រមៃ មិនបោះបង់ក្តីស្រមៃ និងធ្វើឲ្យក្តីស្រមៃក្លាយជាការពិត!!! រួមគ្នាសាងក្តីស្រមៃអោយក្លាយជាការពិតទាំងអស់គ្នា… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

«ផ្លូវជីវិត»

មនុស្សយើងម្នាក់ៗតែងតែមានក្តីស្រមៃ និងចង់ឲ្យក្តីស្រមៃរបស់ខ្លួនក្លាយជាការពិត ។  ប៉ុន្តែពួកយើងមិនអាចសម្រេចក្តីស្រមៃរបស់ខ្លួនឡើយព្រោះ ៖  -ពួកយើងមានក្តីស្រមៃតែខ្វះភាពក្លាហាន  -យើងមានផ្នត់គំនិតល្អៗតែមិនហានបញ្ចេញ  -យើងមានគម្រោង តែមិនហ៊ានជំនះជាមួយឧបសគ្គ  -យើងមានសមត្ថភាព តែមិនបានយកមកប្រើប្រាស់  -យើងមានឱកាស តែមិនចេះចាប់យកឱកាស។ ជីវិតរបស់មនុស្សម្នាក់ៗមុននឹងឈានចេញពីឧបសគ្គមួយៗ គឺត្រូវប្រើសតិ ការគិត ការតាំងចិត្តយ៉ាងខ្លាំង។ ពេលខ្លះមានអារម្មណ៍ថាបាក់ទឹកចិត្ត គ្មានកម្លាំងដើរតទៅមុខ ជាពិសេសវង្វេងជាមួយគោលដៅរបស់ខ្លួនឯង…តើអ្នកចង់សាងជំនឿចិត្តជាមួយគោលដៅរបស់អ្នកដែរទេ? ស្របពេលដែលត្រូវប្រឈមនឹងរឿងរ៉ាវជាច្រើន តើគួរធ្វើបែបណាទើបនៅតែអាចស្ថិតនៅជាប់ជាមួយនឹងក្តីស្រមៃ ហើយមិនបោះបង់ចោលដាច់ខាតមិនថាកំពុងតែជួបនឹងបញ្ហាធំយ៉ាងណា? ចម្លើយនឹងមានផ្តល់ជូននៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ក្នុងកម្មវិធីសិក្ខាសាលាមួយក្រោមការផ្តួចផ្តើមដោយONN Agency ក្រោមប្រធានបទ «ផ្លូវជីវិត» ដែលនឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) (ក្នុង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ចាប់ពីម៉ោង១:០០ ដល់ម៉ោង៥:០០ល្ងាច ។   អ្វីទៅជា«ផ្លូវជីវិត»?   «ផ្លូវជីវិត» គឺជាសិក្ខាសាលាពិសេសមួយសម្រាប់បុគ្គលគ្រប់រូប ជាពិសេសយុវវ័យដែលមានក្តីស្រមៃ ដែលនឹងធ្វើការបង្ហាញអំពីដំណើរផ្លូវក្នុងការឆ្ពោះទៅរកគោលដៅក្នុងការកសាងរូបរាងនៃក្ដីស្រមៃនោះឲ្យកើតមានឡើង។ អ្វីដែលរឹតតែពិសេសទៀតនោះ គឺវាគ្មិនទាំង4រូប សុទ្ធតែអាយដុលវ័យក្មេងដែលមានភាពជោគជ័យក្នុងការសម្រេចបាននូវក្តីស្រមៃរបស់ពួកគាត់ ដែលនឹងចូលរួមចែករំលែកអំពីអ្វីដែលពួកគាត់ធ្លាប់បានឆ្លងកាត់ ដែលអាចជាកម្លាំងជំរុញទឹកចិត្ត សកម្មភាពជីវិត និងបទពិសោធន៍ក្នុងការជំនះឧបសគ្គនៃដំណើរជីវិត។ ក្រៅពីនេះ ក៏នឹងមានកម្មវិធីសប្បាយៗជាបន្តបន្ទាប់ទៀតដូចជា ការចាក់បង្ហាញវីដេអូ និងការលេងល្បែងកំសាន្តផងដែរ។   នរណាខ្លះនឹងចូលរួមជាវាគ្មិនកិត្តិយស? តើនឹងមានប្រធានបទអ្វីខ្លះ? -កញ្ញា មាន សូនីតា ៖ រាជនីក្រមាខ្មែរ ដែលភាគច្រើនសុទ្ធតែបានស្គាល់ ដែលកញ្ញានឹងធ្វើការបកស្រាយលើប្រធានបទ «ការតស៊ូកសាង Brand»  ដោយផ្តោតលើការបង្កើតមុខជំនួញដំបូងក្នុងការផ្តួចផ្តើម«ចលនាស្រលាញ់» ជាមួយនឹងគោលបំណងនាំក្រមាខ្មែរឲ្យពិភពលោកបានស្គាល់។   -លោក  P-Sand ៖ តារាចម្រៀងបទនិពន្ធថ្មីដែលកំពុងមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ ជាមួយនឹងប្រធានបទ «ការប្ដេជ្ញាដើម្បីគោលដៅ និងធ្វើយ៉ាងណា ដើម្បីឲ្យក្រុមគ្រួសារគាំទ្រ»។ អ្វីដែលគាត់ចង់និយាយ គឺនឹងផ្តោតទៅលើការជំនះនូវរាល់បញ្ហា ដើម្បីសម្រេចគោលដៅ និងក្តីស្រមៃរបស់ខ្លួន។   -កញ្ញា Marie (ម៉ារី) ៖ «ការចាប់ផ្ដើមមុខជំនួញដោយលុយសន្សំ» នឹងជាប្រធានបទរបស់កញ្ញា ហើយចំណុចសំខាន់នឹងបង្ហាញអំពីតិចនិកក្នុងការបង្កើតជំនួញ និងការធ្វើខ្លួនជាមនុស្សរឹងមាំ អត់ធ្មត់ និងមិនចុះចាញ់ចំពោះឧបសគ្គ។     -លោក សាយ ៖ លោកនឹងនិយាយអំពីប្រធានបទ «តស៊ូនឹងសេចក្ដីស្លាប់»  តាមរយៈការចែករំលែកនូវបទពិសោធន៍ក្នុងការជំនះនូវជំងឺ និងឧបសគ្គកន្លងមក ព្រមទាំងការផ្តល់កម្លាំងចិត្តដល់ខ្លួនឯងក្នុងការតាមចាប់ក្តីស្រមៃ។    អ្វីដែលទទួលបានក្នុងកម្មវិធី«ផ្លូវជីវិត»?  -ការដោះស្រាយបញ្ហាពេលជួបឧបសគ្គថា តើអ្នកប្រើវិធីគិតបែបណា? -ពេលជួបឧបសគ្គនិយាយបែបណាជាមួយខ្លួនឯង ដើម្បីដើរទៅមុខបាន? -គិតបែបណាទើបឲ្យពួកគាត់ទាំង4នាក់ដើរដល់ចំនុចដែលគាត់ចង់បាន? -វិធីសាស្ត្រផ្លាស់ប្តូរស្ថានភាពមិនល្អៗអោយទៅជាល្អប្រសើរឡើងមកវិញ។ ***និងមានកម្មវិធីពិសេសៗដែលអ្នកនឹកស្មានមិនដល់   វាគ្មិនក៏ពិសេស ប្រធាបទក៏ពិសេស!!! ចាប់អារម្មណ៍ណាស់មែនទេ? សំបុត្រចូលរួមមានតម្លៃត្រឹមតែ ១០,០០០រៀលប៉ុណ្ណោះ…គួរបញ្ជាក់ផងដែរថា ប្រាក់ចំណេញពីការលក់សំបុត្រមួយភាគនឹងត្រូវបានប្រើប្រាស់ក្នុងកម្មវិធីសប្បុរសធម៌ដោយធ្វើការទិញនូវឧបករណ៍តន្រ្តីជូនដល់ជនពិការ។ សូមរួសរាន់ឡើង!!! ព្រោះថាចំនួនសំបុត្រ គឺមានកំណត់…  សម្រាប់ព័ត៌មានលំអិត លោកអ្នកអាចទាក់ទងមកកាន់លេខ៖  078 76 10 10 / 096 66 5555 1 / 081 32 36 60   កុំភ្លេចចូលរួមទាំងអស់គ្នា…មានក្តីស្រមៃ ជឿជាក់លើក្តីស្រមៃ មិនបោះបង់ក្តីស្រមៃ និងធ្វើឲ្យក្តីស្រមៃក្លាយជាការពិត!!! រួមគ្នាសាងក្តីស្រមៃអោយក្លាយជាការពិតទាំងអស់គ្នា…    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

កិច្ចសន្ទនាពាណិជ្ជកម្មលើប្រធានបទ«តើអាជីវកម្មដំណើរការថ្មីមានឥទ្ធិពលរីកចម្រើនបានដល់កម្រិតណា?»

ប្រធានបទពិសេសដែលនឹងលើកយកមកពិភាក្សាក្នុងខែសីហានេះជាមួយកម្មវិធីកិច្ចសន្ទរនាពាណិជ្ជកម្មប្រចាំខែ “តើអាជីវកម្មចាប់ផ្តើមថ្មីអាចក្លាយជាអាណាចក្រអាជីវកម្មតាមវិធីណា?” នឹងត្រូវបកស្រាយនាថ្ងៃទី២៨ សីហានេះ ដោយមានការរៀបចំ និងសហការណ៍រៀបចំដោយផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ។ គួរបញ្ជាក់ផងដែរថានេះជាកម្មវិធីកិច្ចសន្ទរនាពាណិជ្ជកម្មលើកទី០៨ហើយក្នុងឆ្នាំ២០១៧ ហើយលើកនេះវាគ្មិនកិត្តិយសដែលនឹងចូលមកបកស្រាយក្នុងកម្មវិធីគឺមាន លោកបណ្ឌិត អ៊ីន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ីដ៏ល្បីល្បាញ និងលោកឧកញ៉ា សុខ ពិសិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន G Gear Co., Ltd  ជាក្រុមហ៊ុនទទួលសិទ្ធចែកចាយផ្លូវការផលិតផលអេឡិចត្រូនិកម៉ាកLG។   កុំស្ទាក់ស្ទើរ ! ចូលរួមទាំងអស់គ្នា បើលោកអ្នកចង់ស្វែងយល់អំពី៖ ១. ហេតុអ្វីត្រូវសម្រេចចិត្តធ្វើអាជីវកម្ម? ២. អ្វីជាដើមទុនចំបងក្នុងការធ្វើអាជីវកម្ម? រកទុននោះតាមវិធីណា? ៣. យុទ្ធសាស្ត្រនិងតិកនិកក្នុងការដោះស្រាយបញ្ហាប្រឈមនីមួយៗក្នុងដំណើរការអាជីវកម្ម។ ៤. តើត្រូវពិនិត្យ និងធ្វើយ៉ាងណាដើម្បីដើរអោយទាន់បរិបទទីផ្សារ? ៥. តើអាជីវកម្មថ្មីថ្មោងអាចរីកចំរើនបានយ៉ាងដូចម្តេច?   អាចចុះឈ្មោះចូលរួមតាមរយៈ កាលបរិច្ឆេទ   ៖  ថ្ងៃទី២៨ សីហា ២០១៧ ពេលវេលា ៖  ០៥:៣០នាទី តម្លៃសំបុត្រ ៖  ១៥ដុល្លារ សំបុត្រស្វ័យប្រវត្តិ ៖ https://goo.gl/amNpoh  ទំនាក់ទំនង ៖  ០៧៧ ៦៧៦ ៤២៣/ ០១២ ២៣២ ៨២៣  ***បញ្ជាក់តំលៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រេច។ 

តើត្រូវត្រៀមអ្វីខ្លះ បើចង់បើកអាជីវកម្ម?

“តើត្រូវត្រៀមអ្វីខ្លះបើចង់បើកអាជីវកម្ម?” នេះជាប្រធានបទថ្មីដែលនឹងត្រូវបកស្រាយនាថ្ងៃទី៣១ កក្កដានេះ ដោយមានការរៀបចំ និងសហការណ៍រៀបចំដោយផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ។ គួរបញ្ជាក់ផងដែរថា នេះជាកម្មវិធីកិច្ចសន្ទនាពាណិជ្ជកម្មលើកទី០៧ហើយក្នុងឆ្នាំ២០១៧ ហើយលើកនេះវាគ្មិនកិត្តិយសដែលនឹងចូលមកបកស្រាយក្នុងកម្មវិធី គឺមាន លោក អ៊ីវ គឹមសួរ អគ្គនាយក និងជាគ្រូបង្វឹកផ្នែកអាជីវកម្ម (Master License) ក្រុមហ៊ុន Action Coach Cambodia ដ៏មានឈ្មោះល្បី  និងលោក សោម សម្បត្តិ អគ្គនាយកនៃក្រុមហ៊ុន ខេមបូឌាន ខេមិខល សឹបផ្លាយ (ខាំ ផែន) ដែលជាក្រុមហ៊ុនផលិតថ្នាំពណ៌ខ្មែរមួយដែលបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ ២០០៤ និងមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សលើវិស័យស្ថាបត្យកម្មសំណង់នៅទូទាំងប្រទេស។   កុំស្ទាក់ស្ទើរ ! បើចង់ចូលរួមសូមចុះឈ្មោះ ទីនេះ ឬទំនាក់ទំនងមកលេខ៖ 012 232 823  ឬក៏ 077 676 423… ​ សូមកុំភ្លេចចូលរួមទាំងអស់គ្នាជាមួយកម្មវិធីសន្ទនាពាណិជ្ជកម្មប្រចាំខែកក្កដានេះនៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម លោកអ្នកនឹងទទួលបានពត័មាន ក៍ដូចជាយុទ្ធសាស្រ្តថ្មីៗក្នុងការធ្វើអាជីវកម្ម និងជាពិសេសឱកាសក្នុងការពង្រីកបណ្ណាញអាជីវកម្មជាមួយម្ចាស់ក្រុមហ៊ុន ក៍ដូចជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗ។ អ្នកចូលរួមទាំងអស់នឹងមានឱកាសជួបផ្ទាល់ជាមួយម្ចាស់សហគ្រិនដែរបានចូលរួម និងពិភាក្សាគ្នាចែករំលែកបទពិសោធន៍ ក៏ដូចជាឱកាសក្នុងការពង្រីកអាជីវកម្មរបស់លោកអ្នក។  ***បញ្ជាក់តំលៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រេច។