profile.png

Sokuchara Khauv

8 ឆ្លើយតប 343 ចំនួនមើល ០១-មីនា-២០១៩ ដំបូន្មាន
តាមការសិក្សាថ្មីៗនេះ បានអោយដឹងថា ថ្នាំដែលយើងឧស្សាហ៍ប្រើពេលមានអាការៈរាគរុះដែលស្គាល់ថា Smecta ត្រូវបានហាមប្រាមមិនអោយប្រើលើក្មេងក្រោម២ឆ្នាំ ព្រោះថាថ្នាំនេះមានសារធាតុសំណរដែលអាចពុលដល់ក្មេងបាន។ បន្ថែមពីនេះ ថ្នាំនេះត្រូវបានហាមសម្រាប់ស្រ្តីកំពុងមានផ្ទៃពោះ និងស្រ្តីដែលកំពុងបំបៅដោះផងដែរ។ ប៉ុន្តែតាមការសិក្សារបស់គេ គេថា ដូចមិនមានផលប៉ះពាល់ទេសម្រាប់ក្មេងលើសពី ២ឆ្នាំ និងមនុស្សធំ។

ប៉ុន្តែសំណួរសួរថា តើក្មេងដែលរាគរុះប្រើថ្នាំអ្វីវិញអញ្ចឹង?
ក្មេងរាគរុះខ្លាំង អ្វីដែលត្រូវចាប់អារម្មណ៍នោះគឺ សញ្ញាគ្រោះថ្នាក់នៃការបាត់បង់ជាតិទឹក ឬខ្សោះជាតិទឹក។ សញ្ញានោះមានដូចជាៈ
-ក្មេងឡេះឡះ ឬសន្លឹម
-ភ្នែករូង
-ផឹកទឹកត្រហេបត្រហបខ្លាំង ឬផឹកមិនបាន
-ផ្នត់ស្បែកពោះរលាវិញយឺត អាចលើសពី២វិនាទី

តាមអង្គការសុខភាពពិភពលោក (WHO) បាននិយាយថាៈ បើមិនមានសញ្ញាគ្រោះថ្នាក់ខាងលើទេ អ្នកជម្ងឺអាចព្យាបាលនៅផ្ទះបាន ដូចជាៈ
-អោយក្មេងបៅអោយបានច្រើន
-បើក្មេងបៅដោះតែមួយមុខ អាចបន្ថែមទឹកអូរ៉ាលីត រឺទឹកស្អាតថែមលើទឹកដោះម្តាយអោយក្មេងបៅបាន
-បើក្មេងមិនបៅដោះតែមួយមុខទេ អាចបន្ថែមទឹកស៊ុប ទឹកស្អាត ឬទឺកបបរបន្ថែមបាន។

នេះគ្រាន់តែជាការបរិយាយត្រួសត្រួសពីអាការៈ, សញ្ញាគ្រោះថ្នាក់ និងវិធីព្យាបាលខ្លះៗនៃជង្ងឺរាកលើកុមារប៉ុណ្ណោះ។ សម្រាប់ការព្យាបាលគឺ មានភាពសុាំញុំាបន្តិចទាក់ទងបច្ចេកទេសនៃការព្យាបាល និងថ្នាំខ្លះទាល់តែនៅមន្ទីរពេទ្យបានមាន។

ខ្ញុំសូមផ្តាំថា បើកូនលោកអ្នក មានអាការៈដូចសញ្ញាគ្រោះថ្នាក់ខាងលើ សូមកុំផ្សំថ្នាំផ្តេសផ្តាសអោយកូនលោកអ្នកផឹក ព្រោះវាអាចធ្វើអោយអាការៈជម្ងឺកាន់តែធ្ងន់ធ្ងរ និងអាចធ្វើអោយហួសពេល ឬយឺតយាវក្នុងការព្យាបាល។ បើសង្ស័យឬឃើញអាការៈទាំងអស់ខាងលើ សូមនាំកូនកូនលោកអ្នកមកព្យាបាលនៅមន្ទីរពេទ្យ ព្រោះមន្ទីរពេទ្យមានឧបករណ៍គ្រប់គ្រាន់ គ្រូពេទ្យជំនាញ និងសម្ភារៈគ្រប់គ្រាន់ក្នុងការព្យាបាលកូនកូនរបស់លោកអ្នក។

ជម្ងឺរាកមិនអាចប៉ះពាល់ដល់អាយុជីវិតទេ បើអ្នកជម្ងឺបានទទួលការព្យាបាលទាន់ពេល និងមានប្រសិទ្ធភាព។

សូមអរគុណ

វេជ្ជបណ្ឌិតឯកទេសរោគកុមារ
ខូវ សុគុជ្ជរ៉ា
profile.png
Ly Chaya 4 ខែ មុន

វាជាពត៌មានល្អប៉ុន្តែប្រសិនមាន សំណាងទៀតបានល្អ

profile.png
Sokuchara Khauv 4 ខែ មុន

សូមអរគុណ

ឆ្លើយតប
profile.png
Chhun Chansovandan 4 ខែ មុន

Idol

profile.png
Sokuchara Khauv 4 ខែ មុន

😂😂

ឆ្លើយតប
profile.png
Kyranai 4 ខែ មុន

thx 4 such useful info, bro :)

profile.png
Sokuchara Khauv 4 ខែ មុន

U’re welcome

ឆ្លើយតប
profile.png
Vong Seak Hoeung 4 ខែ មុន

this is really helpful. Thank you so much !

profile.png
Sokuchara Khauv 4 ខែ មុន

Thx u

ឆ្លើយតប

មតិយោបល់