profile.png

Leu Trey

4 ឆ្លើយតប 120 ចំនួនមើល ២៩-មីនា-២០១៩ សំណួរ
ជំរាបសួរបាទ ខ្ញុំមានអាយុ២៦ឆ្នាំ មានអការ:ភ្លេចច្រើន គេងយប់មិនសូវលក់ បើលក់ក៏អាចយល់សព គិតច្រើន ព្រួយបារម្មណ៍ច្រើន មួមៅច្រើន ឈឺក្បាល មិនសូវមានអារម្មណ៏ល្អជាមួយខ្លួនអែង លេបថ្នាំជាប្រចាំ (ជាថ្នាំផ្តាសាយអាលាក់សុី ឈឺក្បាលជាដើម) ខ្ញុំអុស្សាមានអការៈខាងលើច្រើនឆ្នាំហើយ តើវាជាជំងឺរោគចិត្តឬផ្លូវចិត្តនោះឬ? តើខ្ញុំអាចព្យាបាលដោយវិធីណា? និងមានមន្ទីពេទ្យអែកទេសណាខ្លះដែលអាចព្យាបាលបាន? សូមបងៗ ក៏ដូចជាលោកគ្រូ អ្នកគ្រូជួយណែរនាំផង សូមអរគុណ!
profile.png
Racksmey Chan 1 ខែ មុន

គួររៀនMeditation

profile.png
Leu Trey 1 ខែ មុន

បាទអរគុណ ខ្ញុំព្យាយាមធ្វើសមាធិជារៀងរាល់ថ្ងៃ ២ដង ១ដង ១៥នាទីបាន១០ថ្ងៃហើយ

ឆ្លើយតប
profile.png
Vong Seak Hoeung 1 ខែ មុន

មិនប្រាកដថាជាបញ្ហាផ្លូវចិត្តទេ ។ ករណីអាល្លែហ្ស៊ីប្អូនគួរស្វែងយល់ថាតើខ្លួនប្រតិកម្មនឹងអ្វី ដើម្បីអាចការពារកុំអោយប្រតិកម្ម ជាជាងប្រើថ្នាំជាប្រចាំ។ ដោយឡែក បើនៅតែអាល្លែហ្ស៊ី អាចទៅជួបគ្រូពេទ្យផ្នែកត្រចៀកច្រមុះបំពង់ក បាន។ ទាក់ទងនឹងការគេងមិនលក់ស្រួល នាំអោយឈឺក្បាលច្រើនដែរ ហើយប៉ះពាល់អារម្មណ៍ទៀតផង ហើយដើមចមមានច្រើនយ៉ាង ធម្មតាបំផុតគឺស្ត្រេស ឬបារម្មណ៍ច្រើនពេក ឬអាចមកពីគេងថ្ងៃច្រើនពេកក៏ថាបាន។ សាកល្បងហាត់ប្រាណជាប្រចាំព្រឹកក៏បាន ល្ងាចក៏បាន និងធ្វើអោយបរិយាកាសក្នុងបន្ទប់អោយមានផាសុកភាពក៏ជួយបានដែរ។

profile.png
Leu Trey 1 ខែ មុន

បាទអរគុណអ្នកស្រ្តី

ឆ្លើយតប

មតិយោបល់