profile.png

Üñ Šö Mâłëñ

5 ឆ្លើយតប 316 ចំនួនមើល ២៦-កុម្ភៈ-២០១៩ សំណួរ
ខ្ញុំចង់ដឹងថាបើយើងមានជម្ងឺឆ្កែឆ្កួត អាចមានអាការះអីខ្លះ ហើយ រយះពេលបុន្មានទើបអាចដឹងថាយើងមាន ?
profile.png
Panha Vuon 5 ខែ មុន

ជំងឺនេះអាចកើតឡើងភ្លាមៗ ពីរ ទៅបីថ្ងៃបន្ទាប់ពីត្រូវបានសត្វខាំ តែក្នុងករណីខ្លះ វាអាចប្រើពេលយូរទើបចេញរោគសញ្ញា។ ចំពោះរោគសញ្ញា អាចមានអារម្មណ៍រមាស់ ឬសង្កៀរនៅជុំវិញកន្លែងដែលសត្វខាំ ហើយអាចមានអាការៈដូចជំងឺគ្រុនក្តៅ ដែលមានរោគសញ្្ញា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ក្អួតចង្អោរ និងអស់កម្លាំងជាដើម។

profile.png
Üñ Šö Mâłëñ 5 ខែ មុន

ឆ្កែខ្ញុំ2ក្បាលវាស្លាប់ដោយឈឺតែ1ថ្ងៃៗទេ អាការះវា ក្អួត រាករហូត តែវាមិនហៀទឹកមាត់ទេ ហើយក៏នៅស្គាល់ម្ចាស់ទៀត តែវាសម្ងំដល់ស្លាប់ហៅទៅនៅបក់កន្ទុយ ហើយខ្ញុំអាសារលេងវាជាងគេបានខ្ញុំខ្លាចវាឆ្កួត ហើយឆ្លង

profile.png
Panha Vuon 5 ខែ មុន

បើប៉ះតែទឹកមាត់ ហើយមិនមានរបួសនោះគឺមិនអីទេ។ ម៉្យាងទៀត ត្រូវច្បាស់ថា ស្បែកអត់មានរបួសអ្វីទាំងអស់។ ចំណែកអាការៈខាងលើ ជារោគសញ្ញាដំបូងនៃជំងឺ តែបើសិនមិនបានព្យាបាល ឬចាក់ថ្នាំនោះទេ អាចធ្វើឲ្យវីរុសឆ្លងដល់រាងកាយកាន់តែខ្លាំង និងធ្វើឲ្យស្លាប់បាន។ <br /> មួយវិញទៀត បើមិនទាន់ប្រាកដ និងដឹងថាឆ្កែនោះពិតជាឆ្កួតមែន ប្អូនអាចទៅពិគ្រោះ និងប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីឲ្យដឹងបានកាន់តែច្បាស់ ឬអត់ក្នុងការទទួលការចាក់ថ្នាំ។

profile.png
Üñ Šö Mâłëñ 5 ខែ មុន

ហើយអាការះបងប្រាប់អាចមានរហូតហើយស្លាបើមងឬមានក៏ឈប់វិញ

profile.png
Üñ Šö Mâłëñ 5 ខែ មុន

ចុះបើឆ្កែនឹងឆ្កួត ខ្ញុំគ្រាន់តែប៉ះទឹកមាត់វា តែមិនបានខាំឬខ្វាច ទេ ហើយខ្ញុំអត់មានរលាត់ស្បែកទេតើខ្ញុំអាចឆ្លងទេ

ឆ្លើយតប

មតិយោបល់