profile.png

Anonymous

2 ឆ្លើយតប 276 ចំនួនមើល ២៤-មេសា-២០១៨ សំណួរ
នាងខ្ញុំមានបញ្ហាគេងមិនស្កប់ ទាល់តែលេបថ្នាំងងុយគេងទើបគេងស្កប់ តើបើខ្ញុំនៅតែបន្តលេបវាតើខ្ញុំនឹងទៅជាយ៉ាងណា? តើមានមានវិធីសាស្ត្រផ្សេងពីនេះទេ?
profile.png
Anonymous 1 ឆ្នាំ មុន

សួស្តី តើអូនអាយុប៉ុន្មានហើយ? មានបញ្ហាគេងមិនស្កប់យូរហើយនៅ?​

profile.png
Anonymous 1 ឆ្នាំ មុន

សួស្តី ជាទូទៅការប្រើប្រាស់ថ្នាំងងុយគេងពិតជាអាចជួយបានក្នុងករណីមានបញ្ហាដំណេក ប៉ុន្តែចៀសវាងប្រើប្រាស់ក្នុងរយៈពេលយូរ (១ សប្តាហ៍យ៉ាងយូរ)។ ថ្នាំងងុយគេងអាចបណ្តាលឲ្យរាងកាយមានសភាពស៊ាំ ដែលធ្វើឲ្យការគេងលក់មិនអាចប្រព្រឹត្តិទៅបានដោយមិនបានប្រើថ្នាំ ម៉្យាងទៀត ប្រសិទ្ធភាពរបស់វាក៏អាចបន្តដល់ពេលថ្ងៃ ដែលធ្វើឲ្យអារម្មណ៍មិនស្រឡះ ធីងធោង ហើយក្នុងករណីប្រើប្រាស់យូរដោយខ្លួនឯង អាចធ្វើឲ្យពិបាកក្នុងការផ្តាច់។ ការគេងមិនលក់អាចជាប់ទាក់ទងទៅនឹងសម្ពាធ ការប៉ះពាល់ដល់អារម្មណ៍ ឬសកម្មភាពប្រចាំណាមួយដែលរំខានដល់ដំណេក ដូច្នេះគួរតែរៀបចំកាលវិភាគប្រចាំថ្ងៃឡើងវិញសម្រាប់មួយថ្ងៃៗ ដើម្បីចៀសវាងផលរំខាននានា ហើយកាត់បន្ថយសកម្មភាពមួយចំនួនមុនពេលចូលគេងដូចជាការលេងទូរស័ព្ទ ប្រើប្រាស់កំព្យូទ័រ ឬការញ៉ាំកាហ្វេជាដើម។


មតិយោបល់