profile.png

Sam Oudum Kim

1 ឆ្លើយតប 297 ចំនួនមើល ១៦-កក្កដា-២០១៩ ដំបូន្មាន
បទដកស្រង់#3 អត្ថបទស្រាវជ្រាវអំពីវេជ្ជសាស្ត្រ
ដោយ៖ គឹម សមឧត្ដម អព្ភន្តរវេជ្ជសាស្ត្រ
https://www.facebook.com/kimsamoudumintmed/

ការបញ្ចុះសម្ពាធឈាមកំហុក និង ហានិភ័យនៃជំងឺវង្វេងឌីមិនត្យា
Intensive blood pressure lowering and risk of dementia
[English below]

ជំងឺលើសសម្ពាធឈាម គឺកត្តាហានិភ័យមួយបង្ករឱ្យមានជំងឺវង្វេងឌីមិនត្យា។ ហើយក៏មានការសិក្សាបែបសង្កេតខ្លះគិតដែរថា វាពិតជាមានការជាប់ទាក់ទងរវាង សម្ពាធឈាមចុះទាប ទៅនឹងបញ្ហានៃការយល់ដឹងចងចាំរបស់មនុស្ស។ ភាពវិឌ្ឍន៍នៃជំងឺវង្វេងឌីមិនត្យា ត្រូវបានគេកំណត់ដោយប្រើរង្វាស់វាយតម្លៃនៃការចងចាំយល់ដឹងស្តង់ដាមួយទៅលើមនុស្ស។ ហើយការវាយតម្លៃនោះទៀតសោត គឺបានធ្វើឡើង នៅលើអ្នកជំងឺលើសសម្ពាធឈាមច្រើនជាង៩០០០នាក់ នៅក្នុងការសិក្សាមួយ ឈ្មោះថា“ការកាត់សេចក្ដីអន្តរាគមន៍សម្ពាធស៉ីស្តូល” ហៅកាត់ថា “ស្ព្រិន្ត” ដែលអ្នកជំងឺត្រូវបានគេជ្រើសរើសដោយចៃដន្យ បែងចែកជា២ក្រុម។ ក្រុមទី១គឺធ្វើការបញ្ចុះសម្ពាធឈាមដោយកំហុកច្រើន ឱ្យមកត្រឹមធម្មតា គឺឱ្យចុះមកតិចជាង១២០មីលីមែត្របារ៉ត និង ក្រុមទី២គឺធ្វើការបញ្ចុះសម្ពាធឈាមដោយកំហុកតិច គឺឱ្យចុះមកតិចជាង១៤០មីលីមែត្របារ៉ត។ សម្រាប់ថេរវេលា៥ឆ្នាំ អត្រាជំងឺវង្វេងឌីមិនត្យា និង បញ្ហានៃការយល់ដឹងចងចាំកម្រិតស្រាល គឺត្រូវបានគេរកឃើញថា គឺពិតជាការចុះបន្តិចបន្តួចពិតមែន ទៅលើក្រុមទី១ ដែលទទួលការបញ្ចុះសម្ពាធឈាមដោយកំហុកច្រើន។ ហើយឥទ្ធិពលទៅលើអត្រាជំងឺវង្វេងឌីមិនត្យា ក៏មិនបានឃើញដែរថា មានភាពខុសស្រលះដាច់ឆ្ងាយពីក្រុមទី២ ពោលគឺក្រុមអ្នកជំងឺ ដែលទទួលការបញ្ចុះសម្ពាធឈាមដោយកំហុកតិច។ របកគំឃើញនេះ បានដាក់ការគិតគូរថា ការបញ្ចុះសម្ពាធឈាមដោយកំហុក ពិតជាមិនធ្វើមិនមានកំណើន និងក៏ប្រហែលជាបន្ថយ នូវអត្រានៃជំងឺវង្វេងឌីមិនត្យាផងដែរ។

Hypertension is a risk factor for dementia, although some observational studies suggest an association between low blood pressure and cognitive impairment. The development of dementia, determined using in-person standardized cognitive assessments, was evaluated in more than 9000 hypertensive adults in the Systolic Pressure Intervention Trial (SPRINT) who were randomly assigned to a more intensive (systolic pressure <120 mmHg) or less intensive (systolic pressure <140 mmHg) goal blood pressure [17]. At five years, the rates of dementia and of mild cognitive impairment were slightly lower in the more intensive group, although the effect on dementia risk was not statistically significant. These findings suggest that intensive blood pressure lowering does not increase, and may reduce, the risk of dementia.

(See "Goal blood pressure in adults with hypertension", section on 'Patients with established atherosclerotic cardiovascular disease'.)

1. SPRINT MIND Investigators for the SPRINT Research Group, Williamson JD, Pajewski NM, et al. Effect of Intensive vs Standard Blood Pressure Control on Probable Dementia: A Randomized Clinical Trial. JAMA 2019; 321:553.

Authors:Johannes FE Mann, MD. Karl F Hilgers, MD.
ជំងឺទូទៅ
profile.png
Nim Nem 1 ខែ មុន

រកថ្នាំព្យាបាលដេីម្បីអោយឆាប់ជាសះស្បេីយពីរឆ្នាំ2019នេះ។


មតិយោបល់