profile.png

Ønè Šky

1 ឆ្លើយតប 368 ចំនួនមើល ២៧-មេសា-២០១៨ សំណួរ
ប្អូនcomment តរអត់កើតទេបងប្អូនជាបុរសអាយុ26ឆ្នាំហើយប្អូនហាត់ប្រាណជារៀងរាល់ថ្ងៃសៅរ៍នឹងថ្ងៃអាទិត្យ
profile.png
Anonymous 1 ឆ្នាំ មុន

បងមិនទាន់ប្រាកដនោះទេអំពីចំណីអាហារដែលប្អូនបរិភោគសមស្របនោះយ៉ាងណា តែត្រូវប្រាកដថា អូនមិនចាំបាច់ញ៉ាំច្រើនលើសពីធម្មតាពេកទេ តែត្រូវញ៉ាំទៀងទាត់ និងអាហារមានជីវជាតិទៅគឺបានហើយ ជាពិសេសគឺអាហារសម្បូរប្រូតេអ៊ីន (សាច់ សណ្តែកសៀង តៅហ៊ូ...) និងគួរមានទម្លាប់ញ៉ាំច្រើនដងក្នុងបរិមាណសមរម្យ។ ម្យ៉ាងទៀត​ អូនត្រូវញ៉ាំទឹកអោយបានច្រើន ជំនួសការញ៉ាំស្រា ឬអាល់កុល ព្រមទាំងចៀសវាងជក់បារី។ ការហាត់ប្រាណក៏ដូចគ្នាដែរ អូនអាចហាត់របៀបបង្កើនសាច់ដុំអោយរឹងមាំ តែប្រយ័ត្នហួសកម្លាំង ដែលនាំអោយបាត់បង់ម៉ាស់សាច់ដុំទៅវិញ។ ម្យ៉ាង តើប្អូនមានបញ្ហាជំងឺប្រចាំកាយឬទេ? ដូចជាជំងឺក្រពះពោះវៀន ជាដើម បើមានត្រូវព្យាបាលអោយបានត្រឹមត្រូវ។ តែក្នុងករណីដែលប្អូនមានសុខភាពល្អធម្មតា អូនគ្រាន់តែរក្សាទម្លាប់រស់នៅប្រកបដោយសុខភាពទៅគឺបានហើយ។ ក្រៅពិនោះ អ្វីដែលគួរតាមដានគឺតើប្អូនមានស្រកទម្ងន់ជាលំដាប់ទៀតឬទេ ដែលអាចពាក់ព័ន្ធនឹងជំងឺមួយចំនួនទៅវិញ។


មតិយោបល់