profile.png

Anonymous

5 ឆ្លើយតប 216 ចំនួនមើល ១៨-មេសា-២០១៩ សំណួរ
ជំរាបសួរលោកគ្រូ អ្នកគ្រូពេទ្យ!
នាងខ្ញុំមានទំងន់៧អាទិត្យហើយ កាលពីញុំទំងន់បាន៥អាទិត្យ ញុំបានទៅអេកូមើលម្តងហើយ គ្រូពេទ្យថាកូននៅទីតាំងល្អ និងនៅក្នុងស្បូន។ តែក្នុងរយះពេលជាងមួយអាទិត្យនេះ ញុំមានអាការះឈឺ សៀតពោះតិចៗ ជាញឹកញាប់អាចថាលើសពី៥ដងក្នុងមួយថ្ងៃ។ ហើយពេលខ្លះឈឺងំៗ ដូចជាពេលញុំជិតមករដូវប្រចាំខែចឹងដែរ។ តើអាការៈនេះ កើតឡើងជាធម្មតា រឺមានអីគួរអោយបារម្ភ ទេលោកគ្រូពេទ្យ?
អរគុណសំរាប់ការឆ្លើយតប
profile.png
Sokuchara Khauv 5 ខែ មុន

ដំណាក់កាល១២អាទិត្យដំបូងជាដំណាក់កាលសំខាន់សម្រាប់ទារកលូតលាស់។ បើមានអាការៈខុសប្រក្រតីគួរតែរកប្រឹក្សាជាមួយវេជ្ជបណ្ឌិតទើបល្អ។

profile.png
Borinsovann Cambodia 5 ខែ មុន

ពរពោះដំបូងឫលេីកទីប៉ុន្មាន?

profile.png
EA Sopheanida 5 ខែ មុន

អរគុណច្រើនលោកគ្រូពេទ្យ

profile.png
Sokuchara Khauv 5 ខែ មុន

បម្រែបម្រួលសរីរាង្គនិងអរម៉ូនពេលមានផ្ទៃពោះក៏អាចធ្វើអោយមានអាការៈបែបនេះដែរ មានតែការពិនិត្យ ដូចជា ការពិនិត្យរាងកាយ និងអេកូសា្រស្តទេ ទើបអាចនិយាយបានថា ប្រក្រតីឬមិនប្រក្រតី។

profile.png
EA Sopheanida 5 ខែ មុន

ចឹងមានន័យថាអាការៈដែលញុំកំពុងមានហ្នឹងខុសប្រក្រតីមែនលោកគ្រូពេទ្យ?

ឆ្លើយតប

មតិយោបល់