profile.png

Srey Neath

13 ឆ្លើយតប 55 ចំនួនមើល ០២-មេសា-២០១៩ សំណួរ
ជំរាបសួរលោកគ្រូ ! ប្រហែលមួយខែមុនខ្ញុំបានមុតម្ជុលអ្នកជម្ងឺក្រិនថ្លេីម ( ម្ជុលជោះទឹកនោមផ្អែមរបស់អ្នកជម្ងឺ ) តេីខ្ញុំអាចឆ្លងជម្ងឺដែរឬទេ ? តែពេលមុតភ្លាមខ្ញុំច្របាច់ឈាមចេញ លាងជាមួយទឹកសាប៊ូ និងទឹកអាល់កុល
profile.png
Sokuchara Khauv 2 សប្តាហ៍ មុន

ជម្ងឺក្រិនថ្លើមខ្លះមិនមែនសុទ្ធតែបង្ករពីមេរោគរលាកថ្លើមទាំងអស់ទេ មេរោគដែលអាចឆ្លងតាមឈាម អាចអេដស៍ មេរោគរលាកថ្លើមប្រភេទបេ និងសេ ។ ល។ បើពេលមានបញ្ហាភ្លាមឱកាសឆ្លងមិនច្រើនទេ តែបើប្អូនសង្ស័យ ៣ទៅ៦ខែក្រោយប៉ះ ប្អូនអាចទៅធ្វើតេស្តឈាមបាន។

profile.png
Sokuchara Khauv 1 សប្តាហ៍ មុន

Srey Neath អាចបណ្តាលមកពីជម្ងឺប្រចាំកាយរបស់គាត់ បើគាត់មានអាការៈស្ពឹកស្រពន់យូរ ឬមានបញ្ហាអ្វីខុសប្រក្រតី សូមយកគាត់មកពិនិត្យ។

profile.png
Srey Neath 1 សប្តាហ៍ មុន

លោកគ្រូ ម្ដាយរបស់ខ្ញុំគាត់មានបញ្ហាក្ដៅបាតជេីង ប៉ុន្តែជេីងរបស់គាត់ពេលយកដៃទៅប៉ះមានសភាពត្រជាក់ទៅវិញ ទាំងនេះបណ្ដាលមកពីបញ្ហាអ្វីទៅលោកគ្រូ ?

profile.png
Sira King 1 សប្តាហ៍ មុន

អរគុណលោកគ្រូ

profile.png
Sokuchara Khauv 1 សប្តាហ៍ មុន

Srey Neath តំបៅអាចកើតមកពីការបង្កររោគ ឬអាចគាត់ឧស្សាហ៍ខាំត្រូវ ណាមួយគាត់មានជម្ងឺប្រចាំកាយអញ្ចឹង ប្រព័ន្ធភាពស៊ាំរបស់គាត់ធ្លាក់ចុះ អញ្ចឹងងាយក្នុងការចម្លងពីមេរោគ

profile.png
Sokuchara Khauv 1 សប្តាហ៍ មុន

លោក Sira ម៉ាស៊ីនខុសខុសគ្នាទៅតាមប្រភេទវា មានតម្លៃថ្លៃជាងហ្នឹងក៏មានដូចជា ដល់៨០ ១០០ដុល្លារក៏មាន ហើយ PCR អាចមើលឃើញអង់ទីហ្សែនរបស់មេរោគតាំងពីអាទិត្យដំបូងបន្ទាប់ពីមានការចម្លង ហើយលទ្ធផលវា ចែកចេញជា Qualitative និង Quantitative។ Qualitative មានប្រយោជន៍សម្រាប់ការចម្លងភ្លាមភ្លាម។ Quantitative គេមើលចង់តាមដានពីការឆ្លើយតបនឹងការព្យាបាល និងមើលការវិវត្តន៍របស់ជម្ងឺ។

profile.png
Srey Neath 2 សប្តាហ៍ មុន

អត់ទោសលោកគ្រូ នៅកៀនមាត់អ្នកជម្ងឺមានកេីតដំបៅ ពេលខ្លះដំបៅរីកឡេីងធំ ហេីយមូលហេតុអីបានកៀនមាត់អ្នកជម្ងឺឡេីងដំបៅ ?

profile.png
Sira King 2 សប្តាហ៍ មុន

លោកគ្រូតើតេស្តឈាមតាម PCR និងកំរឹតច្បាស់ប៉ុន្មានភាគរយះបើរយពេល1ខែជាង?តម្លែ47$និងជាម៉ាសុីនទំនើបជាងគេមែនលោកគ្រូរឺក៏យ៉ាងមិចលោកគ្រូ?🙏🏻🙏🏻🙏🏻

profile.png
Sokuchara Khauv 2 សប្តាហ៍ មុន

តាមពិតក្នុងសៀវភៅវេជ្ជសាស្រ្តគេថា មិនមានឆ្លងទេ ប៉ុន្តែគ្មានអ្វីដែលប្រាកដ១០០ភាគរយនោះឡើង យើងមិនអាចដឹងថា ក្នុងមាត់គាត់មានដំបៅ ឬមានឈាមឯណា ដូច្នេះប្រយ័ត្នគឺ ល្អជាង។

profile.png
Srey Neath 2 សប្តាហ៍ មុន

អត់ទោសលោកគ្រូ ចុះចំពោះការហូបអាហាររួមតុជាមួយគ្នាតាមរយៈទឹកមាត់ និងការនិយាយស្ដី តេីមានឆ្លងដែរឬទេ ?

profile.png
Sokuchara Khauv 2 សប្តាហ៍ មុន

PCR អាចមើលដឹងដែរ ប៉ុន្តែគ្រាន់តែថ្លៃ និងទៅតាមម៉ាសុីនដែលធ្វើ។ មេរោគរលាកថ្លើមសេ ឆ្លងប្រហាក់ប្រហែលនឹងអេដស៍ដែរ តាមម្ជុល ម្តាយទៅកូន និងតាមការរួមភេទ ប៉ុន្តែជម្ងឺនេះអាចព្យាបាលបានជាសះស្បើយទេ។ លោកកុំបារម្ភពេក សំខាន់បើលោកដឹងថាលោកមានផ្ទុកមេរោគនេះ លោកត្រូវឆាប់រកគ្រូពេទ្យជំនាញ ដើម្បីព្យាបាលអោយទាន់ពេលវេលា។

profile.png
Srey Neath 2 សប្តាហ៍ មុន

លោកគ្រូ ខ្ញុំចង់ឱ្យច្បាស់ថា អ្នកជម្ងឺក្រិនថ្លេីមជាប្រភេទសេ តេីការឆ្លងតាមរយៈអ្វីខ្លះដែលងាយចម្លងបំផុត ? បេីខ្ញុំជាអ្នកថែទាំអ្នកជម្ងឺ

profile.png
Sira King 2 សប្តាហ៍ មុន

លោកគ្រូតើការធ្វើតេស្តឈាមតាមPCRច្បាស់អត់លោកគ្រូបើរយះពេល1ជាង?

ឆ្លើយតប

មតិយោបល់