profile.png

Sam Oudum Kim

0 ឆ្លើយតប 230 ចំនួនមើល ១៦-កក្កដា-២០១៩ ដំបូន្មាន
បទដកស្រង់#2 អត្ថបទស្រាវជ្រាវអំពីវេជ្ជសាស្ត្រ
ដោយ៖ គឹម សមឧត្ដម អព្ភន្តរវេជ្ជសាស្ត្រ
https://www.facebook.com/kimsamoudumintmed/

ជំងឺលើសសម្ពាធឈាមដោយអាវពេទ្យព័ណ៌ស និង ហានិភ័យនៃជំងឺសរសៃឈាមបេះដូង
White coat hypertension and risk of cardiovascular events
[English below]

ជំងឺលើសសម្ពាធឈាមដោយអាវពេទ្យព័ណ៌ស គឺត្រូវបានគេផ្ដល់និយមន័យថា ជាការកើនឡើងសម្ពាធឈាមនៅក្នុងការិយាល័យរបស់គ្រូពេទ្យ តែ នៅក្រៅពីការិយាល័យរបស់គ្រូពេទ្យ សម្ពាធឈាមរបស់គេគឺធម្មតា។ ហើយឥទ្ធិពលនៃអាវពេទ្យព័ណ៌សនោះទៀតសោត គឺត្រូវបានគេផ្ដល់និយមន័យថា ជាការរកើនឡើងសម្ពាធឈាម ចំពោះអ្នកជំងឺដែលមកទទួលការព្យាបាលជំងឺលើសសម្ពាធឈាម ក៏ប៉ុន្តែនៅឯក្រៅពីការិយាល័យរបស់គ្រូពេទ្យ សម្ពាធឈាមរបស់គេ គឺធម្មតានោះទេ។ ហានិភ័យដែលចូលរួម ក្នុងជំងឺលើសសម្ពាធឈាមដោយអាវពេទ្យព័ណ៌ស និងឥទ្ធិពលនៃអាវពេទ្យព័ណ៌ស គឺមានភាពមិនច្បាស់លាស់។ នៅក្នុងការសិក្សាមេតាវិភាគនៃ២៧ការសិក្សាផ្សេងទៀតនោះ បានធ្វើការប្រៀបធៀបលទ្ធផលអំពីជំងឺសរសៃឈាមបេះដូង របស់អ្នកជំងឺដែលមានជំងឺលើសសម្ពាធឈាមដោយអាវពេទ្យព័ណ៌ស ឬ ឥទ្ធិពលនៃអាវពេទ្យព័ណ៌ស ប្រៀបធៀបទៅនឹង អ្នកជំងឺដែលមានសម្ពាធឈាមធម្មតា។ នៅក្នុងការសិក្សានោះគេរកឃើញថា ជំងឺលើសសម្ពាធឈាមដោយអាវពេទ្យព័ណ៌ស គឺពិតជាមានការជាប់ទាក់ទងទៅនឹង កំណើនហានិភ័យមួយនៃជំងឺសរសៃឈាមបេះដូងពិតប្រាកដមែន ហើយក៏ជាមូលហេតុទាំងអស់នៃអត្រាមរណភាពផងដែរ។ តែ មិនមានភាពខុសគ្នាឆ្ងាយពេកទេ ចំពោះកំណើនហានិភ័យនៃជំងឺសរសៃឈាមបេះដូងទាំងអស់។ ផ្ទុយមកវិញ ឥទ្ធិពលនៃអាវពេទ្យព័ណ៌ស គឹមិនមានជាប់ទាក់ទងសោះឡើយ ទៅនឹងកំណើនហានិភ័យនេះ។ ក្នុងពេលដែលយើងមិនចាប់ផ្ដើមការព្យាបាលដោយឱសថ ចំពោះជំងឺលើសសម្ពាធឈាមដោយអាវពេទ្យព័ណ៌ស, ការផ្លាស់ប្តូរទំលាប់នៃការរស់នៅហូបចុក គួរត្រូវបានលើកទឹកចិត្តឱ្យអនុវត្តន៍ ហើយការវាស់តាមដានសម្ពាធឈាមនៅក្រៅការិយាល័យរបស់គ្រូពេទ្យនោះទៀតសោត ក៏ត្រូវយកអនុវត្តជាប្រចាំ ដើម្បីឱ្យដឹងច្បាស់ថា ការវិវឌ្ឍន័នោះក្លាយទៅជាអាក្រក់ទៅៗ ឬអាចគ្រប់គ្រងបាន។

White coat hypertension is defined as elevated office blood pressure with normal out-of-office blood pressure readings, and white coat effect is defined as elevated office blood pressure in a patient treated for hypertension with normal out-of-office readings. The risks associated with white coat hypertension and white coat effect are unclear. In a meta-analysis of 27 studies comparing cardiovascular outcomes of patients with white coat hypertension or effect versus normotensive patients, white coat hypertension was associated with an increased risk of cardiovascular and all-cause mortality, and a nonsignificantly higher risk of all cardiovascular events [1]. In contrast, white coat effect was not associated with increased risk. While we do not initiate pharmacologic treatment for white coat hypertension, lifestyle modification should be encouraged and out-of-office blood pressure measurements monitored for the development of worsening or sustained hypertension.

1. Cohen JB, Lotito MJ, Trivedi UK, et al. Cardiovascular Events and Mortality in White Coat Hypertension: A Systematic Review and Meta-analysis. Ann Intern Med 2019.

Author: Raymond R Townsend, MD
ជំងឺទូទៅ

មតិយោបល់