profile.png

Anonymous

5 ឆ្លើយតប 335 ចំនួនមើល ២៣-មេសា-២០១៨ សំណួរ
លោកគ្រូពេទ្យ មិត្តភក្តិខ្ញំុមានបញ្ហាផ្តាសាយខ្ទង់១០ថ្ងៃ ហើយញាំថ្នាំអត់បាត់សោះ ហើយមួយថ្ងៃៗចេះតែក្អកឥតឈប់, តើបណ្តាលមកពីមូលហេតុអ្វីដែរ? ហើយធ្វើដូចម្តេចដើម្បីព្យាបាល។ អរគុណ!
profile.png
Heng Sreymom 1 ឆ្នាំ មុន

[សារ​ជា​ឯកជន]

profile.png
Taing Naikim 1 ឆ្នាំ មុន

អរគុណច្រើនបង

ឆ្លើយតប
profile.png
Anonymous 1 ឆ្នាំ មុន

សួស្តីបង ខ្ញុំគឺជាឱសថការី ទេ តែខ្ញុំចង់សួរបងថាតើ តើអាការៈផ្តាសាយរបស់មិត្តបងមានអ្វីខ្លះ? ហើយបានប្រើប្រាស់ថ្នាំអ្វីខ្លះហើយ ឬទៅពិនិត្យពេទ្យឬនៅ? និយាយទៅចំពោះអាការៈផ្តាសាយអាចធ្ងន់ឬស្រាល គឺអាស្រ័យនឹងសុខភាពបុគ្គលផងដែរ។ ប្រសិនបើគាត់ខ្សោយ ឬមានប្រព័ន្ធការពារខ្សោយ នោះអាការៈនេះក៏មិនងាយសះស្បើយផងដែរ ដលក្នុងករណីនេះគាត់គួរបរិភោគអាហារសម្បូរជីវជាតិទ្រទ្រង់ពិសេសពពួកវីតាមីនស៊ីដែរសម្បូរក្នុងផ្លែឈើ ឬប្រើថ្នាំវីតាមីនទឹកពុះក៏បាន។ អំឡុងពេលព្យាបាល សំខាន់ត្រូវ រក្សាអានាម័យអោយល្អពិសេសដោយការលាងដៃអោយញឹកញាប់ និងតមទឹកកក អាហារខ្លាញ់ និងរបស់ផ្អាប់ពិសេសជាមួយនឹងអាការៈក្អក តែជំនួសវិញដោយញ៉ាំទឹកស្អាតអោយបានច្រើន។ គាត់ត្រូវសម្រាកអោយគ្រប់គ្រាន់ផងដែរទើបឆាប់ជា។ បើការក្អករបស់គាត់មានស្លេស ត្រូវអោយគាត់ខាកចេញ ចៀសវាងនាំឆ្លងរោគ ។ និយាយរួម បងគួរប្រាកដថាអាការៈគាត់ និងការព្យាបាលគួរបានប្រឹក្សាជាមួយគ្រូពេទ្យ ប្រសិនបើមិនមានការធូរស្រាល ឬកាន់តែធ្ងន់ធ្ងរ ព្រោះវាអាចជាសញ្ញានៃជំងឺផ្សេងឬបើពិតជាផ្តាសាយក៏ដោយ ការទុកអោយរ៉ាំរ៉ៃយូរអាចផ្តល់ផលវិបាកទៅជាជំងឺផ្សេងនៅពេលក្រោយដូចជារលាកសួត ឬរលាកឆ្អឹងប្រហោងច្រមុះ ដែលធ្ងន់ធ្ងរជាដើម។

profile.png
Anonymous 1 ឆ្នាំ មុន

តើពេទ្យបានផ្តល់ថ្នាំអ្វីខ្លះហើយអូន?​<br /> <br /> និយាយទៅសម្រាប់អាការៈក្អកស្ងួត ក្រៅពីប្រើប្រាស់ថ្នាំ សំខាន់បំផុតគឺត្រូវតមទឹកកក នៅមុខកង្ការ និងម៉ាស៊ីនត្រជាក់ ដែលវាធ្វើអោយយើងចេះតែរមាស់ក និងក្អក (អាចពាក់ម៉ាស់ក៏បាន ឬបើអាចដាក់ម៉ាស៊ីនបាញ់ចំហាយទឹកក្នុងបន្ទប់គេង)។ ហើយ អាចកាត់បន្ថយការក្អកនេះបានដោយការញ៉ាំទឹកក្តៅឧណ្ហៗ​អោយបានញឹកញាប់ ​ឬថែមទឹកឃ្មុំ​លាយជាមួយក្រូចឆ្មារ បៀមស្ករដែលមានជាតិ ម៉ង់តុល ឬខ្ញីជាដើម។

profile.png
Taing Naikim 1 ឆ្នាំ មុន

អរគុណណាស់បង, កាលពីព្រឹកមិញគាត់បានទៅពេទ្យហើយពេទ្យថាគាត់មានបញ្ហាក្រពះពោះវៀន ហើយរលាកបំពង់ក, បន្ទាប់ពីដាក់សារ៉ូម និងញាំថ្នាំរួចមក ដល់ពេលយប់ឡើងគាត់នៅតែក្អក(ក្អកស្ងួត) ដូចថ្ងៃមុនៗដដែល។ តើមានវិធីអ្វីដើម្បីកាត់បន្ថយក្អកដែរ ឬទេ? ព្រោះយប់ឡើងគាត់ក្អកអត់បានគេងទេ។

ឆ្លើយតប

មតិយោបល់