profile.png

Savet Rim Vet

3 ឆ្លើយតប 328 ចំនួនមើល ២៣-មេសា-២០១៨ សំណួរ
តើកត្តាអ្វីខ្លះដែលអាចបណ្ដាល់អោយស្រ្តីកើតជំងឺមហារីក?
profile.png
Anonymous 1 ឆ្នាំ មុន

មហារីកចំពោះស្ត្រីមិនសូវខុសគ្នាពីមហារីកទូទៅឡើយ ដោយក្នុងនោះខ្ញុំសូមបង្ហាញបងនូវកត្តាប្រឈមរួម និងជាក់លាក់មួយចំនួន
- កត្តារស់នៅ៖ ការរស់នៅមិនសកម្ម មិនហាត់ប្រាណ និងមិនស្អាត គេង និងបរិភោគមិនល្អ
- កត្តាបរិស្ថាន៖ កន្លែងមិនស្អាត មានជាតិពុល ឬឧស្ម័នពុល ជាដើម
- កត្តាអាយុ៖ អាយុកាន់តែច្រើន កត្តាប្រឈមកាន់តែខ្ពស់
- ចំណីអាហារ៖ពិសារអាហារសម្បូរខ្លាញ់ អាល់កុលឬស្រា
- ប្រវត្តិគ្រួសារ ធ្លាប់មានជំងឺមហារីក ឬមានកត្តាប្រឈមមហារីក (ដូចជាដុំសាច់ជាដើម)
- ប្រវត្តិព្យាបាល៖ ធ្លាប់ប៉ះពាល់ជាមួយកាំរស្មី ឬប្រើប្រាស់អ័រម៉ូនជំនួស (ពិសេសស្ត្រីអស់រដូវ)
- ការធាត់លើសទម្ងន់
- ចំណាយពេលនៅក្រោមព្រះអាទិត្យយូរ (ពិសេសអ្នកដែលមានស្បែកស)
- វីរុសជាពិសេសគឺវីរុសដែលបង្កមហារីកមាត់ស្បូន
- កត្តាជាក់លាក់ចំពោះស្ត្រី៖ ឆាប់មានរដូវនៅវ័យក្មេងជាងធម្មតា ក្រអស់រដូវ មានទម្ងន់ដំបូងនៅអាយុច្រើន មិនបំបៅដោះកូន មិនធ្លាប់មានផ្ទៃពោះជាដើម។

ទោះយ៉ាងណា ចំពោះជំងឺមហារីកក៏មានមូលហេតុដែលមិនអាចបកស្រាយបានផងដែរ ដូចនេះអ្វីដែលយើងទាំងអស់គ្នាគួរធ្វើគឺ ស្វែងយល់អំពីជំងឺមហារីកនីមួយៗ និងចៀសវាងនូវកត្តាប្រឈមដែលអាចធ្វើបានទាំងឡាយ ជាពិសេសត្រូវទៅពិនិត្យសុខភាពអោយបានទៀងទាត់ និងតាមដានរកឆាប់រហ័ស មុនពេលរកឃើញថាជំងឺមហារីកបានរាលដាលទៅជាធ្ងន់ធ្ងរ។

profile.png
Vong Seak Hoeung 1 ឆ្នាំ មុន

You are welcome dear.

profile.png
Savet Rim Vet 1 ឆ្នាំ មុន

Thank you sister

ឆ្លើយតប

មតិយោបល់