profile.png

Sokuchara Khauv

5 ឆ្លើយតប 349 ចំនួនមើល ០៤-មីនា-២០១៩ ដំបូន្មាន
កុមារឈឺដែលមកស្វែងរកការព្យាបាលនៅមន្ទីរពេទ្យត្រូវទទួលបានការពិនិត្យវាយតម្លៃ ដើម្បីកំណត់រកៈ

១. កុមារមានសញ្ញាបន្ទាន់
២. កុមារមានសញ្ញាអាទិភាព
៣. សញ្ញាមិនបន្ទាន់

១. សញ្ញាបន្ទាន់ ជាសញ្ញាដែលកុមារត្រូវទទួលបានការសង្គ្រោះភ្លាមៗ សញ្ញានោះរួមមានៈ
-ការស្ទះផ្លូវដង្ហើម
-វិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ
-ឡើងស្វាយ ជាពិសេសនៅចុងអណ្តាត
-សញ្ញាស្ហុក (រយៈពេលបំពេញឈាមចុងដៃយូរជាង ៣វិនាទី ជីពចរញាប់ និងខ្សោយ)
-សន្លប់
-ប្រកាច់
-សញ្ញាខ្សោះជាតិទឹកធ្ងន់ធ្ងរលើកុមារដែលរាក (មានសញ្ញា២ក្នុងចំណោមសញ្ញាដូចតទៅៈ សន្លឹម ភ្នែកខូង ផ្នត់ស្បែកពោះរលាយឺតខ្លាំង ភាគច្រើនយូរជាង៣វិនាទី)៕

២. សញ្ញាអាទិភាព ជាសញ្ញាដែលត្រូវបានផ្តល់អាទិភាពក្នុងការចូលពិនិត្យដោយមិនចាំបាច់តំរង់ជួរ សញ្ញានោះមានដូចជាៈ
-ទារកតូចដែលឈឺៈ អាយុតូចជាង២ខែ
-ក្តៅខ្លួនខ្លាំងៈ ចាប់ពី៣៨អង្សាសេ
-ការប៉ះទង្គិច ឬគ្រាំគ្រា ឬក្នុងករណីត្រូវការវះកាត់ជាបន្ទាន់
-ស្លេកស្លាំង ធ្ងន់ធ្ងរ
-ពុល
-ឈឺចាប់ខ្លាំង ឬធ្ងន់ធ្ងរ
-វិបត្តិផ្លូវដង្ហើម
-ឡេះឡះ ច្រាស់ច្រាលជាប់ ឬអស់កំលាំងខ្លាំង
-មានលិខិតបញ្ជូនជាបន្ទាន់
-កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ
-ហើមនៅជើងទាំងពីរ
-រលាកខ្លាំង ៕

៣. សញ្ញាមិនបន្ទាន់ ឬករណីមិនបន្ទាន់ ជាករណីដែលគ្មានសញ្ញាបន្ទាន់ ឬសញ្ញាអាទិភាព៕

ឯកសារយោងពីអង្គការសុខភាពពិភពលោក (WHO)

ខ្ញុំសង្ឃឹមថា កូនកូនលោកអ្នកនឹងទទួលបានការព្យាបាលទាន់ពេលវេលា ប្រកបដោយគុណភាព និងទំនុកចិត្ត៕

សូមអរគុណ

វេជ្ជបណ្ឌិតឯកទេសរោគកុមារ
ខូវ សុគុជ្ជរ៉ា
profile.png
Yuk Kyranai 3 ខែ មុន

[សារ​ជា​ឯកជន]

profile.png
Sokuchara Khauv 4 សប្តាហ៍ មុន

ប្អូនត្រូវដឹងថាគ្មានមុខវិជ្ជាណាដែលស្រួលទេ ហើយថែមមុខវិជ្ជាពេទ្យត្រូវប្រឈមមុខនឹងជីវិតមនុស្ស ការប្តឹង ទៀតនោះ វាមិនងាយស្រួលឡើយ។ ដោយឡែកគិលានុបដ្ឋាកជាជំនាញមួយដែលធ្វើការជាមួយការថែទាំច្រើនជាងព្យាបាល ដូច្នេះការសិក្សានិងការធ្វើកម្មសិក្សានៅមន្ទីរពេទ្យគឺ ពិបាកខ្លាំង។ ហើយប្អូនត្រូវចាំថា មុខវិជ្ជាពេទ្យមិនអាចធ្វើជាអ្នកមានទេ និងទាមទារការទទួលខុសត្រូវ ការប្តេជ្ញានិងឆន្ទៈខ្ពស់។ ត្រូវជ្រើសរើសព្រោះប្អូនស្រលាញ់ មិនមែនដោយរៀនតាមគ្នា ឬអួតគេ ឬឪពុកម្តាយបង្ខំឡើយ។ សូមអោយប្អូនជោគជ័យក្នុងជីវិត និងការសិក្សា។

profile.png
Tha Trakolove 1 ខែ មុន

ញុំចង់រៀនខ្លាំងណាស

profile.png
Tha Trakolove 1 ខែ មុន

លោកគ្រូរៀនគិលានុប្បដ្ថាយិការពិបាក់ខ្លាំងអត់

profile.png
Sokuchara Khauv 3 ខែ មុន

អរគុណ

ឆ្លើយតប

មតិយោបល់