profile.png

Anonymous

1 ឆ្លើយតប 362 ចំនួនមើល ២៦-មេសា-២០១៨ សំណួរ
តើស្ត្រីមានផ្ទៃពោះគួរទទួលទានអាហារបែបណាខ្លះដែរ?
profile.png
Anonymous 1 ឆ្នាំ មុន

ជំរាបសួរ ឆ្លើយតបនឹងសំណួរបងខ្ញុំសូមចែករំលែកខ្លះៗអំពីចំណីអាហារចំពោះស្ត្រីមានផ្ទៃពោះ។ ជារួម ស្ត្រីមានផ្ទៃពោះត្រូវបរិភោគអាហារដែលផ្តល់សុខភាព អោយបានច្រើនមុខ និងក្នុងបរិមាណសមរម្យ។ សារធាតុចាំបាច់ផ្សេងៗមានជាចម្បងក្នុងចំណីអាហារដូចជា៖​ ១ បន្លែផ្លែឈើ ច្រើនមុខ ២ សាច់មិនជាប់ខ្លាញ់ និងត្រី ៣ ផលិតផលទឺកដោះគោ ៤ គ្រាប់ធុញ្ញជាតិ ៥ ប្រេងរុក្ខជាតិ (អូលីវ ផ្កាឈូករ័ត្ន ជាដើម) ៦អាហារសម្បូរម្សៅ (បាយ ដំឡូង នំបុ័ងជាដើម) ៧ ផលិតផលពីសណ្តែកសៀងដែលសម្បូរប្រូតេអ៊ីន (ទឹកសណ្តែក តៅហ៊ូជាដើម) ៨​ ស៊ុតឆ្អិន ​។ល។ ក្នុងនោះក៏មានអាហារគួរកាត់បន្ថយផងដែរ ជាពិសេសគឺ កាហ្វេអ៊ីនដែលមានក្នុងភេសជ្ជៈច្រើនមុខ ក៏ដូចជាចៀសវាងអោយបាននូវ ស្រាអាល់កុល បារី សាច់ និងស៊ុតឆៅជាដើមផងដែរ។ ដោយឡែកសម្រាប់មនុស្សម្នាក់ៗមិនសុទ្ធតែអាចរក្សាតុល្យភាពនៃការបរិភោគបានទេ ឬក៏មិនអាចទទួលយក ឬស្រូបយុកសារធាតុពីអាហារបានដូចៗគ្នាឡើយ ដូចនេះ បងត្រូវទៅជួបពិភាក្សាជាមួយគ្រូពេទ្យអោយបានទៀងទាត់។​


មតិយោបល់