កញ្ចប់សុខភាព
វេទិកាសុខភាព
profile.png

Anonymous 0 | 0

ការជក់បារីអាចផ្តល់គ្រោះថ្នាក់ស្ទើរតែគ្រប់ផ្នែកនៃរាងកាយចាប់តាំងពី១ដើមដំបូងដែលអ្នកជក់មកម្លេះ ហើយផលវិបាកមួយក្នុងចំណោមនោះ គឺបញ្ហាសណ្តកឆ្អឹងធ្មេញធ្ងន់ធ្ងរ ពិបាកក្នុងការព្យាបាល។

ដំបូន្មាន បញ្ចេញយោបល់

336 ចំនួនមើល

3 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Kheang Siv Hung 0 | 0

រដូវភ្លៀងជិតចូលមកដល់ហើយ សម្រាប់មាតាបិតាដែលមានកូនតូច ត្រូវប្រយ័ត្នករណីកូនមានរោគសញ្ញាដូចជា សន្លឹម មិនលេង ញ៉ាំមិនបាន អស់កម្លាំង ឈឺក្នុងពោះ ក្អួត ឈឺក្បាល ចុករួយគ្រាប់ភ្នែក រង្វង់ភ្នែក ឈឺចុកចាប់រាងកាយ កន្ទួលរោលលើស្បែក និងមានសញ្ញាហូរឈាម។ ត្រូវប្រញាប់បញ្ជូនកូនទៅមន្ទីពេទ្យឬមណ្ឌលសុខភាពឲ្យបានឆាប់បំផុត ព្រោះនេះជារោគសញ្ញានៃជំងឺគ្រុនឈាម។

ដំបូន្មាន បញ្ចេញយោបល់

323 ចំនួនមើល

3 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 0 | 0

Ways of improving optimism :
1. Make a list of three good things that have happened to you at the end of each day. The things you list do not have to be major items, but simply tasks you may feel you have handled better than you thought you would.
2. When you find yourself looking at life pessimistically, replace your negative thought with a positive thought or image.
3. Make a list of positive statements and repeat these to yourself on a daily basis (e.g., ‘I can learn to think and behave differently’).
***Hope this can help those who find it hard to feel optimistic at the moment....

ដំបូន្មាន បញ្ចេញយោបល់

290 ចំនួនមើល

7 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

Healthtime Pro 0 | 0

បើអ្នកយល់ដឹងអំពី«ចំណេះដឹង សុខភាព» អ្នកនឹងអាច…
• បង្ការបញ្ហាសុខភាព ឬការស្លាប់ដោយសារជំងឺអ្វីមួយ
• ដឹងអំពីគន្លឹះនៃការរស់នៅ ប្រកបដោយសុខភាពល្អ និងរឹងមាំ
• ដឹងថាពេលណាគួរពិនិត្យសុខភាព និងជួបពេទ្យ
• សន្សំសំចៃថវិកា និងពេលវេលា
• អាចថែទាំសុខភាពមនុស្សជាទីស្រលាញ់
• ជួយសង្គ្រោះអ្នកដទៃជាមួយវិធីត្រឹមត្រូវ
• ទទួលបានការព្យាបាលដែលមានសុវត្ថិភាព និងប្រសិទ្ធភាព
• បង្ការការកើតមានជំងឺជាថ្មីម្តងទៀត
• ឆាប់ជាពីជំងឺ ឬស្ថិតក្នុងភាពប្រសើរនៃសុខភាព
• ដឹងថាអ្វីគួរ និងមិនគួរធ្វើ ពេលឈឺ...
***យល់ដឹងអំពីចំណេះដឹងសុខភាពឲ្យបានច្រើន...

ដំបូន្មាន បញ្ចេញយោបល់

375 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 0 | 0

Eat healthy food is not expensive as pay for treatment. Let’s be healthy.

ដំបូន្មាន បញ្ចេញយោបល់

306 ចំនួនមើល

2 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 0 | 0

ដើម្បីបានសុខភាពផ្លូវចិត្តល្អ៖​
១. បំភ្លេចរឿងអតីតកាល (រឿងណាល្អ ចាំនឹករលឹក រឿងណាមិនល្អ កុំរំលឹកធ្វើអី)

២.​ ដាស់អារម្មណ៍ឲ្យស្ថិតក្នុងបច្ចុប្បន្ន ( ដឹងថាខ្លួនឯងកំពុងធ្វើអី កំពុងគិតអី មិនគួរអនុញ្ញាតឲ្យអារម្មណ៍រវើរវាយផ្តេសផ្តាសនោះទេ)

៣.​ រឿងដែលកើតឡើងក្នុងជីវិតមានតែ១០% តែយើងមាន៩០% ឆ្លើយតបទៅកាន់បញ្ហា ដូចនេះ ពេលបញ្ហាកើតឡើងហើយ ដោះស្រាយវាទៅ ទោះជាលទ្ធផលយ៉ាងណាក៏យើងបានព្យាយាមរួចហើយ។

៤. កុំផ្ញើក្តីសុខរបស់ខ្លួន ទៅលើអ្នកដទៃអី ( You live your own life) ហើយក៏មិនត្រូវ ឲ្យអ្នកដទៃមកបំផ្លាញក្តីសុខក្នុងចិត្តអ្នកបានដែរ។
រងចាំភាគបន្ត... smile :)

ដំបូន្មាន បញ្ចេញយោបល់

305 ចំនួនមើល

3 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 0 | 0

ដើម្បីបានសុខភាពផ្លូវចិត្តល្អ៖​
១. បំភ្លេចរឿងអតីតកាល (រឿងណាល្អ ចាំនឹករលឹក រឿងណាមិនល្អ កុំរំលឹកធ្វើអី)

២.​ ដាស់អារម្មណ៍ឲ្យស្ថិតក្នុងបច្ចុប្បន្ន ( ដឹងថាខ្លួនឯងកំពុងធ្វើអី កំពុងគិតអី មិនគួរអនុញ្ញាតឲ្យអារម្មណ៍រវើរវាយផ្តេសផ្តាសនោះទេ)

៣.​ រឿងដែលកើតឡើងក្នុងជីវិតមានតែ១០% តែយើងមាន៩០% ឆ្លើយតបទៅកាន់បញ្ហា ដូចនេះ ពេលបញ្ហាកើតឡើងហើយ ដោះស្រាយវាទៅ ទោះជាលទ្ធផលយ៉ាងណាក៏យើងបានព្យាយាមរួចហើយ។

៤. កុំផ្ញើក្តីសុខរបស់ខ្លួន ទៅលើអ្នកដទៃអី ( You live your own life) ហើយក៏មិនត្រូវ ឲ្យអ្នកដទៃមកបំផ្លាញក្តីសុខក្នុងចិត្តអ្នកបានដែរ។
រងចាំភាគបន្ត... smile :)

ដំបូន្មាន បញ្ចេញយោបល់

264 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Vann Seakkheng 0 | 0

តើធ្វើដូចម្ដេចដើម្បីដឹងថាយើងកើតជំងឺទឹកនោមផ្អែម?
ជំងឺទឹកនោមផ្អែមភាគច្រើនកើតឡើងគ្មានរោគសញ្ញាទេតែអាចស្ដែងចេញអាការៈមួយចំនួនដូចជា នោមច្រើន ផឹកទឹកច្រើន បរិភោគច្រើនតែស្រកគីឡូ។ ដើម្បីដឹងច្បាស់ថាយើងកើតជំងឺនេះយើងគប្បីធ្វើេតស្តជាតិស្ករក្នុងឈាម បើជាតិស្ករក្នុងឈាមលើសពី126mg/dL (អត់អាហារ6ម៉ោង) ឬ តេស្តHbA1C ធំជាង6,5% នោះគេចាត់ចូលជាអ្នកជំងឺទឹកនោមផ្អែម។

ដំបូន្មាន បញ្ចេញយោបល់

297 ចំនួនមើល

9 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Heng Sothearith 2 | 0

ប្រធានបទ ៖ តេីហេតុអ្វីត្រូវយល់ដឹងមុនចុះលេង ឬប៉ះពាល់ទឹកនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ?

ជាការពិតណាស់ នៅក្នុងបរិស្ថានរស់នៅប្រចាំថ្ងៃនេះ មានមេរោគ ឬពពួកអតិសុខុមប្រាណ (Microbe) ជាច្រេីន ដែលយេីងមេីលពុំឃេីញ និងពុំបានដឹង ពោលគឺពួកវាអាចសម្ងំក្នុងដី ទឹក ខ្យល់ ឬចំណីអាហារជាដេីម ។
តួយ៉ាងដូចពពួកព្រូនដែលមានឈ្មោះថា សុីសតូសូម៉ា មេគង្គ (Schistosoma mékongi) ដោយវារស់នៅតាមដងទន្លេមេគង្គ ជាពិសេសក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។ ព្រូនដ៏សាហាវមួយនេះ វាអាចជ្រាបចូលតាមស្បែកយេីងយ៉ាងងាយស្រួល ជាពិសេសសំបូរក្នុងរដូវប្រាំង ហេីយបង្កឱ្យទៅជាផលវិបាកនៅថ្ងៃខាងមុខបាន ដូចជាជំងឺក្រិនថ្លេីម (Liver cirrhosis) ដោយសារតែការបោះទីសំចតរបស់ស៊ុត S. Mékongi ។
ជាងនេះទៀតសោត ចំពោះសញ្ញាគ្លីនិកបឋមយេីងអាចសម្គាល់នៃការជ្រាតចូលរបស់វាដោយឡេីងជាកន្ទួលក្រហម និងរមាស់លេីស្បែក នៅកន្លែងដែលវាជ្រាតចូល អាចជាដៃ ឬជេីង ។ នេះមានន័យថា នៅពេលអ្នកក្រោយចុះលេងទឹក អាចសម្គាល់ដោយការឡេីងក្រហមជាកន្ទួលតូចៗ និងរមាស់ ។
ជាសរុបរួម យេីងគួរតែមានការប្រុងប្រយ័ត្ននៅពេលដែលយេីងចុះលេងទឹកនៅតាមបណ្តោយដងទន្លេមេគង្គ និងជាករណីពិសេសនៅតាមខេត្តក្រចេះ និងស្ទឹងត្រែង ដូចដែលខ្ញុំបានបរិយាយជូនខាងលេី ។

ដោយនិស្សិតវេជ្ជសាស្រ្ត ហេង សុធារិទ្ធ

ដំបូន្មាន បញ្ចេញយោបល់

349 ចំនួនមើល

5 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Kr Tee 0 | 0

គួរធ្វើដូចម្តេចពេលកុមារក្តៅខ្លួន​ ?
អ្នកគួរតែបញ្ចុះកំដៅកុមារដោយកប្រេីទឹកត្រជាក់ តែមិនមែនទឹកកក មកមុជអោយកូនទេ គឺត្រជាក់ត្រឹម 2C ក្រោមសីតុណ្ហភាពកូន។ ឧ. កូនក្តៅ 40C គួរយកទឹក 38C មកមុជ ឬជូតអោយកូន។ ការយកទឹកបែបនេះវា​​ នឹងជួយស្រូបកំដៅកូនខ្លះ និងធ្វេីអោយកំដៅឆាប់ត្រជាក់មកវិញ។ វាមិនបណ្តាលអោយកូនញាក់ ឬទឹកចូលសួតនោះទេ។ហើយចំពោះការអោយថ្នាំបញ្ចុះកំដៅតែមួយមុខគត់មិនធ្វេីអោយកំដៅថយចុះនោះទេ។

ដំបូន្មាន បញ្ចេញយោបល់

310 ចំនួនមើល

2 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Sophanna Cheam 0 | 0

Should go to a dental clinic for a check-up every 3-6 months so that you can get a good oral hygiene.

ដំបូន្មាន បញ្ចេញយោបល់

286 ចំនួនមើល

7 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Ranny Chen 0 | 0

សុខភាពមាត់ធ្មេញជារឿងសំខាន់ ដែលវាមានឥទ្ធិពល ដល់សុខភាពទូទៅរបស់យើង ដូច្នេះ យើង ត្រូវចូលរួមដុះសម្អាតធ្មេញអោយបាន ត្រឹមត្រូវ និង យ៉ាងហោចណាស់ ឲ្យបាន២ ដងក្នុង មួយថ្ងៃ និង រៀងរាល់មុនពេលចូលគេង
អរគុណ!

ដំបូន្មាន បញ្ចេញយោបល់

304 ចំនួនមើល

2 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន