កញ្ចប់សុខភាព
វេទិកាសុខភាព
profile.png

Anonymous 0 | 0

មនុស្សភាគច្រើនយល់ច្រឡំថាជាឬសដូងបាត នៅពេលគាត់មានរោគសញ្ញាផ្សេងៗនៅបាត។ ក៏ប៉ុន្តែរោគសញ្ញាទាំងនេះ អាចបណ្តាលមកពីជំងឺផ្សេងៗក្រៅពីឬសដូងបាត ជាឧទាហរណ៍ ការដាច់ក្រសាល់គូទ ដុំសាច់មហារីកនៅបាត និងបូសជាដើម។

ដំបូន្មាន បញ្ចេញយោបល់

299 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Tepkagna Ly 0 | 0

✅ការបង្ការកុំឲ្យកើតជំងឺរាគលើទារក:
១. ប្រើប្រាស់ទឹកស្អាតសម្រាប់ផឹកនិងធ្វើម្ហូបអាហារ
២. ត្រូវលាងដៃបន្ទាប់ពីបត់ជើង បន្ទាប់ពីលាងគូថឲ្យក្មេងរួច បន្ទាប់ពីចោលលាមកក្មេង មុនពេលរៀបចំអាហារ និងមុនពេលបរិភោគអាហារ
៣. មិនត្រូវបរិភោគអាហារឆៅ លើកលែងតែបន្លែ ឬផ្លែឈើដែលមិនខូច និងដែលបានចិតសំបកហើយបរិភោគភ្លាមៗ
៤. បរិភោគអាហារដែលបានចំអិនល្អ
៥. លាង និងជូតឲ្យស្ងួតរាល់សម្ភារៈផ្ទះបាយដែលបានប្រើរួច
៦. ការពារម្ហូបអាហារកុំឲ្យរុយរោម
៧. បន្ទោរបង់តែក្នុងបង្គន់អានាម័យ
៨. លាមកក្មេងតូចៗ ត្រូវយកទៅចោលក្នុងបង្គន់ ឬកប់ចោលភ្លាមៗ បន្ទាប់ពីបន្ទោរបង់រួច
៩. ត្រូវបំបៅកូនដោយទឹកដោះម្តាយទាំងស្រុងនៅអាយុ៦ខែដំបូង ហើយគប្បីបន្តបំបៅដោះកូនរហូតដល់អាយុ២ឆ្នាំ

ដំបូន្មាន បញ្ចេញយោបល់

322 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

Healthtime Pro 0 | 0

៦ វិធីងាយៗ ដើម្បីបំបាត់ការឈឺចាប់ពេលមានរដូវ
១. ប្រើប្រាស់ថង់កម្តៅ
២. ផឹកទឹកក្ដៅ
៣. ធ្វើការម៉ាស្សា
៤. កាត់បន្ថយការផឹកកាហ្វេ និងស្រា
៥. ធ្វើលំហាត់ប្រាណ
៦. បរិភោគខ្ញី

ដំបូន្មាន បញ្ចេញយោបល់

310 ចំនួនមើល

1 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 0 | 0

ប្រសិនបើអ្នកមានបញ្ញាអាល្លែកហ្ស៊ីជាប្រចាំ ចូរហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះវាអាចជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែមានភាពរឹងមាំ ហើយនៅពេលប៉ះជាមួយអាលែ្លកហ្សែនតិចតួច នឹងមិនចេញនូវសញ្ញាអាល្លែកហ្ស៊ីនោះទេ។ មួយវិញទៀត ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងត្រូវទម្លាប់ប្រើម៉ាស់ជាប្រចាំ។

ដំបូន្មាន បញ្ចេញយោបល់

309 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 0 | 0

ការសិក្សាមួយបានបង្ហាញថា 《អ្នកដែលចូលគេងយប់ជ្រៅ គឺងាយប្រឈមនឹងជំងឺទឹកនោមផ្អែម និងបញ្ហាផ្លូវចិត្ត》។ មិនត្រឹមតែប៉ុណ្ណោះ លទ្ធផលសិក្សានោះក៏បានបង្ហាញថា 《ពួកគេឆាប់ស្លាប់ជាងអ្នកឆាប់ចូលគេង និងភ្ញាក់ពីព្រឹកដល់ទៅ ១០%ផងដែរ》...

ដំបូន្មាន បញ្ចេញយោបល់

316 ចំនួនមើល

2 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Lyphy Shawn 0 | 0

ប្រសិនអ្នកត្រូវបានឆ្កែខាំ ហើយជ្រុលយកវាទៅហូប។ កុំភ្លេចទុកក្បាលឆ្កែអោយខាងPasteurផង ដើម្បីអោយគេពិសោធន៍ខួររបស់វាថាមានផ្ទុកមេរោគឆ្កែឆ្កួតរឺ អត់។

ដំបូន្មាន បញ្ចេញយោបល់

292 ចំនួនមើល

1 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

Healthtime Pro 0 | 0

«ភាគច្រើននៃអ្នកជំងឺរបេងដែលបង្កឡើងនៅលើសួត តែងស្តែងចេញជារោគសញ្ញា៤សំខាន់៖
• ក្តៅខ្លួនស្ទិញៗ ច្រើនកើតចាប់ពីពេលរសៀលដល់ពេលយប់ (Febricula)
• ចាប់ផ្តើមស្រកទម្ងន់ខុសពីធម្មតា
• ថយចុះនូវចំណង់អាហារ
• អស់កម្លាំង។
ក្រៅពីនោះ ក៏មានសញ្ញាទាក់ទងនឹងសួត ដូចជាក្អករ៉ាំរ៉ៃ មានស្លេស្ម លើសពី២សប្តាហ៍ និងមានអាការៈហត់»។

~សាស្ត្រាចារ្យរង នី ចន្ទី ប្រធានផ្នែកជំងឺសួត និងជំងឺឆ្លង ព្រមទាំងជាអនុប្រធានបច្ចេកទេស ប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈ

ដំបូន្មាន បញ្ចេញយោបល់

297 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 0 | 0

Here are some useful health tips I have learned from one of my friends, currently being a medical student...
-Drinking or eating too much sweet drinks or foods will lead to diabetes
-Eating salty foods will contribute to high blood pressure
-Being too much stress from work or study without knowing how to relax will lead to some mental problems such as anxiety or depression...

ដំបូន្មាន បញ្ចេញយោបល់

301 ចំនួនមើល

2 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 0 | 0

ដើម្បីចៀសវាងការគេងស្រមុកមិនមានស្ទះដង្ហើម៖

អ្នកជំងឺគ្រាន់តែបំបាត់មូលហេតុមួយចំនួន ដែលអាចបង្កឲ្យស្រមុក ដូចជាឈប់ញ៉ាំស្រា ព្រោះវាធ្វើឲ្យបំពង់ករីក

ឈប់ជក់បារី

គួរធ្វើលំហាត់ប្រាណដើម្បីសម្រកទម្ងន់

ចៀសវាងប្រើថ្នាំងងុយគេង

ម៉្យាងទៀត កាលណាអាយុកាន់តែច្រើន សាច់បំពង់កក៏ឡើងនៅពេលគេងផ្ងារ នោះសាច់គល់អណ្តាតនឹងទៅបិទលើបំពង់ក ដូចនេះ អ្នកជំងឺអាចប្តូរទម្រង់នៃការគេងមកគេងចំហៀងវិញ។

ដំបូន្មាន បញ្ចេញយោបល់

341 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

Healthtime Pro 0 | 0

បើសិនជាអាច អ្នកធ្លាក់ទឹកចិត្ត គួរធ្វើរឿងទាំងនេះ
១.ចៀសវាងការគិតអន្តរាយ
២.បញ្ឈប់ការសញ្ជឹងគិត
៣.បញ្ឈប់ការព្យាករពីអនាគតរបស់អ្នក
៤.ចៀសវាងការគិតពីអតីតកាលច្រើនពេក
៥.រក្សាទំនាក់ទំនងជាមួយអ្នកដទៃ
៦.ប្រកាន់ខ្ជាប់នូវទម្លាប់អ្វីមួយឲ្យបានទៀងទាត់

ដំបូន្មាន បញ្ចេញយោបល់

320 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 0 | 0

ការប្រើប្រាស់ថង់ទឹកក្ដៅ ស្អំនៅលើសម្លៀកបំពាក់ ឬផ្ទាល់លើស្បែក នៅលើខ្នង និងពោះផ្នែកខាងក្រោយ ដែលវាបញ្ចេញកំដៅរហូតដល់១២ម៉ោង​ អាចជួយបន្ថយការឈឺចាប់ ពេលមករដូវ។

ដំបូន្មាន បញ្ចេញយោបល់

352 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 0 | 0

សញ្ញាដំបូងរបស់ជំងឺហឺតមានដូចជា៖
•ឮសូរសំឡេងពេលដកដង្ហើមចេញ
ដកដង្ហើម ចន្លោះ១៨ ទៅ៣០ដងក្នុងមួយនាទី
•ណែនទ្រូងដូចគេរឹប
•ហត់
•ក្អក។

ដំបូន្មាន បញ្ចេញយោបល់

421 ចំនួនមើល

1 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន