វេទិកាសុខភាព
profile.png

Anonymous 6 | 0

ប្រសិនបើអ្នកហាក់ដូចជាមានអារម្មណ៍ឡើងចុះ ដែលម្តងអាចស្តែងចេញជាការបាក់ទឹកចិត្តខ្លាំង (Depression) រួចប្រែទៅជាមានទឹកចិត្តឡើងខ្ពស់ខ្លាំងជាងធម្មតា (Mania) អ្នកគួរតែស្វែងយល់អំពី ជំងឺBipolar Disorder តាមរយៈអត្ថបទនេះ http://healthtime.tips/library/article/1755

ដំបូន្មាន បញ្ចេញយោបល់

202 ចំនួនមើល

3 ឆ្លើយតប

6 ខែ មុន

6 ខែ មុន

profile.png

IV Piseth 12 | 0

Heartburn happens when stomach acid backs up into your esophagus, irritating the lining of the esophagus. Usually when you swallow, a muscle around the bottom of the esophagus opens to let food go through and then closes. When it gets weak or doesn't close right, it lets stomach acid flow back into your esophagus. Heartburn causes a burning sensation in your mouth or chest or a sour taste in your mouth. Mild, occasional heartburn usually isn't a problem. Heartburn that happens frequently is called gastroesophageal reflux disorder, or GERD.  It is also possible to have GERD without symptoms of discomfort in your chest.  GERD without symptoms has been linked to causing ear infections, sinus infection, excessive mucus in the throat. Over time, GERD can wear away at your esophagus and increase your risk for esophageal cancer and other problems.
Other Names
Chronic heartburn, dyspepsia, gastroesophageal reflux or irritation, peptic esophagitis, reflux esophagitis

ដំបូន្មាន បញ្ចេញយោបល់

195 ចំនួនមើល

2 ឆ្លើយតប

7 ខែ មុន

7 ខែ មុន

profile.png

Chea Sunsopor 19 | 0

គន្លិះជួយអភិវឌ្ឍន៍ខួរក្បាលកុមារ

1-​ ចែករំលែក
ការលូតលាស់របស់ទារកមិនបានឈប់នៅពេលដែលគេកើតក្នុងពោះអ្នកឡើយ។ ថ្វីបើដំណាក់កាលលូតលាស់របស់គេមានល្បឿនលឿនក្នុងដំណាក់កាលដំបូងៗនៃជីវិតក៏ដោយ វានឹងអាចថយល្បឿនវិញដែរប៉ុន្តែគឺមិនបានឈប់ឡើយ។ ពិតណាស់ ក្នុងនាមជាឪពុកម្តាយ វាគឺជាទំនួលខុសត្រូវរបស់អ្នកក្នុងការការពារ និងលើកទឹកចិត្តដល់កូនតូចអ្នកឲ្យបានច្រើនតាមតែអាចធ្វើបាន។ តើអ្នកនឹងអាចធ្វើបែបនេះដូចម្តេចទៅ? បើសិននេះគឺជាពេលវេលាដំបូងរបស់អ្នកក្នុងការក្លាយខ្លួនជាឪពុកម្តាយថ្មីថ្មោង យកល្អគួរតែព្យាយាមធ្វើទោតាមគន្លឹះខាងក្រោមនេះដើម្បីជាប្រយោជន៍ដល់ការជួយអភិវឌ្ឈន៍ខួរក្បាលរបស់ទារក៖

2-​ ភ្ញោចដល់ភ្នែករបស់ទារក
ក្នុងរយៈពេលពីរបីខែដំបូងនៃជីវិត ការទំនាក់ទំនងភ្នែកនឹងភ្នែកអាចជួយពង្រឹងដល់ភាពរឹងមាំរបស់ភ្នែកគេបាន។ ជាមួយគ្នានេះដែរ វិធីសាស្រ្តមួយនេះនឹងបង្រៀនគេឲ្យស្គាល់មុខ និងទឹកមុខដែរ។ អ្នកស្រាវជ្រាវនិយាយថា វិធីសាស្រ្តនេះនឹងបង្រៀនកូនអ្នកពីរបៀបដោះស្រាយបញ្ហា ព្រមទាំងការទំនាក់ទំនងជាមួយអ្នកទៀត។

3- មានប្រតិកម្មពេលកូនយំ
ទារកងាយនឹងយំណាស់នៅពេលគេឃ្លាន ខ្លាច ឬមានអារម្មណ៍ថាអ្វីមួយមិនធម្មតា។ ដើម្បីជួយដល់ការលូតលាស់របស់ទារក ចូរប្រាកដថា អ្នកមានប្រតិកម្មទៅនឹងការយំរបស់គេឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ ចូរកុំឲ្យគេយំយូរពេក ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត និងសាតិអារម្មណ៍គេបាន។ ការពរ ការថ្នាក់ថ្នម និងនិយាយជាមួយទារកក្នុងសម្លេងស្រទន់បានច្រើនតាមតែអាចធ្វើបាន នឹងជួយឲ្យគេចេះស្គាល់នូវអ្វីហៅថាការមានផាសុកភាព ដែលអ្នកកំពុងតែផ្តល់ឲ្យគេ។

4- ប្រាប់ពីមូលហេតុ និងឥទ្ធិពល
បើសិនជាកូនអ្នកអាយុបានមួយឆ្នាំឬពីរឆ្នាំហើយ ការបង្ហាញកគេនូវមូលហេតុ និងឥទ្ធិពលនឹងជួយឲ្យគេអាចយល់ដឹងអំពីគុណវិបត្តិ និងគុណសម្បត្តិនៃសកម្មភាពរបស់ពួកគេបាន។ ចូរចាប់ផ្តើមតាមរយៈការនិយាយអ្វីមួយ និងធ្វើវាដើម្បីបង្ហាញថា អ្វីដែលអ្នកនិយាយនោះគឺជាការពិត។

5- បង្កើតភាពជឿជាក់
វិធីសាស្រ្តមួយផ្សេងទៀតដែលអាចជួយអ្នកក្នុងការជម្រុញការលូតលាស់របស់ខួរក្បាលទារកបានគឺសាងភាពជឿជាក់ឲ្យបានលឿន។ កូនអ្នកនឹងមានការស្រាវជ្រាវកាន់តែច្រើន ហើយក៏នឹងចង់ស្វែងរក ព្រមទាំសិក្សាអ្វីៗដែលថ្មីនៅពេលពួកគេមានអារម្មណ៍ជឿជាក់ចំពោះអ្នក។ យកល្អ អ្នកត្រូវតែឆ្លើយតបលើសកម្មភាពរបស់កូនឲ្យបានច្រើនបំផុតតាមតែអាចធ្វើបានផង។

6- បន្ថយការមើលទូរទស្សន៍
ឪពុកម្តាយខ្លះមាននិន្នាការទុកទូរទស្សន៍បើកចោលឲ្យកូនមើល ដើម្បីកុំឲ្យគេរំខានពួកគាត់។ ថ្វីបើវិធីនេះមានប្រសិទ្ធភាពក្នុងការផ្តល់ភាពកម្សាន្តដល់កូនមែនក៏ដោយ តែវានឹងមិនអាចបង្កើតនូវចំណងទំនាក់ទំនងរវាងកូននឹងអ្នកបានឡើយ។ ការសិក្សាបានបង្ហាញថា អ្នកដែលមានកូនហើយទុកឲ្យកូនមើលតែទូរទស្សន៍ក្នុងវ័យក្មេងៗនេះ គឺមិនសូវរៀនចេះឡើយ ដោយសារតែមិនមានការយកចិត្តទុកដាក់ច្រើន៕

https://www.facebook.com/649175165221872/posts/1202489523223764/

ដំបូន្មាន បញ្ចេញយោបល់

188 ចំនួនមើល

0 ឆ្លើយតប

7 ខែ មុន

7 ខែ មុន

profile.png

Chea Sunsopor 13 | 0

អាហារជួយអោយកូនលូតកំពស់

បេីមិនចង់ឲ្យកូនៗរបស់អ្នកមានបញ្ហានិងការលូតកម្ពស់
ចូរកុំភ្លេចអាហារទាំងប៉ុន្មាន​ប្រ​ភេទ​នេះ...

ដើម្បី​ឲ្យកូនៗជៀស​ឆ្ងាយ​ពី​បញ្ហា​លូតកម្ពស់ឬក្រិន ស្ត្រី​ត្រូវ​ចាប់ផ្តើម​ទទួលទាន​អាហារ​ដែល​សម្បូរ​អាហារូបត្ថម្ភ ចាប់តាំងពី​មុនពេល​មាន​ផ្ទៃពោះ​រហូត​ដល់ពេល​សម្រាល ពេល​បំបៅ​ដោះ ហើយ​នៅ​បន្ត​ផ្តល់​អាហារ​ប្រភេទ​នេះ​រហូតដល់​កុមារ​មាន​អាយុ២ឆ្នាំ។ ការផ្តល់​អាហារូបត្ថម្ភ​បាន​គ្រប់គ្រាន់ តាម​តម្រូវការ​របស់​កុមារ គឺជា​កត្តា​ចម្បង​ដែល​ជំរុញ​ដល់​ការអភិវឌ្ឍ​កម្ពស់​របស់​កុមារ។

មុនពេល​ម្តាយ​មាន​ផ្ទៃពោះ អ្នក​គួរតែ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ដែក អាស៊ីត​ហ្វូ​លិ​ក កាល់ស្យូម ឬ​ថ្នាំ​គ្រាប់​កាល់ស្យូម​សម្រាប់​ម្តាយ​ដែលមាន​ហានិភ័យ​ខ្វះ​ជាតិ​កាល់ស្យូម ហើយ​កុំ​ភ្លេច​ប្រើ​អំបិលអ៊ីយ៉ូដ នៅក្នុង​របប​អាហារ​ផង។

ចាប់​ពីមួយ​ម៉ោង​ដំបូង បន្ទាប់ពី​កំណើត ទារក​ត្រូវការ​អាហារូបត្ថម្ភ​យ៉ាង​ពេញលេញ​រហូតដល់ ៦ខែ និង​បំបៅ​ដោះ​រហូតដល់ ២៤ខែ ឬ​យូរ​ជាង​នេះ។

ដើម្បី​ធានា​របប​អាហារ​សម្បូរ​អហា​រូប​ត្ថ​ម្ភ​បាន​ត្រឹមត្រូវ​សម្រាប់​កុមារ​ចាប់ពី ៦ខែ​ឡើងទៅ អ្នក​ត្រូវ​ផ្តល់​អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ដូចជា សាច់ ស៊ុត បង្គា ក្តាម ត្រី …។ ដើម្បី​បង្កើន​ដង់ស៊ីតេ​ថាមពល​អ្នក​ត្រូវ​បន្ថែម​ប្រេង ឬ​ខ្លាញ់​ធម្មជាតិ សណ្តែកបណ្តុះ ឬក៏​ផ្លែឈើស្រស់ៗដែល​សម្បូរ​វីតាមីន។

ជាពិសេស អ្នក​ត្រូវ​ផ្តល់​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ដូចជា ត្រី បង្គា ក្តាម ដែល​ត្រូវបាន​ឆ្លងកាត់​ការ​ចម្អិន​បាន​ឆ្អិន​ល្អ ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​ស្រូប​យកជាតិ​កាល់ស្យូម​ឲ្យ​បាន​ច្រើន។ អាហារ​ទាំងអស់​ខាងលើនេះ អាចជួយ​ជំរុញ​ឲ្យ​ឆ្អឹង​កុមារ​រីកលូតលាស់ និង​មាន​សុខភាព​ល្អ៕
https://www.facebook.com/649175165221872/posts/1205405146265535/

ដំបូន្មាន បញ្ចេញយោបល់

173 ចំនួនមើល

0 ឆ្លើយតប

7 ខែ មុន

7 ខែ មុន

Healthtime Pro 8 | 0

បងប្អូនចង់ដឹងពីសភាពនៃសាច់ថ្លើមមែនទេ?

ឥឡូវនេះបងប្អូនអាចមកពិនិត្យសភាពគ្រើមនៃថ្លើមបានត្រឹមតែ២០ដុល្លាតែប៉ុណ្ណោះ នៅគ្លីនិកអេគីប សាខាទី១បាន ជាមួយម៉ាសុីន Fibroscan ម៉ូដែលចុងក្រោយដែលមានសុក្រិតភាពខ្ពស់ និងមិនមានការឈឺចាប់!

http://healthtime.tips/promotion/61

ដំបូន្មាន បញ្ចេញយោបល់

177 ចំនួនមើល

0 ឆ្លើយតប

8 ខែ មុន

8 ខែ មុន

Healthtime Pro 9 | 0

ជំងឺលើសឈាមជាជំងឺតពូជមែនអត់?

បកស្រាយដោយ​ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា
http://healthtime.tips/library/article/812

ដំបូន្មាន បញ្ចេញយោបល់

180 ចំនួនមើល

0 ឆ្លើយតប

8 ខែ មុន

8 ខែ មុន

profile.png

Anonymous 9 | 1

គិតថា «Challenge ៧ថ្ងៃ ដើម្បីសុខភាពផ្លូវចិត្ត និងអារម្មណ៍»នេះ គួរឲ្យចាប់អារម្មណ៍ ប្រហែលជាអាចសាកល្បងបាន...
-ថ្ងៃទី១ កត់ចំណាំរឿង១០យ៉ាងដែលអ្នកមានអំណរចំពោះ
-ថ្ងៃទី២ ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់
-ថ្ងៃទី៣ សមាធិ(ត្រូវតែធ្វើ ទោះបីត្រឹម៥នាទី)
-ថ្ងៃទី៤ រស់នៅដោយមិនត្អូញត្អែ ឬរអ៊ូរទាំ
-ថ្ងៃទី៥ សរសើរចេញពីចិត្តទៅកាន់មនុស្ស៣នាក់
-ថ្ងៃទី៦ បង្កើតនូវកម្រងបទចម្រៀងដែលអ្នកចូលចិត្ត ហើយស្តាប់រហូតដល់ចប់គ្រប់បទ
-ថ្ងៃទី៧ ដើរលំហែ ឬរត់លេង (មានអំណរចំពោះពិភពលោក និងអ្វីដែលនៅជុំវិញខ្លួនអ្នក)

ប្រភព ៖ http://bit.ly/2CZ660n

ដំបូន្មាន បញ្ចេញយោបល់

170 ចំនួនមើល

0 ឆ្លើយតប

8 ខែ មុន

8 ខែ មុន

Healthtime Pro 5 | 0

ធ្វើដូចម្ដេចទើបដឹងថាខ្សោយថ្លើម?

បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្តី ឯកទេសថ្លើម ក្រពះ ពោះវៀននៃមន្ទីរសម្រាកព្យាបាលអេគីប
http://healthtime.tips/c/1037

ដំបូន្មាន បញ្ចេញយោបល់

147 ចំនួនមើល

0 ឆ្លើយតប

8 ខែ មុន

8 ខែ មុន

profile.png

Yuk Kyranai 7 | 0

ដឹងទេ៎? ខ្ទឹមបារាំង អាចស្រាយបញ្ហាសក់ជ្រុះ ដោយគ្រាន់តែអនុវត្តតាមវិធីខាងក្រោម ៖
១. បកសំបកខ្ទឹមបារំាងចិតជាចំណិត
២. ចិញ្រ្ចាំសង្កត់ ឬកិនយកទឹករួចច្រោះវាជាមួយស្បៃ ដើម្បីឲ្យកាន់តែងាយស្រួល
៣. ប្រើទឹកដែលច្រោះបាននោះមកលាបម៉ាស្សាលើស្បែកក្បាល
៤. ទុកចោលរយៈពេលយ៉ាងតិចណាស់១៥នាទី រួចសឹមលាងជម្រះជាមួយសាប៊ូកក់សក់
៥. អាចទុកលើសពី ១៥នាទី ប្រសិនបើអ្នកអាចទ្រាំទ្រនឹងក្លិនរបស់ខ្ទឹមបារំាងបាន
៦. ធ្វើបែបនេះ ២ដងក្នុងមួយសប្តាហ៍ ផ្អែកតាមស្បែកក្បាលរបស់អ្នក...
ប្រភព ៖ http://healthtime.tips/library/article/1672

ដំបូន្មាន បញ្ចេញយោបល់

128 ចំនួនមើល

0 ឆ្លើយតប

8 ខែ មុន

8 ខែ មុន

profile.png

LY Soraksa 3 | 0

គ្រប់ៗពពួកជម្ងឺមិនឆ្លង( NCD )
( ទឹកនោមផ្អែម លើសសម្ពាធឈាម បេះដូង នឹងសសៃឈាម ជម្ងឺគីសគ្រប់ប្រភេទ ជម្ងឺថ្លើម គ្រប់ប្រភេទ និង ជម្ងឺមហារីកផ្សេងៗ )
ទាំងអស់ហ្នឹង ខាងយើងខ្ញុំជួយបាន ទាំងវិធីកាការពារនិងវិធីព្យាបាលឲ្យមកជាធម្មតាវិញបាន ហើយធានាដោយលទ្ធផលឈាម
ពត៌មានបន្ថែម 0968858574

ដំបូន្មាន បញ្ចេញយោបល់

136 ចំនួនមើល

0 ឆ្លើយតប

8 ខែ មុន

8 ខែ មុន

profile.png

LY Soraksa 0 | 0

គ្រប់ៗពពួកជម្ងឺមិនឆ្លង( NCD )
( ទឹកនោមផ្អែម លើសសម្ពាធឈាម បេះដូង នឹងសសៃឈាម ជម្ងឺគីសគ្រប់ប្រភេទ ជម្ងឺថ្លើម គ្រប់ប្រភេទ និង ជម្ងឺមហារីកផ្សេងៗ )
ទាំងអស់ហ្នឹង ខាងយើងខ្ញុំជួយបាន ទាំងវិធីកាការពារនិងវិធីព្យាបាលឲ្យមកជាធម្មតាវិញបាន ហើយធានាដោយលទ្ធផលឈាម
ពត៌មានបន្ថែម 0968858574

ដំបូន្មាន បញ្ចេញយោបល់

135 ចំនួនមើល

0 ឆ្លើយតប

8 ខែ មុន

8 ខែ មុន

profile.png

Saing Darareaksmey 5 | 0

If we take better care of our health everyday, no doubt we are becoming healthier.

1% a day mean we get 365% healthier per year

ដំបូន្មាន បញ្ចេញយោបល់

143 ចំនួនមើល

0 ឆ្លើយតប

8 ខែ មុន

8 ខែ មុន