វេទិកាសុខភាព
profile.png

Anonymous 2 | 0

មេជីវិតឈ្មោលខ្សោយបានតែ៤០%ទៅ៥០%តើអាចមានកូនទេ?និងធ្វើយ៉ាងម៉េចដើម្បីអោយមេជីវិតឈ្មោលខ្លាំងឡើងវិញ?និងមានថ្នាំអ្វីញាំទៅដើម្បីអោយមេជីវិតឈ្មោលខ្លាំងឡើងវិញ?

ដំបូន្មាន បញ្ចេញយោបល់

117 ចំនួនមើល

1 ឆ្លើយតប

9 ខែ មុន

9 ខែ មុន

profile.png

Anonymous 3 | 0

What abt trying this challenge?

"Go 24 hours without complaining (not even once!) then watch how your life n esp ur mental health starus starts changing..."

U may share how it feels like after accepting this challenge here :)

ដំបូន្មាន បញ្ចេញយោបល់

102 ចំនួនមើល

9 ឆ្លើយតប

10 ខែ មុន

10 ខែ មុន

profile.png

Kyranai 5 | 0

ប្រសិនបើអ្នកអង្គុយមុខកុំព្យូទ័ររយៈពេលយូរ ហើយមិនមានពេលអាចដើរទៅណាបាន អ្នកអាចធ្វើចលនាភ្នែករបស់អ្នកទៅតាមទិសទ្រនិចនាឡិកា ធ្វើចលនាពីឆ្វេងទៅស្តាំ ពីលើចំក្រោម...ធ្វើបែបនេះ៣ដងសម្រាប់ចលនានីមួយៗ ដើម្បីឲ្យភ្នែករបស់អ្នកសម្រាក។ 

កុំប្រឹងពេក ហើយភ្លេចថែទាំសុខភាពទូទៅ ជាពិសេភ្នែករបស់ខ្លួនណា៎!!!

ដំបូន្មាន បញ្ចេញយោបល់

111 ចំនួនមើល

0 ឆ្លើយតប

10 ខែ មុន

10 ខែ មុន

Healthtime Pro 2 | 0

ជំងឺទឹកដក់ក្នុងភ្នែកស្ទើរតែគ្មានសញ្ញាណាមួយស្តែងចេញឲ្យអ្នកជំងឺបានដឹងមុនថាគាត់មានជំងឺនេះទេ លុះត្រាតែសរសៃអ៊ុបទិកខូចលើសពី៨០% ទើបអ្នកជំងឺអាចលេចចេញសញ្ញាមួយចំនួនដូចខាងក្រោម៖
• ឈឺក្បាល (ភាគច្រើនមួយចំហៀង និងនៅពេលព្រឹកព្រលឹម)
• ភ្នែកឆាប់ឡើងបាយ និងស្រវាំងភ្នែក
• ភ្នែកក្រហម ហើយឈឺ
• ចង់ក្អួត ចង្អោរ
• មើលច្បាស់តែវត្ថុដែលនៅពីចំមុខ និងមើលមិនច្បាស់វត្ថុដែលនៅចំហៀង
• ចុករួយគ្រាប់ភ្នែកជាញឹកញាប់។ល។
~~~ប្រភព ៖ http://healthtime.tips/library/article/1655

ដំបូន្មាន បញ្ចេញយោបល់

125 ចំនួនមើល

0 ឆ្លើយតប

10 ខែ មុន

10 ខែ មុន

profile.png

Domlong Mul 1 | 0

តើ​ Allergies ស្បែក​អាចព្យាបាលអោយជាដាច់ទេ?​ តើលេបថ្នាំ​ Allergies ប្រចាំពេលចេញញឹកញាប់អាចបង្ករភាពបះពាល់អ្វីដែលទេ​ ហើយអ្វីខ្លះ?

ដំបូន្មាន បញ្ចេញយោបល់

118 ចំនួនមើល

2 ឆ្លើយតប

10 ខែ មុន

10 ខែ មុន

profile.png

jamema 0 | 0

ខ្ងុំមានអាយុ19ឆ្នាំហើយតែមើលទៅដូចកូនក្មេង14ឆ្នាំចឹង អត់ធំ ទាប ស្គមស្គាំង គ្មានពុកមាត់ រោមក្លៀក មិនបែកសំលេង តើខ្ងុំគួរមានដំណោះស្រាយយ៉ាងណា។

ដំបូន្មាន បញ្ចេញយោបល់

130 ចំនួនមើល

0 ឆ្លើយតប

10 ខែ មុន

10 ខែ មុន

profile.png

Hea Net 2 | 0

ខ្ញុំនោមញឹកណាស់តើមានវិធីអីអោយបាត់នោមញឹក ?

ដំបូន្មាន បញ្ចេញយោបល់

126 ចំនួនមើល

3 ឆ្លើយតប

10 ខែ មុន

10 ខែ មុន

profile.png

Kyranai 3 | 0

Working out can go hand in hand with your favorite music playing on your ear devices. To make it more effective create a work out playlist and when the playlist will stop, you will stop...
***Source : Crumblyy...

ដំបូន្មាន បញ្ចេញយោបល់

126 ចំនួនមើល

0 ឆ្លើយតប

10 ខែ មុន

10 ខែ មុន

Healthtime Pro 2 | 0

តោះ! លេង តឃ្លា ជាមួយអេដមីន...
ប្រធានបទ «គន្លឹះក្នុងការរស់នៅដើម្បីសុខភាពល្អ និងរឹងមាំ»
លក្ខខណ្ឌ ៖
១. ចាប់ផ្តើម comment អំពីគន្លឹះ១ ដែលធ្វើឲ្យសុខភាពល្អ និងរឹងមាំ
២. Admin នឹង reply comment ដោយចាប់ផ្តើមជាមួយនឹងព្យញ្ជនៈចុងក្រោយរបស់អ្នក
៣.​បន្តឆ្លើយឆ្លងគ្នារហូតដល់ពេលកំណត់
ឧទាហរណ៍ ៖
User A : កុំចូលគេងយប់ជ្រៅ
Healthtime Pro : ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសពេលមានអាការៈមិនប្រក្រតី
User A : ត្រូវញ៉ាំទឹកឲ្យបានយ៉ាងតិច២លីត្រក្នុងមួយថ្ងៃ

បញ្ចប់ហ្គេម ៖ ថ្ងៃទី២១ កក្កដា ម៉ោង៥ល្ងាច
ប្រកាសលទ្ធផល ៖ ថ្ងៃទី២៣ កក្កដា
រង្វាន់ ៖ ផលិតផល Co-plaster ១ ឈុត​ (ផលិតផលជំនាញបំបាត់ការឈឺចុកចាប់) និង ឈុតកាដូពី Healthtime Pro
***អ្នកចូលរួម ៣រូបដែលមានចំនួនComment ច្រើនជាងគេជាអ្នកឈ្នះ

ដំបូន្មាន បញ្ចេញយោបល់

166 ចំនួនមើល

86 ឆ្លើយតប

10 ខែ មុន

10 ខែ មុន

profile.png

Mouyny Ngoun 3 | 0

Our hunger is more often in our Mind than in our bodies!
How to eat: Quality not Quantity 😁

ដំបូន្មាន បញ្ចេញយោបល់

122 ចំនួនមើល

2 ឆ្លើយតប

10 ខែ មុន

10 ខែ មុន

profile.png

ស្រេង ផានិត 5 | 0

*1000ថ្ងៃដំបូងនៃជីវិត*
#តើ1000ថ្ងៃ ដំបូងនៃជីវិត ជាអ្វី?
*1000ថ្ងៃ ដំបូងនៃជីវិត គឺសំដៅទៅលើរយះពេលចាប់ពីថ្ងៃទី1នៃការចាប់កំណើតនៅក្នុង ផ្តៃពោះម្តាយរហូតដល់ក្មេងមានអាយុ2ឆ្នាំ( 270+ 365+ 365=1000
#តើមានអ្វីខ្លះកើតឡើង?
1000ថ្ងៃដំបូងនៃជីវិត គឺជារយះកាលមួុយដែលទារកមាន ការលូតលាស់យ៉ាងឆាប់រហ័ស និងមានការវិវឌ្ឍដ៏សំខាន់បំផុត ។ខណះពេលនោះរាងកាយនិងសរីរាង្គរបស់ទារក គឺទទួុលការលូតលាស់ ក៏ដូចជាការវិវឌ្ឍនៃ ខួរក្បាល ប្រព័ន្ធរំលាយអាហារ និង ប្រពន្ធ័ការពាររាងកាយ។ ជាការពិតក្នុងរយះកាលមួុយនេះ ការលូតលាស់ និងការវិវឌ្ឍ គឺមានកម្រិតខ្ពស់បំផុត នៅក្នុងមួុយជីវិតរបស់មនុស្សម្នាក់ៗ។ អាហាររូបត្ថម្ភដែលសមស្រប គឺវាចាំបាច់ខ្លាំងណាស់ដើម្បីជួុយពង្រឹងការលូតលាស់ និងការវិវឌ្ឍនេះ ។
#ហេតុអ្វីអាហាររូបត្ថម្ភមានសារះសំខាន់ខ្លាំងម្ល៉េះ?
អាហាររូបត្ថម្ភក្នុងរយះកាល1000ថ្ងៃដំបូងនៃជីវិតគឺមិនត្រឹមតែជះឥទ្ធិពលទៅលើ សុខភាពបច្ចុប្បន្នរបស់ទារកនោះទេ វាថែមទាំងមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ សុខភាពនាថ្ងៃអនាគត របស់ពួុកគេទៀតផង ជាពិសេសគឺនៅពេលដែលពួុកគេពេញវ័យ។ ការផ្តល់អាររូបត្ថម្ភត្រឹមត្រូវអាចជួុយកាត់បន្ថយហានិភ័យនៃជំងឺរាំុរៃផ្សេងៗ ជំងឺទឹកនោមផ្អែម អាឡែកហ្សីុ ជំងឺបេះដូង។ ការលូតលាស់ និងការវិវឌ្ឍយ៉ាង់រហ័សរបស់ទារក ពេលនៅក្នុងផ្ទៃពោះ ពេលបំបៅដោះ ពេលរៀនញាំុអាហាររឹង និងក្នុងអំឡុងអាយុពី2ទៅ3ឆ្នាំ មានតម្រូវការអាហារូបត្ថម្ភ ជាពិសេសផ្សេងៗគ្នា នៅក្នុងដំណាក់កាលនីមួុយៗ។
ដូចនេះវាជារសំខាន់ណាស់ ដើម្បីធានាថាម្តាយគ្រប់រូប និងកូនបានទទួុលនូវអាហាររូបត្ថម្ភដ៏សំស្រប ក្នុងអំឡុងពេល1000ថ្ងៃដំបូង។
#ការមានផ្ទៃពោះត្រូវគិតដល់អាហារូបត្ថម្ភសម្រាប់មនុស្សពីរនាក់
អំឡុងពេលមានផ្ទៃពោះមានការលូតលាស់ដ៏ឆាប់រហ័ស បានកើតមានឡើងដែលខ្លួុនប្រាណ និងសរីរាង្គរបស់ទារកបានកកើតឡើង។ អ្នកម្តាយគួុរតែបរិភោគ អាហារប្រកបដោយតុល្យភាពដើម្បីធានាថាកូនដែលកំពុងលូតលាស់ របស់នាង បម្រុងដ៏សមរម្យ សម្រាប់ការបំបៅដោះ ។ ទារកត្រូវការអាហារូបត្ថម្ភ ជាពិសេសមានដូចជា:
* អាសីុតហ្វូលិក សម្រាប់សុខភាពខួុរឆ្អឹងខ្នង និងខួុរក្បាល
* vitamin D & calcium សម្រាប់សុខភាពឆ្អឹង
* អាសីុតខ្លាញ់អូមីហ្គែរ3 សម្រាប់ការវិវឌ្ឍរបស់ខួុរក្បាល
* ជាតិដែក ការកើនឡើងនូវបរិមាណឈាមរបស់ម្តាយ និងមុខនាទី ជាធម្មតារបស់ប្រពន្ធ័ការពារ
#ការបំបៅដោះគឺល្អបំផុតសម្រាប់ទារកនិងម្តាយ
* ការចិញ្ចឹមបីបាច់ដ៏ល្អបំផុត សម្រាប់ទារក
* បង្កើនភាពស្និទ្ធស្នាលរវាងម្តាយនិងកូន
* ក្នុងទឹកដោះម្តាយមានការអង្គធាតុការពារ ជួុយទារកជៀតផុតជំងឺផ្សេងៗ
* ទឹកដោះម្តាយមានថាមពល និងមីក្រូសារធាតុបន្ថែម សំរាប់ការលូតលាស់របស់ទារកដោយមានសុខភាពល្អ
* អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍អោយបំបៅដោះកូន1មុខគត់រហូត6ខែ

ដំបូន្មាន បញ្ចេញយោបល់

134 ចំនួនមើល

1 ឆ្លើយតប

10 ខែ មុន

10 ខែ មុន

profile.png

Sophea Phay 6 | 0

៚ យល់ដឹងអំពីការពិនិត្យរន្ធបាតតាមបែបបច្ចេកទេស
-----------------------------------------------
១. គោលបំណង៖
គឺជាការពិនិត្យផ្ទៃផ្នែកគូទ កំប៉េះគូទ រន្ធគូទ និងប្លោកលាមករបស់អ្នក។
ការពិនិត្យនេះខុសពីការថតឆ្លុះពោះវៀនធំ ដែលធ្វើឡើងដោយការស៊កទុយោមានបំពាក់កាមេរ៉ានៅខាងចុងដើម្បីពិនិត្យមើលផ្នែកខាងក្នុងរបស់ពោះវៀនធំ។

២. នរណាជាអ្នកពិនិត្យ?
ការពិនិត្យនេះអាចប្រតិបត្តបានដោយគ្រប់គ្រូពេទ្យទាំងអស់ ប៉ុន្តែ ជាទូទៅភាគច្រើនមានតែគ្រូពេទ្យឯកទេស ថ្លើម ក្រពះ ពោះវៀន គ្រូពេទ្យឯកទេសរន្ធបាត និងគ្រូពេទ្យឯកទេសវះកាត់សរីរាង្គខាងក្នុង ទើបអាចធ្វើការពិនិត្យបានគ្រប់ជ្រុងជ្រោយ ដោយរួមមានការពិនិត្យដោយយោងទៅតាមសញ្ញាគ្លីនិកជាក់ស្ដែង បូករួមជាមួយការពិនិត្យដោយឧបករណ៍សំរាប់ឆ្លុះមើលរន្ធបាត និងប្លោកលាមកផងដែរ។

៣. តើចាំបាច់ត្រូវមានការរៀបចំអ្វីខ្លះ?
ការពិនិត្យរន្ធបាតតាមបច្ចេកទេស មិនទាមទារឲ្យមានការរៀបចំអ្វីជាពិសេសនោះទេ ពោលគឺមិនចាំបាច់អត់អាហារ ឬក៏ត្រូវប្រើថ្នាំលាងពោះជាមុននោះទេ។

៤. តើដំនើរការនៃការពិនិត្យប្រព្រឹត្តទៅដោយរបៀបណា?
ការពិនិត្យរន្ធបាតតាមបែបបច្ចេកទេស ប្រព្រឹត្តទៅលឿន និងមិនមានការឈឺចាប់នោះទេ។
- ចាប់ផ្តើមដំបូងដោយការសន្ទនាជាមួយគ្រូពេទ្យអំពីអាការៈរោគសញ្ញារបស់អ្នកជំងឺ និងប្រវត្តិដំនើរដើមទងនៃការករកើតជំងឺនេះ រួមជាមួប្រវត្តិនៃការព្យាបាលដែលអ្នកជំងឺធ្លាប់បានទទួលពីមុនជាដើម។
- បន្ទាប់មកអ្នកជំងឺត្រូវឡើងគេងលើគ្រែសំរាប់ពិនិត្យ។ ជាទូទៅអ្នកជំងឺត្រូវដាក់ឲ្យគេងក្នុងស្ថានភាពខ្វៀនផ្អៀងទៅខាងឆ្វេង ដែលជាស្ថានភាពធម្មតា ដែលមិនធ្វើឲ្យមានការខ្មាស់អៀន ឬមានអារម្មណ៍ចំលែក។ ក្នុងករណីដោយកំរ ដែលអ្នកជំងឺចាំបាច់ត្រូវពោបចំតិតគូទនៅលើគ្រែ ដើម្បីពិនិត្យ ដែលជាស្ថានភាពមួយធ្វើឲ្យអ្នកជំងឺមានការលំបាក និងអៀនខ្មាស់ខ្លាំង។
- បន្ទាប់ទៀតគ្រូពេទ្យពាក់ស្រោមដៃ វែកកំប៉េះគូទ ដើម្បីពិនិត្យមើលភ្លីរន្ធគូទ ហើយគ្រូពេទ្យប្រាប់ឲ្យអ្នកជំងឺប្រឹងជុះ ដើម្បីមើលថាតើមានសាច់អ្វីលៀនចេញមកនៅពេលប្រឹងដែរឬទេ?
- ដំនាក់កាលបន្ទាប់ គ្រូពេទ្យធ្វើការលូកចូលក្នុងរន្ធគូទដោយប្រើចង្អុលដៃ ដើម្បីស្ទាប់រកអ្វីដែលរឹងខុសប្រក្រតី កំណត់ចំនុចនៃការឈឺចាប់ រករន្ធខាងក្នុងនៃបូសអន្ទង់ ឬវាយតំលៃកំលាំងកន្ត្រាក់នៃសាច់ដុំខ្ជិបគូទ និងរុករកភាពខុសប្រក្រតីផ្សេងៗ។
- ជាបន្តទៅទៀតគឺគ្រូពេទ្យចាប់ផ្តើមដាក់ឧបករណ៍ដើម្បីឆ្លុះមើលរន្ធបាត និងប្លោកលាមក។
ការពិនិត្យនេះអាចបន្ថែមដោយការពិនិត្យរោគស្រ្តី។
រាល់គ្រប់ដំណាក់កាលនៃការពិនិត្យគ្រូពេទ្យចាំបាច់ត្រូវប្រាប់ទៅអ្នកជំងឺជានិច្ចនូវអ្វីដែលបានរកឃើញ អ្វីដែលនឹងត្រូវធ្វើបន្ត និងចុងបញ្ចប់គឺរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺ។
ជាទូទៅគ្រូពេទ្យចាំបាច់ត្រូវមានអ្នកជំនួយការម្នាក់ដែលមានភេទដូចអ្នកជំងឺ។
ការពិនិត្យប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ រមែងទទួលបាននៅការគោរពពីអ្នកជំងឺ។
សូមអរគុណ!
(រៀបរៀង និងប្រែរសំរួលដោយ វេជ្ជ ផៃ សុភា ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀន និងជំងឺរន្ធបាត និងប្លោកលាមក បំរើការនៅ មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត)
ឯកសារយោង ៖
Rédaction : Dr Agnès Senéjoux décembre 2008
mise à jour mai 2018
Crédit photos : F. Pigot ; illustrations : Johnson & Johnson.
Grand public, maladies, informations,vous allez avoir un(e)…, examen proctologique.

ដំបូន្មាន បញ្ចេញយោបល់

123 ចំនួនមើល

2 ឆ្លើយតប

10 ខែ មុន

10 ខែ មុន