កញ្ចប់សុខភាព
វេទិកាសុខភាព
profile.png

ស្រេង ផានិត 5 | 0

*1000ថ្ងៃដំបូងនៃជីវិត*
#តើ1000ថ្ងៃ ដំបូងនៃជីវិត ជាអ្វី?
*1000ថ្ងៃ ដំបូងនៃជីវិត គឺសំដៅទៅលើរយះពេលចាប់ពីថ្ងៃទី1នៃការចាប់កំណើតនៅក្នុង ផ្តៃពោះម្តាយរហូតដល់ក្មេងមានអាយុ2ឆ្នាំ( 270+ 365+ 365=1000
#តើមានអ្វីខ្លះកើតឡើង?
1000ថ្ងៃដំបូងនៃជីវិត គឺជារយះកាលមួុយដែលទារកមាន ការលូតលាស់យ៉ាងឆាប់រហ័ស និងមានការវិវឌ្ឍដ៏សំខាន់បំផុត ។ខណះពេលនោះរាងកាយនិងសរីរាង្គរបស់ទារក គឺទទួុលការលូតលាស់ ក៏ដូចជាការវិវឌ្ឍនៃ ខួរក្បាល ប្រព័ន្ធរំលាយអាហារ និង ប្រពន្ធ័ការពាររាងកាយ។ ជាការពិតក្នុងរយះកាលមួុយនេះ ការលូតលាស់ និងការវិវឌ្ឍ គឺមានកម្រិតខ្ពស់បំផុត នៅក្នុងមួុយជីវិតរបស់មនុស្សម្នាក់ៗ។ អាហាររូបត្ថម្ភដែលសមស្រប គឺវាចាំបាច់ខ្លាំងណាស់ដើម្បីជួុយពង្រឹងការលូតលាស់ និងការវិវឌ្ឍនេះ ។
#ហេតុអ្វីអាហាររូបត្ថម្ភមានសារះសំខាន់ខ្លាំងម្ល៉េះ?
អាហាររូបត្ថម្ភក្នុងរយះកាល1000ថ្ងៃដំបូងនៃជីវិតគឺមិនត្រឹមតែជះឥទ្ធិពលទៅលើ សុខភាពបច្ចុប្បន្នរបស់ទារកនោះទេ វាថែមទាំងមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ សុខភាពនាថ្ងៃអនាគត របស់ពួុកគេទៀតផង ជាពិសេសគឺនៅពេលដែលពួុកគេពេញវ័យ។ ការផ្តល់អាររូបត្ថម្ភត្រឹមត្រូវអាចជួុយកាត់បន្ថយហានិភ័យនៃជំងឺរាំុរៃផ្សេងៗ ជំងឺទឹកនោមផ្អែម អាឡែកហ្សីុ ជំងឺបេះដូង។ ការលូតលាស់ និងការវិវឌ្ឍយ៉ាង់រហ័សរបស់ទារក ពេលនៅក្នុងផ្ទៃពោះ ពេលបំបៅដោះ ពេលរៀនញាំុអាហាររឹង និងក្នុងអំឡុងអាយុពី2ទៅ3ឆ្នាំ មានតម្រូវការអាហារូបត្ថម្ភ ជាពិសេសផ្សេងៗគ្នា នៅក្នុងដំណាក់កាលនីមួុយៗ។
ដូចនេះវាជារសំខាន់ណាស់ ដើម្បីធានាថាម្តាយគ្រប់រូប និងកូនបានទទួុលនូវអាហាររូបត្ថម្ភដ៏សំស្រប ក្នុងអំឡុងពេល1000ថ្ងៃដំបូង។
#ការមានផ្ទៃពោះត្រូវគិតដល់អាហារូបត្ថម្ភសម្រាប់មនុស្សពីរនាក់
អំឡុងពេលមានផ្ទៃពោះមានការលូតលាស់ដ៏ឆាប់រហ័ស បានកើតមានឡើងដែលខ្លួុនប្រាណ និងសរីរាង្គរបស់ទារកបានកកើតឡើង។ អ្នកម្តាយគួុរតែបរិភោគ អាហារប្រកបដោយតុល្យភាពដើម្បីធានាថាកូនដែលកំពុងលូតលាស់ របស់នាង បម្រុងដ៏សមរម្យ សម្រាប់ការបំបៅដោះ ។ ទារកត្រូវការអាហារូបត្ថម្ភ ជាពិសេសមានដូចជា:
* អាសីុតហ្វូលិក សម្រាប់សុខភាពខួុរឆ្អឹងខ្នង និងខួុរក្បាល
* vitamin D & calcium សម្រាប់សុខភាពឆ្អឹង
* អាសីុតខ្លាញ់អូមីហ្គែរ3 សម្រាប់ការវិវឌ្ឍរបស់ខួុរក្បាល
* ជាតិដែក ការកើនឡើងនូវបរិមាណឈាមរបស់ម្តាយ និងមុខនាទី ជាធម្មតារបស់ប្រពន្ធ័ការពារ
#ការបំបៅដោះគឺល្អបំផុតសម្រាប់ទារកនិងម្តាយ
* ការចិញ្ចឹមបីបាច់ដ៏ល្អបំផុត សម្រាប់ទារក
* បង្កើនភាពស្និទ្ធស្នាលរវាងម្តាយនិងកូន
* ក្នុងទឹកដោះម្តាយមានការអង្គធាតុការពារ ជួុយទារកជៀតផុតជំងឺផ្សេងៗ
* ទឹកដោះម្តាយមានថាមពល និងមីក្រូសារធាតុបន្ថែម សំរាប់ការលូតលាស់របស់ទារកដោយមានសុខភាពល្អ
* អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍អោយបំបៅដោះកូន1មុខគត់រហូត6ខែ

ដំបូន្មាន បញ្ចេញយោបល់

367 ចំនួនមើល

1 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Sophea Phay 6 | 0

៚ យល់ដឹងអំពីការពិនិត្យរន្ធបាតតាមបែបបច្ចេកទេស
-----------------------------------------------
១. គោលបំណង៖
គឺជាការពិនិត្យផ្ទៃផ្នែកគូទ កំប៉េះគូទ រន្ធគូទ និងប្លោកលាមករបស់អ្នក។
ការពិនិត្យនេះខុសពីការថតឆ្លុះពោះវៀនធំ ដែលធ្វើឡើងដោយការស៊កទុយោមានបំពាក់កាមេរ៉ានៅខាងចុងដើម្បីពិនិត្យមើលផ្នែកខាងក្នុងរបស់ពោះវៀនធំ។

២. នរណាជាអ្នកពិនិត្យ?
ការពិនិត្យនេះអាចប្រតិបត្តបានដោយគ្រប់គ្រូពេទ្យទាំងអស់ ប៉ុន្តែ ជាទូទៅភាគច្រើនមានតែគ្រូពេទ្យឯកទេស ថ្លើម ក្រពះ ពោះវៀន គ្រូពេទ្យឯកទេសរន្ធបាត និងគ្រូពេទ្យឯកទេសវះកាត់សរីរាង្គខាងក្នុង ទើបអាចធ្វើការពិនិត្យបានគ្រប់ជ្រុងជ្រោយ ដោយរួមមានការពិនិត្យដោយយោងទៅតាមសញ្ញាគ្លីនិកជាក់ស្ដែង បូករួមជាមួយការពិនិត្យដោយឧបករណ៍សំរាប់ឆ្លុះមើលរន្ធបាត និងប្លោកលាមកផងដែរ។

៣. តើចាំបាច់ត្រូវមានការរៀបចំអ្វីខ្លះ?
ការពិនិត្យរន្ធបាតតាមបច្ចេកទេស មិនទាមទារឲ្យមានការរៀបចំអ្វីជាពិសេសនោះទេ ពោលគឺមិនចាំបាច់អត់អាហារ ឬក៏ត្រូវប្រើថ្នាំលាងពោះជាមុននោះទេ។

៤. តើដំនើរការនៃការពិនិត្យប្រព្រឹត្តទៅដោយរបៀបណា?
ការពិនិត្យរន្ធបាតតាមបែបបច្ចេកទេស ប្រព្រឹត្តទៅលឿន និងមិនមានការឈឺចាប់នោះទេ។
- ចាប់ផ្តើមដំបូងដោយការសន្ទនាជាមួយគ្រូពេទ្យអំពីអាការៈរោគសញ្ញារបស់អ្នកជំងឺ និងប្រវត្តិដំនើរដើមទងនៃការករកើតជំងឺនេះ រួមជាមួប្រវត្តិនៃការព្យាបាលដែលអ្នកជំងឺធ្លាប់បានទទួលពីមុនជាដើម។
- បន្ទាប់មកអ្នកជំងឺត្រូវឡើងគេងលើគ្រែសំរាប់ពិនិត្យ។ ជាទូទៅអ្នកជំងឺត្រូវដាក់ឲ្យគេងក្នុងស្ថានភាពខ្វៀនផ្អៀងទៅខាងឆ្វេង ដែលជាស្ថានភាពធម្មតា ដែលមិនធ្វើឲ្យមានការខ្មាស់អៀន ឬមានអារម្មណ៍ចំលែក។ ក្នុងករណីដោយកំរ ដែលអ្នកជំងឺចាំបាច់ត្រូវពោបចំតិតគូទនៅលើគ្រែ ដើម្បីពិនិត្យ ដែលជាស្ថានភាពមួយធ្វើឲ្យអ្នកជំងឺមានការលំបាក និងអៀនខ្មាស់ខ្លាំង។
- បន្ទាប់ទៀតគ្រូពេទ្យពាក់ស្រោមដៃ វែកកំប៉េះគូទ ដើម្បីពិនិត្យមើលភ្លីរន្ធគូទ ហើយគ្រូពេទ្យប្រាប់ឲ្យអ្នកជំងឺប្រឹងជុះ ដើម្បីមើលថាតើមានសាច់អ្វីលៀនចេញមកនៅពេលប្រឹងដែរឬទេ?
- ដំនាក់កាលបន្ទាប់ គ្រូពេទ្យធ្វើការលូកចូលក្នុងរន្ធគូទដោយប្រើចង្អុលដៃ ដើម្បីស្ទាប់រកអ្វីដែលរឹងខុសប្រក្រតី កំណត់ចំនុចនៃការឈឺចាប់ រករន្ធខាងក្នុងនៃបូសអន្ទង់ ឬវាយតំលៃកំលាំងកន្ត្រាក់នៃសាច់ដុំខ្ជិបគូទ និងរុករកភាពខុសប្រក្រតីផ្សេងៗ។
- ជាបន្តទៅទៀតគឺគ្រូពេទ្យចាប់ផ្តើមដាក់ឧបករណ៍ដើម្បីឆ្លុះមើលរន្ធបាត និងប្លោកលាមក។
ការពិនិត្យនេះអាចបន្ថែមដោយការពិនិត្យរោគស្រ្តី។
រាល់គ្រប់ដំណាក់កាលនៃការពិនិត្យគ្រូពេទ្យចាំបាច់ត្រូវប្រាប់ទៅអ្នកជំងឺជានិច្ចនូវអ្វីដែលបានរកឃើញ អ្វីដែលនឹងត្រូវធ្វើបន្ត និងចុងបញ្ចប់គឺរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺ។
ជាទូទៅគ្រូពេទ្យចាំបាច់ត្រូវមានអ្នកជំនួយការម្នាក់ដែលមានភេទដូចអ្នកជំងឺ។
ការពិនិត្យប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ រមែងទទួលបាននៅការគោរពពីអ្នកជំងឺ។
សូមអរគុណ!
(រៀបរៀង និងប្រែរសំរួលដោយ វេជ្ជ ផៃ សុភា ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀន និងជំងឺរន្ធបាត និងប្លោកលាមក បំរើការនៅ មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត)
ឯកសារយោង ៖
Rédaction : Dr Agnès Senéjoux décembre 2008
mise à jour mai 2018
Crédit photos : F. Pigot ; illustrations : Johnson & Johnson.
Grand public, maladies, informations,vous allez avoir un(e)…, examen proctologique.

ដំបូន្មាន បញ្ចេញយោបល់

350 ចំនួនមើល

2 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Bong Punlork 0 | 0

បងញុមមានរមាស់បង

ដំបូន្មាន បញ្ចេញយោបល់

347 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 3 | 0

Hi everyone!!! I would like to share ny personal healthy tips as following :
1 fun ride a day...
2 liters of water a day...
3 healthy meals a day...
More smiles a day...will keep Dr away...
Stay healthy, stay happy :)

ដំបូន្មាន បញ្ចេញយោបល់

348 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Mouyny Ngoun 3 | 0

រោគសញ្ញារបស់ជំងឺពក ក
រោគសញ្ញារបស់ជំងឺនេះមិនមានភាពដូចៗគ្នាទាំងអស់ទេ៖
•អ្នកជំងឺខ្លះមានអារម្មណ៍ថប់ ណែន ក ឬមានអារម្មណ៍ដូចជាមានអ្វីមួយនៅក្នុងក
•អ្នកជំងឺខ្លះមានអារម្មណ៏ពិបាកលេបចំណីអាហារ
•អ្នកជំងឺខ្លះពិបាកដកដង្ហើម ឬស្អក
•មួយចំនួនធំ គឺមានដុំនៅហ្នឹងក ផ្នែកខាងក្រោម និងខាងមុខតែម្តង។ អត្ថបទបន្ថែម http://healthtime.tips/c/1164

ដំបូន្មាន បញ្ចេញយោបល់

379 ចំនួនមើល

3 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Kyranai 3 | 0

សុខភាពជាចម្បង កុំឲ្យរំលង អាហារ៣ពេល...

ដំបូន្មាន បញ្ចេញយោបល់

356 ចំនួនមើល

2 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 2 | 0

អ្នកជំងឺហង់សិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយ១០០% នៅគ្រប់មណ្ឌលសុខភាពនៃព្រះរាជាណាចក្រកម្ពុជាដោយពុំមានការបង់ប្រាក់នោះទេ។ ករណីការព្យាបាលមានភាពយឺតយ៉ាវ នោះអ្នកជំងឺអាចប្រឈមនឹងផលវិបាកដូចជា ពិការភ្នែក ដៃ ជើង ដោយសារការកើតមានប្រតិកម្មនៃជំងឺហង់សិន។

~~~ប្រភព ៖http://healthtime.tips/library/article/1448

ដំបូន្មាន បញ្ចេញយោបល់

358 ចំនួនមើល

1 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

chheang chhainy 4 | 0

ខ្ញុំបាទចង់ចែករំលែកចំណេះដឹងតិចតួច អំពីជំងឺ កន្លាលត្រអាក (Urticaria)
រោគសញ្ញាកន្លាលត្រអាក គឺចេញរមាស់ ក្រហម មានកន្លួលនៅលើស្បែកក្រោយអេះវា ។
ប្រត្តិកម្មនេះកើតមានឡើងពេលយើងទៅប៉ះជាមួយ ភ្នាក់ងារបង្ករ
ហើយវាអាចកើតក្នុងពេលណា1 រឺ អូសបន្លាយច្រើនថ្ងៃ ច្រើនខែ។
គេចាត់ចូលជារោគសញ្ញារុាំរៃ បើសិនវាលើសពី6អាទិត្យ(chronic Urticaria)
ភ្នាក់ងារបង្ករ ពីមនុស្សម្នាក់ទៅម្នាក់ទៀត គឺមិនដូចគ្នាទេ។
មូលហេតុវាគឺមានច្រើនណាស់:
-ថ្នាំពេទ្យ, សត្វល្អិតទិចរឺ ខាំ.....
-កត្តាចំណីអាហារ, ភេសជ្ជៈ , សណ្តែក....
-របស់របរប្រើប្រាស់ប្រចាំថ្ងៃ:
សំលៀកបំពាក់, សាប៊ូ, ទឹកអប់,....
-របៀបរបបនៃការរស់នៅប្រចាំថ្ងៃ:
ក្នុងផ្ទះមិនសូវស្អាត (ធូលី ,មេរោគ ,ផ្សិត...)
-មជ្ឈដ្ឋានដែលរស់នៅរាល់ថ្ងៃ:
មានកំទេចដី,សុីម៉ង់,លំអងផ្កា នៅក្បែៗផ្ទះ...

*ភាគច្រើនមូលហេតុ ដែលបង្កជារោគសញ្ញារមាស់កន្លាលត្រអាករុាំរៃ គឺមិនសូវត្រូវបានរកឃើញទេ( chronic idiopathic Urticaria)
*ខ្លះទៀត វាអាចកើតពីខ្លួនយើងផ្ទាល់ មានប្រព័ន្ធការពារប្រឆាំងខ្លួនឯង (autoimmune reaction)

សូមអភ័យទោសបើមានបន្លោះខ្វះខាត
_by chhainy

ដំបូន្មាន បញ្ចេញយោបល់

335 ចំនួនមើល

2 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 2 | 0

ខ្ញុំទើបអានអត្ថបទមួយ ហើយគិតថាជាវិធីងាយៗដែលគ្រប់គ្នាអាចធ្វើបាននៅផ្ទះដោយខ្លួនឯង ដើម្បីសម្រស់របស់អ្នក...

វាជា រូបមន្តស្ក្រាប់ធម្មជាតិ (ស្ក្រាប់ស្ករ-ទឹកឃ្មុំ)
***របៀបធ្វើ ៖ លាយល្បាយក្នុងកូនចានស្អាតមួយ នូវស្ករ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ១ស្លាបព្រាកាហ្វេឲ្យសព្វចូលគ្នា។ លាងមុខឲ្យស្អាត បន្ទាប់មក ប្រើចុងម្រាមដៃលាប ហើយម៉ាស្សាថ្នមៗ៣ទៅ៥នាទីលើផ្ទៃមុខ ទុករយៈពេល ១៥ ទៅ២០នាទី។បន្ទាប់មកលាងចេញជាមួយទឹកត្រជាក់ ជូតមុខឲ្យស្ងួតជាមួយសំទ្បីជាការស្រេច...

ដំបូន្មាន បញ្ចេញយោបល់

338 ចំនួនមើល

3 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Anonymous 2 | 0

របៀបនៃការទប់ទល់ចំណង់បារី
• ប្រកាស ៖ និយាយខ្លាំងៗ ម្តងហើយម្តងទៀត ថាឈប់ជក់បារីហើយ
• ពន្យារពេល ៖ ភាគច្រើនចំណង់ចង់ជក់បារីខ្លាំងនឹងបាត់ទៅវិញក្នុងរយៈពេល៣ ទៅ៥នាទី
• ដកដង្ហើមវែងៗ ៖ ត្រឹមតែ២ទៅ៣ដង ធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយ
• ផឹកទឹក ៖ ក្រេបទឹកតិចៗ១ទៅ២កែវ អាចជួយបង្វែរអារម្មណ៍ អ្នកពីចំណង់បារី
• ធ្វើសកម្មភាពផ្សេងៗ ៖ ដើម្បីបន្លប់ចិត្តឲ្យភ្លេចបារី អ្នកគួរធ្វើពលកម្ម កិច្ចការផ្ទះ លេងកីឡា អានសៀវភៅ ឬទស្សនាវដ្តី និងទំពាស្ករកៅស៊ូជាដើម។
~~~ប្រភព ៖ http://healthtime.tips/library/article/1603

ដំបូន្មាន បញ្ចេញយោបល់

348 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

Healthtime Pro 2 | 0

គ្រុនឈាម ជាជំងឺដែលការចម្លងវីរុសធ្វើឡើងតាមរយៈមូសខ្លាញី រីឯរោគសញ្ញាលេចទ្បើងក្នុងអំទ្បុងពេល ៣ ទៅ ១៤ ថ្ងៃបន្ទាប់ពីឆ្លង រួមមាន ក្តៅខ្លួនខ្លាំង ឈឺក្បាលខ្លាំង ឈឺក្នុងភ្នែកឈឺ ឬរួយសាច់ដុំ ក្អួត ចង្អោរ និង ចេញកន្ទួលលើស្បែក។ ផ្ទុយពីជំងឺគ្រុនក្តៅ ដែលវាបង្កដោយពពួកវីរុស ឬបាក់តេរី ហើយរោគសញ្ញារួមមាន ទ្បើងសីតុណ្ហភាពខ្ពស់ (៣៩ទៅ៤០អង្សាសេ) ក្តៅខ្លួនខ្លាំង រងាញាក់ ឈឺពេញខ្លួន  ក្នុងអំទ្បុងពេល ៣ ទៅ ៥ថ្ងៃ...

ដំបូន្មាន បញ្ចេញយោបល់

353 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន

profile.png

Voan Donique 5 | 0

Never cry with a spilt Milk, Find another cows

ដំបូន្មាន បញ្ចេញយោបល់

342 ចំនួនមើល

0 ឆ្លើយតប

1 ឆ្នាំ មុន

1 ឆ្នាំ មុន