Menu

ទំព័រ​មុន

ខ្ញុំបាទចង់ចែករំលែកចំណេះដឹងតិចតួច អំពីជំងឺ កន្លាលត្រអាក (Urticaria)
រោគសញ្ញាកន្លាលត្រអាក គឺចេញរមាស់ ក្រហម មានកន្លួលនៅលើស្បែកក្រោយអេះវា ។
ប្រត្តិកម្មនេះកើតមានឡើងពេលយើងទៅប៉ះជាមួយ ភ្នាក់ងារបង្ករ
ហើយវាអាចកើតក្នុងពេលណា1 រឺ អូសបន្លាយច្រើនថ្ងៃ ច្រើនខែ។
គេចាត់ចូលជារោគសញ្ញារុាំរៃ បើសិនវាលើសពី6អាទិត្យ(chronic Urticaria)
ភ្នាក់ងារបង្ករ ពីមនុស្សម្នាក់ទៅម្នាក់ទៀត គឺមិនដូចគ្នាទេ។
មូលហេតុវាគឺមានច្រើនណាស់:
-ថ្នាំពេទ្យ, សត្វល្អិតទិចរឺ ខាំ.....
-កត្តាចំណីអាហារ, ភេសជ្ជៈ , សណ្តែក....
-របស់របរប្រើប្រាស់ប្រចាំថ្ងៃ:
សំលៀកបំពាក់, សាប៊ូ, ទឹកអប់,....
-របៀបរបបនៃការរស់នៅប្រចាំថ្ងៃ:
ក្នុងផ្ទះមិនសូវស្អាត (ធូលី ,មេរោគ ,ផ្សិត...)
-មជ្ឈដ្ឋានដែលរស់នៅរាល់ថ្ងៃ:
មានកំទេចដី,សុីម៉ង់,លំអងផ្កា នៅក្បែៗផ្ទះ...

*ភាគច្រើនមូលហេតុ ដែលបង្កជារោគសញ្ញារមាស់កន្លាលត្រអាករុាំរៃ គឺមិនសូវត្រូវបានរកឃើញទេ( chronic idiopathic Urticaria)
*ខ្លះទៀត វាអាចកើតពីខ្លួនយើងផ្ទាល់ មានប្រព័ន្ធការពារប្រឆាំងខ្លួនឯង (autoimmune reaction)

សូមអភ័យទោសបើមានបន្លោះខ្វះខាត
_by chhainy


ប្រភេទ: ដំបូន្មាន