Menu

ទំព័រ​មុន

គន្លិះជួយអភិវឌ្ឍន៍ខួរក្បាលកុមារ

1-​ ចែករំលែក
ការលូតលាស់របស់ទារកមិនបានឈប់នៅពេលដែលគេកើតក្នុងពោះអ្នកឡើយ។ ថ្វីបើដំណាក់កាលលូតលាស់របស់គេមានល្បឿនលឿនក្នុងដំណាក់កាលដំបូងៗនៃជីវិតក៏ដោយ វានឹងអាចថយល្បឿនវិញដែរប៉ុន្តែគឺមិនបានឈប់ឡើយ។ ពិតណាស់ ក្នុងនាមជាឪពុកម្តាយ វាគឺជាទំនួលខុសត្រូវរបស់អ្នកក្នុងការការពារ និងលើកទឹកចិត្តដល់កូនតូចអ្នកឲ្យបានច្រើនតាមតែអាចធ្វើបាន។ តើអ្នកនឹងអាចធ្វើបែបនេះដូចម្តេចទៅ? បើសិននេះគឺជាពេលវេលាដំបូងរបស់អ្នកក្នុងការក្លាយខ្លួនជាឪពុកម្តាយថ្មីថ្មោង យកល្អគួរតែព្យាយាមធ្វើទោតាមគន្លឹះខាងក្រោមនេះដើម្បីជាប្រយោជន៍ដល់ការជួយអភិវឌ្ឈន៍ខួរក្បាលរបស់ទារក៖

2-​ ភ្ញោចដល់ភ្នែករបស់ទារក
ក្នុងរយៈពេលពីរបីខែដំបូងនៃជីវិត ការទំនាក់ទំនងភ្នែកនឹងភ្នែកអាចជួយពង្រឹងដល់ភាពរឹងមាំរបស់ភ្នែកគេបាន។ ជាមួយគ្នានេះដែរ វិធីសាស្រ្តមួយនេះនឹងបង្រៀនគេឲ្យស្គាល់មុខ និងទឹកមុខដែរ។ អ្នកស្រាវជ្រាវនិយាយថា វិធីសាស្រ្តនេះនឹងបង្រៀនកូនអ្នកពីរបៀបដោះស្រាយបញ្ហា ព្រមទាំងការទំនាក់ទំនងជាមួយអ្នកទៀត។

3- មានប្រតិកម្មពេលកូនយំ
ទារកងាយនឹងយំណាស់នៅពេលគេឃ្លាន ខ្លាច ឬមានអារម្មណ៍ថាអ្វីមួយមិនធម្មតា។ ដើម្បីជួយដល់ការលូតលាស់របស់ទារក ចូរប្រាកដថា អ្នកមានប្រតិកម្មទៅនឹងការយំរបស់គេឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ ចូរកុំឲ្យគេយំយូរពេក ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត និងសាតិអារម្មណ៍គេបាន។ ការពរ ការថ្នាក់ថ្នម និងនិយាយជាមួយទារកក្នុងសម្លេងស្រទន់បានច្រើនតាមតែអាចធ្វើបាន នឹងជួយឲ្យគេចេះស្គាល់នូវអ្វីហៅថាការមានផាសុកភាព ដែលអ្នកកំពុងតែផ្តល់ឲ្យគេ។

4- ប្រាប់ពីមូលហេតុ និងឥទ្ធិពល
បើសិនជាកូនអ្នកអាយុបានមួយឆ្នាំឬពីរឆ្នាំហើយ ការបង្ហាញកគេនូវមូលហេតុ និងឥទ្ធិពលនឹងជួយឲ្យគេអាចយល់ដឹងអំពីគុណវិបត្តិ និងគុណសម្បត្តិនៃសកម្មភាពរបស់ពួកគេបាន។ ចូរចាប់ផ្តើមតាមរយៈការនិយាយអ្វីមួយ និងធ្វើវាដើម្បីបង្ហាញថា អ្វីដែលអ្នកនិយាយនោះគឺជាការពិត។

5- បង្កើតភាពជឿជាក់
វិធីសាស្រ្តមួយផ្សេងទៀតដែលអាចជួយអ្នកក្នុងការជម្រុញការលូតលាស់របស់ខួរក្បាលទារកបានគឺសាងភាពជឿជាក់ឲ្យបានលឿន។ កូនអ្នកនឹងមានការស្រាវជ្រាវកាន់តែច្រើន ហើយក៏នឹងចង់ស្វែងរក ព្រមទាំសិក្សាអ្វីៗដែលថ្មីនៅពេលពួកគេមានអារម្មណ៍ជឿជាក់ចំពោះអ្នក។ យកល្អ អ្នកត្រូវតែឆ្លើយតបលើសកម្មភាពរបស់កូនឲ្យបានច្រើនបំផុតតាមតែអាចធ្វើបានផង។

6- បន្ថយការមើលទូរទស្សន៍
ឪពុកម្តាយខ្លះមាននិន្នាការទុកទូរទស្សន៍បើកចោលឲ្យកូនមើល ដើម្បីកុំឲ្យគេរំខានពួកគាត់។ ថ្វីបើវិធីនេះមានប្រសិទ្ធភាពក្នុងការផ្តល់ភាពកម្សាន្តដល់កូនមែនក៏ដោយ តែវានឹងមិនអាចបង្កើតនូវចំណងទំនាក់ទំនងរវាងកូននឹងអ្នកបានឡើយ។ ការសិក្សាបានបង្ហាញថា អ្នកដែលមានកូនហើយទុកឲ្យកូនមើលតែទូរទស្សន៍ក្នុងវ័យក្មេងៗនេះ គឺមិនសូវរៀនចេះឡើយ ដោយសារតែមិនមានការយកចិត្តទុកដាក់ច្រើន៕

https://www.facebook.com/649175165221872/posts/1202489523223764/


ប្រភេទ: ដំបូន្មាន