2018-05-02 · 4,242 vistas
បើធ្វើបែបហ្នឹងបាន នឹងលែងគេងទ្រមក់ទៀតឡើយ...
Información general, no es un diagnóstico.
បុគ្គលមួយចំនួនទម្លាប់គេងទ្រមក់ ឲ្យតែពេលព្រឹក ទោះបីជានាឡិកាចាប់ផ្ដើមរោទិ៍ហើយដឹងច្បាស់ថាខ្លួនត្រូវបំពេញការងារច្រើនក៏ដោយ ក៏នៅទ្រមក់មិនព្រមងើបខ្លួនពីពូកសោះ ដោយសារតែមានអារម្មណ៍មិនទាន់ស្វាហាប់ មិនដាច់អាល័យពីពេលដែលមានក្ដីសុខក្នុងការលង់លក់ក្នុងដំណេករបស់ខ្លួន។ នេះជាទម្លាប់អាក្រក់មួយដែលជាមូលហេតុចម្បងនៃការខាងបង់ពេលវេលាក្នុងការប្រកបកិច្ចការងារប្រចាំថ្ងៃរបស់អ្នក។ តែមិនអីទេ !!!យើងខ្ញុំសូមនាំមកជូនលោកអ្នកនូវគន្លឹះមួយចំនួនដែលជួយឲ្យលោកអ្នកប្រមូលផ្ដុំថាមពលសម្រាប់ចាប់ផ្ដើមថ្ងៃថ្មីប្រកបដោយភាពស្វាហាប់ ដែលមានរួមមានដូចខាងក្រោម៖
អានអត្ថបទដែលខ្លួនចូលចិត្ត ៖ អ្នកអាចសាកល្បងអានសៀវភៅ ទស្សនាវដ្ដី ឬអត្ថបទផ្សេងៗដែលខ្លួនចូលចិត្តរយៈពេលប្រមាណ៣០នាទីមុនពេលចូលគេង។
ចៀសវាងការទទួលទានអាហារ ឬពិសាភេសជ្ជៈដែលមានជាតិអាល់កុល ៖ វាអាចបណ្ដាលឲ្យក្រហាយទ្រូងក៏ដូចជាឆ្អល់ចុងដង្ហើម ហើយគេងមិនស្ងប់។
រៀបចំកិច្ចការសម្រាប់បំពេញពេលព្រឹក ៖ ធ្វើបែបនេះនឹងអាចជួយឲ្យអ្នកមានអារម្មណ៍ថាខ្លួនមានកាតព្វកិច្ចត្រូវបំពេញជាបន្តបន្ទាប់។
រៀបគម្រោងសម្រាប់អាហារពេលព្រឹក ៖ គម្រោងសម្រាប់អាហារពេលព្រឹក នឹងធ្វើឲ្យអ្នកនឹកគិតដល់ពេលទទួលទានអាហារពេលព្រឹក ហើយឆាប់ភ្ញាក់។
ធ្វើលំហាត់ប្រាណ ៖ ប្រសិនបើមានពេលច្រើន អ្នកអាចក្រាន់តែឆ្លៀតធ្វើក្បាច់យោគៈប្រមាណនាទីក៏ល្មមសម្រាប់ពញ្ញាក់ស្មារតីរបស់អ្នកឲ្យភ្ញាក់ពីគេងបានដែរ។
ទទួលទានទឹកមួយកែវ ៖ វានឹងជួយបំពេញបរិមាណទឹកដែលបាត់បង់ ដោយសារតែការបែកញើស និងដំណកដង្ហើម។
ដាក់នាឡិការោទិ៍នៅផ្នែកណាមួយនៃបន្ទប់ ៖ ចៀសវាងការដាក់ជិតខ្លួន ព្រោះអ្នកងាយនឹងចុចបិទហើយបន្តការគេងទៀត។ ដូច្នេះហើយការទុកវានៅឆ្ងាយពីខ្លួនបន្តិច នឹងជួយឲ្យអ្នកមានអារម្មណ៍ស្វាងជាង ហើយចៀសវាងដាច់ខាតការចុចដាក់ឲ្យរោទិ៍បន្តទៀតនៅប៉ុន្មាននាទីក្រោយ។
ទទួលយកពន្លឺព្រះអាទិត្យ ៖ ពន្លឺព្រះអាទិត្យនឹងបញ្ឈប់ការផលិតអ័រម៉ូនមេឡាតូនីន ដែលនឹងជួយឲ្យអ្នកមានអារម្មណ៍ស្វាហាប់ និងត្រៀមខ្លួនសម្រាប់ការផលិតវាម្ដងទៀតក្នុងយប់បន្ទប់ទៀត។
ទុកឧបករណ៍ដែលមានសារធាតុវិទ្យុសកម្មឲ្យឆ្ងាយពីខ្លួន ៖ ពន្លឺដែលចេញពីឧបករណ៍ទាំងនោះធ្វើត្រាប់តាមពន្លឺព្រះអាទិត្យ ដោយធ្វើការបញ្ឈប់ខួរក្បាលពីការផលិតអ័រម៉ូនមេឡាតូនីន ដែលជាអ័រម៉ូនជួយដល់ការគេងលក់ស្រួលពេលយប់។