케어. 퍼포먼스. 일상의 활력.약사와 상담하기
스폰서 · PregnacarePregnacare스폰서 · PregnacarePregnacare
가이드건강 가이드

2017-06-19 · 8,720 회 조회

កូនក្នុងផ្ទៃអាចឆ្លងមេរោគអេដស៍ពីម្តាយឬទេ?

일반 정보이며 진단이 아닙니다.

스폰서 · PregnacarePregnacare
1 / 1
스폰서 · PregnacarePregnacare

សំណួរ ៖ នាងខ្ញុំអាយុ ២៧ឆ្នាំ កំពុងពពោះកូនអាយុ ៣ខែ ជាស្ត្រីមេផ្ទះ ដឹងខ្លួនថាមានផ្ទុកមេរោគអេដស៍បន្ទាប់ពីធ្វើតេស្តឈាមនៅប៉ុន្មានសប្តាហ៍មុនជាមួយនឹងប្តីរបស់ខ្ញុំ។ តើកូនរបស់ខ្ញុំអាចឆ្លងមេរោគអេដស៍ពីខ្ញុំដែរឬទេ? តើមានវិធីអ្វីអាចជួយឲ្យកូនចៀសផុតពីការឆ្លងមេរោគនេះដែរឬទេ? តើខ្ញុំអាចទទួលយកការព្យាបាលដោយឱសថពន្យារជីវិតនៅអំឡុងពេលនេះឬទេ? ចម្លើយ ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ អាចមានកូនដែលគ្មានផ្ទុកមេរោគនេះបាន ប៉ុន្តែប្អូនត្រូវទទួលយកការព្យាបាល ប្រឆាំងនឹងមេរោគអេដស៍នេះ(Antiretroviral treatment ឬ ART) ឲ្យបានកាន់តែឆាប់កាន់តែប្រសើរក្រោយពីបានដឹងថាខ្លួនមានមេរោគអេដស៍។ ការព្យាបាលនេះ ត្រូវធ្វើឡើងទាំងអំឡុងពេលមានផ្ទៃពោះ ក្រោយពេលសម្រាល និងពេលបំបៅដោះផងដែរ។

ប្រសិនបើប្អូនមិនត្រូវបានណែនាំឲ្យព្យាបាលពេញមួយជីវិតទេនោះ យ៉ាងហោចណាស់ប្អូនគួរតែបន្តវារហូតដល់ក្រោយការបញ្ឈប់ការបំបៅដោះបានមួយសប្តាហ៍សិន។ ដោយឡែក ប្អូនអាចធ្វើការឆ្លងទន្លេតាមបែបធម្មជាតិ ឬបើចាំបាច់ក៏អាចធ្វើការវះកាត់ផងដែរ អាស្រ័យនឹងការណែនាំពីអ្នកជំនាញសុខភាពរបស់ប្អូនអំពីជម្រើសដ៏ប្រសើរបំផុតសម្រាប់ប្អូនផ្ទាល់។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

스폰서 · PregnacarePregnacare

자동 번역된 인터페이스입니다. 번역되지 않은 세부 사항은 영어로 표시되며, 가이드 및 의료 기록은 원래 언어로 유지됩니다.