Menu

សៀវភៅ

ហេលស៍ថាម ប្រូ លេខ ៧៦

បន្ថែមអំពីប្រធានបទនៃ «ការព្យាបាលជំងឺមហារីក» ដែលមានការបកស្រាយយ៉ាងក្បោះក្បាយ និងស៊ីជម្រៅពីវេជ្ជបណ្ឌិតឯកទេស នៅក្នុងទស្សនាវដ្តីហេលស៍ថាម ប្រូ លេខ៧៦នេះ លោកអ្នកក៏នឹងបានទទួលនូវចំណេះដឹងលើគន្លឹះសុខភាពថ្មីៗគួរឲ្យចាប់អារម្មណ៍ប្រកបដោយទំនុកចិត្តជាមួយនឹងចំណងជើងធំៗខាងក្រោម...  -  អ្វីខ្លះជាប្រភេទនៃការវះកាត់សម្រាប់ព្យាបាលជំងឺមហារីក? -  ការសម្លាប់កោសិកាមហារីកដោយកាំរស្មី -  ប្រសិទ្ធភាពនៃថ្នាំគីមីទៅលើជំងឺមហារីក -  អស់បារម្ភពីស្នាមមុនតូច ធំជាមួយវិធីសាស្រ្តថ្មីៗ ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals

ហេលស៍ថាម ប្រូ លេខ ៧៥

បន្ថែមអំពី៣ប្រធានបទនៃ «ជំងឺមហារីក» ដែលមានការបកស្រាយយ៉ាងក្បោះក្បាយ និងស៊ីជំរៅពីវេជ្ជបណ្ឌិត​ឯកទេស នៅក្នុងទស្សនាវដ្តីហេលស៍ថាម ប្រូ លេខ៧៥នេះ លោកអ្នកក៏នឹងបានទទួលនូវចំណេះដឹងលើគន្លឹះសុខភាពថ្មីៗគួរឲ្យចាប់អារម្មណ៍ប្រកបដោយទំនុកចិត្តជាមួយនឹងចំណងជើងធំៗខាងក្រោម...  -  អ្នកអាចកំពុងមានដុំសាច់ក្នុងខួរក្បាលឬ? -  អ្វីជាមហារីកប្រភេទ Sarcoma? -  កូនកណ្តុររីកធំអាចជាសញ្ញានៃមហារីក -  ការត្រៀមខ្លួនមុនពេលចាប់ផ្តើមមានផ្ទៃពោះ ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals 

Test of normal users

Test of normal user level

ហេលស៍ថាម ប្រូ​ លេខ ៧៤

ហេលស៍ថាម ប្រូ លេខ ៧៤ នេះនឹងនាំអ្នកស្វែងយល់បន្ថែមអំពី «ជំងឺមហារីក» ស្តែងឡើងលើទីតាំងផ្សេងៗគ្នា ព្រមទាំងផ្តល់ផលវិបាក ដែលគ្រប់គ្នាពុំគួរមើលរំលង ជាក់ស្តែង មានចំណងជើង៤ត្រូវបានលើកឡើងនៅលើក្របទស្សនាវដ្តី រួមមាន... -  ​ភាពធ្ងន់ធ្ងរនៃមហារីកគល់ច្រមុះ -  កត្តាចម្បងបំផុតដែលស្ត្រីងាយប្រឈមនឹងមហារីកសុដន់ -  ជំងឺមហារីកសួតជាឃាតករលាក់មុខឬទេ? -  សញ្ញាណនៃជំងឺពងបែកដៃ ជើង មាត់ លើកុមារ ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ​ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ Healthtime Pro, Building Health Professionals

ហេលស៍ថាមប្រូ​ លេខ ៧៣

តើអ្នកបានដឹងអ្វីខ្លះអំពី «ជំងឺមហារីក»? បច្ចុប្បន្នការព្យាបាលមានប្រសិទ្ធភាពកម្រិតណា? ជាមួយហេលស៍ថាមប្រូ លេខ ៧៣ ​នឹងផ្ដល់ជូនលោកអ្នក នូវប្រធានបទទាក់ទងនឹងមហារីកដែលកើតមានញឹកញាប់នៅកម្ពុជា ការធ្វើរោគវិនិច្ឆ័យទំនើប និងវិធីសាស្ត្រព្យាបាលតាមលក្ខខណ្ឌនីមួយៗ ក្នុងនោះ មានចំណងជើងអត្ថបទចំនួន៤ ដែលត្រូវបានលើកឡើងនៅក្របទស្សនាវដ្តីលេខនេះផ្ទាល់​  ដែលរួមមានដូចខាងក្រោម… -ជោគជ័យនៃការព្យាបាលមហារីកថ្លើម -មហារីមាត់ស្បូនព្យាបាលមានប្រសិទ្ធភាពកម្រិតណា -នរណាខ្លះអាចប្រឈមនឹងមហារីកពោះវៀនធំ -ស្បែកជ្រីវជ្រួញអាចកែខៃបានទេ?... ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ​ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ Healthtime Pro, Building Health Professionals

ហេលស៍ថាមប្រូ លេខ ៧២

ហេលស៍ថាមប្រូ លេខ ៧២ ក្រោមប្រធានបទ«បញ្ហាទៅលើស្រទាប់បាតភ្នែក» នឹងផ្ដល់ជូនលោកអ្នកនូវប្រធានបទដែលអ្នកជំងឺមួយចំនូនតែងជួបប្រទះ ក្នុងនោះ មានចំណងជើងអត្ថបទចំនួន៤ ដែលត្រូវបានលើកឡើងនៅក្របទស្សនាវដ្តីលេខនេះផ្ទាល់​  ដែលរួមមានដូចខាងក្រោម… -ហានិភ័យនៃរោគសញ្ញាដែលអាចជាជំងឺមហារីកក្នុងគ្រាប់ភ្នែក -Macular Hole ប៉ះពាល់គំហើញបែបណាខ្លះ? -មូលហេតុ នៃកំណកកករក្នុងទឹកបាតភ្នែក -ឫសដូងច្រមុះ មិនមែនមហារីក តែងាយនឹងលាប់ឡើងវិញ... ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ Healthtime Pro, Building Health Professionals

ហេលស៍ថាម ប្រូ លេខ ៧១

ហេលស៍ថាមប្រូ លេខ៧១ក្រោមប្រធានបទ​ «ស្វែងយល់ពីការវះកាត់ នៃជំងឺរលាកខ្នែងពោះវៀន» មាននូវអត្ថបទទាក់ទិននឹងប្រធានបទនេះ និងអត្ថបទអំពីសុខភាពទូទៅជាច្រើន ក្រោមការបកស្រាយរបស់វេជ្ជបណ្ឌិតឯកទេស ក្នុងនោះមានចំណងជើងធំៗ ដូចខាងក្រោម… -តើខ្ញុំអាចដកថ្គាមទាល់ពេលកំពុងមានផ្ទៃពោះបានឬទេ? -កត្តាសំខាន់ៗពាក់ព័ន្ធនឹងជំងឺមហារីក -ជំងឺស្វិតសរសៃភ្នែក ឬ OPTIC NERVE ATROPHY ជាអ្វី? -តើជំងឺ Optic Nerve Head Drusen រំខានដល់ការរស់នៅរបស់អ្នកទេ? ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ Healthtime Pro, Building Health Professionals

ហេលស៍ថាម ប្រូ លេខ ៧០

ហេលស៍ថាមប្រូ លេខ ៧០ ក្រោមប្រធានបទ«ការខូចខាតស្រទាប់បាតភ្នែកទៅតាមអាយុ»មាននូវអត្ថបទទាក់ទិននឹងប្រធានបទនេះ និងអត្ថបទអំពីសុខភាពទូទៅជាច្រើន ក្រោមការបកស្រាយរបស់វេជ្ជបណ្ឌិតឯកទេស ក្នុងនោះមានចំណងជើងធំៗ ដូចខាងក្រោម… -អ្នកអាចកំពុងប្រឈមនឹងស្បែកស្ងួតដោយមិនដឹងខ្លួន…! -ការធ្លាក់ចុះនៃគំហើញកណ្តាល ដោយជំងឺ Dry AMD -ផ្ទុះខ្លាញ់ត្រូវភ្នែក បង្កឲ្យមានផលប៉ះពាល់ដល់ថ្ងៃក្រោយ? -ការក្អែទឹកដោះកុមារ បណ្តាលមកពីអ្វី? ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ Healthtime Pro, Building Health Professionals 

សេចក្តីណែនាំគ្លីនិក ស្តីពីសំណុំសកម្មភាពអប្បបរមា

«សេចក្តីណែនាំគ្លីនិកស្តីពីសំណុំសកម្មភាពអប្បបរមា» ជាឯកសារដែលបានធ្វើការកែលម្អដោយផ្អែកលើសេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាពដែលមានស្រាប់ និងឯកសារពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ព្រមទាំងស្របបការវិវត្តជឿនលឿននៃវិស័យសុខាភិបាល និងជាឯកសារដៃគូគ្នាជាមួយនឹង«សេចក្តីណែនាំប្រតិបត្តិពីសំណុំសកម្មភាពអប្បបរមាសម្រាប់មណ្ឌលសុខភាព» និងត្រូវបំពេញបង្គ្រប់គ្នាទៅវិញទៅមក។ សេចក្តីណែនាំនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពិនិត្យ និងកែសម្រួលសៀវភៅសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍមណ្ឌលសុខភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងភាគីដៃគូអភិវឌ្ឍ និងដៃគូប្រតិបត្តិសំខាន់ៗក្នុងវិស័យសុខាភិបាល សម្រាប់អ្នកបម្រើការងារសុខាភិបាលនៅថ្នាក់មណ្ឌលសុខភាព ដើម្បីយកទៅប្រើប្រាស់ជាគោលការណ៍សម្រាប់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ សមធម៌ និងគុណភាព។ លើសពីនេះទៅទៀត សេចក្តីណែនាំនេះ ក៏ត្រូវប្រើសម្រាប់ថ្នាក់ជាតិ មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិ ដើម្បីយកជាទិសដៅក្នុងការរៀបចំផែនការ ការបណ្តុះបណ្តាល ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងក្នុងការសម្រេចផ្តល់ធនធាន សំដៅលើកម្ពស់ទាំងបរិមាណ និងគុណភាពនៃការផ្តល់សេវាសុខាភិបាល នៅថ្នាក់មណ្ឌលសុខភាព រាប់បញ្ចូលទាំងថ្នាក់សហគមន៍ផងដែរ។ នៅក្នុងសេចក្តីណែនាំដ៏មានគុណប្រយោជន៍នេះ គឺមានបង្ហាញជូនយ៉ាងលម្អិតអំពីសេវា និងផ្នែកនៃជំងឺផ្សេងៗទៅតាមជំពូកនីមួយៗ ដោយមានបញ្ជាក់យ៉ាងក្បោះក្បាយតាមរយៈចំណុចនីមួយៗ អមជាមួយនឹងការពន្យល់ណែនាំ និងបង្ហាញជារូបភាព ក៏ដូចជាក្នុងតារាងផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សៀវភៅមគ្គុទេ្ទសក៍សម្រាប់និស្សិតវេជ្ជសាស្រ្តធ្វើការអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យ

នាមជានិស្សិតវេជ្ជសាស្រ្តមួយរូប ប្រាកដណាស់ គឺមិនអាចគេចផុតនូវដំណាក់កាលចុះអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យនោះទេ ហើយសម្រាប់អ្នកទើបតែចុះដំបូងៗ និងអ្នកដែលមិនសូវបានទទួលការណែនាំ ឬហ្វឹកហាត់ពីរៀមច្បង ក៏ដូចជាសាស្រ្តាចារ្យនោះ សៀវភៅមួយនេះអាចនឹងជាមិត្តដ៏ល្អមួយរបស់អ្នកសម្រាប់បន្ថែមទៅលើអ្វីដែលបានទទួលពីសាលារៀន និងការណែនាំពីមនុស្សដែលអ្នកទុកចិត្ត។ គួរបញ្ជាក់ផងដែរថា «សៀវភៅមគ្គុទេ្ទសក៍សម្រាប់និស្សិតវេជ្ជសាស្រ្តធ្វើការអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យ» នេះត្រូវបានបែងចែកជា៥ ជំពូក ក្នុងនោះរួមមាន ៖ -ការពិនិត្យអ្នកជំងឺ និងកំណត់ហេតុជំងឺ -បច្ចេកទេសកាយវិការ -លទ្ធផលប្រក្រតីនៃការស្រាវជ្រាវវិភាគបន្ថែម  -សង្រ្គោះបន្ទាន់  -ផ្សេងៗ ក្រោមការរៀបរៀងដោយ វេជ្ជបណ្ឌិត ឌី ណារុងរិទ្ធិ។ សង្ឃឹមថា នេះនឹងជាឯកសារដ៏មានគុណប្រយោជន៍មួយទៀតសម្រាប់អ្នករាល់គ្នា… ប្រភព ៖ ទំព័រហ្វេសប៊ុកបន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សៀវភៅហោប៉ៅស្តីពី«ការថែទាំព្យាបាលក្នុងមន្ទីរពេទ្យសម្រាប់កុមារ»

សៀវភៅហោប៉ៅស្តីពី«ការថែទាំព្យាបាលក្នុងមន្ទីរពេទ្យសម្រាប់កុមារ» នេះ គឺសម្រាប់វេជ្ជបណ្ឌិត គិលានុប្បដ្ឋាក/យិកា និងមន្រ្តីសុខាភិបាលផ្សេងៗទៀត ដែលទទួលខុសត្រូវក្នុងការថែទំាព្យាបាលកុមារតូចៗ ប្រើប្រាស់នៅមន្ទីរពេទ្យបង្អែកកម្រិត១ ដែលនេះជាការបោះពុម្ពផ្សាយលើកទីពីរ ដោយអង្គការសុខភាពពិភពលោក។ គួរបញ្ជាក់ផងដែរថា សៀវភៅនេះសម្រាប់ប្រើប្រាស់ថែទាំព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ និងអ្នកជំងឺមកពិគ្រោះជំងឺខាងក្រៅនៅមន្ទីរពេទ្យតូចៗដែលមានមន្ទីរពិសោធន៍ និងឱសថសារវ័ន្ត ហើយក៏អាចប្រើប្រាស់តាមសេវាសុខាភិបាលមួយចំនួនទៀត ដែលកុមារឈឺត្រូវបានទទួលឲ្យសំរាកព្យាបាលផងដែរ។ ប្រភព ៖ ទំព័រហ្វេសប៊ុក Medicine