Menu

សៀវភៅ

ហេលស៍ថាម ប្រូ លេខ ៥៩

_បង្កើនស្នាមញញឹមជាមួយការបិតធ្មេញឲ្យស _ជំងឺក្រិនថ្លើមមានផលវិបាកមិនត្រឹមលើសរីរាង្គថ្លើម _បញ្ហាខួរក្បាលដែលអាចជួបប្រទះលើអ្នកជំងឺថ្លើម‌‌! _ធ្វើដូចម្ដេចទើបដឹងថា ខ្សោយថ្លើម _HEPATORENAL SYNDROMESទាក់ទងដូចម្ដេចរវាងថ្លើមនិងតម្រងនោម ក្រៅពីចំណងជើងធំៗខាងលើនេះ ក៏មានប្រធានបទជាច្រើនផងដែរ អំពី«ជំងឺដែលកើតឡើងលើសរីរាង្គថ្លើម» ក៏ដូចជា ទម្លាប់នៃការរស់នៅរបស់អ្នកជំងឺថ្លើម ដែលអាចចូលរួមចំណែកមួយផ្នែកលើការព្យាបាលផងដែរ ហើយការការពារពីជំងឺនេះ គឺជាវិធីសាស្ត្រល្អបំផុតសម្រាប់មិត្តអ្នកអាន ដែលលោកអ្នកអាចសិក្សាស្វែងយល់បានក្នុងទស្សនាវដ្តីលេខនេះ... ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals   

ហេលស៍ថាម ប្រូ លេខ ៥៨

ចង់ដឹងទេ តើមានប្រធានបទអ្វីខ្លះ ដែលបានលកយកមកបង្ហាញនៅក្នុងទស្សនាវដ្តីហេលស៍ថាមប្រូ លេខ៥៨នេះ?  -Exceed prosthetics & Orthotics ក្តីសង្ឃឹមថ្មីសម្រាប់ជនពិការ និងអ្នកជំងឺ! -ការខូចខាតថ្លើមដោយមានបញ្ហាពុលថ្លើម -ក្រួសក្នុងទឹកប្រមាត់ «អត្រាគ្រោះថ្នាក់មិនខ្ពស់ តែធ្ងន់ធ្ងរខ្លាំងដល់ជីវិត» -នរណាខ្លះ អាចប្រឈមជាមួយជំងឺខ្លាញ់រុំថ្លើម? បន្ថែមពីលើប្រធានបទនេះដែលមានចំណងជើងដូចដែលបានលើកឡើងខាងលើ ហេលស៍ថាម ប្រូ លេខនេះ ក៏មានបង្ហាញជូននូវកម្រងអត្ថបទដែលបកស្រាយដោយវេជ្ជបណ្ឌិតឯកទេសដែលទាក់ទងនឹង«ជំងឺថ្លើម» ដើម្បីជាប្រយោជន៍ក្នុងការយល់ដឹង ស្វែងរកការព្យាបាល និងការបង្ការពីជំងឺផងដែរ.... ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals

ហេលស៍ថាម ប្រូ លេខ ៥៧

ស្វែងយល់អំពីបញ្ហាផ្សេងៗទាក់ទិននឹង«ដំណាក់កាលអស់រដូវរបស់ស្ត្រី» ជាមួយនឹងការចូលរួមបកស្រាយអំពីវេជ្ជបណ្ឌិតឯកទេសជាច្រើនរូប ព្រមជាមួយនឹងចំណេះដឹងសុខភាពអំពីប្រធានបទផ្សេងៗទៀត ដែលគ្រប់គ្នាគួរយក់ដឹង… -តើអ្នកអាចពិនិត្យរកជំងឺមហារីកថ្លើមដោយវិធីសាស្រ្តណា? -តើខ្ញុំដឹងថា ខ្ញុំអស់រដូវដោយរបៀបណា? -ហេតុផលពីក្រោយការពុកឆ្អឹងនៃស្រ្តីអស់រដូវ -ហេតុអ្វីស្ត្រីក្នុងវ័យអស់រដូវងាយទទួលរងជំងឺមហារីក? -ផលប៉ះពាល់នៃការរួមទ្វារមាសរបស់ស្រ្តីអស់រដូវ -ជំងឺគាំងបេះដូងហានិភ័យខ្ពស់ចំពោះស្ត្រីអស់រដូវ ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals

ហេលស៍ថាម ប្រូ លេខ ៥៦

ប្រធានបទទាក់ទិននឹងបញ្ហាកើតឡើងជុំវិញ«ពេលមានផ្ទៃពោះ» ត្រូវបានបង្ហាញជូនក្នុងទស្សនាវដ្តីហេលស៍ថាម ប្រូ លេខនេះ ដើម្បីអាចជាប្រយោជន៍ក្នុងការថែរក្សាខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះ និងត្រៀមខ្លួនរួចជាស្រេចក្នុងការការពារខ្លួនពីជំងឺផ្សេងៗផងដែរ… -តើការលំបាកមានផ្ទៃពោះអាចដោះស្រាយបានទេ? -មានគភ៌ដំបូងនៅអាយុច្រើន សុទ្ធតែផ្តល់ហានិភ័យឬយ៉ាងណា? -សញ្ញាណនៃកូនក្រៅស្បូន ដែលអ្នកអាចមិនធ្លាប់ដឹង -ជំងឺក្រឡាភ្លើងដែលស្ត្រីមានផ្ទៃពោះត្រូវប្រយ័ត្ន -ស្រ្តីគួរយល់ដឹងអ្វីខ្លះពីការសម្រាលកូនមិនគ្រប់ខែ? -ជំងឺលើសសម្ពាធឈាមដែលស្រ្តីមានផ្ទៃពោះគួរយល់ដឹង ---------------------- ទស្សនាវដ្តីវេជ្ជសាស្ត្រ ហេលស៍ថាម ប្រូ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ Healthtime Pro, Building Health Professionals

មគ្គុទេសក៍នៃការព្យាបាលជំងឺស្រាលៗសម្រាប់ឱសថការី

នេះជាការបោះពុម្ពលើកទី៦ ក្រោមការរៀបរៀងដោយអ្នកនិពន្ធ៣រូបរួមមាន Alison Blenkinsopp, Paul Paxton និង John Blenkinsopp។ លក្ខណៈពិសេសដែលខុសប្លែកពីការបោះពុម្ពលើកមុន ក្រោមការកែសម្រួលតាមរយៈមតិយោបល់ដែលផ្តល់ជូនពីអ្នកប្រើប្រាស់ និងអ្នកអានជាពិសេសឱសថការី គឺមានការផ្លាស់ប្តូរពីឱសថប្រភេទ Prescription-only medicine (POM) ឬ ឱសថត្រូវការវេជ្ជបញ្ជាពីគ្រូពេទ្យ មកជាប្រភេទ Pharmacy (P) ឬឱសថនៅឱសថស្ថាន (ឱសថដែលអាចទិញបាននៅឱសថស្ថានដោយមិនត្រូវការវេជ្ជបញ្ជា) ព្រមទាំងចំណុចថ្មីៗជាច្រើនដែលសុទ្ធតែមានគុណប្រយោជន៍ត្រូវបានដាក់បញ្ចូល។ គួរបញ្ជាក់ផងដែរថា ទិន្នន័យ និងចំណេះដឹងដែលមានបង្ហាញជូននៅក្នុងសៀវភៅនេះ គឺសុទ្ធតែផ្អែកលើភស្តុតាងជាក់ស្តែង រួមមានពីឯកសារស្រាវជ្រាវដែលត្រូវបានត្រួតពិនិត្យ និងចុះផ្សាយត្រឹមត្រូវ ដែលមិត្តអ្នកអានជាពិសេសឱសថការីអាចទុកចិត្តបាន។ ឯកសារជាភាសាអង់គ្លេសមួយនេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ និងពិសេសសម្រាប់ជូនដល់ការអនុវត្តផ្ទាល់របស់ឱសថការីក្នុងការផ្តល់ជូននូវឱសថដល់អ្នកជំងឺ ក៏ដូចជាមគ្គទេសក៍ក្នុងការឆ្លើយតបទៅនឹងសំណួរ និងចម្ងល់ផ្សេងៗរបស់ពួកគាត់ ដើម្បីបន្ថែមទៅលើអ្វីដែលអ្នកបានសិក្សានៅក្នុងសៀវភៅសិក្សានៅក្នុងសាកលវិទ្យាល័យ។ អ្វីដែលរឹតតែពិសេសនោះ គឺការបង្ហាញយ៉ាងច្បាស់លាស់នូវចំណុចសំខាន់ដែលគួរយល់ដឹងទៅតាមប្រភេទជំងឺ និងបញ្ហាសុខភាពដែលងាយកើតមានផ្សេងៗ រួមមាន ចំណុចដែលត្រូវដឹងពីអ្នកជំងឺ ប្រភេទឱសថដែលគួរផ្តល់ជូនទៅតាមប្រភេទ និងសភាពអ្នកជំងឺ សំណួរដែលអ្នកជំងឺអាចនឹងសាកសួរ ករណីសិក្សាដែលអាចនឹងកើតមានចំពោះបញ្ហាសុខភាពខ្លះៗ ។ល។ សង្ឃឹមថា ឯកសារជាភាសាអង់គ្លេសដែលអាចទាយយកបានដោយមិនគិតថ្លៃនេះ នឹងអាចជាប្រយោជន៍ដល់ការបំពេញការងាររបស់ឱសថការីគ្រប់រូប បន្ថែមពីលើចំណេះដឹងជាទ្រឹស្តី និងការអនុវត្តនៅក្នុងកម្មវិធីសិក្សាកន្លងមក… ប្រភព ៖ Sinet Sem  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ