Menu

តើត្រូវត្រៀមអ្វីខ្លះ បើចង់បើកអាជីវកម្ម?


តើត្រូវត្រៀមអ្វីខ្លះ បើចង់បើកអាជីវកម្ម?

“តើត្រូវត្រៀមអ្វីខ្លះបើចង់បើកអាជីវកម្ម?” នេះជាប្រធានបទថ្មីដែលនឹងត្រូវបកស្រាយនាថ្ងៃទី៣១ កក្កដានេះ ដោយមានការរៀបចំ និងសហការណ៍រៀបចំដោយផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ។ គួរបញ្ជាក់ផងដែរថា នេះជាកម្មវិធីកិច្ចសន្ទនាពាណិជ្ជកម្មលើកទី០៧ហើយក្នុងឆ្នាំ២០១៧ ហើយលើកនេះវាគ្មិនកិត្តិយសដែលនឹងចូលមកបកស្រាយក្នុងកម្មវិធី គឺមាន លោក អ៊ីវ គឹមសួរ អគ្គនាយក និងជាគ្រូបង្វឹកផ្នែកអាជីវកម្ម (Master License) ក្រុមហ៊ុន Action Coach Cambodia ដ៏មានឈ្មោះល្បី  និងលោក សោម សម្បត្តិ អគ្គនាយកនៃក្រុមហ៊ុន ខេមបូឌាន ខេមិខល សឹបផ្លាយ (ខាំ ផែន) ដែលជាក្រុមហ៊ុនផលិតថ្នាំពណ៌ខ្មែរមួយដែលបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ ២០០៤ និងមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សលើវិស័យស្ថាបត្យកម្មសំណង់នៅទូទាំងប្រទេស។  

កុំស្ទាក់ស្ទើរ ! បើចង់ចូលរួមសូមចុះឈ្មោះ ទីនេះ ឬទំនាក់ទំនងមកលេខ៖ 012 232 823  ឬក៏ 077 676 423

សូមកុំភ្លេចចូលរួមទាំងអស់គ្នាជាមួយកម្មវិធីសន្ទនាពាណិជ្ជកម្មប្រចាំខែកក្កដានេះនៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម លោកអ្នកនឹងទទួលបានពត័មាន ក៍ដូចជាយុទ្ធសាស្រ្តថ្មីៗក្នុងការធ្វើអាជីវកម្ម និងជាពិសេសឱកាសក្នុងការពង្រីកបណ្ណាញអាជីវកម្មជាមួយម្ចាស់ក្រុមហ៊ុន ក៍ដូចជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗ។

អ្នកចូលរួមទាំងអស់នឹងមានឱកាសជួបផ្ទាល់ជាមួយម្ចាស់សហគ្រិនដែរបានចូលរួម និងពិភាក្សាគ្នាចែករំលែកបទពិសោធន៍ ក៏ដូចជាឱកាសក្នុងការពង្រីកអាជីវកម្មរបស់លោកអ្នក។ 

***បញ្ជាក់តំលៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រេច។

Share: