Menu

ព្រឹត្តិការណ៍

តើអ្វីដែលជាគន្លឹះជោគជ័យក្នុងការធ្វើអាជីវកម្ម?

ស្ទើរតែគ្រប់គ្នាតែងតែចង់បានអាជីវកម្មមួយផ្ទាល់ខ្លួន អ្នកខ្លះក៏បានសម្រេចដូចបំណងហើយអ្នកខ្លះទៀតវាគ្រាន់តែជាសុបិន្តដែលមិនទាន់បានជោគជ័យ។ បុគ្គលជោគជ័យជាច្រើនបានចាប់ផ្តើមចែករំលែកនូវបទពិសោធន៍របស់ខ្លួនដោយសង្ឃឹមថាសកម្មភាពនោះអាចជួយជ្រោមជ្រែងក៍ដូចជាជួយផ្តល់នូវធនធានចំណេះដឹងដល់សហគ្រិននានា។ ជាទូរទៅយើងសង្កេតឃើញថាអាជីវកម្មនីមួយៗអាចឈរជើងនៅលើទីផ្សារបាន ឬក៏អាចរស់បានគឺអាស្រ័យទៅលើតិចនិកក៏ដូចជាតាក់តិចក្នុងការទាក់ទាញអតិថិជន។ អាជីវកម្មនីមួយៗតែងតែមានដំនាក់ការរស់ និងបញ្ហាប្រឈមផ្សេងៗគ្នា តែថាជាគោលតើមានគន្លឹះអ្វីខ្លះក្នុងការដោះស្រាយបញ្ហាទាំងនោះ?  ក្នុងន័យផ្តល់ជាការចំលែកបទពិសោធន៍ក៏ដូចជាផ្តល់កំលាំងចិត្តដល់ម្ចាស់អាជីវកម្មថ្មីៗ ក៏ដូចជាម្ចាស់អាជីវកម្មដែលកំពុងដំណើរការ និងការត្រូវការពង្រីកអាជីវកម្មនោះ ផាកកាហ្វេនិង វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំបានពិភាក្សាគ្នាដោយល្អិតល្អន់ស្វែងរកវាគ្មិនកិត្តិយសល្បីៗដើម្បីចែករំលែកចំនេះដឹង និងបទពិសោធន៍ក្នុងខែកក្កដានេះដោយផ្អែកលើប្រធានបទ “គន្លឹះជោគជ័យក្នុងការផ្តើមអាជីវកម្ម និងបញ្ហាប្រឈម” ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ កក្កដា ចាប់ពីម៉ោង០៥និង៣០នាទីល្ងាចតទៅ នៅផាកកាហ្វេសាខាផ្លូវបឹងកេងកងត្រសក់ផ្អែម។ វាគ្មិនកត្តិយសល្បីៗដែលនឹងអញ្ញើញមកបកស្រាយក្នុងកម្មវិធីនឹងមានការចូលរួមពីលោក Samdy S.Lok  អគ្គនាយកនៃ BNI Cambodia  និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Cam Freight Service  និងលោក Hong Leang Y អគ្គនាយកនៃក្រុមហ៊ុន Lotus Green Team ដោយមានការសម្របសម្រួលកម្មវិធីពីសំណាក់ លោក Bunroath Rith ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនផាកកាហ្វេ។ ប្រសិនបើលោកអ្នកចង់ស្វែងយល់ពី៖  -ចំណុចនៃការចាប់ផ្តើមសំខាន់ៗសម្រាប់អ្នកដែលចង់ធ្វើអាជីវកម្ម -ដំណាក់ការសំខាន់ៗនីមួយៗ នៃការធ្វើអាជីវកម្ម -តើអ្វីដែលជាបញ្ហាប្រឈមចំនុចផ្តោតចំបង និងឬសគល់នៃហរិញ្ញវត្ថុក្នុងទ្រទ្រង់អាជីវកម្មនីមួយ? -យុទ្ធសាស្រ្ត និងតិចនិកសំរាប់ការដោះស្រាយនូវបញ្ហាប្រឈមក្នុងដំណាក់ការនីមួយ? -ស្វែងយល់ពីដំណាក់ការសំខាន់ៗដែលសហគ្រិនគួរកត់សំគាល់ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន -ស្វែងយល់ពីគន្លឹះសំខាន់ៗទាំង០៧ ដើម្បីធ្វើអោយអាជីវកម្មដែរចាប់ផ្តើមថ្មីនោះអាចពង្រីកខ្លួនបានរហ័ស និងដោយទំនុកចិត្ត -ការស្រាយនូវចម្ងល់ផ្សេងៗតាមរយ:ការជជែកវែកញែកបន្ថែមជាមួយវាគ្មិន និងអ្នកចូលរួមជាច្រើនទៀត។ ហេតុនេះហើយ សូមកុំភ្លេចចូលរួមទាំងអស់គ្នាជាមួយកម្មវិធីសន្ទនារពាណិជ្ជកម្មប្រចាំខែកក្កដានេះនៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម លោកអ្នកនឹងទទួលបានពត័មាន ក៍ដូចជាយុទ្ធសាស្រ្តថ្មីៗក្នុងការធ្វើអាជីវកម្ម និងជាពិសេសឱកាសក្នុងការពង្រីកបណ្ណាញអាជីវកម្មជាមួយម្ចាស់ក្រុមហ៊ុន ក៍ដូចជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗ។ លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012 232 823  ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។

យុទ្ធនាការ “AIA Care – ខ្ញុំដឹង”៖ ការពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់អ្នកទាំងអស់គ្នា

ដើម្បីរួមចំណែកជួយឲ្យប្រជាពលរដ្ឋមានការរស់នៅកាន់តែយូរអង្វែង មានសុខភាពល្អ និងមានជីវិតកាន់តែប្រសើរ អេ អាយ អេ ខេមបូឌា នឹងរួមសហការគ្នាជាមួយនឹងមន្ទីរពេទ្យ សង់ត្រាល់ ចាប់ផ្តើមយុទ្ធនាការ “AIA Care – ខ្ញុំដឹង” ដែលផ្តល់ការពិនិត្យសុខភាពជូនដល់សាធារណៈជនដោយឥតគិតថ្លៃ។ យុទ្ធនាការនេះ មានគោលបំណងជួយប្រជាពលរដ្ឋកម្ពុជាឲ្យបានដឹងកាន់តែច្បាស់អំពីសុខភាពផ្ទាល់ខ្លួន ដើម្បីការពារការវិវត្តជំងឺធ្ងន់ធ្ងរ។ ការយល់ដឹងនេះ មានសារៈសំខាន់ចំពោះសុខមាលភាពរបស់ពួកគាត់ និងអាចជួយជម្រុញឲ្យពួកគាត់ចាប់ផ្តើមធ្វើសកម្មភាពសមស្រមដើម្បីការពារសុខភាពរបស់ខ្លួនឲ្យបានទាន់ពេលវេលា។ ការពិនិត្យសុខភាពជាសាធារណៈដោយឥតគិតថ្លៃក្នុងយុទ្ធនាការនេះ នឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៧ ខែមិថុនា ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ៧:០០ល្ងាច។ អ្នកឯកទេសវេជ្ជសាស្ត្រ ព្រមទាំងឧបករណ៍ទំនើបមកពីមន្ទីរពេទ្យសង់ត្រាល់ នឹងត្រៀមខ្លួនផ្តល់ជូននូវការពិនិត្យសុខភាពមួយចំនួន រួមមានការពិនិត្យទំងន់ និងកំពស់ សញ្ញាជីវិតសំខាន់ៗ កំហាប់ឆ្អឹង និងមានការពិនិត្យឈាមមើលកម្រិតជាតិស្ករ (Glycemia Rapid Test) ជាតិខ្លាញ់Triglycerides ជាតិខ្លាញ់Total Cholesterol ជាតិខ្លាញ់HDL (HDL Cholesterol) អង់ស៊ីមTransaminase និងមេរោគរលាកថ្លើមប្រភេទB (HBsAg)។ ការពិនិត្យទាំងនេះ ផ្តល់ជាសូចនាករសំខាន់ៗបញ្ជាក់អំពីស្ថានភាពបេះដូង ថ្លើម សសៃឈាមខួរក្បាល ក្រលៀន និងស្ថានភាពសុខភាពទូទៅ។ របាយការណ៍វេជ្ជសាស្ត្រ ព្រមទាំងការពិគ្រោះប្រកបដោយជំនាញអំពីលទ្ធផលនៃការពិនិត្យទាំងនោះ នឹងមានផ្តល់ជូននៅនឹងទីតាំងផ្ទាល់។   លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងជីវិតបែបថ្មី។ យើងចង់ជួយប្រជាពលរដ្ឋកម្ពុជាការពារខ្លួនពីជំងឺធ្ងន់ធ្ងរ មុនពេលវាជះឥទ្ធិពលលើក្រុមគ្រួសាររបស់គាត់។ការធ្វើដូច្នោះបាន គឺត្រូវចាប់ផ្តើមពីការយល់ដឹង។ យើងជឿងជាក់យ៉ាងមុតមាំថា ការពិនិត្យសុខភាពទាំងនេះ នឹងជួយពលរដ្ឋខ្មែរ ឲ្យទទួលបានការយល់ដឹងបន្ថែមអំពីសុខភាពរបស់ខ្លួន ដើម្បីអាចធ្វើសកម្មភាពចាំបាច់សម្រាប់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់។” យុទ្ធនាការ “AIA Care – ខ្ញុំដឹង” នៅថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ នឹងរៀបចំការហាត់ Yoga និងការរាំ Zumba នៅពេលព្រឹក និងពេលល្ងាច ដែលសាធារណៈជនអាចចូលរួមដោយសេរី។ ព័ត៌មានបន្ថែមអំពីការពិនិត្យសុខភាពបន្តបន្ទាប់នៃយុទ្ធនាការនេះ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមិថុនា នោះតែម្តង។ សម្រាប់ព័ត៌មានបន្ថែម ៖ AIA Cambodia

Emergency Medicine Seminar 2017

[English Text below] កម្មវិធីសិក្ខាសាលានេះធ្វើឡើង ដើម្បីអ្វីដែរ? -ចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅកាន់និស្សិតវេជ្ជសាស្រ្តអំពីជំនាញវេជ្ជសាស្រ្តក្នុងការសង្គ្រោះបន្ទាន់ -ស្វែងយល់ពីស្ថានភាពប្រឈមនឹងភាពគ្រោះថ្នាក់ដល់ជីវិត -បង្កើនគុណភាពនៃ BLS & CPR -លើកកម្ពស់ការសង្រ្គោះការស្លាប់ភ្លាមៗដោយជំងឺបេះដូង -ជំរុញឲ្យនិស្សិតស្រលាញ់ការសង្រ្គោះបន្ទាន់ -ស្វែងយល់ពីការជួយសង្រ្គោះជីវិតមនុស្ស នរណាខ្លះគួរចូលរួម? និស្សិតផ្នែកវេជ្ជសាស្រ្តកម្ពុជាចាប់ពីឆ្នាំទី៣ឡើងទៅ អត្ថប្រយោជន៍នៃការចូលរួម? -ទទួលបានចំណេះដឹងបន្ថែមជាពិសេសលើប្រធាននៃសិក្ខាសាលា -ទទួលបានវិញ្ញាបនបត្របញ្ជាក់វត្តមាននៃការចូលរួម បញ្ជាក់ ៖ កន្លែងមានកំណត់ សម្រាប់ត្រឹមតែ១៥០នាក់ប៉ុណ្ណោះ ឈប់ទទួលពាក្យចុះឈ្មោះ ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម៖ ដេប៉ាតឺម៉ង់វេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត អ៊ីម៉ែល ៖ amsacambodia.up@gmail.com What are the purposes of this seminar? - To share knowledge and experience to medical students about the emergency medicine - To understand about Life threatening medical condition - To improve the quality of BLS & CPR - To improve suddenly cardiac death - To encourage students to love emergency - To understand how to save life Who should join this? Cambodian Medical students from year 3 up What are benefits of attending this seminar? -Extend the knowledge related to the theme of the seminar -Certificate of participation Note : Limited seats, for only 150 students!!! Deadline : 16th June 2017 For more info and registration : -Department of Medicine, UP -Email: amsacambodia.up@gmail.com © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

បេសកកម្មវះកាត់មាត់ឆែប ក្រអូមឆែប មាត់ធ្មេញ និងពិការភាពមុខមាត់ផ្សេងៗ ឥតគិតថ្លៃ

ជាបេសកម្មថ្មីមួយទៀត ដើម្បីស្នាមញញឹមនៃប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅខេត្តប៉ៃលិន... កាលបរិច្ឆេទសំខាន់៖ ពិនិត្យ និងចុះឈ្មោះ ៖ ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧ សូមមកកាន់ទីស្នាក់ការ《អង្គការស្នាមញញឹមកម្ពុជា》 នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាន់ទី៣ មហាវិថីខេមរភូមិន្ទ(ផ្លូវ២៧១) រាជធានីភ្នំពេញ លេខទូរស័ព្ទទំនាក់ទំនង ៖ ០២៣ ២១១ ៤០៥/ ០១២ ៦៥៥ ៧៨៦/ ០៦៩ ៨២១ ៤៩១

ពិធីបុណ្យផ្កាយ ប្រចាំឆ្នាំ២០១៧ (Tanabata Festival 2017)

Tanabata Festival 2017, which is a Japanese traditional celebration and celebrated every year on July 7 in Japan, and to recall a story of a lover in the heaven Waver Prince and Cowboy. According to on Tanabata's story, the two lovers are separated by the Amanogawa and allowed to meet once per year on the July 7. At this time, Japanese people write their wishes on strips is paper and hang it on the bamboo tree in order to have their wished granted. Celebrating this event, Japanese people believe that they will be skillful as the two lovers since they are the hard working and skillful person in doing their stuff. Moreover, We (CJCC) celebrate this event for the purpose of introducing culture exchange between the two nations, to be held on July 9, 2017.  Various culture activities and exhibition will be organized during the festival as the following: • Decoration and display similar Tanabata Festival in Japan • Experience within culture and education exchange between two nations • Enjoy and knowledge about Tanabata story and Tepsodachan story, and then sing a song “Tanabata Sama” together  • Making Origami & Kirigami will be lectured by volunteer students • Writing wishes and hangs on bamboo • Enjoy learning about Syodo (Japanese calligraphy)  • Let’s experience to Yukata wearing (Japanese traditional custom) • Let’s try to cook & taste Japanese food & sweet which will be lectured by volunteer students who trained by Japanese teacher • Let’s cook Khmer sweet which will be lectured by volunteer students  • Enjoy with food, drink, service and products booth more than 10 of Japanese and Cambodian’s restaurants and companies, and others • Face painting • Enjoy with several entertainment programs • Happy dancing freestyle  • Photo session ******* To get a nice key chain, please register here: Tanabata2017  ******* *For more: Tanabata2017  *Date: July 9, 2017 (9:00 am to 8:00 pm)  *Place: CJCC (see map ) *Admission: Free (Everyone is Welcome!) *Official hashtag: #TanabataKH17 *Organizer: Cambodia-Japan Cooperation Center (CJCC) *Supporter: - Royal University of Phnom Penh (RUPP) - Japan Foundation Asian Center (JF) - Japan International Cooperation Agency (JICA) *Main Sponsor: Urata Co., Ltd *Special Supporter: Aquarius Free Admission

Financial Budgeting for SMEs

Learn how to use and manage your financial budgeting with experienced instructor, Mr. Yorn Malimchheng,Coach of Business Plan, CJCC  (Senior Specialist of Budget Execution Division at Ministry of Economic and Finance, and Board Member of Tax Professional Legal Service (TPLS) Solution) For more info :  Please contact us by 099 918 191/ 098 333 033 or email: btd@cjcc.edu.kh

Japanese Companies Job Fair 2017

ជាពិព័រណ៍ការងារប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងមិនសម្រាប់តែអ្នកចេះភាសាជប៉ុននោះទេ អ្នកមិនចេះភាសាជប៉ុនក៏អាចចូលរួមបានផងដែរ... លោកអ្នកអាចចូលរួមបានដោយសេរី ដោយគ្រាន់តែមកកាន់ទីតាំងពិព័រណ៍... កុំភ្លេចភ្ជាប់មកជាមួយនឹងCVសម្រាប់ការសម្ភាសន៍ភ្លាមៗ ដោយផ្ទាល់ជាមួយនឹងតំណាងក្រុមហ៊ុន...

ធនធានមនុស្សមានភារៈកិច្ចអ្វីខ្លះសម្រាប់អាជីវកម្មបង្កើតថ្មី?

ជារឿយៗ ធនធានមនុស្សតែងតែដើរតួនាទីយ៉ាងសំខាន់សម្រាប់អនាគត និងការវិវឌ្ឍរបស់ក្រុមហ៊ុនមិនថាក្រុមហ៊ុននោះធំ ឬក៏តូចនោះទេ។  ទន្ទឹមនឹងធនធានមនុស្សជាចលករក្នុងដំណើរការនៃការរីកចម្រើនរបស់ក្រុមហ៊ុន តើកត្តាធនធានមនុស្សនេះមានឥទ្ធិពលយ៉ាងណាចំពោះ អាជីវកម្មថ្មីដែលទើបនឹងដំណើរការ ហើយធនធានមនុស្ស (HR) គួរធ្វើយ៉ាងណា ដើម្បី ជម្រុញ ដំណើរការ និងភាពរលូនរបស់ក្រុមហ៊ុនថ្មី?   ជាថ្មីម្តងទៀត សម្រាប់ខែមិថុនានេះ ផាកកាហ្វេ និង វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ បានបន្តសហការគ្នា នាំយកប្រធានបទ “ធនធានមនុស្ស និងការចាប់ផ្តើមអាជីវកម្ម” មកធ្វើការបកស្រាយ ក៏ដូចជាចែករំលែកចំណេះដឹងថ្មីៗទាក់ទងនឹងបញ្ហានេះទៅកាន់អ្នកចូលរួមទាំងអស់គ្នា។  គួរបញ្ជាក់ផងដែរថា កម្មវិធីសម្រាប់ខែមិថុនានេះនឹងមានការចូលរួមពីសំណាក់វាគ្មិនល្បីៗក្នុងវិស័យអាជីវកម្មចំនួន០២រូប គឺលោក Ken Lo អគ្គនាយក និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Centrury21 Imperial Realty និងលោក Sar Kinal អគ្គនាយកនៃក្រុមហ៊ុន Aplus Consulting ដោយមានការសម្របសម្រួលកម្មវិធីពីសំណាក់ កញ្ញា Prak Thida អ្នកគ្រប់គ្រងទូទៅនៃវិទ្យុ Lotus។ ហេតុដូចនេះហើយ ដើម្បីស្វែងយល់ពីតួនាទី និងសារប្រយោជន៍របស់ធនធានមនុស្សសម្រាប់អាជីវកម្មដំណើរការថ្មី ក៏ដូចជាថាតើអ្វីខ្លះជាបញ្ហាប្រឈម និងការត្រៀមខ្លួន ដើម្បីដោះស្រាយចំពោះបញ្ហាធនធានមនុស្ស សូមកុំភ្លេចចូលរួមទាំងអស់គ្នាជាមួយកម្មវិធីសន្ទនាពាណិជ្ជកម្មប្រចាំខែមិថុនានេះនៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ១២ មិថុនា ចាប់ពីម៉ោង ០៥:៣០នាទី ល្ងាចតទៅ។  លោកអ្នកនឹងទទួលបានព័ត៌មាន ក៏ដូចជាយុទ្ធសាស្រ្តថ្មីៗក្នុងការគ្រប់គ្រងធនធានមនុស្ស និងជាពិសេសឱកាសក្នុងការពង្រីកបណ្ណាញអាជីវកម្មជាមួយម្ចាស់ក្រុមហ៊ុន ក៏ដូចជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗ។  លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។

កិច្ចពិភាក្សាស្តីអំពី “តើត្រូវធ្វើដូចម្តេច ដើម្បីរក្សាការរីកចម្រើនរបស់ក្រុមហ៊ុន?”

តើអ្វីដែលសហគ្រិនគួរសម្លឹងមើលសម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុន? បើយើងនិយាយអំពីការបើកធ្វើអាជីវកម្មថ្មីបច្ចុប្បន្នជាពិសេសក្នុងបរិបទក្នុងប្រទេសកម្ពុជា គឺមិនមានការលំបាកខ្លាំងនោះទេ ដែលនេះអាចជាមូលហេតុមួយដែលជំរុញឲ្យមានការអភិវឌ្ឍគួរឲ្យកត់សំគាល់នូវអាជីវកម្មខ្នាតតូច និងមធ្យម។ បញ្ហាដែលចោទជាចំបងក្នុងការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ននេះ គឺថាតើអាជីវកម្មនោះអាចរីកចម្រើន និងរឹងមាំដល់កម្រិតណាបន្ទាប់ពីដំណើរការហើយ។ បើតាមការលើកឡើងមួយចំនួនដើម្បីធានាលើការរីកចម្រើនរបស់ក្រុមហ៊ុនមួយ យើងគួរអនុវត្តនូវចំណុចសំខាន់មួយចំនួនដូចជា៖ កំណត់ឲ្យបានច្បាស់នូវតម្លៃស្នូលរបស់ក្រុមហ៊ុន កំណត់អតិថិជនគោលដៅឲ្យបានត្រឹមត្រូវ ស្វែងរកចំណុចដែលយើងខុសពីគេ ពង្រឹងលំហូរហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ស្វែងយល់ពីនិន្នាការទីផ្សារ ពង្រឹងចំណុចខ្លាំងរបស់យើង និងវិនិយោគលើធនធានមនុស្ស។ តើការលើកឡើងទាំងនេះ ចំណុចណាខ្លះដែលចំបង និងអាចអនុវត្តបានក្នុងស្ថានភាពជាក់ស្តែង? ដូចនេះហើយ ទើបក្នុងខែមេសានេះ ផាកកាហ្វេ ដែលមានដៃគូសហការជាមួយវិទ្យាស្ថានអភិវឌ្ឍការអប់រំ បានអញ្ជើញវាគ្មិនកត្តិយសចំនួនពីររូបមកធ្វើការពិភាក្សា ក៍ដូចជាចូលរួមចែករំលែកបទពិសោធន៍របស់លោកក្នុងការដឹកនាំអាជីវកម្មកន្លងមក ក្នុងកម្មវិធីកិច្ចពិភាក្សាប្រចាំខែលើប្រធានបទខាងលើថា “តើត្រូវធ្វើដូចម្តេច ដើម្បីរក្សាការរីកចម្រើនរបស់ក្រុមហ៊ុន?” នៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម នាថ្ងៃទី២៨ ខែមេសា វេលាម៉ោង០៥: ៣០នាទីល្ងាច។ កុំភ្លេចចូលរួមទាំងអស់គ្នា…នៅថ្ងៃទី ២៨ មេសានេះ ហើយជួបជាមួយវាគ្មិនទាំងពីររូបគឺ លោក យក់ ចំរើនរិទ្ធ អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង FORTE ដែលលោកមានបទពិសោធន៍យូរឆ្នាំជាមួយវិស័យធានារ៉ាប់រង និងលោក ជា សារិន អគ្គនាយកនៃក្រុមហ៊ុនចំប៉ី ស្ប៉ា (Champei Spa)។ លោកអ្នកនឹងទទួលបាព័ត៌មាន ក៍ដូចជាយុទ្ធសាស្រ្តថ្មីៗក្នុងការអភិវឌ្ឍអាជីវកម្មរបស់អស់លោកអ្នក និងជាពិសេសឱកាសក្នុងការពង្រីកបណ្តាញអាជីវកម្មជាមួយម្ចាស់ក្រុមហ៊ុន ក៍ដូចជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗ។ សម្រាប់ការកក់សំបុត្រចូលរួម លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈ ៖ -ទូរស័ព្ទលេខ 012 232 823 ឬក៏ 077 676 423 … -link ៖ http://goo.gl/9OSkRp

ឱកាសទទួលបានថវិកាឧបត្ថម្ភអាជីវកម្ម រហូតដល់ ២០០ ០០០​ អឺរូ

កម្មវិធីគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ បានបង្កើតឡើងសម្រាប់គាំទ្រថវិកា និងបច្ចេកទេស ដល់ក្រុមហ៊ុនឯកជនមួយចំនូន ដែលមានគំនិតអាជីវកម្មថ្មីៗ ដែលអាចដោះស្រាយបញ្ហាសង្គម(ពិសេសនារី និងយុវជន) បរិស្ថាន ដោយធានាបានប្រាក់ចំណេញសម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន ។ កម្មវិធីគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ ឧបត្តម្ភថវិកាដោយ ភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិប្រទេសស៊ុយអែត (Sida)  គ្រប់គ្រងនិងអនុវត្តន៌ដោយអង្គការអភិវឌ្ឃន៌ហូឡង់ អេស អិន វី (SNV) សហការជាមួយ BoP Innovation Center  និង Inclusive Business Sweden ។ ក្រុមហ៊ុនឯកជនជាច្រើនបានបង្ហាញអំពីសក្តានុពល និងប្រសិទ្ធិភាពនៃការផ្លាស់ប្តូរ ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណេញ និងលទ្ធភាពទទួលបានតម្រូវការជាក់ស្តែងជាមូលដ្ឋាន ។ ប្រជាជនជាងបួនពាន់លាននាក់លើពិភពលោក រស់នៅដោយមានប្រាក់ចំណូលតិចជាង $ 8 ក្នុងមួយថ្ងៃ ដែលមានអំណាចទីផ្សារជាសកលសរុបរហូតដល់ 5 ពាន់លានដុល្លារ ។ នេះគឺជាឱកាសទីផ្សាររបស់ក្រុមហ៊ុន ក្នុងការបង្កើតអាជីវកម្មថ្មី ដែលមានបញ្ជូលប្រជាជនមានប្រាក់ចំណូលទាបទាំងនោះ ដោយពួកគេធអាចជា ប្រភពនៃកំលាំងពលកម្ម  ការផ្គត់ផ្គង់ ការចែកចាយ និងជាអតិថិជន ។  សកម្ម ភាព ផ្ដួចផ្ដើមទាំងនេះបានធ្វើអោយ មាន ផលប៉ះពាល់ជាវិជ្ជមានលើជីវភាពរស់នៅរបស់ប្រជាជនដែល មានប្រាក់ចំណូល ទាប ។ គំនិតផ្តួចផ្តើមថ្មីៗរបស់សហគ្រិនមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហាសង្គម និងបរិស្ថាន តាមរយៈ ការបញ្ជូលប្រជាជនដែលមានប្រាក់ចំណូលទាប ជាផ្នែកមួយសំខាន់ទៅក្នុងខ្សែសង្វាក់ផលិតកម្ម មិនសូវបានលើកទឹកចិត្ត ដោយ មានការប្រឈមខ្ពស់ផ្នែកថវិកាសម្រាប់អនុវត្តន៌ផែន ការ ។  ដូច្នេះបេសកកម្មរបស់គម្រោងគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ គឺជួយកាត់បន្ថយបញ្ហាប្រឈមដល់សហគ្រិនទាំងឡាយណាដែលមានគំនិតអាជីវកម្ម បំរើផលប្រយោជន៌ដល់ប្រជាជនដែលមានប្រាក់ចំណូលទាបទាំងនោះ ។ កម្មវិធីគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រផ្តល់ ថវិកា រហូតដល់ ២០០ ០០០ អឺរូ និងផ្តល់ការប្រឹក្សា ផ្នែកបច្ចេក ទេស ដល់ការអនុវត្តន៌ផែនការអាជីវកម្មដែលបានជ្រើសរើស នឹងដែលទាក់ទងនឹងវិស័យ កសិកម្ម អគ្គីសនី ទឹកស្អាត/អនាម័យ និងបច្ចេកវិជ្ជាពត័មានវិទ្យា ក្នុងប្រទេសកម្ពុជា អេត្យូពី យូហ្គាន់ដា និង ហ្សំបៀរ ។ កម្មវិធីគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ បានប្រកាសជាផ្លូវការអំពីការទទួលពាក្យស្នើរសុំ លើក ទី ១ ពីបណ្តាក្រុមហ៊ុនឯកជនដែលមានគំនិតអាជីវកម្មទាក់ទងនិងវិស័យមួយក្នុងចំណោមវិស័យអាទិភាពទាំងបួនខាងលើ ចាប់ពីថ្ងៃទី ២៤ ខែមីនា រហូតដល់ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧ តាមរយៈគេហទំព៏រ www.innovationsagainstpoverty.org។

ការវះកាត់ មាត់ឆែប និងក្រអូមឆែប

ការពិនិត្យ និងចុះឈ្មោះអ្នកជំងឺនឹងធ្វើឡើងក្នុងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧  សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម  -សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ៖ 023 211 ​405/ 012​ 655 ​786 /069 ​921 ​491  -មកកាន់ទីស្នាក់ការ ៖ អង្គការស្នាមញញឹមកម្ពុជា (មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) រាជធានីភ្នំពេញ

សិក្ខាសាលាសុខភាពសាធារណៈស្តីអំពី«ផលវិបាក និងការការពារជំងឺទឹកនោមផ្អែម»

កាលបរិច្ឆេទ ៖ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧  ម៉ោង ៖ ១០:០០ព្រឹក ដល់ម៉ោង១១: ២០នាទីព្រឹក ទីកន្លែង ៖  មន្ទីពេទ្យព្រះកុសុមៈ ស្ថិតនៅលើផ្លូវ២៧១ (ជិតគល់ស្ពាន៧ មករា) រាជធានីភ្នំពេញ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅដោយមានវត្តមានរបស់លោកវេជ្ជបណ្ឌិត ទូច ឃុន ដែលជាប្រធានផ្នែកជំងឺទឹកនោមផ្អែមនៅមន្ទីពេទ្យព្រះកុសុមៈ ដើម្បីធ្វើបទបង្ហាញផងដែរ។ សម្រាប់ពត៌មានលំអិត ៖  សូមទំនាក់ទំនងមកកាន់ទូរសព្ទ័លេខ 012 54 54 66. ចុះឈ្មោះឥឡូវនេះ ព្រោះកន្លែងមានកំណត់!