Menu

ព្រឹត្តិការណ៍

Ignite Phnom Penh: Roundtable

Ignite Phnom Penh: Roundtable is a special gathering event to build intimate connections between our past Ignite speakers, team and audiences. Objectives: - Reconnect between all stakeholders of Ignite Phnom Penh. - For our audiences to ask questions and have conversations with our speakers and organisers. - For speakers to continue to share their ideas and messages to our audiences. - What's next in Ignite Phnom Penh's public speaking movements. Date: Sunday, 12 March 2017 Time: 1:00pm to 4:30pm  Venue: Angkor-Kizuna Hall, CJCC Admission fee: Free of charge Seat is limited. Register for your free ticket now: ignitert.eventbrite.com

CAMBODIA PHAR-MED EXPO 2017

អ្វីទៅជា «ពិព័រណ៍អន្តរជាតិស្តីអំពីឧស្សាហកម្មវេជ្ជសាស្រ្ត និងឱសថសាស្ត្រកម្ពុជា២០១៧»? ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិមួយនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលផ្តោតសំខាន់លើ៖ •ការតាំងពិព័រណ៍ឱសថ បច្ចេកវិទ្យានិងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត បរិក្ខារមន្ទីរពិសោធន៍ និងមន្ទីរពេទ្យ     •វេទិកាសម្រាប់ការចរចាផ្នែកពាណិជ្ជកម្ម សិក្ខាសាលាវិទ្យាសាស្ត្រ ការពិភាក្សាអំពីនិន្នាការចុងក្រោយ និងអាជីវកម្មថែទាំសុខភាព  •ការបង្កើតបណ្តាញឧស្សាហកម្មសម្រាប់សហគ្រិនដែលចង់ពង្រីកអាជីវកម្មរបស់ពួកគេមកកាន់ប្រទេសកម្ពុជាដែលតម្រូវការនៃការថែទាំសុខភាពកំពុងតែកើនឡើង។ ទាំងអស់នេះមាននៅក្នុង «ពិព័រណ៍អន្តរជាតិស្តីអំពីឧស្សាហកម្មវេជ្ជសាស្រ្ត និងឱសថសាស្ត្រកម្ពុជា២០១៧» ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍កោះពេជ្រ អាគារA នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឺត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ Minh Vi Exhibition & Advertising Service Co., Ltd (VEAS) ហើយទទួលបានការគាំទ្រដោយក្រសូងពាណិជ្ជកម្ម និងក្រសួងសុខាភិបាលកម្ពុជា លើសពីនេះទៅទៀត ពិព័រណ៍នេះនឹងធ្វើឡើងព្រមគ្នាជាមួយនឹងពិព័រណ៍មន្ទីរពិសោធន៍កម្ពុជា២០១៧ (Lab Cambodia 2017 Expo)  និងពិព័រណ៍ទន្តពេទ្យកម្ពុជា២០១៧ (Dental Cambodia 2017 Expo) ។  ក្នុងរយៈពេលដ៏ខ្លី កម្មវិធីនេះបានក្លាយជាពិព័រណ៍មួយដែលទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់នៅក្នុងទីផ្សារអន្តរជាតិនៃឱសថ និងវេជ្ជសាស្ត្រ។ ចំនួននៃអ្នកតាំងពិព័រណ៍ និងភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងឆ្នាំ២០១៦ គឺបានបញ្ជាក់យ៉ាងច្បាស់ពីប្រជាប្រិយភាពរបស់ពិណ័រណ៍នេះ។ តំណាងអ្នកផ្គត់ផ្គង់ និងក្រុមហ៊ុនធំៗល្បីៗច្រើនជាង៥០នឹងចូលរួមក្នុងពិព័រណ៍មួយនេះក៏ដូចជាវត្តមាននៃអ្នកចូលរួមទស្សនាជាង២០,០០នាក់ និងមានក្រុមហ៊ុនជាដៃគូផ្សេងៗទៀតដែលអញ្ជើញមកពី១៣ប្រទេសរួមមានចិន អាឡឺម៉ង់ ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ ឥណ្ឌា បង់ក្លាដេស កម្ពុជា វៀតណាម... មានកម្មវិធីអ្វីខ្លះនៅក្នុងពិព័រណ៍អន្តរជាតិនេះ? សកម្មភាពដែលនឹងត្រូវបានរៀបចំក្នុងពិព័រណ៍រួមមាន៖ •សិក្ខាសិលា និងវេទិកាពិភាក្សាជាបន្តបន្ទាប់ ដើម្បីជួយអ្នកជំនាញក្នុងវិស័យឧស្សាហកម្មប្រមូលព័ត៌មានទាក់ទិននឹងទីផ្សារ និងពង្រីកបណ្តេញអាជីវកម្មរបស់ពួកគេ •វត្តមានរបស់វាគ្មិនដ៏ល្បីៗ ព្រមទាំងមានការធ្វើបទបង្ហាញមួយចំនួនទាក់ទងនឹងទីផ្សារសុខាភិបាល និងការគ្រប់គ្រងរបស់រដ្ឋាភិបាល ដំណើរការនៃការចុះបញ្ជីដែលបានតម្រូវទៅតាមទីផ្សារកម្ពុជា។  អ្វីទៅដែលធ្វើឲ្យពិព័រណ៍ឆ្នាំនេះកាន់តែពិសេសជាងឆ្នាំមុនៗ? ការតាំងពិព័រណ៍ឆ្នាំនេះនឺងមានការតាំងពិព័រណ៍ជាបន្តបន្ទាប់ពី Lab Cambodia 2017 Expo និង Dental Cambodia 2017 Expo ដែលជាផ្នែកដ៏សំខាន់នៃកម្មវិធី ព្រមទាំងមានអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងអ្នកជំនួញល្បីៗដែលនឹងធ្វើការបកស្រាយទាក់ទងនឹងនិន្នាការនាពេលបច្ចុប្បន្ននៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងការស្រាវជ្រាវអំពីទន្តសាស្ត្រ។ សម្រាប់ព័ត៌មានលម្អិត៖ •Lab Cambodia 2017 Expo នឹងផ្ដល់ជូនការដាក់តាំងនូវគ្រឿងបរិក្ខារ និងឧបករណ៍វិភាគប្រកបដោយភាពច្នៃប្រឌិតដ៏ច្រើនសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការគ្រប់គ្រងគុណភាព និងការធ្វើតេស្តនៃមន្ទីរពិសោធន៍។ អ្នកជំនាញផ្នែកមន្ទីរពិសោធន៍នឹងចូលរួម ហើយដឹកនាំសិក្ខាសាលាដែលផ្តោតលើនិន្នាការ និងការអភិវឌ្ឍចុងក្រោយដែលធ្វើឲ្យទីផ្សារសកល និងតំបន់មានការផ្លាស់ប្តូរ។ •Dental Cambodia 2017 Expo នឹងក្លាយជាវេទិកាដ៏ល្អបំផុតមួយសម្រាប់ការបណ្តុះបណ្ដាលការសិក្សា ការចែករំលែកបទពិសោធន៍ និងបង្កើតបណ្ដាញអាជីវកម្មសម្រាប់ទន្តពេទ្យ និងអ្នកដែលធ្វើការទាក់ទងនឹងទន្តសាស្ត្រទាំងអស់មកពីតំបន់អាស៊ីប៉ាស៊ីភិច។  ដើម្បីចូលរួមទស្សនាដោយឥតគិតថ្លៃ លោកអ្នកអាចចុះឈ្មោះតាមរយៈតំណ http://bit.ly/CPM17_VisitorRegistrationForm  សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ MINH VI EXHIBITION & ADVERTISEMENT SERVICES CO., LTD ការិយាល័យតំណាងនៅប្រទេសកម្ពុជា អគារលេខ 255 ផ្លូវ182 សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកទទួលខុសត្រូវ ៖ កញ្ញា Harin Eng លេខទូរស័ព្ទ ៖  +855 93 535 778/ 011 535 778 អ៊ីម៉ែល ៖  office.cambo@veas-exhibitons.com ការិយាល័យកណ្តាលប្រទេសវៀតណាម: ជាន់ទី 8 បន្ទប់លេខ 805, Hado Airport Building, 2 Hong Ha, Ward 2, សង្កាត់ Tan Binh, ទីក្រុងហូជីមិញ អ៊ីម៉ែល ៖  Rosie.tran@veas.com.vn ទូរស័ព្ទលេខ ៖  028 3848 8561 ទូរសារ ៖  028 3848 8564 គេហទំព័រ ៖  www.pharmed-cambodia.com | www.lab-exhibition.com Fanpage ៖  Phar-Med-Exhibition