ទាក់ទងតាមទូរស័ព្ទ មួយឆ្នាំមុន 819 មើល

យើងខ្ញុំផ្តល់នូវតំហែទាំដ៏អស្ចារ្យបែបខាយរ៉ូព្រែក ធីក។ ជាញឹកញយ អ្នកជម្ងឺសង្កេតឃើញថាពួកគេ ទទួលបានអត្ថប្រយោជន៍ច្រើនជាងការធូរស្រាល នៃអាការៈឈឺខ្នងទៅទៀតនៅពេលពួកគេក្លាយជា អ្នកជម្ងឺរបស់យើងខ្ញុំ។​ ពួកគេនឹងយល់កាន់តែ ច្បាស់ថារាងកាយមានដំនើរការទៅយ៉ាងដូចម្តេច និងចាប់ផ្តើមឈានទៅរកសុខភាពដ៏ប្រសើរ។ យោងតាមនិយមន័យ គ្រូពេទ្យគឺជាគ្រូបង្រៀន យើងខ្ញុំនឹងបង្រៀនលោកអ្នកពីអ្វីដែលលោក អ្នកត្រូវដឹង ដើម្បីសម្រេចនូវគោលដៅសុខភាពជា ច្រើនមិនថាគោលដៅទាំងនោះធំ ឬក៏តូចនោះទេ។

ជំនាញ
ការព្យាបាលដោយ​ចលនា ឆ្អឹង និងសន្លាក់
រូបភាព

ម៉ោងធ្វើការ

  • Monday -
  • Tuesday -
  • Wednesday -
  • Thursday -
  • Friday -
  • Saturday -
  • Sunday -

ក្រុមការងារ

Christophe Savouré

លោកវេជ្ជបណ្ឌិត Christophe Savouré គឺជាវេជ្ជបណ្ឌិតមួយរូប​ដែលបាន​បញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់​នៅ​ឯ​មហាវិទ្យាល័យ Life Chiropractic College West (១៩៩៣) ជាមហាវិទ្យាល័យប្រកប​ដោយ​កិត្យានុភាពខាង​ ព្យាបាលឆ្អឹងខ្នង​ បែប​ ខាយរ៉ូព្រែកធីក ដែលស្ថិតនៅឆ្នេរសមុទ្រភាគ​ខាងលិចនៃ​សហរដ្ឋ​អាមេ​រិច។​បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានក្លាយជាអ្នកជំនាញ​ខាង ខាយរ៉ូព្រែកធីក​ជាច្រើនឆ្នំានៅរដ្ឋ​កាលីហ្វរញ៉ា ប្រទេសអង់គ្លេស ស្កុតឡែន​ ថៃ វៀតណាម​ និងនាពេលបច្ចុប្បន្ននេះ​គឺ​ប្រទេស​កម្ពុជា។

លោកវេជ្ជបណ្ឌិតបានធ្វើការអស់រយះពេលជាង ១២ឆ្នាំមកហើយនៅទ្វីបអាស៊ី ហើយលោក​សង្កេតឃើញថាតំរូវការនៃការព្យាបាលបែប ខាយរ៉ូព្រែកធីកមានការកើនឡើងច្រើន នៅក្នុងប្រ​​​ទេស​កម្ពុជាយើងនេះ។ ពេទ្យ​ ខាយរ៉ូព្រែកធីក ពេទ្យព្យាបាលឆ្អឹងខ្នង ​នៅប្រទេសជិតខាង​ ក៏តែងតែសង្កេត​ឃើញថាមាន​អ្នកជំងឺជាច្រើន ធ្វើដំណើរទៅបរទេស ដើម្បីស្វែងរកការព្យាបាលបែប ខាយរ៉ូព្រែកធីក នេះ ដែល​មិនទាន់មានពីមុនមក ហើយឥលូវនេះមាននៅក្នុងប្រទេសកម្ពុជាយើងហើយ។

លោកវេជ្ជបណ្ឌិត ​ Christophe Savouré គឺជាអ្នកចូលចិត្តដើរកំសាន្ត។ លោកបានធ្វើដំណើរទៅ​គ្រប់ទ្វីបទំាងអស់ ជាពិសេសទៅតំបន់ដាច់ស្រយាល។ កំឡុងពេលដើរកំសាន្ត លោកបាន​ជួយមនុស្សដែលត្រូវការជំនួយពីលោក។ លោកមានសេចក្តីរីករាយពិភាគ្សាជាមួយពួកគាត់​អំពីការថែទាំសុខភាពបែបធម្មជាតិ ដើម្បីផ្លាស់ប្តូររបៀបរស់នៅ។

លោក វេជ្ជបណ្ឌិត ជាសមាជិកមួយរូបនៃសមាគម International Chiropractic Association។​ លោកបានប្រលង​ជាប់ជាស្ថាពរដោយទទួលបានលិខិតបញ្ជាក់ពីរដ្ឋកាលីហ្វរញ៉ា។​ ហើយថ្មីៗនេះ លោកក៏បាន​ទទួលអាជ្ញាប័ណ្ណដែលបញ្ជាក់ថា លោកគឺជា វេជ្ជបណ្ឌិត ខាយរ៉ូព្រែកធីក មួយរូប​ក្នុងចំណោម​ វេជ្ជបណ្ឌិត ខាយរ៉ូព្រែកធីក ដែលគេទទួលស្គាល់ទំាង១៥រូប នៅប្រទេសថៃ។

លោកវេជ្ជបណ្ឌិត Christophe​ កំពុង​សហការជាមួយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ដើម្បី​រងចាំការទទួលស្គាល់ការព្យាបាលបែប ខាយរ៉ូព្រែកធីក និងក៏ជាការទទួលស្គាល់ថា ជាមន្ទីរព្យាបាល បែប ​ខាយរ៉ូព្រែកធីក ​លើកដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។


ទីតាំង


ការវាយតម្លៃ

1 ពិន្ទុ Based on 1 reviews
5 stars
4 stars
3 stars
2 stars
1 stars
Total: 3 Comments
{{ comment.user.name }} – {{ dateFormat(comment.created_at) }}:

{{ comment.comment }}


{{ errors.comment[0] }}
Total: 1 Reviews
{{ review.user.name }} – {{ dateFormat(review.created_at) }}:

{{ review.review }}


{{ errors.rating[0] }}
{{ errors.review[0] }}