4 លទ្ធផល

មើលបន្ថែម
បន្ទប់ពិគ្រោះ​ជំងឺ គ្លីនិក មន្ទីរពេទ្យ

មន្ទីរសំរាកព្យាបាល អុិនដ្រា

ទស្សនវិស័យៈ មន្ទីរសំរាកព្យាបាល អុិនដ្រា ក្លាយជាមន្ទីរពេទ្យ ជំរើសដ៏ល្អបំផុត ប្រកបដោយទំនុកចិត្ត សំរាប់ប្រជាជនកម្ពុជា និងជនបរទេស។ បេសកកម្មៈ មន្ទីរសំរាកព្យាបាល អុិនដ្រា ខិតខំប្រឹងប្រែងដើម្បីផ្ដល់នូវ ការថែទាំនិងការព្យាបាល ដែលមានគុណភាពអន្តរជាតិ ដោយក្រុម គ្រូពេទ្យជំនាញ ជាមួយសេវាកម្មល្អឥតខ្ចោះ សម្រាប់បំពេញសេចក្តីត្រូវការរបស់អតិថិជន ។ ការប្តេជ្ញាចិត្តរបស់យើងមានដូចខាងក្រោម: - ផ្ដល់នូវសេវាវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់ដោយគោរពបានតាមបទដ្ឋានអន្តរជាតិ។ -ប្រកាន់ខ្ជាប់នូវតម្លៃនិងក្រមសីលធម៍ វេជ្ជសាស្ត្រ និងសិល្បៈនៃការព្យាបាល ប្រើប្រាស់នូវបច្ចេកវិទ្យាខ្ពស់បំផុត រួមជាមួយនិងឧបករណ៍វេជ្ជសាស្រ្ត ទំនើបទាន់សម័យ។ -អភិវឌ្ឍន៍ចំណេះដឹងវេជ្ជសាស្ត្របន្ថែមដោយការចូលរួមវគ្គបណ្តុះបណ្តាលវេជ្ជសាស្រ្តបន្ត និងការចូលលរួម សិក្ខាសាលា ឬសន្និសិទក្នុងតំបន់ និងអន្ដរជាតិ។ -លើកតម្កើងនិងកែលំអរគុណភាពនៃជីវិតនិងការថែទាំដល់អ្នកជំងឺរបស់យើងនៅទូទាំងប្រទេសកម្ពុជា។

ផ្ទះ 303 , ផ្លូវ 156, ទឹកល្អក់ទី ២, ទួលគោក, រាជធានីភ្នំពេញ, កម្ពុជា

ទាក់ទងតាមទូរស័ព្ទ

ជំនាញ:   វះកាត់ទូទៅ សង្គ្រោះបន្ទាន់ ជំងឺទូទៅ តម្រងនោម ខួរក្បាល និងប្រព័ន្ធប្រសាទ ​រូបភាពវេជ្ជសាស្រ្ត ឆ្អឹង និងសន្លាក់

មួយឆ្នាំមុន 1.6K មើល
មើលបន្ថែម
បន្ទប់ពិគ្រោះ​ជំងឺ គ្លីនិក មន្ទីរពេទ្យ

First Center Polyclinic

មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ គឺជាមន្ទីរពហុព្យាបាលដំបូងដែលផ្តល់សេវាកម្មផ្នែកព្យាបាល​ និង​ គ្រប់គ្រង ផ្នែកសុខភាពរួមបញ្ចូលគ្នានៅប្រទេសកម្ពុជា ដែលបង្កើតឡើងនៅឆ្នាំ១៩៩៧ ហើយមានទីតាំង​ចំកណ្តាល នៃទីក្រុងភ្នំពេញ ទន្ទឹមនឹងនេះក៏មានសាខានៅក្រុងព្រះសីហនុ និង ខេត្តកោះកុងផងដែរ ដើម្បីកាន់តែងាយ ស្រួលក្នុងការផ្តល់សេវាកម្មផ្នែកសុខភាពដល់លោកអ្នក។ ក្រុមអ្នកជំនាញដែលមានភាពរួសរាយរាក់ទាក់របស់យើងខ្ញុំ អាចប្រើបានច្រើនភាសារ(ខ្មែរ អង់គ្លេស ចិន ចិនកាតាំង កូរ៉េ ជប៉ុន បារាំង និង វៀតណាម។ល។) ក្នុងការផ្តល់សេវាកម្មផ្នែកសុខភាពដ៏មានប្រសិទ្ធិភាព ដល់លោកអ្នក។ ពិសេសជាងនេះទៅទៀត​ មន្ទីរពហុព្យាបាលហ្វឺសសិនធឺរយើងខ្ញុំមានក្រុមវេជ្ជបណ្ឌិតជំនាញប្រកបដោយ បចេ្ចកទេសល្អ និង​ ក្រមសិលធម៌ខ្ពស់ ហើយយើងខ្ញុំមានផ្នែកវេជ្ជសាស្រ្តលើសពី២០ផ្នែក ដើម្បីផ្តល់នូវសេវាកម្ម ពិគ្រោះ វិនិច្ឆ័យ និង ព្យាបាលដ៏មានជំនាញវិជ្ជាជីវៈដល់អ្នកជម្ងឺរបស់យើងខ្ញុំ។ មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ តម្លៃសេវាសមរម្យ ហើយក៏ជាមន្ទីរពហុព្យាបាលដៃគូរបស់ក្រុមហ៊ុនធានារ៉ាប់រង បរទេសជាច្រើនប្រទេសផងដែរ។ មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ គឺជាជម្រើសទីមួយសំរាប់លោកអ្នក។

ផ្ទះ 408, ផ្លូវ 93 (Preah Monivong), បឹងកេងកងទី ១, ចំការមន, រាជធានីភ្នំពេញ, កម្ពុជា

ទាក់ទងតាមទូរស័ព្ទ

ជំនាញ:   សុខភាពស្រ្តី តម្រងនោម សង្គ្រោះបន្ទាន់

3 ឆ្នាំមុន 2.2K មើល