342 លទ្ធផល

មើលបន្ថែម
បន្ទប់ពិគ្រោះ​ជំងឺ គ្លីនិក មន្ទីរពេទ្យ

គ្លីនិក​ វឌ្ឍនៈវិជ្ជា

គ្លីនីកវឌ្ឍនៈវិជ្ជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៦ ខែកុម្ភះ ឆ្នាំ ២០១៥ ក្នុងគោលបំណងដើម្បីផ្តល់សេវាព្យាបាលជំងឺទូទៅជូនប្រជាពរដ្ឋទូទៅ ប្រកបដោយជំនាញ និង ក្រមសីលធម៌វិជ្ជាជីវះដោយមិនប្រកាន់ពូជសាសន៌ និង និន្នាការនយោបាយក្រោមកាអនុញាតពីក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា។ វេជ្ជបណ្ឌិត ភៀវ សូរ៉ែនជាអ្នកទទួលខុសទាំងស្រុងនៃដំនើរការរបស់គ្លីនីក។ លោកវេជ្ជបណ្ឌិតទទួលសញាបត្រ័ជាវេជ្ជបណ្ឌិតជំងឺទូទៅនៅឆ្នាំ ២០១០ ពីមហាវិទ្យាលយ័វេជ្ជសាស្រ្ត និង បានចុះឈ្មោះជាផ្លូវការនៅ គណះគ្រូពេទ្យជាតិកម្ពុជា ។ លោកក៏បានឆ្លងកាត់ការសិក្សាបញ្ចប់ថ្នាក់គិលានុបដ្ឋាកនៅឆ្នាំ ២០០៣ ហើយបានធ្វើរកានៅមន្ទីពេទ្យកាល់ម៉ែត្រ ឆ្នាំ ២០០៤ ដល់ ២០១២ បន្ទាប់ មកជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យឡាសង់តេ ពីឆ្នាំ ២០១២ ដល់ ២០១៣ បន្ទាប់មកជានាយកគ្រប់គ្រង និង នាយកបច្ចេកទេសនៃគ្លីនីក លី ស្រីវីណាពីឆ្នាំ ២០១២ ដល់ ២០១៥ ។ លោកវេជ្ជបណ្ឌិតក៏បានចេញទៅ ធ្វើរ CME (Continuing Medical Education) នៅក្រៅប្រទេសដូចជា សឹង្ហបុរី ម៉ាឡេសីុ ថៃ ហ្វីលីពីន ឥណ្ឌូនេសីុជាដើម ទៅលើកាធ្វើបច្ចុប្បន្នភាពចំពោះការព្យាបាលជំងឺ ទូទៅ ។ ចំនែកនៅក្នុងស្រុកវិញលោកវេជ្ជបណ្ឌិតក៏បានចូលរួមជាមួយគ្រប់កម្មវិធីCMEដែលរៀបចំដោយ សមាគមវេជ្ជសាស្រ្តកម្ពុជា ៕

ផ្ទះ 17D, ផ្លូវ National Road No5, គីឡូម៉ែត្រលេខ៦, ឫស្សីកែវ, រាជធានីភ្នំពេញ, កម្ពុជា

ទាក់ទងតាមទូរស័ព្ទ

ជំនាញ:   ក្រពះ ពោះវៀន ថ្លើម

3 ឆ្នាំមុន 1.4K មើល
មើលបន្ថែម
បន្ទប់ពិគ្រោះ​ជំងឺ គ្លីនិក មន្ទីរពេទ្យ

First Center Polyclinic

មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ គឺជាមន្ទីរពហុព្យាបាលដំបូងដែលផ្តល់សេវាកម្មផ្នែកព្យាបាល​ និង​ គ្រប់គ្រង ផ្នែកសុខភាពរួមបញ្ចូលគ្នានៅប្រទេសកម្ពុជា ដែលបង្កើតឡើងនៅឆ្នាំ១៩៩៧ ហើយមានទីតាំង​ចំកណ្តាល នៃទីក្រុងភ្នំពេញ ទន្ទឹមនឹងនេះក៏មានសាខានៅក្រុងព្រះសីហនុ និង ខេត្តកោះកុងផងដែរ ដើម្បីកាន់តែងាយ ស្រួលក្នុងការផ្តល់សេវាកម្មផ្នែកសុខភាពដល់លោកអ្នក។ ក្រុមអ្នកជំនាញដែលមានភាពរួសរាយរាក់ទាក់របស់យើងខ្ញុំ អាចប្រើបានច្រើនភាសារ(ខ្មែរ អង់គ្លេស ចិន ចិនកាតាំង កូរ៉េ ជប៉ុន បារាំង និង វៀតណាម។ល។) ក្នុងការផ្តល់សេវាកម្មផ្នែកសុខភាពដ៏មានប្រសិទ្ធិភាព ដល់លោកអ្នក។ ពិសេសជាងនេះទៅទៀត​ មន្ទីរពហុព្យាបាលហ្វឺសសិនធឺរយើងខ្ញុំមានក្រុមវេជ្ជបណ្ឌិតជំនាញប្រកបដោយ បចេ្ចកទេសល្អ និង​ ក្រមសិលធម៌ខ្ពស់ ហើយយើងខ្ញុំមានផ្នែកវេជ្ជសាស្រ្តលើសពី២០ផ្នែក ដើម្បីផ្តល់នូវសេវាកម្ម ពិគ្រោះ វិនិច្ឆ័យ និង ព្យាបាលដ៏មានជំនាញវិជ្ជាជីវៈដល់អ្នកជម្ងឺរបស់យើងខ្ញុំ។ មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ តម្លៃសេវាសមរម្យ ហើយក៏ជាមន្ទីរពហុព្យាបាលដៃគូរបស់ក្រុមហ៊ុនធានារ៉ាប់រង បរទេសជាច្រើនប្រទេសផងដែរ។ មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ គឺជាជម្រើសទីមួយសំរាប់លោកអ្នក។

ផ្ទះ 408, ផ្លូវ 93 (Preah Monivong), បឹងកេងកងទី ១, ចំការមន, រាជធានីភ្នំពេញ, កម្ពុជា

ទាក់ទងតាមទូរស័ព្ទ

ជំនាញ:   សុខភាពស្រ្តី តម្រងនោម សង្គ្រោះបន្ទាន់

3 ឆ្នាំមុន 2.2K មើល