បង្កើតគណនី
កុមារឈឺដែលមកស្វែងរកការព្យាបាលនៅមន្ទីរពេទ្យត្រូវទទួលបានការពិនិត្យវាយតម្លៃ ដើម្បីកំណត់រកៈ ១. កុមារមានសញ្ញាបន្ទាន់ ២. កុមារមានសញ្ញាអាទិភាព ៣. សញ្ញាមិនបន្ទាន់ ១. សញ្ញាបន្ទាន់ ជាសញ្ញាដែលកុមារត្រូវទទួលបានការសង្គ្រោះភ្លាមៗ សញ្ញានោះរួមមានៈ -ការស្ទះផ្លូវដង្ហើម -វិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ -ឡើងស្វាយ ជាពិសេសនៅចុងអណ្តាត -សញ្ញាស្ហុក (រយៈពេលបំពេញឈាមចុងដៃយូរជាង ៣វិនាទី ជីពចរញាប់ និងខ្សោយ) -សន្លប់ -ប្រកាច់ -សញ្ញាខ្សោះជាតិទឹកធ្ងន់ធ្ងរលើកុមារដែលរាក (មានសញ្ញា២ក្នុងចំណោមសញ្ញាដូចតទៅៈ សន្លឹម ភ្នែកខូង ផ្នត់ស្បែកពោះរលាយឺតខ្លាំង ភាគច្រើនយូរជាង៣វិនាទី)៕ ២. សញ្ញាអាទិភាព ជាសញ្ញាដែលត្រូវបានផ្តល់អាទិភាពក្នុងការចូលពិនិត្យដោយមិនចាំបាច់តំរង់ជួរ សញ្ញានោះមានដូចជាៈ -ទារកតូចដែលឈឺៈ អាយុតូចជាង២ខែ -ក្តៅខ្លួនខ្លាំងៈ ចាប់ពី៣៨អង្សាសេ -ការប៉ះទង្គិច ឬគ្រាំគ្រា ឬក្នុងករណីត្រូវការវះកាត់ជាបន្ទាន់ -ស្លេកស្លាំង ធ្ងន់ធ្ងរ -ពុល -ឈឺចាប់ខ្លាំង ឬធ្ងន់ធ្ងរ -វិបត្តិផ្លូវដង្ហើម -ឡេះឡះ ច្រាស់ច្រាលជាប់ ឬអស់កំលាំងខ្លាំង -មានលិខិតបញ្ជូនជាបន្ទាន់ -កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ -ហើមនៅជើងទាំងពីរ -រលាកខ្លាំង ៕ ៣. សញ្ញាមិនបន្ទាន់ ឬករណីមិនបន្ទាន់ ជាករណីដែលគ្មានសញ្ញាបន្ទាន់ ឬសញ្ញាអាទិភាព៕ ឯកសារយោងពីអង្គការសុខភាពពិភពលោក (WHO) ខ្ញុំសង្ឃឹមថា កូនកូនលោកអ្នកនឹងទទួលបានការព្យាបាលទាន់ពេលវេលា ប្រកបដោយគុណភាព និងទំនុកចិត្ត៕ សូមអរគុណ វេជ្ជបណ្ឌិតឯកទេសរោគកុមារ ខូវ សុគុជ្ជរ៉ា
ប្រភេទ: ដំបូន្មាន
តាមការសិក្សាថ្មីៗនេះ បានអោយដឹងថា ថ្នាំដែលយើងឧស្សាហ៍ប្រើពេលមានអាការៈរាគរុះដែលស្គាល់ថា Smecta ត្រូវបានហាមប្រាមមិនអោយប្រើលើក្មេងក្រោម២ឆ្នាំ ព្រោះថាថ្នាំនេះមានសារធាតុសំណរដែលអាចពុលដល់ក្មេងបាន។ បន្ថែមពីនេះ ថ្នាំនេះត្រូវបានហាមសម្រាប់ស្រ្តីកំពុងមានផ្ទៃពោះ និងស្រ្តីដែលកំពុងបំបៅដោះផងដែរ។ ប៉ុន្តែតាមការសិក្សារបស់គេ គេថា ដូចមិនមានផលប៉ះពាល់ទេសម្រាប់ក្មេងលើសពី ២ឆ្នាំ និងមនុស្សធំ។ ប៉ុន្តែសំណួរសួរថា តើក្មេងដែលរាគរុះប្រើថ្នាំអ្វីវិញអញ្ចឹង? ក្មេងរាគរុះខ្លាំង អ្វីដែលត្រូវចាប់អារម្មណ៍នោះគឺ សញ្ញាគ្រោះថ្នាក់នៃការបាត់បង់ជាតិទឹក ឬខ្សោះជាតិទឹក។ សញ្ញានោះមានដូចជាៈ -ក្មេងឡេះឡះ ឬសន្លឹម -ភ្នែករូង -ផឹកទឹកត្រហេបត្រហបខ្លាំង ឬផឹកមិនបាន -ផ្នត់ស្បែកពោះរលាវិញយឺត អាចលើសពី២វិនាទី តាមអង្គការសុខភាពពិភពលោក (WHO) បាននិយាយថាៈ បើមិនមានសញ្ញាគ្រោះថ្នាក់ខាងលើទេ អ្នកជម្ងឺអាចព្យាបាលនៅផ្ទះបាន ដូចជាៈ -អោយក្មេងបៅអោយបានច្រើន -បើក្មេងបៅដោះតែមួយមុខ អាចបន្ថែមទឹកអូរ៉ាលីត រឺទឹកស្អាតថែមលើទឹកដោះម្តាយអោយក្មេងបៅបាន -បើក្មេងមិនបៅដោះតែមួយមុខទេ អាចបន្ថែមទឹកស៊ុប ទឹកស្អាត ឬទឺកបបរបន្ថែមបាន។ នេះគ្រាន់តែជាការបរិយាយត្រួសត្រួសពីអាការៈ, សញ្ញាគ្រោះថ្នាក់ និងវិធីព្យាបាលខ្លះៗនៃជង្ងឺរាកលើកុមារប៉ុណ្ណោះ។ សម្រាប់ការព្យាបាលគឺ មានភាពសុាំញុំាបន្តិចទាក់ទងបច្ចេកទេសនៃការព្យាបាល និងថ្នាំខ្លះទាល់តែនៅមន្ទីរពេទ្យបានមាន។ ខ្ញុំសូមផ្តាំថា បើកូនលោកអ្នក មានអាការៈដូចសញ្ញាគ្រោះថ្នាក់ខាងលើ សូមកុំផ្សំថ្នាំផ្តេសផ្តាសអោយកូនលោកអ្នកផឹក ព្រោះវាអាចធ្វើអោយអាការៈជម្ងឺកាន់តែធ្ងន់ធ្ងរ និងអាចធ្វើអោយហួសពេល ឬយឺតយាវក្នុងការព្យាបាល។ បើសង្ស័យឬឃើញអាការៈទាំងអស់ខាងលើ សូមនាំកូនកូនលោកអ្នកមកព្យាបាលនៅមន្ទីរពេទ្យ ព្រោះមន្ទីរពេទ្យមានឧបករណ៍គ្រប់គ្រាន់ គ្រូពេទ្យជំនាញ និងសម្ភារៈគ្រប់គ្រាន់ក្នុងការព្យាបាលកូនកូនរបស់លោកអ្នក។ ជម្ងឺរាកមិនអាចប៉ះពាល់ដល់អាយុជីវិតទេ បើអ្នកជម្ងឺបានទទួលការព្យាបាលទាន់ពេល និងមានប្រសិទ្ធភាព។ សូមអរគុណ វេជ្ជបណ្ឌិតឯកទេសរោគកុមារ ខូវ សុគុជ្ជរ៉ា
សញ្ញាដែលបង្ហាញថា អ្នកលាងមុខមិនបានត្រឹមត្រូវ រួមមាន ៖ • នៅមានផលិតផលសម្អាងនៅលើមុខក្រោយសម្អាត • ស្បែកមើលទៅរឹងគគ្រាត និងមិនម៉ដ្ឋរលោង • មុខឡើងមុន និងមានឡើងក្រហមផ្ទាំងៗ ឬ កន្ទួលរលាក ដែលជាសញ្ញានៃការស្ទះរន្ធរោម • មានស្នាមជ្រួញច្រើនជាងមុន • ផលិតផលដែលធ្លាប់មាន ឬរំពឹងថាមានប្រសិទ្ធភាព ហាក់លែងបានផល • ស្បែកឡើងតឹង ក្តៅ រមាស់ ឬស្ងួតក្រោយពីលាងសម្អាត • ស្បែកប្រែជាឡើងខ្លាញ់ច្រើនជាងមុន... ☆☆☆បើចង់ដឹងអំពីវិធីសម្អាតមុខឲ្យបានត្រឹមត្រូវ អ្នកអាចអានបានតាមរយៈ http://healthtime.tips/library/article/1651
ប្រភេទ: ដំបូន្មាន ស្លាក: សម្ផស្ស
A good laugh n a long sleep r the best cures in the doctor's book... ~~~Irish Proverb
"Kindness is a sustainable source of happiness..." Every little kind thing u had done is what make u feel happy & ur heart n mental health will be automatically strong n healthy... ***Be kind, Be happy
សួរស្ដីលកវេជ្ជបណ្ឌិតទាំងអស់ តេីពេលខាកស្ដោះទឹកមាត់ព្រឹកឡេីងនៅពេលកំពុងលប់មុខមាមឈាមមកជាមួយតិចៗតេីវាបណ្ដាលមកពីអ្វី?
A healthy mind can be caused by SELF-MOTIVATION...1 simple thing u can do for uself is "to challenge your mind filter by writing down 3 good things that have happened each day n praise urself for making them happened..." ☆☆☆Be proud of urself!!!
ប្រភេទ: ដំបូន្មាន ស្លាក: សុខភាពផ្លូវចិត្ត
សួស្តីលោកវេជ្ជបណ្ឌិតទាំងអស់ ជំងឺគ្រោះក្នុងប្រមាត់ តើអាចមានវិធានការ រឺថ្នាំអ្វីលេប អោយបាត់ ក្រៅពីកាត់ប្រមាត់និងអត់? ពេលចុកតើត្រូវធ្វើដូចម្តេច?
Hi everyone! I'd like to share 6 tips of a healthy life shared by a 105-year-old Japanese doctor... 1-Retire late (very late) 2-Watch your weight 3-Have fun 4-Share what you know 5-Do not worry about material possessions 6-Use the stairs ***Source : https://m.facebook.com/story.php?story_fbid=10154825877336479&id=7746841478
ប្រសិនបើអ្នកហាក់ដូចជាមានអារម្មណ៍ឡើងចុះ ដែលម្តងអាចស្តែងចេញជាការបាក់ទឹកចិត្តខ្លាំង (Depression) រួចប្រែទៅជាមានទឹកចិត្តឡើងខ្ពស់ខ្លាំងជាងធម្មតា (Mania) អ្នកគួរតែស្វែងយល់អំពី ជំងឺBipolar Disorder តាមរយៈអត្ថបទនេះ http://healthtime.tips/library/article/1755
កុមារឈឺដែលមកស្វែងរកការព្យាបាលនៅមន្ទីរពេទ្យត្រូវទទួលបានការពិនិត្យវាយតម្លៃ ដើម្បីកំណត់រកៈ
១. កុមារមានសញ្ញាបន្ទាន់
២. កុមារមានសញ្ញាអាទិភាព
៣. សញ្ញាមិនបន្ទាន់
១. សញ្ញាបន្ទាន់ ជាសញ្ញាដែលកុមារត្រូវទទួលបានការសង្គ្រោះភ្លាមៗ សញ្ញានោះរួមមានៈ
-ការស្ទះផ្លូវដង្ហើម
-វិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ
-ឡើងស្វាយ ជាពិសេសនៅចុងអណ្តាត
-សញ្ញាស្ហុក (រយៈពេលបំពេញឈាមចុងដៃយូរជាង ៣វិនាទី ជីពចរញាប់ និងខ្សោយ)
-សន្លប់
-ប្រកាច់
-សញ្ញាខ្សោះជាតិទឹកធ្ងន់ធ្ងរលើកុមារដែលរាក (មានសញ្ញា២ក្នុងចំណោមសញ្ញាដូចតទៅៈ សន្លឹម ភ្នែកខូង ផ្នត់ស្បែកពោះរលាយឺតខ្លាំង ភាគច្រើនយូរជាង៣វិនាទី)៕
២. សញ្ញាអាទិភាព ជាសញ្ញាដែលត្រូវបានផ្តល់អាទិភាពក្នុងការចូលពិនិត្យដោយមិនចាំបាច់តំរង់ជួរ សញ្ញានោះមានដូចជាៈ
-ទារកតូចដែលឈឺៈ អាយុតូចជាង២ខែ
-ក្តៅខ្លួនខ្លាំងៈ ចាប់ពី៣៨អង្សាសេ
-ការប៉ះទង្គិច ឬគ្រាំគ្រា ឬក្នុងករណីត្រូវការវះកាត់ជាបន្ទាន់
-ស្លេកស្លាំង ធ្ងន់ធ្ងរ
-ពុល
-ឈឺចាប់ខ្លាំង ឬធ្ងន់ធ្ងរ
-វិបត្តិផ្លូវដង្ហើម
-ឡេះឡះ ច្រាស់ច្រាលជាប់ ឬអស់កំលាំងខ្លាំង
-មានលិខិតបញ្ជូនជាបន្ទាន់
-កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ
-ហើមនៅជើងទាំងពីរ
-រលាកខ្លាំង ៕
៣. សញ្ញាមិនបន្ទាន់ ឬករណីមិនបន្ទាន់ ជាករណីដែលគ្មានសញ្ញាបន្ទាន់ ឬសញ្ញាអាទិភាព៕
ឯកសារយោងពីអង្គការសុខភាពពិភពលោក (WHO)
ខ្ញុំសង្ឃឹមថា កូនកូនលោកអ្នកនឹងទទួលបានការព្យាបាលទាន់ពេលវេលា ប្រកបដោយគុណភាព និងទំនុកចិត្ត៕
សូមអរគុណ
វេជ្ជបណ្ឌិតឯកទេសរោគកុមារ
ខូវ សុគុជ្ជរ៉ា
ប្រភេទ: ដំបូន្មាន