បង្កើតគណនី
សុខភាពជាចម្បង កុំឲ្យរំលង អាហារ៣ពេល...
ប្រភេទ: ដំបូន្មាន
អ្នកជំងឺហង់សិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយ១០០% នៅគ្រប់មណ្ឌលសុខភាពនៃព្រះរាជាណាចក្រកម្ពុជាដោយពុំមានការបង់ប្រាក់នោះទេ។ ករណីការព្យាបាលមានភាពយឺតយ៉ាវ នោះអ្នកជំងឺអាចប្រឈមនឹងផលវិបាកដូចជា ពិការភ្នែក ដៃ ជើង ដោយសារការកើតមានប្រតិកម្មនៃជំងឺហង់សិន។ ~~~ប្រភព ៖http://healthtime.tips/library/article/1448
ខ្ញុំបាទចង់ចែករំលែកចំណេះដឹងតិចតួច អំពីជំងឺ កន្លាលត្រអាក (Urticaria) រោគសញ្ញាកន្លាលត្រអាក គឺចេញរមាស់ ក្រហម មានកន្លួលនៅលើស្បែកក្រោយអេះវា ។ ប្រត្តិកម្មនេះកើតមានឡើងពេលយើងទៅប៉ះជាមួយ ភ្នាក់ងារបង្ករ ហើយវាអាចកើតក្នុងពេលណា1 រឺ អូសបន្លាយច្រើនថ្ងៃ ច្រើនខែ។ គេចាត់ចូលជារោគសញ្ញារុាំរៃ បើសិនវាលើសពី6អាទិត្យ(chronic Urticaria) ភ្នាក់ងារបង្ករ ពីមនុស្សម្នាក់ទៅម្នាក់ទៀត គឺមិនដូចគ្នាទេ។ មូលហេតុវាគឺមានច្រើនណាស់: -ថ្នាំពេទ្យ, សត្វល្អិតទិចរឺ ខាំ..... -កត្តាចំណីអាហារ, ភេសជ្ជៈ , សណ្តែក.... -របស់របរប្រើប្រាស់ប្រចាំថ្ងៃ: សំលៀកបំពាក់, សាប៊ូ, ទឹកអប់,.... -របៀបរបបនៃការរស់នៅប្រចាំថ្ងៃ: ក្នុងផ្ទះមិនសូវស្អាត (ធូលី ,មេរោគ ,ផ្សិត...) -មជ្ឈដ្ឋានដែលរស់នៅរាល់ថ្ងៃ: មានកំទេចដី,សុីម៉ង់,លំអងផ្កា នៅក្បែៗផ្ទះ... *ភាគច្រើនមូលហេតុ ដែលបង្កជារោគសញ្ញារមាស់កន្លាលត្រអាករុាំរៃ គឺមិនសូវត្រូវបានរកឃើញទេ( chronic idiopathic Urticaria) *ខ្លះទៀត វាអាចកើតពីខ្លួនយើងផ្ទាល់ មានប្រព័ន្ធការពារប្រឆាំងខ្លួនឯង (autoimmune reaction) សូមអភ័យទោសបើមានបន្លោះខ្វះខាត _by chhainy
ខ្ញុំទើបអានអត្ថបទមួយ ហើយគិតថាជាវិធីងាយៗដែលគ្រប់គ្នាអាចធ្វើបាននៅផ្ទះដោយខ្លួនឯង ដើម្បីសម្រស់របស់អ្នក... វាជា រូបមន្តស្ក្រាប់ធម្មជាតិ (ស្ក្រាប់ស្ករ-ទឹកឃ្មុំ) ***របៀបធ្វើ ៖ លាយល្បាយក្នុងកូនចានស្អាតមួយ នូវស្ករ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ១ស្លាបព្រាកាហ្វេឲ្យសព្វចូលគ្នា។ លាងមុខឲ្យស្អាត បន្ទាប់មក ប្រើចុងម្រាមដៃលាប ហើយម៉ាស្សាថ្នមៗ៣ទៅ៥នាទីលើផ្ទៃមុខ ទុករយៈពេល ១៥ ទៅ២០នាទី។បន្ទាប់មកលាងចេញជាមួយទឹកត្រជាក់ ជូតមុខឲ្យស្ងួតជាមួយសំទ្បីជាការស្រេច...
របៀបនៃការទប់ទល់ចំណង់បារី • ប្រកាស ៖ និយាយខ្លាំងៗ ម្តងហើយម្តងទៀត ថាឈប់ជក់បារីហើយ • ពន្យារពេល ៖ ភាគច្រើនចំណង់ចង់ជក់បារីខ្លាំងនឹងបាត់ទៅវិញក្នុងរយៈពេល៣ ទៅ៥នាទី • ដកដង្ហើមវែងៗ ៖ ត្រឹមតែ២ទៅ៣ដង ធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយ • ផឹកទឹក ៖ ក្រេបទឹកតិចៗ១ទៅ២កែវ អាចជួយបង្វែរអារម្មណ៍ អ្នកពីចំណង់បារី • ធ្វើសកម្មភាពផ្សេងៗ ៖ ដើម្បីបន្លប់ចិត្តឲ្យភ្លេចបារី អ្នកគួរធ្វើពលកម្ម កិច្ចការផ្ទះ លេងកីឡា អានសៀវភៅ ឬទស្សនាវដ្តី និងទំពាស្ករកៅស៊ូជាដើម។ ~~~ប្រភព ៖ http://healthtime.tips/library/article/1603
គ្រុនឈាម ជាជំងឺដែលការចម្លងវីរុសធ្វើឡើងតាមរយៈមូសខ្លាញី រីឯរោគសញ្ញាលេចទ្បើងក្នុងអំទ្បុងពេល ៣ ទៅ ១៤ ថ្ងៃបន្ទាប់ពីឆ្លង រួមមាន ក្តៅខ្លួនខ្លាំង ឈឺក្បាលខ្លាំង ឈឺក្នុងភ្នែកឈឺ ឬរួយសាច់ដុំ ក្អួត ចង្អោរ និង ចេញកន្ទួលលើស្បែក។ ផ្ទុយពីជំងឺគ្រុនក្តៅ ដែលវាបង្កដោយពពួកវីរុស ឬបាក់តេរី ហើយរោគសញ្ញារួមមាន ទ្បើងសីតុណ្ហភាពខ្ពស់ (៣៩ទៅ៤០អង្សាសេ) ក្តៅខ្លួនខ្លាំង រងាញាក់ ឈឺពេញខ្លួន ក្នុងអំទ្បុងពេល ៣ ទៅ ៥ថ្ងៃ...
Never cry with a spilt Milk, Find another cows
Sleeping isn’t downtime, you’re feeding your body just as you are when you eat, so having a good sleep is such a daily self-reward you should always have to show self-respect :) Zzzzzz
ជំងឺច្រាលទឹកអាស៊ីតក្រពះអាចកើតមានជាករណីធម្មតា ដោយទឹកនៅនឹងក្រពះឡើងមកបំពង់អាហារក្នុងរយៈពេលខ្លី ហើយមិនញឹកញាប់ទេ គឺមិនច្រើនជាង ៦ទៅ៧ដងក្នុងមួយថ្ងៃ តែបើករណីជំងឺវិញ គឺទឹកអាស៊ីតដែលនៅក្នុងក្រពះនោះឡើងមកបំពង់អាហាររយៈពេលយូរ ហើយលើសពី ៦ទៅ៧ដងក្នុងមួយថ្ងៃ...
អាហារដែលជួយកាត់បន្ថយភាពជ្រីវជ្រួញលើផ្ទៃមុខ៖ - ប្រភេទត្រីសាម៉ុង -គ្រាប់ធញ្ញជាតិ -ផ្លែប័រ -ទឹកតែបៃតង -យ៉ាអ៊ួ -ទឹកឃ្មុំ -ក្រូច -ប៉េងប៉ោះ -ផ្ទី -ប្រេងអូលីវ ញ៉ាំទឹកអោយបានច្រេីនផងណ៎ា😊
សុខភាពជាចម្បង កុំឲ្យរំលង អាហារ៣ពេល...
ប្រភេទ: ដំបូន្មាន