Menu

វេទិកាសុខភាព

ចូលគណនីដើម្បីបង្កើតផុសថ្មី

ខ្ញុំមានបញ្ហាឈឺក្បាលខាងក្រោយ


ប្រភេទ: សំណួរ


សំណួរខ្លះពីប្អូនៗ: តេីរៀនពេទ្យ ពេលចុះកម្មសិក្សាទទួលបាន ប្រាក់ឧបត្ថម្ភដែរឬទេ?

ចម្លើយ: មិនមានប្រាក់ឧបត្ថម្ភ ឬម្ហូបអាហារផ្ដល់ជូននោះឡេីយ, ការចំណាយទាំងឡាយ គឺខ្លួនទីពឹងខ្លួន ដោយមិនរាប់បញ្ចូលទាំងសេវាសុខភាពនោះទេ។

ពេលខ្លះ ធ្លាប់ឆ្ងល់ដែលថា ប្រសិនបេីរាជរដ្ឋាភិបាល ឬ ក្រសួងសុខាភិបាល យកចិត្តទុកដាក់លេីបញ្ហាទាំងអស់នេះ មិនដឹងជាល្អយ៉ាងណាទេ គឺផ្ដល់ជូនដោយឥតគិតថ្លៃ នូវសេវាសុខភាព ក៏ដូចជាប្រាក់ឧបត្ថម្ភខ្លះៗ ឬម្ហូបអាហារសម្រាប់និស្សិតពេទ្យ ពេលចុះកម្មសិក្សា ឬពេលយាមយប់នៅមន្ទីរពេទ្យ។ និស្សិតពេទ្យភាគច្រេីនមកពីតាមខេត្ត មិនសូវមានលទ្ធភាពច្រេីននោះទេ ក្នុងការចំណាយផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ, សម្រាប់និស្សិតថ្នាក់អន្តេវាសិក ឬឯកទេស គួរទទួលបានប្រាក់ឧបត្ថម្ភខ្លះដែរ ក្នុងការដោះស្រាយជីវភាព ព្រោះរៀនច្រេីនឆ្នាំ 8-10ឆ្នាំដែរ មិនទាន់មានការងារធ្វេីស្រួលបួលនៅឡេីយ (គ្មានប្រាក់ខែ)។

ជាក់ស្ដែងណាស់ សម្រាប់គ្រូពេទ្យនៅតាមមន្ទីរពេទ្យវិញ ត្រូវមេីលជម្ងឺច្រេីន ស្ទើរតែគ្មានពេលសម្រាក ពេលខ្លះត្រូវដាច់បាយក៏មាន បេីក្រឡេកមើលទៅលេីប្រាក់ខែវិញ វេជ្ជបណ្ឌិតឯកទេស ៧០០ ០០០៛, វេជ្ជបណ្ឌិតទូទៅ ៦៥០ ០០០៛, វាមិនមានភាពសមមាត្រទៅនឹងអ្វី ដែលពួកគាត់បានខិតខំបំពេញការងារ ត្រូវធ្វេីការច្រេីន គិតច្រេីន, គ្មានពេលផ្ទាល់ខ្លួនច្រេីនសម្រាប់គ្រួសារ, ថ្ងៃសៅរ៍អាទិត្យឬថ្ងៃបុណ្យខ្លះ អត់ងងុយព្រោះជាប់យាមនៅពេទ្យលះបង់អស់កម្លាំងកាយចិត្ត, មិនខ្លាចនឿយហត់ ក្នុងការពិនិត្យព្យាបាលអ្នកជម្ងឺ, ពេលខ្លះត្រូវបានគេជេរ ដាក់បណ្ដាសារ ឬប្ដឹងផ្ដល់តាមផ្លូវច្បាប់ជាដេីម, ហេីយពេលខ្លះទៀតត្រូវប្រឈមមុខនឹងជម្ងឺឆ្លងគ្រប់ប្រភេទ។

ជីវិតជានិស្សិតពេទ្យ ឬគ្រូពេទ្យ សម័យបច្ចុប្បន្ន មិនសូវមាន គេអោយតម្លៃខ្លាំងដូចសម័យមុននោះឡេីយ ត្រូវតស៊ូច្រេីនឆ្នាំណាស់ ឆ្លងកាត់ឧបសគ្គជាច្រេីន ទម្រាំទទួលបានជោគជ័យ។ រីឯចំណូល ឬប្រាក់ខែ មិនស្មេីជំនាញដទៃទៀតនោះទេ ដែលចំណាយរយះពេលខ្លីជាង 4-5ឆ្នាំ, ទទួលបានប្រាក់ខែច្រេីនជាង, មានពេលវេលាសម្រាកច្រេីនជាង, ធ្វេីការមិនប្រឈមមុខនឹង ហានិភ័យផេ្សងៗ ដូចជាជម្ងឺឆ្លងជាដេីម។

ជាសរុបមក រាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាល គួរយកចិត្តទុកដាក់អោយបានសកម្ម, ជួយជ្រោមជ្រែង ផ្ដល់អោយបាននូវភាពសមមាត្រលេីការងារ បំរេីរក្នុងវិស័យសុខាភិបាល សម្រាប់ជីវភាពប្រចាំថ្ងៃរបស់និស្សិតពេទ្យ ឬគ្រូពេទ្យអោយបានប្រសេីរជាងមុនផង។

ដោយសេចក្ដីគោរពពី: និស្សិតវេជ្ជសាស្រ្ត លឹម ឡេងឈុន

Best regards,

Medical student Lim Lengchhun


ប្រភេទ: ដំបូន្មាន


សំណួរ: សេរ៉ូមជាអ្វី?

ចម្លេីយ:សេរ៉ូម ជាល្បាយសូលុយស្យុងដែលត្រូវបានសម្លាប់មេរោគពពួកមីក្រុបហេីយ រួចយកទៅលាយជាមួយស្ករ ឬអំបិលជាដេីម។ សេរ៉ូមផ្អែម គឺទឹកលាយ និងស្ករបន្តិច ឬសេរ៉ូមប្រៃ គឺទឹកលាយ និងអំបិលបន្តិច...

•ចុះសួរថា សេរ៉ូមថ្លៃ ដែរឬទេ?
-វាមិនថ្លៃខ្លាំងអីនោះទេ ព្រោះតម្លៃវាស្មេីនឹង ទឹកដែលមានសារធាតុរ៉ែធម្មជាតិមួយចំនួនដែរឬទឹកដូងមួយផ្លែ តម្លៃត្រឹមតែ២៥០០៛ ដែលសម្បូរជាតិអុីយ៉ុងច្រេីន ជំនួយដល់សុខភាពរាងកាយ...

•ចុះហេតុអី្វ យេីងត្រូវដាក់សេរ៉ូម?
-ពីព្រោះថា ប្រជាជនយេីងមិនបានយល់ដឹងអោយបានសុីជម្រៅ ពីគុណប្រយោជន៍ និងផលវិបាករបស់សេរ៉ូម។
វាពិតជារឿងដែលពិបាកពន្យល់ និងបកស្រាយ ដេីម្បីកែប្រែផ្នត់គំនិតប្រជាជនយេីង ថាតេី គួរដាក់សេរ៉ូមនៅពេលណាចាំបាច់ ឬមិនត្រូវប្រេី?
វាជាការពិតជាក់ស្ដែងខ្លាំងណាស់ អ្នកជម្ងឺចាំបាច់ត្រូវដាក់សេរ៉ូម ក្នុងករណីបាត់បង់ស្មារតី, ក្នុងបន្ទប់វះកាត់, បាត់បង់ឈាមច្រេីន, ឈឺធ្ងន់ធ្ងរ, ហូប ឬផឹកអ្វីមិនកើត...

•ចុះការដាក់សេរ៉ូមគ្រោះថ្នាក់ ដែរឬទេ?
-វាជារឿងដែលគ្រោះថ្នាក់ខ្លាំងបំផុត រហូតដល់បាត់បង់ជីវិត ឬអាចប្រឈមមុខ និងវិបតិ្តផ្សេងៗ ដូចជា ស្ថានភាពស្លេកស្លាំងខ្លាំង ឡេីងស្វាយ, ត្រជាក់ចុងដៃជេីង, លើសជាតិទឹក ឡេីងហេីម, និងមេរោគមួយចំនួន ដែលនាំអោយរលាកសួតធ្ងន់ធ្ងរ...

ប្រសិនបេី អ្នកទាំងអស់គ្នាមិនមានជម្ងឺ ឬឈឺធ្ងន់អ្វីទេ សូមមេត្តាកុំដាក់សេរ៉ូមអី ព្រោះវាគ្មានបានប្រយោជន៍អ្វីឡេីយ គឺមានតែខាតបង់ទាំងពេលវេលា និងថវិកាខ្លួនឯងតែប៉ុណ្ណោះ។
បេីយល់ថាល្អ សូមទុកលុយទាំងនោះ សម្រាប់ទិញម្ហូបអាហារ នំចំណី បន្លែផ្លែឈើធម្មជាតិស្រស់ៗ ពិសាវិញល្អជាជាង...

គ្រូពេទ្យគ្រប់រូប ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវធ្វេីអ្វីក្បត់ និងសម្បជញ្ញៈ របស់ខ្លួនឡេីយ។ កុំព្រោះតែលុយ ធ្វេីអ្វីទៅតាមការបង្គាប់បញ្ជា របស់អ្នកជម្ងឺ គឺត្រូវមេីលទៅតាមស្ថានភាពជម្ងឺផង។ សូមអរគុណ🙏🏻🙏🏻🙏🏻

និស្សិតវេជ្ជសាស្រ្ត: លឹម ឡេងឈុន
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
Medical student:
University of Health Sciences


ប្រភេទ: ដំបូន្មាន