ធ្លាក់ទឹកចិត្តចឹងគួរធ្វើម៉េចទើបល្អ?

តើអ្នកធ្លាប់មានអារម្មណ៍ធ្លាក់ទឹកចិត្តឬទេ? ជាការពិតណាស់ អារម្មណ៏បែបនេះតែងតែកើតមានជារឿយៗ ពេលដែលអ្នកធ្វើអ្វីមួយមិនសមតាមបំណង។ ការធ្លាក់ទឹកចិត្ត គឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សគ្រប់រូប ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ គឺតើធ្វើយ៉ាងដូចម្តេចទើបអាចបំបាត់អារម្មណ៍ការធ្លាក់ទឹកចិត្តបាននោះ? ឱសថពិតជាអាចជួយក្នុងការទប់ទល់ទៅនឹងជំងឺធ្លាក់ទឹកចិត្ត។ 

យ៉ាងណាមិញ  វិធីព្យាបាលមួយបែបផ្សេងទៀតដែលគេហៅថា ការប្រើប្រាស់អាកប្បកិរិយាក្នុងការគិត (ការផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរអាកប្បកិរិយាក្នុងការគិតអំពីរឿងរ៉ាវផ្សេងៗ) អាចនឹងក្លាយជាការព្យាបាលមួយដ៏មានប្រសិទ្ធិភាព ឬក៏អាចប្រសើរជាងការប្រើប្រាស់ឱសងផងក៏ថាបាន។ ទន្ទឹមនឹងនេះ ក្នុងចំណោមវិធីទាំងអស់មានមួយចំនួនដែលអាចអនុវត្តនៅផ្ទះដោយខ្លួនឯងបាន ដោយពុំចាំបាច់មានការហ្វឹកហាត់

១.ចៀសវាងការគិតអន្តរាយ៖
រឿងរ៉ាវតេមួយគត់ដែលអាចនាំមកឲ្យអ្នកបំបាក់ស្មារតីខ្លួនឯងនោះ គឺការគិតអ្វីមួយក្នុងផ្លូវអវិជ្ជាមានខ្លាំងពេក។ មនុស្សដែលគ្មានការងារធ្វើច្រើនតែគិតដូចនេះ។ ការគិតតែភាពអន្តរាយពុំមែនជាការល្អសម្រាប់សុភាពទេ។ ចូរកុំគិតពីផល្ធផលអាក្រក់់បំផុត បើទោះបីជាវាប៉ះពាល់ដល់អារម្មណ៍យ៉ាងណាក៏ដោយ។ 

២.បញ្ឈប់ការសញ្ជឹងគិត៖
ជួនកាល ការប៉ះទង្កិចគ្នាជាមួយមិត្តរួមការងារ ឬវ៉ៃតប់ជាមយយមិត្តភក្តិ តែងតែដិនដាមយ៉ាងស្អិតរមួតក្នុងចិត្តរបស់អ្នក ដែលជាដើមហេតុធ្វើឲ្យអ្នកគិតពីបញ្ហានេះជាប់រហូត។ ការរាលដាននៃកំហឹង ភាបតានតឹង និងការរសាប់រសល់ គឺពិតជាមានការប៉ះពាល់ទៅដល់ដំណើរនៃការចងចាំ។ នេះជាការគិតសញ្ជឹងគិត ការគិតរបៀបនេះគឺជាផ្នែកមួយដ៏ខ្លាំងក្លាដែលនាំឲ្យអ្នកបាក់ទឹកចិត្ត ប្រតិកកម្មរហ័ស ឬក៏មានរ៉េផ្លិចគឺជាការល្អ ព្រោះវាអាចបង្កើនសមត្ថភាពរបស់អ្នកក្នុងការដោះស្រាយបញ្ហា ក៏ប៉ុន្តែការសញ្ជឹងគិតដែលយើងបានរៀបរាប់ខាងលើនេះមានលក្ខណះផ្ទុយគ្នាស្រលះពីការមានរ៉េផ្លិច។ 
ប្រសិនអ្នកទទួលអារម្មណ៍ថាអ្នកកំពុងស្ថិតនៅក្នុងការសញ្ជឹងគិតនូវអ្វីមួយដែលមិនល្អ អ្នកគួរតែបង្វែរការគិតរបស់អ្នកទៅរកការគិតអ្វីមួយដែលសប្បាយ ឬធ្វើការតាំងសមាធិជាដើម។ វិធីព្យាបាលដោយការផ្លាស់ប្តូរអាកប្បកិរិយាក្នុងការគិតជារឿយៗមានគោលដៅយ៉ាងសំខាន់ក្នុងការកម្ចាត់អារម្មណ៏ដែលកើតពីការសញ្ជឹងគិតមិនល្អ ព្រោះវាអាចមានការបង្កឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។

៣.បញ្ឈប់ការព្យាករពីអនាគតរបស់អ្នក៖
មនុស្សតិចបំផុតដែលភ្ចាប់ជាមួយនូវសមត្ថភាពពិសេសពីកំណើត គឺអាចប៉ាន់ស្មានដឺងពីអនាគតកាល ក៏ប៉ុន្តែមនុស្សដែលធ្លាក់ទឹកចិត្តជានិច្ចកាល យល់ថាពួកគេអាចដឹងរឿងរ៉ាវនានាដែលអាចនឹងកើតឡើងចំពោះខ្លួនគេក្នុងរយៈពេលមួយថ្ងៃមួយខែឬក៏មួយឆ្នាក៏មាន ហើយជាទូទៅវាគឺជារឿងមិនល្អដែលកើតមានឡើង ឬមួយជារឿងមួយអន្តរាយនានា។ ប៉ុន្តែជាចៃដន្យល្អណាស់ ដែលការរំពឹងទុកទាំងអស់នោះកម្រក្លាយជាការពិត។ ចូរព្យាយាមគិតពីបច្ចុប្បន្នកាល ព្រោះវាអាចធ្វើឲ្យអ្នកគ្រប់គ្រងដំណើរជីវិតអ្នកកបានល្អ និងចៀសវាងនូវការធ្វើអ្វីដែលគ្មានប្រយោជន៍។

៤.ចៀសវាងការគិតពីអតីតកាលច្រើនពេក៖
វាពិតជាអត់ប្រយោជន៍ខ្លាំងណាស់សម្រាប់ការស្តាយក្រោយ។ រីឯការនិយាយទៅកាន់ខ្លួនឯងថា អ្នកគួរតែបានធ្វើបែបនេះ ហើយអ្នកគួរបាបអ្វីបែបនោះរឹតតែជារឿងអត់ប្រយោជន៍ទៅទៀត នេះក៏ដោយសារតែអ្នកមិនអាចកែប្រែអតីតកាលបាន ផ្ទុយទៅវិញអ្នកកំពុងតែរស់នៅក្នុងបច្ចុប្បន្នកាល។ អ្នកគួរគប្បីទទួលស្គាល់ថា អ្នកបានធ្វើអ្វីដែលល្អហើយ  និងការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតចំពោះកាលទេសៈ និងស្ថានការណ៏ដែលអ្នកបានឆ្លងកាត់កន្លងមក។ អតីតកាលនៅតែជាអតីតកាល ហេតុដូច្នេះហើយ អ្នកមិនត្រូវស្អប់ខ្លួនឯង ហើយបណ្តោយឲ្យខ្លួនឯងដើរផ្លូវខុសកាន់តែជ្រៅទៅៗនោះទេ ទន្ទឹមនេះផងដែរ អ្នកគួរតែធ្វើការត្រួតពិនិត្យខ្លួយនឯងចំពោះការសញ្ចឹងគិតអ្វីដែលមិនល្អ ដោយសារតែការគិតអំពីរឿងអតីតកាលអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនស្ងប់។ ចូរអ្នកគិតអំពីគិតអំពីបញ្ហាអនាគតឲ្យបានច្រើនវិញប្រសើរជាង។

៥.រក្សាទំនាក់ទំនងជាមួយអ្នកដទៃ៖
លក្ខណៈដែលគួរកត់សម្គាល់មួយទៀតនៃការធ្លាក់ទឹកចិត្ត គឺភាពឯកា។ អារម្មណ៍បែបនេះអាចនឹងកើតមានឡើងយ៉ាងងាយបំផុត ប្រសិនបើអ្នកគ្មានការងារធ្វើ ឬក្នុងករណីដែលអ្នកមិនចង់ឃើញ និងជួបអ្នកដទៃនីពេលដែលអ្នកបាក់ទឹកចិត្ត។ ការធ្វើចិត្តឲ្យក្លាហាន ព្រមទាំងការពង្រីកទំនាក់ទំនងជាមួយសង្គមខាងក្រៅអាចផ្តល់ឱកាសដល់អ្នកក្នុងការទទួលការគាំទ្រហើយប្រហែលជាអ្នកអាចនឹងរកឃើញមនុស្សដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពដូចអ្នកថែមទៀតផង។ ការឃុំខ្លួនឯងនៅក្នុងបន្ទប់តែម្នាក់ឯងនឹងធ្វើឲ្យអ្នកកាន់តែគ្មានកម្លាំងចិត្ត។ ហេតុនេះ ការមានទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ បើទោះបីជាតិចតួចក្តី ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយដែរ។

៦.ប្រកាន់ខ្ជាប់នូវទម្លាប់ឲ្យបានទៀងទាត់៖
ទោះបីជាពេលខ្លះអ្នកមិនចូលចិត្តទម្លាប់របស់អ្នកក៏ដោយ អ្នកត្រូវតែប្រាកដខ្លួនអ្នកឲ្យបានច្បាស់ថាអ្នកក្រោកពីដំណេកទៀងម៉ោង បរិភោគអាហារទៀងពេលជារៀងរាល់ថ្ងៃ (បើទោះបីមានពេលខ្លះអ្នកមិនឃ្លានក៏ដោយ) ហើយចៀសវាងការធ្វើអ្វីដែលនាំឲ្យអ្នកគេងមិនលក់ ឬមិនស្កប់នៅពេលយប់។ ម៉្យាងវិញទៀតវានឹងរឹតតែប្រសើរទៅទៀត ប្រសិនជាអ្នកអាចយកការចូលរួមសកម្មភាពសង្គមជាទម្លាប់ក៏ល្អមួយរបស់អ្នកបាន៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់