អត្ថបទ៣ ដែលមានប្រជាប្រិយភាពជាងគេប្រចាំខែកញ្ញា

មិនខុសពីខែមុនៗ អត្ថបទជាច្រើនត្រូវបានប្រិយមិត្តអាន ចែករំលែក និងបញ្ចេញមតិយោបល់ ទាំងអត្ថបទដែលជាការបកស្រាយអំពីជំងឺ  និងកិច្ចសម្ភាសន៍នៃការចែករំលែកបទពិសោធន៍ពីអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ ក្នុងនោះផងដែរ សម្រាប់ខែកញ្ញានេះ យើងក៏ឃើញមានអត្ថបទ៣ដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ ដែលរួមមានដូចខាងក្រោម៖ 

1. គូស្នេហ៍និស្សិតbelikeចំណេញទាំងរឿងស្នេហា និងការសិក្សា...
បើរៀនពេទ្យរវល់យ៉ាងហ្នឹង តើនិស្សិតពេទ្យអាចនឹងមានសង្ឃឹមអាចមានស្នេហាដែរឬទេ ? ហើយពេលមានតើគួរបែងចែកពេលវេលាដូចម្ដេច ? បើគ្រាន់តែចំណាយពេលវេលាទៅលើការសិក្សាវាស្ទើរតែមិនគ្រប់ផងនោះ។ ប៉ុន្ដែ មិនប្រាកដថានិស្សិតពេទ្យមិនអាចមានស្នេហាណា៎…ជាក់ស្តែងណាស់ មានគូស្នេហ៍និស្សិតពេទ្យមួយគូដែលមិនត្រឹមតែមានចំណងស្នេហ៍ដ៏ផ្អែមល្អែមមួយប៉ុណ្ណោះទេ ថែមទាំងទទួលបាន លទ្ធផលសិក្សាគាប់ប្រសើរផងដែរ ហើយក៏បានចែករំលែកអំពីស្នេហាក្នុងពេលសិក្សាផ្នែកសុខាភិបាលរបស់ គាត់ផងដែរ …

2.[លែងឆ្ងល់] ហេតុអ្វីមានអារម្មណ៍ចង់ក្អួត ពេលដុះធ្មេញព្រឹកឡើង? 
តើមាននរណាខ្លះដែលងើបពីគេងមកដឹងតែមិនភ្លេចរឿងទាញយកច្រាសដុសធ្មេញមកដុសធ្មេញ? ហើយមានថ្ងៃខ្លះ ឬជាញឹកញាប់ ក៏មានអារម្មណ៍ថាចង់ក្អួត? លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត បានបកស្រាយនូវ ចម្ងល់សុខភាពមួយនេះថា  «ចំពោះបញ្ហានេះ ប្រសិនបើចង់ក្អួតរាល់ពេលដុសធ្មេញ នោះបញ្ហាអាចបណ្តាលមកពីថ្នាំដុសធ្មេញ តែករណីមានអារម្មណ៍ចង់ក្អួតតែពេលព្រឹក មូលហេតុអាចមកពី…

3.រៀនឱសថសាស្រ្តមិនអាចក្លាយជាអ្នកមាន តែអាច… 
កញ្ញា វ៉ាន់ គឹមរួន ដែលជាអតីតនិស្សិតបព្ចាប់ការសិក្សាផ្នែកឱសថសាស្រ្ត  (ខែមេសា ឆ្នាំ២០១៦) ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងបច្ចុប្បន្នជាឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍  បានធ្វើការចែករំលែកបទពិសោធន៍អំពីការសិក្សាផ្នែកឱសថសាស្រ្ត ដោយបានបង្ហាញនូវចំណាប់អារម្មណ៍  ភាពលំបាក គន្លឹះនៃសិក្សា ក៏ដូចជាសារដល់និស្សិតជំនាន់ក្រោយដែលមានបំណងសិក្សាផ្នែកនេះផងដែរ…

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់

profile.png
Chhaly Lone 1 ឆ្នាំ មុន

សាំកាហេ ម៉ងចុចមិនទៅផងនឹង។

profile.png
Clinic Community 1 ឆ្នាំ មុន

អត់ទោស តើបងកំពុងតែអាននៅលើAppមែនទេ? សម្រាប់App គឺមិនទាន់អាចចុចបាននោះទេ ប៉ុន្តែនឹងអាចក្នុងពេលឆាប់ៗនេះហើយ...សូមចូលទៅកាន់លីងទាំងនេះ សម្រាប់អត្ថបទខាងលើ 1- គូស្នេហ៍និស្សិតbelikeចំណេញទាំងរឿងស្នេហា និងការសិក្សា...http://healthtime.tips/c/1081, 2- [លែងឆ្ងល់] ហេតុអ្វីមានអារម្មណ៍ចង់ក្អួត ពេលដុសធ្មេញព្រឹកឡើង? http://healthtime.tips/c/1078, 3- រៀនឱសថសាស្រ្តមិនអាចក្លាយជាអ្នកមាន តែអាចផ្តល់ឱសថដ៏ត្រឹមត្រូវក្នុងពេលសមស្របទៅអ្នកជំងឺ http://healthtime.tips/c/1040។ សូមអរគុណ និងសូមអភ័យទោស...

ឆ្លើយតប
profile.png
សុវណ្ណារ៉ា ជា 1 ឆ្នាំ មុន

សរសេរមិនអស់ហ្ចឹងអោយមើលតនៅកន្លែងណា

profile.png
Clinic Community 1 ឆ្នាំ មុន

សួស្តី! នេះជាប្រភេទអត្ថបទសង្ខេប​ ដែលអាចចូលទៅកាន់អត្ថបទដើម និងពេញបាន ដោយគ្រាន់តែចុចនៅលើចំណងជើងនៃអត្ថបទនីមួយៗ។​ សូមអរគុណ...

ឆ្លើយតប