កំហុស៨យ៉ាងនៃការប្រើប្រាស់ក្រែមលាបបបូរមាត់

មិត្តនារីទាំងឡាយមិនដែរភ្លេចទេ នៅក្រែមលាបបបូរមាត់នៅពេឡពួកគេធ្វើការផាត់មុខ ព្រោះវាអាចផ្លាស់ប្ដូរនារីម្នាក់ឲ្យមានភាពទាក់ទាញនិងស្រស់ស្អាតប៉ុន្តែបើសិនជាប្រើប្រាស់វាខុសវានិងផ្ដល់លទ្ធផលអាក្រក់ទៅវិញ។ ខាងក្រោមនេះជាកំហុសទាំង៨ដែលមិត្តនារីតែងតែធ្វើខុស។ បន្ទាប់ពីអានអត្ថបទនេះ អ្នកនឹងមិនធ្វើនូវកំហុសទាំងនោះទៀតទេ ព្រមទាំងយល់ដឹងក្នុងការជ្រើសរើសក្រែមលាបបបូរមាត់ដែលសាកសមនិងបបូរមាត់របស់ខ្លួនថែមទៀត។

១ ការជ្រើសរើសនូវពណ៌ក្រែមលាបមាត់ខុស៖
គួរពិនិត្យមើលនៅពណ៌ស្បែករបស់អ្នក មុនពេលជ្រើសរើសក្រែមលាបមាត់ដែលត្រូវនិងសភាពរបស់អ្នក។ សម្រាប់មិត្តនារីដែលមានស្បែកស គួរជ្រើសរើសក្រែមលាបបបូរមាត់ដែលមានពណ៌ផ្កាឈូក និងពណ៌ណាដែលស្រាលៗ។ យ៉ាងណាមិញចំពោះអ្នកដែលមានសម្បុរស្រអែម គួរជ្រើសរើសពណ៌ស្វាយស្រាលៗ ពណ៌ត្នោតនិងពណ៌ផ្កាឈូកស្រាល។ ចំពោះអ្នកចូលចិត្តលាបពណ៌​ក្រហមគួរជ្រើសពណ៌ក្រហមណាមួយដែលត្រូវនិងពណ៌ស្បែករបស់អ្នក។

២ ការជ្រើសពណ៌ក្រមៅនិងភ្លឺផ្លេក៖
ការប្រើប្រាស់ក្រែមលាបបបូរមាត់ពណ៌ផ្លេកៗមានការពេញនិយមខ្លាំងចំពោះយុវវ័យ ប៉ុន្តែគួរចៀសវាងចំពោះមនុស្សមានវ័យ៣៥ទៅ៤០ឆ្នាំឡើងទៅ។ អ្នកអាចលាបក្រែមចាំងព្រឹមៗនិងស្រាលៗប៉ុន្តែកុំលាបវាច្រើនពេក ជាពិសេសពេលធ្វើការនិងពេលទៅសាលានោះទេ។

៣ ការជ្រើសរើសក្រែមពណ៌ក្រមៅចំពោះអ្នកមានបបូរមាត់ស្ដើង៖
មនុស្សជាច្រើនស្រលាញ់ពណ៌ក្រមៅព្រោះគេគិតថាវាមើលទៅទាក់ទាញ ប៉ុន្តេចំពោះអ្នកដែលមានបបូរមាត់ស្ដើងមិនគួរលាបពណ៌នេះទេព្រោះវាអាចធ្វើឲ្យបបូរមាត់របស់អ្នកស្ដើងជាងមុន។​អ្នកអាចលាបក្រែមរលាងពីលើក្រែមពណ៌ក្រហមចាស់បាន ដើម្បីមើលទៅឃើញបបូរមាត់ក្រាស់និងស្អាត។

៤ ការប្រើប្រាស់ក្រែមពណ៌ស្រាលសម្រាប់អ្នកដែលមានបបូរមាត់ធំ៖
​ក្រែមពណ៌ក្រមៅអាចធ្វើឲ្យបបូរមាត់អ្នកមើលទៅស្ដើង រីឯក្រែមពណ៌ស្រាលអាចធ្វើឲ្យបបូរមាត់មើលទៅកាន់តែធំជាងធម្មតាបើសិនជាអ្នកមានបបូរមាត់ធំស្រាប់។​ ចំពោះអ្នកមានបបូរមាត់ធំស្រាប់ពីធម្មជាតិ គួរជ្រើសពណ៌ស្រាលនិងស្លេកដូចជា ពណ៌ស្វាយ និងផ្កាឈូក ជាពិសេសបើអ្នកលាបពណ៌ក្រហម និងធ្វើឲ្យអ្នកមើលទៅកាន់តែទាក់ទាញនិងស្រស់ស្អាត។​

៥ ការលាបក្រែមហួសរឹមបបូរមាត់៖
មនុស្សភាគច្រើនគិតថាការលាបបបូរមាត់ខុសរឹមបបូរមាត់និងធ្វើឲ្យបបូរមាត់របស់គាត់ធំជាងមុនបន្តិចហើយកាន់តែស្រស់ស្អាត ប៉ុន្តែនេះជាការគិតខុសទាំងស្រុង ព្រោះវាធ្វើឲ្យបបូរមាត់របស់អ្នកហាក់ដូចជាខុសពីធម្មជាតិ។​ ដូច្នេះអ្នកគួរលាបក្រែមរលាងនេះនៅចំកណ្ដាលបបូរមាត់អ្នកបានហើយ។

៦ ការគូសរឹមបបូរមាត់ពណ៌ក្រមៅ៖
អ្នកមិនគួរគូសរឹមបបូរមាត់ក្រមៅរួចលាបពណ៌ស្រាលៗពីលើនោះទេ​ ព្រោះវាមើលទៅមិនដូចជាធម្មជាតិ  និងមិនទំនង។

៧ ក្រែមពណ៌ក្រហម៖
ចំពោះអ្នកមិនទាន់ចេះប្រើប្រាស់ក្រែមក្រហម អ្នកគួរតែប្រើប្រាស់ខ្មៅដៃលាបបបូរមាត់ជាប្រចាំ និងប្រុងប្រយ័ត្នក្នុងការជ្រើសរើសពណ៌ដើម្បីឲ្យសាកសមនិងពណ៌ស្បែករបស់លោកអ្នក។

ភ្នែកពណ៌ក្រមៅ និងក្រែមពណ៌ក្រមៅ៖
អ្នកគួរចៀសវាងជាដាច់ខាត នៅពេលលាបក្រែមពណ៌ក្រហមចូល កុំលាបភ្នែកខ្មៅដិតឲ្យសោះ វានឹងធ្វើឲ្យការផាត់មុខរបស់អ្នកក្លាយជាមិនស្អាត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់