Healthogo រួមចំណែកលើកកម្ពស់ការអានចំណេះដឹងសុខភាពក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី៦

បន្ថែមពីលើការចេញផ្សាយនូវអត្ថបទជាចំណេះដឹងសុខភាពនៅលើទស្សនាវដ្តីហេលស៍ថាមប្រូជារៀងរាល់ខែក្រុមហ៊ុនហេ-លស៍ថាមខបក៏បានដាក់ចេញនូវអត្ថបទឥតដែនកំណត់ និងគួរឲ្យទុកចិត្តបំផុតជាប្រភទេអត្ថបទផ្សេងៗជាច្រើនក្រោមប្រធានបទធំមួយ គឺ«ចំណេះដឹងសុខភាព» នៅក្នុងកម្មវិធីទូរស័ព្ទរបស់ខ្លួនដែលមានឈ្មោះថា«Healthogo»ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការអាននូវចំណេះដឹងទាំងនោះប្រកបដោយភាពងាយស្រួល និងទំនុកចិត្ត។

គួរបញ្ជាក់ផងដែរថាអត្ថបទដែលបានដាក់ឲ្យអានសុទ្ធសឹងតែជាអត្ថបទដែលអាចទុកចិត្តបានដែលភាគច្រើនជាអត្ថបទដែលរួមចំណែកនិពន្ធដោយសមាជិកនៃសហគមន៍ហេលស៍ថាម ដែលជាសហគមន៍ប្រមូលផ្តុំនូវអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា ព្រមទាំងជាការរៀបរៀងនិងកែសម្រួលដោយក្រុមការងារអ្នកនិពន្ធដែលក៏ជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផងដែរ។ 

សម្រាប់បច្ចុប្បន្ននេះអ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសនូវប្រភេទអត្ថបទដែលខ្លួនចង់អានឬធ្វើការស្វែងរកតាមរយៈ« ពាក្យគន្លឹះ »នៃចំណេះដឹងដែលខ្លួនចង់អានបានយ៉ាងងាយស្រួលព្រមទាំងអាចធ្វើការចែករំលែកទៅកាន់អ្នកអានដទៃដោយឥតគិតថ្លៃផងដែរ។ក្នុងពិព័រណ៌សៀវភៅកម្ពុជាលើកទី៦ដែលជាកម្មវិធីដែលត្រូវបានរៀបចំឡើងពីសំណាក់ក្រសួងចំនួន ៣ រួមមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងក្រសួងព័ត៌មាន ព្រមទាំងមានកិច្ចសហការជាមួយបណ្ណាល័យជាតិកម្ពុជា កាលពីថ្ងៃទី៨-១០ខែធ្នូកន្លងទៅនេះ Healthogoក៏មានវត្តមានក្នុងការបង្ហាញជូននូវមុខងារ« បណ្ណាល័យ »ជាកន្លែងប្រមូលផ្តុំនូវចំណេះដឹងសុខភាពឥតដែនកំណត់ និងគួរឲ្យទុកចិត្តបំផុត ទៅកាន់អ្នកចូលរួមទស្សនាពិព័រណ៍ ក៏ដូចជាណែនាំនូវមុខងារផ្សេងៗទៀតផងដែរអមជាមួយនឹងការដាក់លក់នូវទស្សនាវដ្តីហេលស៍ថាមប្រូ និងកម្មវិធីផ្តល់ជូនរង្វាន់ក្រោមការឧបត្ថម្ភពីផលិតផល Coxil ដល់អ្នកដែលបានចូលរួមដោនឡូតHealthogo Appផងដែរ។

Healthogo នឹងបន្តចូលរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ការអាន និងវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈរូបភាពផ្សេងៗ…

សូមបន្តតាមដាននៅទំព័រហ្វេសប៊ុករបស់យើងខ្ញុំ Healthogo, by Healthtime សម្រាប់ការជូនដំណឹងផ្សេងៗទៀត…

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់