ផាកកាហ្វេថ្លែងអំណរគុណដល់អ្នកគាំទ្រកម្មវិធីCSRឆ្នាំ២០១៧របស់ខ្លួន ដែលជាកិច្ចសន្ទានាពាណិជ្ជកម្មប្រចាំខែ....

កម្មវិធីCSR របស់ផាកកាហ្វេក្នុងឆ្នាំ២០១៧កន្លងមកនេះ គឺពិតជាមានលក្ខណៈប្លែក និងពិសេស ដែលត្រូវបានសហការរៀបចំជាមួយវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំឡើង ក្នុងរូបភាពជាកម្មវិធីសន្ទនាពាណិជ្ជកម្មប្រចាំខែ ក្នុងគោលបំណងចូលរួមបណ្តុះបណ្តាលសហគ្រិនភាពក្នុងប្រទេសយើង ជាពិសេសសម្រាប់អ្នកដែលចាប់ផ្តើមអាជីវកម្មថ្មីថ្មោងឲ្យបានយល់ពីបែបបទនៃការធ្វើអាជីវកម្មពីបុគ្គលល្បីៗ និងរៀបចំយ៉ាងណាឲ្យអាជីវកម្មរបស់ពួកគាត់រីកចម្រើនទៅមុខ។  

ក្នុងកម្មវិធីពិសាភោជនហារថ្លែងអំណរគុណ (Thank you galadinner) កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ  លោកនាយកប្រតិបត្តិនៃផាកកាហ្វេផ្ទាល់ ក៏បានឲ្យដឹងថា «ខ្លឹមសារទាំងអស់នៃការបណ្តុះបណ្តាលក្នុងឆ្នាំ២០១៧នេះ យើងបានផ្តោតសំខាន់លើការដំណើរការគោលគំនិតអាជីវកម្មដែលបែងចែកជាប្រធានបទផ្សេងគ្នា។ ព្រឹត្តិការណ៍នេះជួយបង្កើតឲ្យមានទំនាក់ទំនងរវាងអ្នកចូលរួម អ្នកឧបត្ថម្ភកម្មវិធី និងដៃគូអំពីការយល់ដឹងអំពីម៉ាករបស់ពួកគេក្នុងចំណោមសហគ្រិនមនុស្សដែលមានភាពល្បីល្បាញ និងសហគ្រិនវ័យក្មេង។ ក្រៅពីនេះ វាក៏ជាឱកាសអាជីវកម្មសម្រាប់អ្នកឧបត្ថម្ភ និងដៃគូ ដើម្បីផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ពួកគេផងដែរ»។

ក្នុងឱកាសដ៏ពិសេសពិសាលនេះផងដែឌរ លោកក៏បានបង្ហាញអំពីគម្រោងកម្មវិធីបន្ទាប់សម្រាប់ឆ្នាំថ្មី២០១៨ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដែលជាកម្មវិធីប្រកួតប្រជែងគម្រោងការអាជីវកម្មដែលអាចឲ្យអ្នកមានបំណងធ្វើអាជីវកម្មអាចចូលរួមប្រកួតប្រជែង ដើម្បីទទួលបានដើមទុនក្នុងការចាប់ផ្តើមអាជីវកម្មរបស់ពួកគេមិនថាទាំងទុនក្នុងការចាប់ផ្តើម ក៏ដូចជាគំនិតក្នុងការដំណើរការអាជីវកម្មនោះ។ អ្នកឈ្នះតែម្នាក់គត់ក្នុងកម្មវិធីនេះនឹងទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក ហើយកម្មវិធីនេះនឹងធ្វើការប្រកួតប្រជែងជាដំណាក់ការដែលមានរហូតដល់ទៅ០៦ដំណាក់ ដើម្បីស្វែងរកម្ចាស់ជ័យលេខភី។ 

ជាចុងក្រោយ លោកក៏មិនភ្លេចផងដែរនូវការ ថ្លងអំណរគុណដល់វាគ្មិនកិត្តិយសទាំងអស់ដែលបានលះបង់ពេលវេលាមានតម្លៃចូលរួមចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងនានា ព្រមទាំងដៃគូសហការទាំងអស់ សារពត័មាន និងស្ថាបន័នានា ដែលបានចូលរួមគាំទ្រក្នុងកម្មវិធីនេះតាំងពីដើមឆ្នាំរហូតដល់ពេលនេះ ហើយយើងសង្ឈឹមថានឹងបន្តសហការគ្នាក្នុងពេលវេលាខាងមុខនេះបន្តទៅទៀត។
 

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់