កម្មវិធីសន្និសីទជាតិ គិលានុបដ្ឋាក និងឆ្មបរាល់២ឆ្នាំលើកទី៧ ឆ្នាំ២០១៧

នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០១៧ មានការប្រារព្ធឡើងនូវកម្មវិធីសន្និសីទជាតិ គិលានុបដ្ឋាក និងឆ្មបរាល់ ២ឆ្នាំ លើកទី ៧ ក្រោមប្រធានបទ “ការលើកកម្ពស់គុណភាពនៃការថែទាំៈ គិលានុបដ្ឋាក និងឆ្មប ជាអ្នកធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព និងលទ្ធផលរបស់អ្នកជំងឺ”។

កម្មវិធីមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមទាំងមន្រ្តី ឯកឧត្តមសាស្ត្រាចារ្យ និងអ្នកប្រកបវិជ្ជាជីវៈថែទាំ ដែលសរុបទាំងអស់មានចំនួន ៤៤០នាក់ (គិលានុបដ្ឋាក-យិកា ចំនួន ១៣០នាក់ និងឆ្មបចំនួន ១៣០នាក់) មកពីបណ្តាមន្ទីរពេទ្យ និងស្ថាប័នសុខាភិបាលនានា។ 

គោលបំណងចម្បងនៃការរៀបចំសន្និសីទនេះ គឺដើម្បីផ្តល់ចំណេះដឹងស្តីអំពីការលើកកម្ពស់គុណភាពនៃសេវាថែទាំទៅដល់អ្នកចូលរួមដែលជាអ្នកប្រកបវិជ្ជាជីវៈថែទាំនៅគ្រឹះស្ថានថែទាំសុខភាព។ ជាពិសេស សន្និសីទនេះនឹងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសដើម្បីបង្ហាញ និងបានរៀនសូត្រពីចំណេះដឹង និងការស្រាវជ្រាវថ្មីៗនៅក្នុងវិស័យបណ្តុះបណ្តាល និង វិស័យអនុវត្តការថែទាំនៅមន្ទីរពេទ្យនានា។ នៅចុងបញ្ចប់នៃសន្និសីទនេះអ្នកចូលរួមនឹងអាច៖
១. ពិពណ៌នាអំពីគំនិតផ្តួចផ្តើមនៃការអនុវត្តនាពេលបច្ចុប្បន្នរួមមានការអប់រំ និងសេវាកម្មផ្សេង
២. ការស្រាវជ្រាវថ្មីៗទៅលើការងារថែទាំ
៣. ពិភាក្សាពីគំនិតផ្តួចផ្តើមលើការបណ្តុះបណ្តាលដែលអាចដោះស្រាយបញ្ហាបានរួមជាមួយនឹងយុទ្ធសាស្ត្រសំខាន់ៗ    សម្រាប់បង្កើនចំណេះដឹង និងជំនាញដល់គិលានុបដ្ឋាកយិកា ឆ្មប និងនិស្សិតទាក់ទងនឹងគុណភាពថែទាំ
៤. ផ្តល់ឱកាសនូវការអភិវឌ្ឍជំនាញ ការអភិវឌ្ឍបណ្តាញការងារ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ។

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់