អត្ថបទប្រចាំសប្តាហ៍ទី៣ នៃខែមករា

នេះជាសប្ដាហ៏ទី៣នៃខែមករា ជាពេលដែលត្រូវសរុបលទ្ធផលប្រចាំសប្តាហ៍ជូនមិត្តអ្នកអានទាំងអស់។ ខណៈនេះផងដែរ ហេលស៍ថាមសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តអ្នកអានទាំងអស់ដែលនៅតែបន្តគាំទ្ររាល់ការចុះផ្សាយរបស់យើងខ្ញុំ ហើយអត្ថបទដែលទទួលបានការពេញនិយមជាងគេនៅក្នុងសប្ដាហ៍នេះរួមមានដូចខាងក្រោម… 

1. ក្រសួងសុខាភិបាលនឹងចាត់វិធានការតឹងរ៉ឹងចំពោះសេវាព្យាបាលជំងឺឯកជនដែលគ្មានការអនុញ្ញាតត្រឹម
ការផ្តល់សេវាសុខាភិបាលដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពព្រមទាំងស្របច្បាប់ពិតជារួមចំណែកយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនមិនថានៅក្នុងប្រទេបែបណានោះទេ។ ផ្ទុយទៅវិញការផ្តល់នូវសេវាព្យាបាលជំងឺដែលមិនស្របច្បាប់ឬមិនមានប្រសិទ្ធភាពមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់ប្រជាជននោះទេគឺប៉ះពាល់ដល់ទំនុកចិត្តលើវិស័យសុខាភិបាលនៅក្នុងប្រទេសតែម្តងហើយក៏អាចជាហេតុបង្កឲ្យមានជាបញ្ហាផ្សេងៗជាបន្តបន្ទាប់។។។

2. ប្រភេទនៃជំងឺឫសដូងបាត (Classification of Hemorrhoid)
យោងតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត តូចយ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត បានមានប្រសាសន័ថាជំងឺ ឫសដូងបាតមាន ៤ប្រភេទដូចជា…
-ប្រភេទទី១ ឫសដូងបាតខាងក្រៅ
-ប្រភេទទី២ ឫសដូងបាត ខាងក្នុង (ឫសដូងបាត នាងពូន)
-ប្រភេទទី៣ ឫសដូងបាតខាងក្រៅ និងឫសដូងបាតខាងក្នុង
-ប្រភេទទី៤ ឫសដូងបាតខាងក្រៅជាប់គ្នាជាមួយខាងក្នុង….

3. Ibuprofen អាចធ្វើឲ្យបុរសមិនអាចមានកូន (អារ)?
Ibuprofen ត្រូវបានគេស្គាល់ថាជាឱសថដែលស្ថិតនៅក្នុងក្រុម NSAIDs (Nonsteroidal Anti-inflammatory drug)មានឈ្មោះនៅលើទីផ្សារជា Motrin  ឬAdvil។ ឱសថនេះត្រូវបានប្រើប្រាស់ព្យាបាលការឈឺចុកចាប់តិចតួច និង អាការៈក្ដៅខ្លួន ក្នុងទម្រង់ជា ថ្នាំគ្រាប់(Tablet) ម្សៅលាយទឹក (Liquide Suspensions) និង បន្តក់ (Concentrated Liquide Drops)។ «អ្នកដែលប្រើប្រាស់ NSAIDs ងាយប្រឈមមុខនឹងជំងឺ គាំងបេះដូង (Higher Heart Attack) និងដាច់សរសៃឈាមខួរក្បាល (Stroke) ជាងអ្នកដែលមិនប្រើប្រាស់» នេះបើយោងតាម National Institutes of Health…..

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
 

ពាក្យទាក់ទង


មតិយោបល់