អបអរសាទរ ខួបគម្រប់ ១៥ឆ្នាំ (២០០៣-២០១៨) គ្លីនិក តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាត!

អបអរសាទរ ខួបគម្រប់ ១៥ឆ្នាំ (២០០៣-២០១៨) គ្លីនិក តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាត

សូមគោរព និង ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់រាជរដ្ឋាភិបាល

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានគោលនយោបាយបង្រួបបង្រួមជាតិផ្សះផ្សាជាតិ ឲ្យទទួលបានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនជឿនលឿនលើគ្រប់វិស័យក្នុងនោះ វិស័យសុខាភិបាលត្រូវបានសម្តេចបើកទូលាយឲ្យមានសាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល មានមន្ទីរពេទ្យ គ្លីនិក ព្យាបាលជំងឺជូនប្រជាពលរដ្ឋ គ្រប់ថ្នាក់រដ្ឋ និងឯកជន បង្កឲ្យមានការងាយស្រួលដល់កូនខ្មែរជំនាន់ក្រោយទទួលបានការបណ្តុះបណ្តាលវិស័យវេជ្ជសាស្រ្តបានល្អទាំងបរិមាណ និងគុណភាព។

សូមគោរព និង ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់ក្រសួងសុខាភិបាល

ឯកឧត្តម ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមធ្វើឲ្យវិស័យនេះមានការរីកចម្រើនជឿនលឿនទាំងរដ្ឋ និងឯកជនដែលបង្កលក្ខណៈងាយស្រួល និងពង្រឹងវិស័យអប់រំផ្នែកសុខាភិបាលបានល្អ មានសាកលវិទ្យាល័យ មហាវិទ្យាល័យវេជ្ជសាស្ត្រ មានមន្ទីរពេទ្យ គ្លីនិកព្យាបាលជំងឺជូនប្រជាពលរដ្ឋគ្រប់ថ្នាក់ ទាំងរដ្ឋ និងឯកជន។ 

សូមថ្លែងអំណរគុណចំពោះអតិថិជនរបស់គ្លីនិក តូច យ៉ាន

​​អរគុណអតិថិជនទាំងអស់ដែលជឿជាក់ បានមកទទួលយកសេវាព្យាបាលជាពី ជំងឺឫសដូងបាត​ នៅ គ្លីនិក តូច យ៉ាន

លទ្ធផល ១៥ ឆ្នាំកន្លងរបស់គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាតទទួលបានពីសកម្មភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត ១០,០០០នាក់បានមកទទួលសេវា និងបានព្យាបាលជា (មួយម៉ឺននាក់) “ធានាជូនមួយជីវិត”ពី គ្លីនិក តូច យ៉ាន ធ្វើឲ្យគ្លីនិកយើងខ្ញុំខិតខំបម្រើ និងពង្រឹងគុណភាព ពង្រីកសាខាបាន ៥កន្លែង ទាំងអស់នេះហើយគឺជាភាពអស្ចារ្យសម្រាប់គ្លីនិក តូច យ៉ានហើយក៍ជាមោទនភាព និងមុខមាត់របស់ប្រទេសកម្ពុជាយើងទាំងមូលដែលធ្វើឲ្យពិភពលោក ដឹងច្បាស់ពីសមត្ថភាពស្នាដៃរបស់កូនខ្មែរក៍មិនធម្មតាដែរ រហូតត្រូវបានអង្គការវាយតម្លៃគុណភាពពិភពលោក(WQC World Quality Commitment)  ផ្នែកជំងឺឫសដូងបាត គេឃើញ ហើយបានជ្រើសរើសឲ្យគ្លីនិក តូច យ៉ានទៅទទួលពានពីរឆ្នាំជាប់គ្នា ៖

១)  នៅឆ្នាំ ២០១៦ ទទួលបានពានរង្វាន់ មាស (Gold Paris 2016 )នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីអង្គការវាយតម្លៃ គុណភាពពិភពលោក WQC ។

២) នៅឆ្នាំ ២០១៧ ទទួលបាន ពានរង្វាន់មាស (The Each Of Europe Frankfurt 2017) ទ្វារកោងអន្តរជាតិ នៅទីក្រុង Frankfurtប្រទេសអាល្លឺម៉ង់ ពីអង្គការវាយតម្លៃគុណភាពពិភពលោក WQC លើកទី២ លទ្ធផលល្អក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋរយៈពេល១៤ឆ្នាំកន្លងមក (២០០៣-២០១៧)។
៣) ទទួលបានការប្រោសប្រទានមេដាយកិត្តិយសថ្នាក់ធិបឌិន ពីសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០១៧ ។
៤)   ទទួលបានព្រះរាជប្រកាសនីយបត្រ សម្រេចតែងតាំងលោកវេជ្ជបណ្ឌិត តូច យ៉ាន ឲ្យឡើងជា ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៧ ។

សូមគោរពជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រីព្រមទាំងអតិថិជន ដែលបានមកទទួលសេវាព្យាបាលនៅ គ្លីនិក តូច យ៉ាន ទាំងអស់សូមទទួលបានពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។


សូមអរគុណ!

ពាក្យទាក់ទង


មតិយោបល់