សមិទ្ធផលថ្មីរបស់ សមាគមគ្រូពេទ្យបេះដូងកម្ពុជា

សមាគមគ្រូពេទ្យបេះដូងអាស៊ាន (ASEAN FEDERATION OF CARDIOLOGY ឬ AFC) បានបង្កើតឡើងក្នុងឆ្នាំ១៩៧៣ ផ្តួចផ្តើមឡើងដោយ សមាគមគ្រូពេទ្យបេះដូងចំនួន៥ប្រទេសគឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភីលីពីន សិង្ហបុរី និងថៃ។ AFCគឺជាសមាគមរួមមួយដែលមិនមានពាក់ព័ន្ធនឹងនយោបាយរបស់ប្រទេស ដើម្បីលើកកម្ពស់ការអនុវត្ត និងចំណេះដឹងផ្នែកជំងឺបេះដូង ក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

ក្នុងខែតុលា ឆ្នាំ១៩៧៥ កិច្ចប្រជុំលើកទី១ របស់សមាគមគ្រូពេទ្យបេះដូងអាស៊ាន ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ដោយមានវត្តមានចូលរួមពីអ្នកតំណាងនៃប្រទេសទាំង៥។ សមាគមនេះ ក៏បានកំណត់រៀបចំសមាជរបស់ ខ្លួនរៀងរាល់២ឆ្នាំម្តង ហើយបានធ្វើការប្តូរវេនម្ចាស់ផ្ទះរៀបចំសមាជនេះម្តងម្នាក់។ ម្ចាស់ផ្ទះនោះក៏ក្លាយជាប្រធានរបស់សមាគមគ្រូពេទ្យបេះដូងអាស៊ីក្នុងអាណត្តិដែលខ្លួនធ្វើជាអ្នករៀបចំសមាជ។

ក្រោយមក សមាគមនេះក៏បានទទួលនូវសមាជិក ថ្មីជាបន្តបន្ទាប់ដូចជា ប្រទេសវៀតណាម(២០០៦) ប្រទេសឡាវ និងមីយ៉ាន់ម៉ា(២០០៧) ប្រទេសព្រុយនេ(២០១៤)។ ដោយឡែក ចាប់ពីឆ្នាំ២០១៤មក សមាគមគ្រូពេទ្យបេះដូងកម្ពុជាយើងបានចូល រួមយ៉ាងសកម្មក្នុងសកម្មភាពរបស់AFC ដោយស្មើមុខមាត់ក្នុងនាមជាសមាជិកពេញសិទ្ធ។

ជាក់ស្តែង ដើម្បីអាចដាក់ពាក្យចូលជាសមាជិកសហភាតរៈគ្រូពេទ្យបេះដូងអាស៊ាន(Fellow of ASEAN Ccllege of Cardiology ឬ FAsCC) បានគ្រូពេទ្យឯកទេសបេះដូងទាំងអស់តម្រូវឲ្យមានលក្ខខណ្ឌដូចខាងក្រោម៖
•ជាគ្រូពេទ្យឯកទេសបេះដូងមានសញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលនៃប្រទេសរបស់ខ្លួន
•មានបទពិសោធន៍យ៉ាងតិច ៥ឆ្នាំ
•ជាសមាជិកសកម្មរបស់សមាគមគ្រូពេទ្យបេះដូងនៃប្រទេសរបស់ខ្លួន
•ត្រូវធ្វើការសិក្សាស្រាវជ្រាវសរសេរអត្ថបទចុះផ្សាយក្នុងទស្សនាវដ្តីជាតិ ឬអន្តរជាតិ
•ទទួលបានលិខិតគាំទ្រពីប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យបេះដូង ពីប្រទេសរបស់ខ្លួន។

យោងទៅតាមប្រសាសន៍របស់ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត សុខ ជួរ ការចូលជាសមាជិករបស់ សមាគមគ្រូពេទ្យបេះដូងអាស៊ាន(FAsCC) សមាជិកនឹងទទួលបានអត្ថប្រយោជន៍រួមបញ្ចូលដូចជា៖
•គ្រូពេទ្យត្រូវបានគេទទួលស្គាល់ទាំងគុណភាព និងសមត្ថភាព
•សហភាតរៈអាចមានឱកាសក្នុងការបន្តការសិក្សាបន្ថែម
•គ្រូពេទ្យបេះដូងក្នុងតំបន់អាស៊ាននឹងមានស្តង់ដារួមមួយ
•សហភាតរៈទាំងអស់នឹងមានសិទ្ធិក្នុងការប្រើងាររបស់ខ្លួន (FAsCC)

គ្រូពេទ្យឯកទេសបេះដូងរបស់កម្ពុជាយើង បានចូល ជាសមាជិករបស់សមាគមគ្រូពេទ្យបេះដូងអាស៊ាន ចំនួន ១៣រូប ក្នុងនោះមានដូចជា៖
១.សាស្ត្រាចារ្យ វេជ្ជបណ្ឌិត សុខ ជួរ (ចូលជាសមាជិកក្នុងឆ្នាំ២០១៤)
២.វេជ្ជបណ្ឌិត ហាវ រត្ននារី (ចូលជាសមាជិកក្នុងឆ្នាំ២០១៦)
៣.វេជ្ជបណ្ឌិត លីវ ឈិញ (ចូលជាសមាជិកក្នុងឆ្នាំ២០១៦)
៤.វេជ្ជបណ្ឌិត ឈុន ឡាយ (ចូលជាសមាជិកក្នុងឆ្នាំ២០១៦)
៥.វេជ្ជបណ្ឌិត សុខ ផាង (ចូលជាសមាជិកក្នុងឆ្នាំ២០១៦)
៦.វេជ្ជបណ្ឌិត ពិត សារ័ត្ន (ចូលជាសមាជិកក្នុងឆ្នាំ២០១៦)
៧.វេជ្ជបណ្ឌិត លឹម ស៊ីវុតថា (ចូលជាសមាជិកក្នុងឆ្នាំ២០១៦)
៨.វេជ្ជបណ្ឌិត ចាន់ សុខា (ចូលជាសមាជិកក្នុងឆ្នាំ២០១៧)
៩.វេជ្ជបណ្ឌិត ថេង យូដាលីន (ចូលជាសមាជិកក្នុងឆ្នាំ២០១៧)
១០.វេជ្ជបណ្ឌិត ព្រំ វិសេស (ចូលជាសមាជិកក្នុងឆ្នាំ២០១៧)
១១.វេជ្ជបណ្ឌិត សាំង លាង (ចូលជាសមាជិកក្នុងឆ្នាំ២០១៧)
១២.វេជ្ជបណ្ឌិត លឹម គ្រុយ (ចូលជាសមាជិកក្នុងឆ្នាំ២០១៧)
១៣.វេជ្ជបណ្ឌិត សុខ ប៊ុនហេង (ចូលជាសមាជិកក្នុងឆ្នាំ២០១៧)។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំរបស់សមាគមគ្រូពេទ្យបេះដូងអាស៊ានក្នុងឆ្នាំ ២០២០នឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់។

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយa

ពាក្យទាក់ទង


មតិយោបល់