មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០១៨ បង្ហាញពីចំណងមិត្តភាព និងវប្បធម៌នៃប្រទេសទាំងពីរ

តោះ! ទៅលេងមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ឆ្នាំ២០១៨ ទាំងអស់គ្នា ហើយកុំភ្លេចនាំមិត្តភក្កិ និងក្រុមគ្រួសារមកលេងជាមួយផង! 

មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា បានវិលមកសារជាថ្មីទៀតហើយជាមួយនឹងទស្សនីយ៍ភាពថ្មី ប្លែកៗ និងកាន់តែសប្បាយអស្ចារ្យជាងឆ្នាំមុនៗ ដែលសហការរៀបចំដោយស្ថានទូតជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ី។ សម្រាប់ឆ្នាំនេះដែរ ប្រធានបទដែលនឹងធ្វើឲ្យកម្មវិធីនេះកាន់តែប្លែកនោះគឺ “Beat of Japan” ដែលមានន័យថាជា សម្លេងតន្រ្តីដែលវាយឮទូងៗខ្លាំងឡើងៗ ប្រៀបបានទៅនឹងចំណងមិត្តភាពរវាងប្រទេសជប៉ុន-កម្ពុជា រីកចម្រើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃដូច្នោះហើយ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺខួបអនុស្សាវរីយ៍ ៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។

សិស្ស និស្សិត សាធារណជនដែលចូលរួមក្នុងមហោស្រពនេះ នឹងទទួលបាននូវបទពិសោធន៍ល្អៗជាច្រើន ពីវប្បធម៌ដ៏ផូរផង់នៃប្រជាជាតិទាំងពីរ បូករួមបន្ថែមពីការសម្តែងភ្លេងបុរាណជប៉ុន JSR Gagaku ក្រុមស្គរធំ បាទី-ហូលីក (BATI-HOLIC) ក្រុមតន្ត្រី #IAmOriginal កម្ពុជា ក្រុមចម្រៀងជប៉ុនPOPUP កីឡាយុទ្ធសិល្ប៍ជប៉ុន និងកម្ពុជា ការប្រកួតប្រជែងសម្លៀកបំពាក់ប្រពៃណីជប៉ុន (យូកាតា) ការស្លៀកពាក់តុក្កតាជប៉ុន (ខូសផ្លេ) និង មានកម្មវិធីជាច្រើនទៀតដូចជាសិក្ខាសាលាស្តីពីភ្លេងបុរាណ និងទំនើបរបស់ជប៉ុន សិល្បៈបត់ក្រដាស (អូរីហ្គាមី) តុបតែងផ្កា (អ៊ីកេបាណា) អក្សរផ្ចង់ (ស្យូដូ) ការសាកល្បងធ្វើត្រាជ័រលុប ការធ្វើបឋកថានានា និងការតាំងពិព័រណ៍ផ្សេងៗនៅក្នុងមហោស្រពនេះ។

សូមចូលរួមសប្បាយទាំងអស់គ្នានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២២ ដល់ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។

ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមក្នុងកម្មវិធីនេះ អ្នកអាចចូលទៅកាន់គេហទំព័រ៖ CJCC

អត្ថបទ​ដោយ ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់